A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 11 February 2013

Belarus considers Cambodia as perspective partner in South East Asia កម្ពុជា-បេឡារូស​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​លើក​ដំបូង


11.02.2013
Watch  Watch
Belarus considers Cambodia as perspective partner in South East Asia and seeks to extend ties in trade, industry, science and culture.
It was stated by Speaker of the House of Representatives Vladimir Andreychenko at a meeting with Chairman of the National Assembly of the Kingdom Heng Samrin. The visit of a Belarusian delegation to Cambodia started yesterday with a floral tribute to the Independence Monument in the city of Phnom Penh. Then they conducted negotiations following the results of which heads of the lower houses of parliaments signed a cooperation agreement. Belarus expects a significant increase in commodity turnover in the industry and agriculture. Today the official visit of the Belarusian delegation to Cambodia will continue.
-------------------------------------------------------
Belarus eyes enhanced trade, investment ties with Cambodia

Souce:Xinhua 
Publish By  
Updated 11/02/2013  

PHNOM PENH, Feb. 11 — Belarus announced its firm stance to promote bilateral cooperation with Cambodia in trade, investment and tourism for mutual benefits, Vladimir Andreichenko, Chairman of the Belarus Parliament, said Monday.
Speaking in a meeting with Cambodian Prime Minister Hun Sen at the Peace Palace in capital Phnom Penh, Andreichenko said his visit to Cambodia was to promote bilateral ties between the two countries’ legislative bodies and start boosting economic, trade, investment, and tourism ties with Cambodia.
He expressed Belarus’s desire to operate a direct flight to Cambodia. Meanwhile, he invited the premier to visit Belarus sometime this year.
In response, Hun Sen accepted the invitation and said he would set an appropriate time to visit the East European country.
He said the two countries should discuss and sign an agreement on investment protection to promote bilateral cooperation in economy, trade and investment.
He suggested that the two countries create a joint Cambodian- Belarusian inter-governmental committee in order to facilitate every relation and negotiation.
Later in the day, the two countries’ chambers of commerce inked a cooperation agreement.
The deal was signed by Cambodian Chamber of Commerce vice- president Sorn Sokna and Belarusian Chamber of Commerce president Mikhail Myatlikov.
“The agreement is to promote trade relations between the two countries and to assist both sides’ enterprises in developing business relations and strengthening mutually beneficial cooperation,” Sorn Sokna said.
Mikhail Myatlikov said Belarus is seeking Cambodian market for its main products including tractors, heavy machinery, and chemical fertilizers. In return, Belarus will purchase rice, rubber latex, garments, fish and tobacco from Cambodia.
Andreichenko, accompanied by a group of officials and businessmen, arrived in Phnom Penh on Sunday for a four-day visit. During the stay, he is also scheduled to visit the on-going construction of a tractor assembly plant on the outskirts of Phnom Penh.
The plant is invested by Belarus-based Minsk Tractor Works, one of the world’s biggest tractor producers.
2013-02-11
ប្រទេស​កម្ពុជា និង​ប្រទេស​បេឡារូស (Belarus) បាន​សម្រេច​តភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នេះ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​តែ​មាន​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​អាស៊ាន (Asean) កន្លង​មក។
RFA/Sok Serey
នាយក​នៃ​សភា​ពាណិជ្ជកម្ម​របស់​ប្រទេស​បេឡារូស (Belarus) [ឆ្វេង] និង​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ស៊ន សុខណា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១១ កុម្ភៈ ឆ្នាំ​២០១៣។

