ការអះអាងនេះ កើតមានជាថ្មីបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន
បានអំពាវនាវឲ្យកងទ័ពត្រៀមទប់ទល់សភាពការណ៍អាចនឹងកើតមាននៅខែមេសា
ដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បកស្រាយសាលក្រមឡើងវិញ
លើសំណុំរឿងប្រាសាទព្រះវិហារ។
កងកម្លាំងសមរភូមិជួរមុខ ឬខ្សែត្រៀមជួរមុខព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានអះអាងថា នឹងត្រៀមប្រយុទ្ធស្លាប់រស់ជាមួយកងទ័ពថៃ បើសិនថៃ ប្រើកម្លាំងទ័ពចូលរំលោភឈ្លានពានកម្ពុជា តាមព្រំដែននោះ។
ពលទាហានមិនបង្ហាញអត្តសញ្ញាណ ប្រចាំការម្តុំច្រកទ្វារជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សព្វថ្ងៃនេះទោះបីស្ថានការណ៍តាមបន្ទាត់ព្រំដែនស្ងប់ស្ងាត់ ក៏ប៉ុន្តែពួកគេមិនគិតថាភាគីថៃ មានសន្តិភាពជាមួយកម្ពុជា ទេ៖ «ចរិត របស់សៀម វាចង់តែលួចយកទឹកដីខ្មែរ ជារហូត វាមិននៅត្រង់ណាឲ្យនៅត្រង់ហ្នឹងទេ។ បើយើងធ្វេសប្រហែស វារឹបចូលយកហើយ។ តំបន់ណាដែលស្ងាត់ពីប្រជាពលរដ្ឋ ឬកងកម្លាំងរបស់យើង វាតែងតែខិតចូលបន្តិចម្តងៗ ព្រោះដឹងចរិតវាតាំងពីណាពីណីមកហើយ។ ខ្មែរយើងមិនដែលបានទៅលួចទឹកដីពីវាទេ គឺយើងមិនដែលទៅលួចអីពីវាទេ។ មានតែវាទេ តាំងពីដូនតាយើងមក»។
កងទ័ពផ្សេងទៀតបានអះអាងប្រហាក់ប្រហែលគ្នាថា រាល់ថ្ងៃនេះតាមសង្កេត ភាគីកងទ័ពថៃ តែងបានធ្វើសកម្មភាពជ្រៀតចូល និងពង្រាយកម្លាំងល្បាតតាមព្រំដែនចូលទឹកដីខ្មែរ ពិសេសនៅតំបន់គ្មានមនុស្សរស់នៅជាប់លាប់។ ហើយថា ទង្វើនេះខាងថ្នាក់ដឹកនាំកម្ពុជា តែងធ្វើការសម្របសម្រួល និងអនុវត្តទៅតាមចង់បានរបស់ភាគីថៃ ជាដរាប ទោះបានប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជា បែបណាក្តី៖ «សព្វថ្ងៃថៃ វាចង់ដី និងផ្ទះប្រជាពលរដ្ឋពីលំនៅឋាន និងដកដំឡូងពលរដ្ឋថែមទៀត»។
បញ្ហានេះ មន្ត្រីនគរបាលព្រំដែនកម្ពុជា-ថៃ ច្រកទ្វារជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងថា បច្ចុប្បន្នស្ថានការណ៍ព្រំដែនក្នុងមូលដ្ឋានលោក មានសភាពស្ងប់ស្ងាត់ ដោយកម្លាំងចម្រុះកម្ពុជា-ថៃ បន្តធ្វើទំនាក់ទំនងល្អជាមួយគ្នាធម្មតា។
ប៉ូលិសមិនបញ្ចេញឈ្មោះ ព្រោះខ្លាចថ្នាក់លើស្តីបន្ទោស បន្តថា ច្រកទ្វារព្រំដែនជប់គគីរ ក្នុង១សប្ដាហ៍ បានបើកច្រកនេះចំនួន ២ថ្ងៃ គឺនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល ហើយថា ការបើកច្រកទ្វារនេះ ប្រជាពលរដ្ឋទាំងសងខាងអាចចេញចូលដោះដូរទំនិញជាមួយគ្នាជាធម្មតា។
យ៉ាងនេះក្តី លោកថា កម្លាំងចម្រុះកម្ពុជា តាមព្រំដែនជួរមុខ មិនធ្វេសប្រហែសក្នុងភារកិច្ចការពារបូរណភាពទឹកដីនោះទេ៖ «នៅ ទីនេះ សភាពការណ៍ គឺមិនអីទេ យើងបានទំនាក់ទំនងល្អជាមួយគ្នាទាំងអស់។ ថៃ វានិយាយថា ប្រទេសយើងបានចូលអាស៊ានរួចហើយ យើងស្រឡាញ់គ្នាដូចប្រទេសតែ១ទៅ កុំមានបញ្ហាជាមួយគ្នា។ ទោះវានិយាយល្អយ៉ាងណា យើងនៅតែប្រុងប្រយ័ត្នមិនធ្វេសប្រហែសទេ»។
លោកទទួលស្គាល់ថា ទាហានថៃ មានល្បិចខូច ឬតែងមកហាមឃាត់ និងធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរ មានលំនៅឋានតាមបន្ទាត់ព្រំដែន មិនឲ្យដាំដំណាំផ្សេងៗជាហូរហែ ប៉ុន្តែទង្វើនេះមិនមានប្រតិកម្មពីមន្ត្រីពាក់ព័ន្ធកម្ពុជា ទេ។
ងាកទៅតំបន់ព្រំដែនប្រាសាទតាមាន់ និងតាក្របី ឯណោះវិញ កងទ័ពប្រចាំការនៅតំបន់នោះ បានឲ្យដឹងថា កម្លាំងប្រយុទ្ធបានត្រៀមលក្ខណៈមិនធ្វេសប្រហែសទេ ក្នុងករណីមានជម្លោះផ្ទុះអាវុធជាមួយភាគីថៃ កើតឡើង។
លោក នាក់ វង្ស មេបញ្ជាការកងទ័ពប្រចាំទិសប្រាសាទតាមាន់ បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយច្រើនទេជុំវិញស្ថានការណ៍នៅតាម ព្រំដែន ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល។ ប៉ុន្តែលោកបញ្ជាក់ថា កម្លាំងរបស់លោកបានប្រុងជើងការប្រយុទ្ធជានិច្ច ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញ។ លោកបន្តថា សព្វថ្ងៃនេះ ទោះសភាពការណ៍តាមព្រំដែនស្ងប់ស្ងាត់ ប៉ុន្តែមិនមែនមានន័យថា ថៃ មានសន្តិភាពជាមួយកម្ពុជា ទេ។
បន្ថែមលើនេះ កងទ័ពខ្សែតៀមប្រាសាទតាមាន់ បានថ្លែងថា នឹងតស៊ូប្រយុទ្ធស្លាប់រស់ជាមួយភាគីថៃ បើកងទ័ពថៃ ផ្ទុះអាវុធក្នុងបំណងឈ្លានពានទឹកដីកម្ពុជា នាថ្ងៃអនាគតមែននោះ។ ពលរដ្ឋ ទាហានឲ្យដឹងថា សភាពការណ៍តាមព្រំដែននាខេត្តឧត្តរមានជ័យ គ្មានអ្វីប្រែប្រួលទេ ហើយទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងថៃ នៅខ្សែត្រៀមទល់មុខគ្នា មានទំនាក់ទំនងល្អជាមួយគ្នាធម្មតា។
ដោយឡែក ស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ មានសេចក្តីរាយការណ៍ពីកងទ័ពជួយមុខ ឲ្យដឹងថា គ្មានហេតុការណ៍ប្រែប្រួល ឬឈានដល់ការផ្ទុះអាវុធនោះទេ។ យ៉ាងណាក៏ដោយ កម្លាំងទ័ពខ្សែត្រៀមជួរមុខទិសប្រាសាទព្រះវិហារ ថ្លែងថា ពួកគេបានត្រៀមលក្ខណៈប្រយុទ្ធជានិច្ច៖ «ខាងយើងក៏ត្រៀម ខាងវាក៏ត្រៀមដូចគ្នា»។
ពលទាហានបានឲ្យដឹងថា ពួកគេបានស្តាប់ឮប្រមុខដឹកនាំអំពាវនាវ និងរំលឹកឲ្យកងទ័ពប្រុងជើងការនៅក្នុងអំឡុងតុលាការយុត្តិធម៌ អន្តរជាតិ ទីក្រុងឡាអេ បកស្រាយសាលក្រមពាក់ព័ន្ធលើសំណុំរឿងប្រាសាទព្រះវិហារ នៅខែមេសា ខាងមុខ។ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាលពីឆ្នាំ១៩៦២ បានកាត់ក្តីឲ្យកម្ពុជា ឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ លើភាគីថៃ។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានរំលឹកដល់កងយោធពលខេមរភូមិន្ទឲ្យប្រុងប្រយ័ត្នបង្ការខ្លាចមាន ការផ្ទុះអាវុធបង្កដោយភាគីថៃ។ លោកបន្តថា កម្ពុជា មិនប្រកាន់ជំហរផ្ទុះអាវុធនោះទេ ទោះបីកម្ពុជា មានប្រៀបលើភាគីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ ក្តី ក៏ប៉ុន្តែលោកស្នើឲ្យភាគីថៃ ពិចារណា និងបញ្ចៀសការផ្ទុះអាវុធណាមួយបង្កដោយថៃ ខ្លួនឯង។
លោក ហ៊ុន សែន៖ «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនោះមានកងកម្លាំងនគរបាលជាតិជានិច្ច ជាកាល ត្រូវតែមានស្មារតីទទួលខុសត្រូវក្នុងស្មារតីម្ចាស់ការខ្ពស់ ដើម្បីរួមសហការគ្នាតាមដានឲ្យបានសភាពការណ៍នានា និងមានវិធានការប្រកបដោយប្រសិទ្ធភាព ចំពោះរាល់សកម្មភាពអាក្រក់ណាមួយដែលយាយីមកលើបូរណភាពទឹកដី អធិបតីភាពជាតិ ក៏ដូចជាការឃោសនាសង្គ្រាមចិត្តសាស្ត្រមួលបង្កាច់កិត្តិនាមរបស់ កម្ពុជា យើង»។
យ៉ាងនេះក្តី លោក ហ៊ុន សែន បានស្នើឲ្យកម្លាំងប្រដាប់អាវុធតាមព្រំដែន ត្រូវត្រៀមលក្ខណៈទប់ទល់សភាពការណ៍ដែលអាចកើតមានក្នុងអំឡុងពេល តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បកស្រាយសាលក្រមពាក់ព័ន្ធសំណុំរឿងជម្លោះប្រាសាទព្រះវិហារ ទៅតាមបណ្ដឹងរបស់កម្ពុជា នៅខែមេសា ខាងមុខ។
ទោះយ៉ាងណា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ រវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីការពារជាតិថៃ ដោយមានការចូលរួមពីមេទ័ពកំពូលៗប្រទេសទាំងពីរ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ភាគីកម្ពុជា និងថៃ បានឯកភាពគោរពតាមសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ និងគោរពកិច្ចព្រមព្រៀង (MOU) ឆ្នាំ២០០០ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ បានព្រមព្រៀងឲ្យគណៈកម្មការចម្រុះដែលមានស្រាប់របស់ប្រទេសទាំងពីរ ប្រជុំរៀបចំដោះមីន និងវាស់វែងកំណត់ព្រំដែននៅតំបន់ជម្លោះព្រំដែនប្រាសាទព្រះវិហារ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

8 comments:
Why only protect against the Thai? Why not the Vietnamese also?
Why are you asking a yuon' slave to protect against yuon ?
