A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 19 January 2013

Striking Kingsland workers lobby US embassy កម្មករ​រោងចក្រ​កាត់​ដេរ​ឃីង​ឡែន​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក

Workers from Kingsland Garment Cambodia gather in front of US Embassy to present petition to the embassy 

PHNOM PENH (The Cambodia Herald) - One hundred striking workers from the Chinese and Hong Kong-owned Kingsland Garment Cambodia Ltd marched Friday to present a petition to the US Embassy.

The workers, on strike since January 3, want the US government to pressure American retail giant Walmart, which buys Kingsland's products.

They are also demanding that Kingsland provides monthly wages and other benefits worth $200,000 before the factory closes.

A worker from Kingsland said the workers found out about the closure during a meeting with the Ministry of Labor and Vocational Training on Wednesday.


Kingsland, located in Chak Angre Krom commune in Meanchey district, employs 313 workers to make female underwear.
2013-01-18
កម្មករ​នៅ​រោងចក្រ​កាត់​ដេរ ឃីង ឡែន (Kings land Cambodia Garment) ជិត ១០០​នាក់​បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១៨ ខែ​មករា។
RFA/Sochivy
កម្មករ​នៅ​រោងចក្រ​កាត់​ដេរ ឃីងឡែន (Kings land Cambodia Garment) លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ស្នើ​អោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​អន្តរាគមន៍​ទៅ​និយោជក​នៃ​ក្រុមហ៊ុន វលម៉ាត (Walmart) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៣។
នៅ​ក្នុង​ការ​តវ៉ា​នោះ ពួក​គេ​ដាក់​ញត្តិ​ទាម​ទារ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។
ក្រុម​កម្មករ​នៃ​រោងចក្រ ឃីង ឡែន ដែល​មាន​ទីតាំង​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ ពួក​គេ​ស្នើ​អោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក អន្តរាគមន៍​ទៅ​និយោជក​នៃ​ក្រុមហ៊ុន វលម៉ាត (Walmart) ដោះស្រាយ​សំណង​នៅ​ពេល​ដែល​រោងចក្រ​បិទ​ទ្វារ​លែង​ដំណើរ​ការ។
ក្រុម​កម្មករ​ដែល​ឈរ​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​កាន់​បដា​ជាច្រើន ដែល​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្រសួង​ពាក់ព័ន្ធ ក្រុមហ៊ុន​កាត់​ដេរ​សម្លៀកបំពាក់ ឃីង ឡែន និង​ក្រុមហ៊ុន​ទិញ​សម្លៀកបំពាក់​យីហោ វលម៉ាត (Walmart) យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​លំបាក​របស់​កម្មករ​នៅ​ពេល​រោងចក្រ​បិទ​ទ្វារ ដោយ​ពុំ​មាន​សំណង​សមរម្យ​សម្រាប់​កម្មករ។
កម្មករ​ដែល​បាន​ចូល​រួម​ការ​តវ៉ា បាន​អោយ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​សង្ឃឹម​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​សំណើ​របស់​ក្រុម​កម្មករ​ឡើយ ព្រោះ វលម៉ាត គឺ​ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក។
តាម​ការ​អះអាង​របស់​ក្រុម​កម្មករ អោយ​ដឹង​ថា មន្ត្រី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ទទួល​ញត្តិ​របស់​ពួក​គេ និង​បាន​សន្យា​ថា​នឹង​ពិនិត្យ​ករណី​នេះ។
នៅ​ក្នុង​ញត្តិ​ទាម​ទារ​របស់​ក្រុម​កម្មករ បាន​បញ្ជាក់​ថា ពួក​គេ​សុំ​អោយ​ក្រុមហ៊ុន​បើក​ប្រាក់​ឈ្នួល ១០០% សម្រាប់​រយៈពេល​ព្យួរ​ការងារ ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី១៥ ខែ​មករា។ ទាម​ទារ​ប្រាក់​បំណាច់​ចំនួន ៥​ចំណុច ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ នៅ​ពេល​រោងចក្រ​បិទ​ទ្វារ។
ទាក់​ទិន​ករណី​រោងចក្រ ឃីង ឡែន មន្ត្រី​ដោះស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ធ្លាប់​ប្រាប់​ទៅ​ក្រុម​កម្មករ​ថា ថៅកែ​រោងចក្រ​នេះ​បាន​គេច​ខ្លួន​មិន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ជាមួយ​កម្មករ​ ឡើយ ព្រម​ទាំង​ជំរុញ​អោយ​ក្រុម​កម្មករ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ។
យ៉ាង​នេះ​ក្ដី ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ក្ដី​សង្ឃឹម​ចំពោះ​ដំណោះ​ស្រាយ​សម្រាប់​ក្រុម​កម្មករ គឺ​មាន​តែ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ប្រើប្រាស់​ឥទ្ធិពល​ដាក់​សម្ពាធ​ទៅ​ក្រុមហ៊ុន វលម៉ាត អោយ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​ដែល​ ផ្គត់ផ្គង់​សម្លៀកបំពាក់​ទៅ​ក្រុមហ៊ុន​នេះ។
រហូត​មក​ដល់​ពេល​នេះ ក្រុម​កម្មករ​រោងចក្រ ឃីង ឡែន ដែល​ភាគ​ច្រើន​ជា​ស្ត្រី​បាន​នាំ​គ្នា​សម្រាក​នៅ​ខាង​មុខ​រោងចក្រ​ទាំង​ថ្ងៃ ​ទាំង​យប់ ការពារ​មិន​អោយ​មាន​ការ​ដឹក​សម្ភារៈ​ផ្សេងៗ​ចេញ​ពី​រោងចក្រ។ ពួក​គេ​អះអាង​ថា នឹង​បន្ត​ការ​តវ៉ា​បែប​នេះ​រហូត​បាន​ទទួល​សំណង​សមរម្យ៕

No comments: