PHNOM PENH (The Cambodia Herald) -- Former Bavet
governor Chhouk Bandith appeared in the Court of Appeal Wednesday over
the shooting of protesting workers in the border town last year.
The
three victims, 21-year-old Bun Chinda, 16-year-old Keo Nea and
23-year-old Nout Sakhorn also attended the hearing along with many human
rights activists.
After questioning the former governor and two of the three victims, the court adjourned the hearing until Thursday.
Chhouk
Bandith was first accused of unintentionally injuring the three workers
from the Manhattan Special Economic Zone when he opened fire in
February last year.
Svay Rieng Provincial Court dropped the charges in December, saying the court didn’t have enough evidence.
Bavet is a boom town on the Vietnamese border with numerous casinos and low-cost manufacturing facilities.
- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=15&token=NjQ2YmJlZWY2MTN#sthash.j3c0GYqU.dpuf
សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេចផ្អាកសវនាការអសាធារណៈសាកសួរ
លើសំណុំរឿងបាញ់បាញ់រះលើកម្មករក្រុងបាវិត
និងបានកំណត់យកព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីបន្តការសាកសួរ។
ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោកចៅក្រម ឃុន ម៉េងលាង មានប្រសាសន៍ថា ការសម្រេចផ្អាកសវនាការបណ្ដោះអាសន្ន ក៏ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញ ទាមទារពេលវេលាអោយមានការពិចារណា និងស៊ើបអង្កេតបន្ថែម។
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលជាជនសង្ស័យករណីបាញ់ស្ត្រីកម្មករកាត់ដេរ ៣នាក់ ឲ្យរងរបួសធ្ងន់នៅទីក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខចៅក្រមនៃសភាស៊ើបសួរ។
បន្ទាប់ពីបានចូលទៅបំភ្លឺតាមការសាកសួរ លោក ឈូក បណ្ឌិត ត្រូវអនុញ្ញាតអោយត្រឡប់ទៅវិញ។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ឈូក បណ្ឌិត បានបដិសេធមិនឆ្លើយតបយ៉ាងណាឡើយ នៅពេលត្រូវចោទសួរថា តើលោកបានបាញ់កម្មករអោយរងរបួសដែរឬទេ?
លោក ឈូក បណ្ឌិត៖ «ចាំមើលតិចទៀត គេចេញមកហើយ សវនាការគេចេញយ៉ាងម៉េច យើងចាំមើលអ៊ីចឹងទៅ»។
នៅក្នុងសវនាការសភាស៊ើបសួរក៏ឃើញមានវត្តមានជនរងគ្រោះដែលជា កម្មការិនីទាំង ៣នាក់ និងសាក្សីជាង ២០នាក់។ សាក្សីទាំងអស់គឺពុំមានសាក្សីខាងដើមចោទ ឬខាងកម្មកររងគ្រោះឡើយ ប៉ុន្តែជាសាក្សីឃើញហេតុការណ៍ និងដោះបន្ទុកឲ្យលោក សរ ចន្ថា ជានាយនគរបាលព្រហ្មទណ្ឌក្រុងបាវិត គឺតុលាការខេត្តស្វាយរៀង ចាត់ទុកជាមនុស្សតែម្នាក់គត់ដែលស្ថិតក្នុងការសង្ស័យ។
ជនរងគ្រោះម្នាក់ កញ្ញា កែវ នា មានប្រសាសន៍ថា ពួកនាងពុំមានសាក្សីគឺដោយសារតែអ្នកបានឃើញហេតុការណ៍មានការភ័យខ្លាច។
នៅក្នុងសវនាការសាកសួរ លោក ឈូក បណ្ឌិត បានអះអាងថា បានប្រើកាំភ្លើងក្នុងពេលកើតហេតុ ប៉ុន្តែបានបាញ់ទៅលើ និងបានចោទប្រកាន់ក្រុមកម្មករថា បានប្រទាញប្រទង់ជាមួយគាត់នៅពេលមានការតវ៉ានៅរោងចក្រកៅវ៉េនោះ៖ «គម្រោង ថានឹងបាញ់ ប៉ុន្តែមិនបាញ់រះមកពួកខ្ញុំទេ គាត់ថា បាញ់ឡើងទៅលើដល់ហើយ ទទួលកាំភ្លើងជាប់អីទេ ខ្ញុំមិនសូវដឹងដែរ»។
ចំណែកកម្មការិនីរងគ្រោះម្នាក់ទៀត ឈ្មោះ នុត សាខន បានលើកឡើងដោយខ្លី ក្នុងនាមជាអ្នករងរបួសថា គឺជារឿងអយុត្តិធម៌ នៅពេលដែលជនសង្ស័យនៅតែបន្តបដិសេធទង្វើរបស់ខ្លួន៖ «បើមិនបាញ់មិនមែនគ្រាប់កាំភ្លើងណាមកជាប់ដៃខ្ញុំហើយហ្នឹង មកប្រកែកថា មិនបាញ់ម៉េចកើត»។
នៅខាងក្រៅរបងសាលាឧទ្ធរណ៍ក្រុមកម្មករ អ្នករត់រ៉ឺម៉កទេសចរណ៍ អ្នកសហគមន៍មានទំនាស់ដីធ្លី និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ១០០នាក់ បាននាំគ្នាស្រែកតវ៉ា និងបានលើកបដា សុំឲ្យសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់កម្មការិនីរងគ្រោះ និងត្រូវផ្ដន្ទាទោសលោក ឈូក បណ្ឌិត៖ «តុលាការមិនត្រូវកាត់ទោសលំអៀងតែទៅលើប្រាក់នោះទេ។ យុត្តិធម៌ ឈូក បណ្ឌិត ត្រូវតែជាប់គុក»។
ចៅក្រមសាលាដំបូងខេត្តស្វាយរៀង កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២ បានសម្រេចទម្លាក់បទចោទបង្ករបួសស្នាមដោយអចេតនាលើលោក ឈូក បណ្ឌិត ដែលបានចោទប្រកាន់ដោយព្រះរាជអាជ្ញាខេត្តនេះ។ ស្ថិតក្រោមហេតុផលនេះ លោក សរ ចន្ថា ជានាយនគរបាលព្រហ្មទណ្ឌក្រុងបាវិត គឺជាមនុស្សតែម្នាក់គត់ដែលស្ថិតក្នុងការសង្ស័យ និងដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការក្នុងសំណុំរឿង បាញ់ប្រហារកម្មករ។
សាក្សីម្នាក់ក្នុងចំណោមសាក្សីជាង ២០នាក់ ដែលសុទ្ធសឹងតែជាមន្ត្រីនគរបាល បានអះអាងថា នៅថ្ងៃកើតហេតុគឺមានតែលោក ឈូក បណ្ឌិត ម្នាក់គត់ដែលមានកាន់កាំភ្លើងខ្លីតម្រង់ឆ្ពោះទៅរកក្រុមកម្មករ៖ «បាញ់ ហ្នឹងខ្ញុំក៏មិនទាន់ឃើញច្បាស់ដែរ ព្រោះខ្ញុំនៅក្នុងរោងចក្រ ពេលឮសំឡេង កាំភ្លើងខ្ញុំចេញមកបានឃើញគាត់ (លោក ឈូក បណ្ឌិត) បាញ់ត្រង់ទៅមុខ ងាកមកឆ្វេងឃើញក្មេងដួល។ សំណួរ៖ សន្និដ្ឋានថា ឈូក បណ្ឌិត ជាអ្នកបាញ់? ចម្លើយ៖ បាទ! សំណួរ៖ ប៉ូលិសផ្សេងទៀតគ្មានកាំភ្លើងទេ? ចម្លើយ៖ បាទគ្មានទេ ហ្នឹងកាំភ្លើងខ្លី»។
កម្មការិនី ៣នាក់ ដែលរងគ្រោះដោយការបាញ់ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ មានកញ្ញា ប៊ុន ចិន្តា រងរបួសខាងលើដោះឆ្វេង ធ្លាយទៅខ្នង នុត សុខន របួសខ្នង និងកញ្ញា កែវ នា របួសដៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
It's a charade . The culprit has more than enough money
& backed by a mysterious powerful person to be exonerated
probably after July election .
Chhouk Bandith's backer is not a mysterious person, she is Men Sam An, a powerful Deputy PM backed by Hun Sen.
This is a travesty of justice where a person who was captured by a CCTV to have committed crimes still roam free more than a year after the crime was committed. This shows that justice system in Cambodia is only applied to poor, and the rich and the powerful perpetrators are above the law and can get away scotch free.
Post a Comment