នាយក​នៃ​សភា​ពាណិជ្ជកម្ម​របស់​ប្រទេស​បេឡារូស លោក ម៉ីកហៀល មីយ៉ាតលីកូវ (Mikhail Myatlikov) និង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា លោក​ឧកញ៉ា ស៊ន សុខណា នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បាន​ចុះ​ហត្ថលេខា​ទ្វេភាគី​លើក​ដំបូង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ ប្រទេស​ទាំង​ពីរ ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​បេឡារូស ផ្លាស់​ប្តូរ​ទំនិញ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​នៅ​ថ្ងៃ​អនាគត។
ផ្អែក​តាម​កិច្ច​ព្រមព្រៀង​នោះ គឺ​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ផ្ដល់​ព័ត៌មាន និង​ផ្លាស់ប្ដូរ​ប្រតិភូ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយ​រៀបចំ​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​ឲ្យ​យល់​ដឹង​អំពី​វិស័យ​ជំនួញ សេដ្ឋកិច្ច និង​ការ​នាំ​ចេញ​រវាង​ប្រទេស​ទាំងពីរ។
ជាមួយ​គ្នា​នេះ កិច្ច​ព្រមព្រៀង​នោះ​បាន​ចែង​ទៀត​ថា ភាគី​ទាំងពីរ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​នៃ​ការ​នាំចេញ​របស់​ក្រុមហ៊ុន​ នានា ដែល​ជា​ក្រុមហ៊ុន​ខ្នាត​តូច និង​ក្រុមហ៊ុន​ខ្នាត​មធ្យម​ជាដើម។
អនុប្រធាន​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា លោក​ឧកញ៉ា ស៊ន សុខណា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​នោះ​ថា កម្ពុជា​ត្រៀម​នាំ​ចេញ​ផលិតផល​ណា​ដែល​ក្រុមហ៊ុន​នានា​នៅ​ប្រទេស​បេឡារូស ត្រូវ​ការ​ពី​កម្ពុជា។
លោក​ឧកញ៉ា ស៊ន សុខណា៖ «ឥឡូវ​នេះ​ចាប់​អនុវត្ត​ខ្លះ​ហើយ មាន​រៀបចំ។ គេ​ទើប​រៀបចំ​ហ្នឹង​ដោយសារ​តែ​ខាង​ខ្មែរ​យើង​នាំ​ចូល​ត្រាក់ទ័រ​ហ្នឹង​ពី​ ប្រទេស​បេឡារូស​យូរ​មក​ហើយ ច្រើន​ឆ្នាំ​ហើយ តែ​ដល់​ឥឡូវ​នេះ​គេ​រៀបចំ​ដំឡើង​ជា​រោងចក្រ​ដំឡើង​ត្រាក់ទ័រ​នៅ​ខ្មែរ​ ហ្នឹង។ អ៊ីចឹង​បន្តិច​ទៀត​គេ​រៀប​ចំ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ ហើយ​គេ​ធ្វើ​នៅ​កន្លែង​ដំឡើង​ត្រាក់ទ័រ​នៅ​ព្រែកលៀប ផ្លូវ​ជាតិ​លេខ ៦​អា ដោយសារ​តែ​មាន​អ្នក​វិនិយោគ​ខ្មែរ​ម្នាក់​ហ្នឹង គាត់​បាន​នាំ​ចូល​ត្រាក់ទ័រ​ហ្នឹង​ពី​ប្រទេស​បេឡារូស ហើយ​បេឡារូស​ហ្នឹង​គេ​បាន​យល់ព្រម​បង្កើត​រោងចក្រ​ដំឡើង​ត្រាក់ទ័រ​ហ្នឹង​នៅ ​ខ្មែរ ជា​ពិសេស​យើង​ផ្ដោត​លើ​ការ​នាំ​ចូល​ជី​គីមី ហើយ​នឹង​គ្រឿងយន្ត​កសិកម្ម​មួយ​ចំនួន​ទៀត»
ប្រធាន​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​បេឡារូស លោក ម៉ីកហៀល មីយ៉ាតលីកូវ បាន​មាន​ប្រសាសន៍​ភាសា​បេឡារូស ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ប្រទេស​កម្ពុជា និង​ប្រទេស​បេឡារូស នៅ​ឆ្ងាយ​ពី​គ្នា​មែន ប៉ុន្តែ​ផ្ទៃ​ដី​ក្រឡា​ប្រទេស​ទាំងពីរ​មាន​ទំហំ​ដូច​គ្នា និង​មាន​សក្ដានុពល​សេដ្ឋកិច្ច​រៀងៗ​ខ្លួន ដើម្បី​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​គ្នា។
លោក ម៉ីកហៀល មីយ៉ាតលីកូវ៖ «ឯកឧត្ដម​បាន​ដឹង​ហើយ​នៅ​ប្រទេស​បេឡារូស គឺ​ជា​ប្រទេស​មួយ​ធំ​ជាងគេ​ដែរ​ក្នុង​ការ​ផលិត​ជី​គីមី​កសិកម្ម។ នៅ​ប្រទេស​កម្ពុជា យើង​មាន​កំពង់ផែ​ដ៏​ធំ ហើយ​ខ្ញុំ​ណែនាំ​ឲ្យ​បាន​ស្គាល់​នូវ​ឯកឧត្ដម​ដែល​ធ្វើ​ពាណិជ្ជកម្ម​ខាង​ ផ្នែក​ជី​គីមី​ហ្នឹង ដើម្បី​នាំ​ចូល​មក​ដោយ​ត្រង់​តែ​ម្ដង»
លោក ម៉ីកហៀល មីយ៉ាតលីកូវ បាន​ឲ្យ​ដឹង​ថា ប្រទេស​បេឡារូស ត្រូវការ​នាំ​ចូល​អង្ករ ត្រី កៅស៊ូ​ស្រស់ និង​ថ្នាំជក់​ពី​កម្ពុជា នៅ​គ្រា​ប្រទេស​នេះ​មាន​សក្ដានុពល​ក្នុង​ការ​ផលិត​ត្រាក់ទ័រ ជី​គីមី​កសិកម្ម រថយន្ត​ធំៗ គ្រឿងចក្រ​ទំនើបៗ រោងចក្រ​ស្លដែក និង​គ្រឿង​អេឡិចត្រូនិក​ជាដើម សម្រាប់​នាំ​ចូល​កម្ពុជា៕

No comments: