A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 February 2013

A brief biography of Prof. Keng Vannsak ប្រវត្តិលោកបណ្ឌិតសាស្ត្រាចារ្យកេង វ៉ាន់សាក់


លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ (ប៉ារីស-បារាំង)
A brief biography of Prof. Keng Vannsak
ប្រ​វត្តិ​រូប​សង្ខេប​
​ឈ្មោះ​ពេញ កេង វ៉ាន់​សាក់​ (19 September 1925 – 18 December 2008)
​ឈ្មោះ​ដើម កេង វ៉ាន់​សាក់​
​ថ្ងៃកំនើត ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩២៥
​ទីកន្លែង​កំនើត ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​
​ឪពុក​ឈ្មោះ កេង ស៊ី​ផាន់​
​មា្ត​យ​ឈ្មោះ ហម អ្នក​
​លោក​បណ្ឌិត​សាស្ត្រាចារ្យ កេង វ៉ាន់​សាក់ (Prof. Keng Vansak) គឺជា​អ្នកបង្កើត​ពុម្ពអក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​ អង្គុលី លេខ​និង​ធ្លាប់បាន​និពន្ធ​សៀវភៅ​ស្រាវជ្រាវ​វប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និង​រឿង​ខ្លីៗ តាំងពី​ទសវត្សរ៍ ១៩៤០ នោះមក​។​
​មរណៈភាព​
​លោក​បណ្ឌិត​សាស្ត្រាចារ្យ​កេង​វ៉ាន់​សាក់ បានទទួល​មរណភាព​ដោយសារ​ជំងឺ​ទឹក​ចូល​សួត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ កន្លងទៅ (Died 18 December 2008)​។ សព​កវីនិពន្ធ​អក្សរសាស្ដ្រ​ខ្មែរ​ដ៏​ល្បីល្បាញ​និង​ជា​ស្ថាបត្យករ អង្គុលីលេខ​ខ្មែរ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៥០ គឺ​លោក​បណ្ឌិត កេង វ៉ាន់​សាក់ ត្រូវបាន​គេ​ដង្ហែ​ចេញពី​ទី​តម្កល់​ទៅកាន់​ទី​ប៉ាឆា​មួយកន្លែង​នៅ ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​បូជា​យក​អដ្ឋិធាតុ​ទៅ​តម្កល់​ជាមួយ​មាតា​របស់លោក​នៅ​កម្ពុជា​ដោយ មាន​ព្រះសង្ឃ​ស្វាធ្យាយ​ព្រះ​សត្ត​ប្ប​កា​រណា​ភិធ​ម្ម​បង្សុកូល​ឧទ្ទិស​កុសល ​ប​ច្ឆា មរណៈ​ផង​។
​ជីវៈ​ប្រវត្តិ​សង្ខេប​
​លោក​បណ្ឌិត កេង វ៉ាន់​សាក់ ដែលមាន​ប្រវត្តិរូប​ប្រកបដោយ​ភាពស្មុគស្មាញ​នោះបាន​ប្រសូត​នៅ​ថ្ងៃ សៅរ៍ ២​កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩២៥​។​
​លោក កេង វ៉ាន​សាក់ ដែលមាន​មាតា​ឈ្មោះ ហម អ្នក​ខេត្តពោធិ៍សាត់ ជាប់សែស្រឡាយ​ជា​ញាតិវង្ស​ទៅនឹង​ម្ចាស់​ក្ស​ត្រី​ម​ល្លីកា ព្រះ​មហេសី​នៃ​ព្រះអង្គម្ចាស់ ន​រោ​ត្ដម យុគន្ធរ និង​មាន​បិតា​ឈ្មោះ កេង ស៊ី​ផាន់ អ្នក​ខេត្តកំពង់ចាម មាន​វ័យ​ចម្រើន​ធំធាត់​នៅក្នុង​ភូមិ​កំពង់​បឹង ស្រុក​កំពង់លែង នៃ​ខេត្តកំពង់ឆ្នាំង​។ ប្រវត្តិ​ស្មុគស្មាញ​របស់លោក កេង វ៉ាន់​សាក់ រាប់បញ្ចូល​ទាំង​បិតា​ឈ្មោះ កេង ស៊ី​ផាន់ ផង ដែល​លោក​ធ្លាប់​មានប្រសាសន៍ប្រាប់​ម​នុស្ស​ទូទៅ​ថា លោក កេង ស៊ី​ផាន់ នេះ គឺជា​មនុស្ស​ដែល​គេ​ឧបកិច្ច​ទុកជា​ឪពុក​ដើម្បី​ជា​កិច្ច​ចម្លង​ប៉ុណ្ណោះ ហើយ​ឪពុក​ចម្លង​រូបនេះ​តែង​តាម​ព្យាបាទ​និង​ធ្វើទុក្ខបុកម្នេញ​លើ​រូបលោក តាំងពី​កុមារភាព​រហូតមក​។ ទោះបីយ៉ាងណា​ក្ដី​ក្នុង​ប្រវត្តិ​ជីវិត​លោក​បណ្ឌិត កេង វ៉ាន់​សាក់ តែង​បាន​ចូលប្រឡូក​នឹង​ការប្រែប្រួល​របស់​ប្រទេសជាតិ​សឹងតែ​គ្រប់​ចលនា ដោយ​រួមទាំង​ចលនានយោបាយ​ក្នុងសម័យ​ទាមទារ​ឯករាជ្យ ចលនា​អក្សរសាស្ដ្រ​ខ្មែរ និង​ចលនានយោបាយ​ចម្រើន​ជឿនលឿន​និយម​ដោយ​ក្រោយមក​បានក្លាយ​ជា​វាលពិឃាត សម្លាប់​មនុស្ស​រាប់លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង​។​
​ប្រវត្តិ​ការងារ​
​ទោះបីយ៉ាងណា​ក្ដី​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​មុន ការចាប់ខ្លួន​របស់​តុលាការ​ខ្មែរក្រហម អតីត​ប្រធានរដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នួន ជា បាន​បដិសេធថា លោក កេង វ៉ាន់​សាក់ ពុំមែន​ជា​មេ​ខ្មែរក្រហម​ឡើយ​។​
​គួររំឭកថា សកម្មភាព​ផ្សេងៗ​ក្នុង​ឆាកនយោបាយ​និង​អក្សរសាស្ដ្រ​បាន​បណ្ដាល​ទុក្ខ កង្វល់​ដល់​ក្រុមគ្រួសារ​និង​ខ្លួន​លោក​ផ្ទាល់​ជាច្រើនលើក​។ នៅពេល​អាយុ​៣០​ឆ្នាំ លោក​បណ្ឌិត កេង វ៉ាន់​សាក់ បាន​ត្រូវ​ជាប់គុក​ជាច្រើន​ខែ ផ្ដើមឡើង​នៅ​ព្រលប់​មួយ​នៅ​ខែកញ្ញា ឆ្នាំ​១៩៥៥ គឺ​នៅ​ថ្ងៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែលមាន​លោក​ជា​អគ្គលេខាធិការ​បាន​ចាញ់ ឆ្នោត​គណបក្ស​សង្គមរាស្ដ្រនិយម​ដឹកនាំ​ដោយ​សម្ដេចព្រះ​ឧបយុវរាជ ន​រោ​ត្ដម សីហនុ ក្រោម​បទ​ចោទប្រកាន់ថា​បានដាក់​ផែនការ​បាញ់សម្លាប់​មេដឹកនាំ​និង បេក្ខជន​ក្នុង​គណបក្ស​សង្គមរាស្ដ្រនិយម​តាម​ការឆ្លើយ​ដាក់​របស់​បុគ្គលិក ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល​។​
​នៅ​អាយុ​៣៧​ឆ្នាំ លោក កេង វ៉ាន់​សាក់ បាន​ត្រូវ​ចាប់​ដាក់គុក​ជាថ្មី​ម្ដងទៀត​នា​រដូវ​ភ្ជុំបិណ្ឌ​នៃ​ឆ្នាំ ១៩៦៨ ក្នុង​បទ​សង្ស័យថា​បានធ្វើ​ឲ្យ​មានការ​រំជើបរំជួល​ច្របូកច្របល់​ក្នុង ការចាត់ចែង​អក្សរសាស្ដ្រ​ជាតិ ពេលដែល​លោក​ធ្វើជា​សាស្ដ្រាចារ្យ​អក្សរសាស្ដ្រ​ខ្មែរ​នៅ​ពុទ្ធិកៈ មហាវិទ្យាល័យ​ព្រះសីហនុ​រាជ​។​
​លោក​សាស្ដ្រាចារ្យ កេង វ៉ាន់​សាក់ ដែល​បើតាម​ប្រវត្តិ​នៃ​មន្ត្រី​បុគ្គលិក​សិក្សា​ប្រទេស​កម្ពុជា​គឺជា បុគ្គលិក​សិក្សា​លេខ​រៀង​ទី​១​ផង​នោះ ជា​បញ្ញាជន​ដែល​ស្គាល់​ខ្លួន​លោ​កថា​ពុំមាន​យោបល់​ស្រប​ជាមួយ​បញ្ញាជន​ឬ អ្នកដឹកនាំ​ដទៃទៀត​ឡើយ​។ លោក​មើលឃើញថា អ្នកដឹកនាំ​ទាំងនោះ​ពុំមាន​ឆន្ទៈ​ពិត​នឹង​ដឹកនាំ​ប្រទេស​ខ្មែរ​ឲ្យ​រួច ចាក​ផុតពី​ការ​ត្របាក់​យក​នៃ​ពួក​បរទេស​ឡើយ​។​
ស្នាដៃ​
​ស្នាដៃ​របស់លោក ដូចជា​រឿង សាច់​មិនបាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក​, អន្ទិត​គោលោត​, ចិត្ត​ក្រមុំ​, គុក​ កាមកិលេស​, ល្បែង​ល្បោយ​, ខ្មែរ​ស្លាប់​ខ្មែរ​រស់ និង​ការនិពន្ធ​ជា​ភាសា​បារាំង​វិញ ដូចជា សំណេរ ហ្គ្វ​ល​កេ អាស់​ស្ពេ​ក ឌឺ​ឡា លី​ត​ឈើ​រែ​ត​ឈើ​ខ្មែរ រឿង រៀម​កេរ ដែល​បាន​បោះពុម្ព​នៅ​កម្ពុជា អត្ថបទ​នៃ​និក្ខេប​ទ វប្បធម៌​ខ្មែរ​ដ៏​ល្អ​និង​កំរ​កបាន និង​កំណាព្យ​ជា​ភាសា​បារាំង ឈ្មោះ ត្រេ​ន​ឌី​ដេ ដាន់​ផាប់​ផូ​ល​. គឺជា​អ្នកបង្កើត​ពុម្ពអក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលី លេខ​និង​ធ្លាប់បាន​និពន្ធ​សៀវភៅ​ស្រាវជ្រាវ​វប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និង​រឿង​ខ្លីៗ តាំងពី​ទសវត្សរ៍ ១៩៤០ នោះមក​។​
សំដី​កាល​នៅរស់​
​កាល​នៅមាន​ជីវិត​លោក​សាស្ដ្រាចារ្យ កេង វ៉ាន់​សាក់ ធ្លាប់មាន​ប្រសាសន៍ថា ៖ «​កាល​ហ្នឹង ខ្ញុំ​ជា​អ្នក​ស្រឡាញ់​ជាតិ ស្រឡាញ់​ស្រុក ស្រឡាញ់​ខ្មែរ​ហ្នឹង ហើយ​ដឹងថា​ខ្មែរ​ហ្នឹង​កំពុងតែ​ជាប់​ភាសា​បារាំង ភាសា​ចិន ភាសា​យួន ដោយសារ​មេដឹកនាំ​ខ្មែរ​ពុករលួយ ដោយសារ​ស្ដេច​យើង ដោយសារ​រាស្ដ្រ​យើង​ហ្នឹង​ល្ងង់ខ្លៅ​ពេញ​ស្រុក​ទាំងអស់ ឱនក្បាល​ក្រាប​តាមតែ​គេ​ហ្នឹង​។ ដឹង​អាហ្នឹង​ទៅ​ឈឺចាប់​រហូត​អ៊ីចឹង​មក ហើយ​ទទួល​រឿង​ឪពុកម្ដាយ​ខ្ញុំ​ពិបាក​ថែមទៀត មានចិត្ត​ក្នុង​ខ្លួន​ថា​ធ្វើ​ម៉េច​ខំរៀន​ឲ្យ​បាន​ចេះដឹង ទាស់​នឹង​បារាំង​ហ្នឹង​ខ្លាំងជាងគេ​។ ខ្ញុំ​ខំ​ធ្វើ​ម៉េច​ឲ្យ​ប្រើ​ភាសា​ខ្មែរ​បាន សរសេរ​អក្សរ​ជា​អក្សរពុម្ព​បាន ហើយ​យកមកប្រើ​ដើម្បី​ឲ្យ​យើង​អាច​ឯករាជ្យ​បាន​។ អាហ្នឹង​ជា​ប្រាថ្នា​ធំ​ជំនាន់​ហ្នុ​ង គឺថា ឯករាជ្យ​មិនកើត គឺ​យើង​អត់​មាន​ម៉ាស៊ីន​សរសេរ​។ សរសេរ​ដៃ​ហ្នឹង​កិច្ចការរដ្ឋ​ទៅ​មិនទាន់​ទេ​…»​។​
​ទោះបីយ៉ាងណា​ក្ដី​ទាក់ទង​នឹង​ប្រវត្តិ​ជីវិត លោក កេង វ៉ាន់​សាក់ បើតាម​និទាន​មួយ​ផ្ដល់​ដោយ​អ្នកអង្គម្ចាស់​ក្ស​ត្រី អង្គឌួង នឹម​សូ​ហ្វី​ន ឲ្យ​ដឹងថា លោក កេង វ៉ាន់​សាក់ គឺជា​បុត្រា​ពៅ​បន្ទាប់ពី​បុត្រី​បង​ពីរ​នាក់​របស់​អ្នក​ម្នាង ហម ដែលជា​អ្នក​ម្នាង​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួង​លក្ខិណា ព្រះអនុជ​បង្កើត​របស់​ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនី​វង្ស ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​។​
បាតុភូត​ពី​កំនើត​
​តាម​ប្រវត្តិ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ទារក​ឈ្មោះ វ៉ាន់​សាក់ ប្រសូត​នោះ​មាន​ហេតុ​អស្ចារ្យ​មួយ​ដោយមាន​ភាព​ងងឹត​ពេញ​ផ្ទៃ​រាជវាំង បណ្ដាល​ដោយ​សូរ្យគ្រាស គឺ​ព្រះ​រាហូ​បាំង​ពន្លឺ​ថ្ងៃ​ពេញ​មួយថ្ងៃ​។ ស្រប​នឹង​ព្រឹត្តិការណ៍​នេះ​ក៏មាន​ភាពចលាចល​កាប់សម្លាប់​គ្នា​នៃ​ក្រុម រាជវង្ស​ក្នុង​ព្រះរាជវាំង​បណ្ដាល​ឲ្យ​សមាជិក​រាជវង្សានុវង្ស​ប្រមាណ​៤០ ព្រះអង្គ​សោយ​ទិវង្គត​នៅថ្ងៃនោះ​។​
​អ្នកអង្គម្ចាស់​ក្ស​ត្រី អង្គឌួង នឹម​សូ​ហ្វី​ន ឲ្យ​ដឹង​ទៀតថា ហោរា​រាជវាំង​បាន​ព្យាករណ៍​ថា មាន​ទារក​ចង្រៃ​កើត​ចំ​ថ្ងៃនោះ​ដែល​ត្រូវតែ​យកទៅ​ប្រហារជីវិត​ឬ​បំបរបង់ ចោល​។ សូមបញ្ជាក់ថា ពុំមាន​ឯកសារ​ផ្លូវការ​ណាមួយ​ដែល​បានបញ្ជាក់​ឬ​បដិសេធ​នូវ​ប្រវត្តិ​ដែល បានផ្ដល់​ដោយ​អ្នកអង្គម្ចាស់​ក្ស​ត្រី អង្គឌួង នឹម​សូ​ហ្វី​ន ខាងលើ​នេះឡើយ​។​
ភាព​ផ្ទាល់ខ្លួន​
​រីឯ​លោក​បណ្ឌិត កេង វ៉ាន់​សាក់ ដែល​តែង​ទទួល​សារភាពថា​ជា​អ្នកប្រឆាំង​របបរាជានិយម​ដ៏​ស្លាប់រ​ស់ម្នាក់ នោះ​ធ្លាប់​ឲ្យ​ដឹងថា មាតា​របស់លោក​បានជ្រើសរើស​យក​ការចាកចេញ​ពី​រាជវាំង​ដើម្បី​រស់នៅ​និង ថែទាំ​លោក​ជា​រៀង​រហូតមក​។​
​ជា​ញឹកញាប់​លោក​បណ្ឌិត កេង វ៉ាន់​សាក់ តែង​មានប្រសាសន៍ប្រាប់​អ្នកផង​ទាំងពួង​អំពី​ការជាប់​ចិត្ត​ដឹងគុណ គ្មាន​ថ្ងៃ​ភ្លេច​បាន​និង​ពុំមាន​អ្វី​ប្រៀប​អំពី​គុណូបការៈ​ដ៏​ធំធេង​របស់ មាតា​លោក​។ សូម្បី​លោក​មាន​ជន្មាយុ​ក្នុង​វ័យ​៨០​ឆ្នាំ​ហើយ​ក្ដី លោក​បណ្ឌិត កេង វ៉ាន់​សាក់ ធ្លាប់បាន​ឲ្យ​ដឹងថា លោក​តែង​នឹកឃើញ​និង​មានពេលខ្លះ​លោក​សម្រាន្ត​សោកសង្រេង​យំ​ខ្សឹកខ្សួល រហូត​ពេញ​មួយថ្ងៃ​ក៏មាន ព្រោះ​នឹកឃើញ​សម្ដី​ដ៏​ពីរោះ​ប្រកបដោយ​ក្ដីមេត្តា ភាព​ថ្នាក់ថ្នម​លួងលោម​ឥត​ឃ្នើស​របស់​មាតា​លោក​ជានិច្ច​និង​ជា​ដរាប​។​
​ក្នុងពេល​មានជីវិត​នៅឡើយ លោក​បណ្ឌិត កេង វ៉ាន់​សាក់ ធ្លាប់​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ជាច្រើន​រយ​ម៉ោង​អំពី រឿងរ៉ាវ​ផ្សេងៗ​ទាក់ទង​នឹង​ជនជាតិខ្មែរ ដោយ​រួមទាំង​រឿង​អាថ៌កំបាំង​ក្នុង​បញ្ហា​ជាតិ​និង​នយោបាយ​ខ្មែរ​ព្រមទាំង ប្រវត្តិ​ផ្ទាល់ខ្លួន​របស់លោក​ផង​។ វិទ្យុ​អាស៊ីសេរី​នឹង​នាំមក​ជូន​ស្ដាប់​នូវ​វគ្គ​សម្ភាសន៍​សំខាន់ៗ​ខ្លះ ទាក់ទង​នឹង​រឿងរ៉ាវ​ខាងលើ​ទៅតាម​ពេលវេលា​សមរម្យ​និង​ភាព​ដែល​អាច​ធ្វើទៅ បាន​តាម​ការគួរ​៕

1 comment:

Anonymous said...

Thank you so much for posting Keng Vannsak's biography. Our younger generation and myself had only heard of his name and his marvelous work in Khmer language,but hardly saw his portrait,that because of war and his exiling from our beloved motherland.

May his soul rest in peace.

True Khmer