A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 3 February 2013

Sam Rainsy has no ill-feeling against King Father Sihanouk in relations to the treatments and disappearance of his father, Mr. Sam Sary លោក​សម រង្ស៊ី​ចាត់​ទុក​ដំណក់​ឈាម​គ្រួសារ​ថា​តិច​តួច​បើ​ប្រៀបធៀប​នឹង​ប្រយោជន៍​ជាតិ


http://www.youtube.com/watch?v=MWbMeaM6wTI&feature=youtu.be
ម៉ែន គឺមសេង  02 កុម្ភៈ 2013 VOA
វ៉ាស៊ីនតោន៖​ នៅ​ថ្ងៃ​នេះ​ ព្រះ​បរមសព​របស់​ព្រះករុណា​ព្រះបាទ​ នរោត្តម​ សីហនុ ត្រូវ​បាន​ដង្ហែ​ទៅ​ដម្កល់​ទុក​នៅ​ឯ​វាល​ព្រះ​មេរុ​សម្រាប់​ធ្វើ​ពិធី​ថ្វាយ ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។ នេះ​ជា​ឱកាស​ចុង​ក្រោយ​តែ​មួយ​គត់​ដែល​ពលរដ្ឋ​កម្ពុជា​អាច​សម្តែង​ការ​គោរព​  ដឹងគុណ​ចំពោះ​អតីត​ព្រះ​មហាក្សត្រ​ដែល​បាន​នាំ​មក​នូវ​ឯករាជ្យ​និង​សន្តិភាព ​ជូន​ប្រទេស​ជាតិ។
នៅ​ថ្ងៃ​នេះ​វីអូអេ​ បាន​អញ្ជើញ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​​​សង្រ្គោះជាតិ​និង​ជា​អ្នក​នយោបាយ​ដែល​បាន​បម្រើ​ ព្រះ​ករុណា​តាំង​ពី​ឪពុក​រហូត​ដល់​រូប​លោក​ផ្ទាល់។​
នៅ​ក្នុង​កម្មវិធី​ នេះ​លោក​សម រង្ស៊ី​បាន​បកស្រាយ​អំពី​ទំនាក់​ទំនង​រវាង​រូប​លោក​ព្រម​ទាំង​គ្រួសារ​​ ជាមួយ​នឹង​ព្រះបាទ​នរោត្តម​ សីហនុ​ និង​គោល​ជំហរ​ច្បាស់លាស់​របស់​ព្រះអង្គ​ក្នុង​បញ្ហា​បូរណភាព​ទឹកដី។ លោក​បាន​បញ្ជាក់​ថា​ ឪពុក​របស់​លោក​ត្រូវ​បាន​ព្រះ​បាទ​សីហនុ​ចាត់​ទុក​ថា​ជា​មន្រ្តី​ស្មោះត្រង់ ​ម្នាក់​របស់​ព្រះអង្គ។​
លោក​សម រង្ស៊ី​បាន​រំលឹក​ឡើង​វិញ ​ពី​ភាព​រុងរឿង​នៃ​សម័យ​សង្គមរាស្ត្រ​និយម​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ ករុណា​ព្រះបាទ​នរោត្តម​ សីហនុ ដែល​ជីវភាព​មន្ត្រី​រាជការ​មាន​លក្ខណៈ​ធូរធារ​​ ជា​ពិសេស​គ្រូបង្រៀន។​​
លោក​សម រង្ស៊ី​ក៏​បាន​លើក​ទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ​ឱ្យ​គោរព​តាម​អ្វី​ដែល​ជា​ ព្រះរាជ​តម្រិះ​របស់​ព្រះករុណា​ព្រះបាទ​សីហនុ​  ដោយ​ជ្រើស​រើស​អ្នក​ដឹកនាំ​ត្រឹមត្រូវ​ដែល​វៀរចាក​ពី​អំពើ​ពុករលួយ​និង​មិន​ ធ្វើ​ឱ្យ​បាត់​បង់​បូរណភាព​ទឹកដី៕

តើ​អ្នក​យល់​ស្រប​នឹង​ប្រសាសន៍​លោក​សម រង្ស៊ី​ ដែរ​ឬ​ទេ?

No comments: