A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 19 January 2013

US to strengthen Cambodia’s infrastructure ស្ថានទូត​អាមេរិក​រៀបចំ​កិច្ច​ពិភាក្សា​លើ​បរិយាកាស​នៃ​ការ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា

Last Updated on 18 January 2013 
Phnom Penh Post

By Sarah Thust
 

The US planned to aid the development of Cambodia’s infrastructure with public-private partnerships as part of an effort to renew the Kingdom’s outdated image, a State Department official said yesterday.

Speaking to a media round-table, Lorraine Hariton, the US State Department’s special representative for commercial and business affairs, said: “We identified a couple of really good opportunities in Cambodia. One was around the airport.  We hope we can put the resources of the US government together with the resources of senior executives so that we can, in partnership with [the Cambodian] government, be successful.”

The plans emerged from a seminar on infrastructure development as part of the Lower Mekong Initiative.

Representatives of the US departments of state and commerce met this week with the Vietnamese ministries of foreign affairs and transport in collaboration with the US-ASEAN Business Council.

Hariton suggested that a company found on a recent trip to Vietnam had the capability and the financing to develop Cambodian airports. She also hinted that a Cambodian official was interested in the co-operation.



The US plans to export the necessary technologies and expertise to develop Cambodian infrastructure.

“We want to bring Cambodia up in this value chain. The young generation is getting really good at software development,” Hong-Phong B. Pho, desk officer for Vietnam, Laos and Cambodia at the International Trade Administration, said.

Human-rights issues, however, remain a concern.

Daniel Mitchell, the chief executive of Grandis Timber and managing director of SRP International Group, said: “One of the best ways to address the human-rights issues is to address the economic causes that have diluted them. American companies have high standards, so one way to address those issues is to promote responsible investments.”

The round-table noted, however, that Cambodia’s image as a business environment would have to improve to attract greater investment.

A recent World Bank report projected greater investment in the region from China during the coming year.

To contact the reporter on this story: Sarah Thust at sarah.thust@phnompenhpost.com
2013-01-17
តំណាង​ពិសេស​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ច​ការងារ​ជំនួញ និង​ពាណិជ្ជកម្ម អ្នកស្រី ឡរ៉េន ហារីតុន (Lorraine Hariton) បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី១៧ ខែ​មករា។
RFA/Sok Serey
តំណាង​ពិសេស​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​ អាមេរិក​ទទួល​បន្ទុក​ពាណិជ្ជកម្ម និង​ជំនួញ អ្នកស្រី ឡរ៉េន ហារីតុន (Lorraine J. Hariton) ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៣។

ដំណើរ​ទស្សនកិច្ច​នេះ ផ្ដោត​លើ​បរិយាកាស​នៃ​ការ​ធ្វើ​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ហើយ​ស្រប​ពេល​គ្នា​នេះ​ដែរ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​តុ​មូល​មួយ រវាង​អ្នក​កាសែត​នៅ​កម្ពុជា ជាមួយ​អ្នកស្រី ឡរ៉េន ហារីតុន ពាក់ព័ន្ធ​នឹង​បរិយាកាស​នៃ​ការ​វិនិយោគ​នេះ។
អ្នកស្រី ឡរ៉េន ហារីតុន នៅ​ថ្ងៃ​ទី១៧ ខែ​មករា បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ទាក់​ទាញ​វិនិយោគទុន​ពី​បរទេស ដែល​មាន​កម្រិត​ស្តង់ដារ​ខ្ពស់​ដូច​ជា​សហរដ្ឋ​អាមេរិក ជាដើម។
ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ មាន​ដូច​ជា ផ្លូវ​ថ្នល់ តម្លៃ​ចរន្ត​អគ្គិសនី​ថោក​សមរម្យ និង​កំពង់​ផែ​ងាយ​ចេញ​ចូល​ជាដើម បញ្ហា​ជំនាញ​វិជ្ជាជីវៈ​ការងារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ការ​អប់រំ និង​បង្កើន​សមត្ថភាព​ជំនាញ​ការងារ។ អ្នកស្រី​បញ្ជាក់​ថា កត្តា​ទាំង​នេះ​នឹង​នាំ​ឲ្យ​អ្នក​វិនិយោគទុន​អាមេរិកាំង​ធ្វើ​ការ​សម្រេច​ ចិត្ត​មក​វិនិយោគទុន​នៅ​កម្ពុជា។
បញ្ហា​សំខាន់​មួយ​ទៀត​នោះ គឺ​ថា​កម្ពុជា ត្រូវ​តែ​ព្យាយាម​បង្ហាញ​ទៅ​ពិភពលោក​បាន​ស្គាល់​កម្ពុជា ឲ្យ​បាន​ច្បាស់​លាស់​អំពី​ក្នុង​វិស័យ​ឯកជន វិស័យ​ពាណិជ្ជកម្ម ដូច​ប្រទេស​ថៃ និង​វៀតណាម ដែល​ជា​ប្រទេស​ធំ​ជាង​កម្ពុជា។ នៅ​ពេល​ណា​គេ​បាន​មក​កម្ពុជា នៅ​ពេល​នោះ​គេ​ស្រឡាញ់​កម្ពុជា មិន​ខាន​ឡើយ។
អ្នកស្រី ឡរ៉េន ហារីតុន បាន​មាន​ប្រសាសន៍​ថា យើង​មិន​ចង់​ឃើញ​ក្រុមហ៊ុន​អាមេរិកាំង មក​វិនិយោគទុន​បាន​ត្រឹម​តែ​ផ្តល់​ការងារ​ប៉ុណ្ណោះ​ទេ គឺ​យើង​ចង់​ឃើញ​ក្រុមហ៊ុន​មក​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដែរ ដើម្បី​ឲ្យ​ក្លាយ​ជា​ដៃគូ​ល្អ ស្រប​តាម​ការ​ប្រែប្រួល​នៅ​លើ​ពិភពលោក។
អ្នកស្រី ឡរ៉េន ហារីតុន៖ «យើង​ត្រូវ​តែ​ធ្វើ​ការងារ​ទីផ្សារ​ឲ្យ​បាន​ ល្អ​នៅ​កម្ពុជា ជាពិសេស​ចំពោះ​សហរដ្ឋ​អាមេរិក។ មាន​ការ​ស្រមៃ​ឃើញ​កម្ពុជា កាល​ពី​ជាង ២០​ឆ្នាំ​មុន ដែល​មិន​មែន​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា លោក វីល្លៀម ថត (William E.Todd) ថា​យើង​ត្រូវ​តែ​ផ្តល់​ព័ត៌មាន និង​អប់រំ​អ្នក​វិនិយោគទុន​អាមេរិក​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា នៅ​គ្រា​ដែល​មាន​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ចំនួន​នៅ​កម្ពុជា ស្រាប់»
ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល បាន​មាន​ប្រសាសន៍​ថា លោក​យល់​ស្រប​តាម​ទស្សនៈ​នេះ៖ «គេ ​មិន​ទាន់​សូវ​ស្គាល់​ប្រទេស​កម្ពុជា យើង ដែល​បាន​វិវឌ្ឍន៍​ក្នុង​រយៈពេល ១០ ឬ​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ជាង​ដែល​គេ​ស្គាល់​តាម​រយៈ​របប​ប្រល័យ​ពូជ​សាសន៍»
ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​តែ​ប្រឹង​ប្រែង​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រសើរ​ជាង​មុន។ កន្លង​មក គេ​តែង​តែ​ស្គាល់​កម្ពុជា តាម​រយៈ​សារព័ត៌មាន​អំពី​បញ្ហា​អវិជ្ជមាន ប៉ុន្តែ​កម្ពុជា នៅ​មាន​ចំណុច​ល្អ​ច្រើន​ទៀត៖ «អាយ.អ៊ឹម.អែស (IMF) និង​វើលបែង (World Bank) ហ្នឹង គឺ​ថា​គេ​ទទួល​ស្គាល់​នៅ​ក្នុង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា បាន​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច គឺ​កម្ពុជា បាន​រក្សា​អ្វី​ដែល​ជា​ផលិតផល​សរុប គឺ​រវាង​ពី ៦​ចុច​រហូត​ដល់ ៧​ចុច​មួយ ក្នុង​រយៈពេល​ហ្នឹង។ ហើយ​កម្ពុជា បាន​ដើរ​ចេញ​ពី​ប្រទេស​ដែល​មាន​ចំណូល​តិច​បំផុត រហូត​ដល់​គេ​យល់​ឃើញ​ថា កម្ពុជា នឹង​អាច​មាន​សមត្ថភាព​សង​ការ​ប្រាក់ ឬ​ក៏​ទទួល​ប្រាក់​កម្ចី​ទាំង​ឡាយ​ណា​ដែល​ជា​ការ​ប្រាក់​ខ្ពស់ ឬ​គេ​ហៅ​ថា​ខាំមើចសល​ឡូន (Commercial Loans)»
ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេ​ភាគី​ជាមួយ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៩៩ កន្លង​ទៅ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ គេ​បាន​កត់​សម្គាល់​ថា មាន​ក្រុមហ៊ុន​អាមេរិកាំង​តិច​តួច​ណាស់​មក​វិនិយោគ​នៅ​កម្ពុជា។
ដោយ​ឡែក ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា ជាមួយ​ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​មាន​ចំនួន ២.៥០០​លាន​ដុល្លារ​អាមេរិក៕

1 comment:

Anonymous said...

WHY Mr Ambassador TODD HASN'T TOLD Ms. L. HARITON THAT THE POCHINTONG AIRPORT IS THE CORRUPT PLACE IN CAMBODIA ? A few weeks
ago , I read Mr. Todd's article about most of US investors who don't want to do business in Cambodia because The
Kingdom of Wonder is the worst corrupt place of the
world (Sic) . FLIP FLOP ! FLIP FLOP !