ស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ
Friday, 01 February 2013
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា
គណបក្សសង្គ្រោះជាតិកម្ពុជាកំពុងត្រៀមខ្លួនតាំងស្លាកសញ្ញា
គណបក្សចំនួន១ម៉ឺនផ្ទាំង នៅទូទាំងប្រទេស
ខណៈដែលសមាជិករបស់គណបក្សនេះ កំពុងសម្លឹងទៅរកការបោះឆ្នោតជាតិ
នៅខែកក្កដា ខាងមុខនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា៖
«យើងកំពុងធ្វើការរួមគ្នាលើយុទ្ធនាការលើកកម្ពស់ការយល់ដឹងពី
ការបោះឆ្នោត»។
គណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស
ជាគណបក្សប្រឆាំងពីរដែលបង្រួបបង្រួមគ្នាដើម្បីបង្កើតគណបក្ស
សង្គ្រោះជាតិកម្ពុជា បានប្រកាសកាលពីម្សិលមិញថា
ពួកគេនឹងរៀបចំកិច្ចប្រជុំសំខាន់ៗនៅក្នុងខែមេសាខាងមុខនេះ
ដើម្បីធ្វើការបង្រួបបង្រួមផ្លូវការ
និងសម្រាប់ត្រួសត្រាយឆ្ពោះទៅរំលាយគណបក្សរៀងៗខ្លួនឲ្យទៅជាបក្ស
ប្រឆាំងតែមួយវិញនៅកម្ពុជា។
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទិ្ធមនុស្ស បានឲ្យដឹងថា
បន្ទាប់ពីមហាសន្និបាតរបស់គណបក្ស សិទិ្ធមនុស្ស នៅថ្ងៃទី ៦ ខែមេសា
លោក កឹម សុខា
នឹងក្លាយជាអនុប្រធានគណបក្សសង្គ្រោះជាតិកម្ពុជាជាផ្លូវការ៕
No comments:
Post a Comment