Both of you above are blinded ignorants opposition. Cambodia DO NOT EVEN HAS enough strength to fight Siam by itself let alone fight Youn & Siam at the same time. Cambodia is not Youn's slaves. Hun Sen is more close to Viets and that's true. Youn already took large chunks of our land border and KOH TRAL so I don't foresee a similar problems like the Siam is doing. Siam saw Youn able to bullied Khmer for land and they are jealous.
Cambodia must fight Siam both with forces and diplomatic. Our boys at the border are all heroes. Hun Sen slowly now is arming our boys with better weapons. Hun Sen needs to armed our forces with sophisicate medium range SAM systems and 155mm long range artillery systems to hit them deep supporting bases and strategic locations. Our force need more long range snipers to kill Siam military commanders.
First thing first - these soldiers need to be paid properly and on time to deter them from acting like robbers to their own people as is currently taking place. There are daily reports of Khmers visiting Preah Vihear who were threatened to be shot by these soldiers unless the visitors cough up $2 for each of the several hundreds soldiers manning the compound. see toch doi toch see thom doi thom -
To 6:05 AM,
Yuon are bigger and dirtier enemies than Siem.
Yuon have their Master Plan to take over Cambodia.
This Plan has been already executed since January
7, 1979.
Yuon's " working tools ", Hun Sen and CPP are in full
throttle.
That explains why Hun Sen didn't or cannot put Khmer soldiers to protect the Khmer- Viet borders.
Khmers must stop or remove Hun Sen by all means
available.
Khmer Who Loves Khmers
8:32 AM
Hun Sen doesn't have or refuses to pay the money
to these soldiers. And yet he spent about 92 millions dollars to buy Hun's Air Force One !
In addition, it costs about 8,000 dollars per hour to operate.
It's YOUR money and mine.
Youn and Siem are Khmer enemies, period, regardless of what others say. We Khmer tried for centuries to co-exist with these 2 enemies but we weren' allowed to. We ended up fighting them constantly. Today, we're fighting Siem, tomorrow we'll fight Youn. We will fight and fight untill we defeat one of them or one of them defeats us and we Khmer are no more. Why are we Khmer still standing? Because we still have the will to fight. Khmer spirit is very strong. Not too many nation in the world past or present can constantly endure 2 enemies from left and right for centuries and still standing to tell the story about it. This is who we are. That is all we Khmer have to understand. You know what your strength is. Youn and Siem are dividing us into small portions so to be easily defeated. As you call yourself Khmer, what are you sensing from our enemies? Tuk Dey Kampuchea is Khmer last stronghold. Enemies want this land all for themselves. No one fight for us except us. ONLY KHMER CAN FIGHT FOR KHMER.
12:22 pm
We hear you and agree with you.
Let's all UNITE, and fight our enemies.
We can and will WIN, if and only if we unite.
Post a Comment