A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 3 January 2013

Nine families from Boeung Kak Lake refused to accept compensation of $8,000 and 2 million riel ($250) in Cambodian money for the dismantling of their houses in the area អ្នក​ភូមិ​បឹងកក់​៩​គ្រួសារ​បដិសេធ​មិន​ទទួល​យក​សំណង​ពី​សាលា​រាជធានី​ភ្នំពេញ

ដោយ ទេព សុរ៉ាវី 2013-01-02 RFA
សាលា​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​អ្នក​ភូមិ​១ ក្នុង​តំបន់​បឹងកក់ ឲ្យ​ទៅ​ជួប​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២ ខែ​មករា ឆ្នាំ​២០១៣ ដើម្បី​រក​ដំណោះស្រាយ​ពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ រថភ្លើង។

RFA/Ouk Savborey
សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឈរ​មើល​ក្រុម​កម្មករ​ក្រុមហ៊ុន​ចិន ​ស៊ូកាគូ (Sukaku) រុះរើ​ផ្ទះ​របស់​អ្នក​ភូមិ​បឹងកក់ កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១០។
ទោះ​ជា​យ៉ាង​ណា កិច្ច​ប្រជុំ​ជិត​មួយ​ម៉ោង​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​អ្នក​ភូមិ មិន​ទាន់​បាន​សម្រេច​លទ្ធផល​អ្វី​ទេ។
អ្នក​ភូមិ​បឹងកក់ ចំនួន ៩​គ្រួសារ បាន​បដិសេធ​មិន​ទទួល​យក​សំណង​ផល​ប៉ះពាល់​តិចតួច​ដែល​មន្ត្រី​សាលា​រាជធានី​ ភ្នំពេញ បង្គាប់​ឲ្យ​យក​ជា​ថ្នូរ​នៃ​ការ​ចាក​ចេញ​ពី​លំនៅឋាន។
នេះ​ជា​លើក​ទី១ ហើយ ដែល​អ្នក​ភូមិ​១ នៅ​តំបន់​បឹងកក់ បាន​ជួប​ចរចា​រក​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ផ្ទះ​អ្នក​ភូមិ​ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) បញ្ជាក់​ថា ផ្ទះ​របស់​ពួក​គាត់​បាន​សង់​លយ​ចូល​ក្នុង​ដែនដី​គ្រប់គ្រង​របស់​ក្រុមហ៊ុន។
តំណាង​ពលរដ្ឋ​នៅ​ភូមិ១ លោក ចាន់ ពុទ្ធិស័ក្ត ថ្លែង​ថា ក្នុង​ចំណោម​អ្នក​ភូមិ​ចំនួន ១៦​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ១ មាន​តែ ៩​គ្រួសារ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សាលា​ក្រុង ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ។
លោក​បន្ត​ថា អភិបាល​រង លោក ឃួង ស្រេង បាន​ដឹកនាំ​កិច្ច​ប្រជុំ​នោះ ហើយ​បាន​បង្គាប់​ឲ្យ​អ្នក​ភូមិ​ទទួល​យក​សំណង​ប្រាក់​ចំនួន ៨​ពាន់​ដុល្លារ និង​លុយ ២​លាន​រៀល ជា​ថ្លៃ​រុះរើ​ផ្ទះ​ចេញ​ពី​តំបន់​បឹងកក់។ ក្នុង​លក្ខខណ្ឌ​មិន​ទទួល​ទេ​នោះ សាលា​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​ទៅ​តាម​ច្បាប់៖ «គំរាម​យើង​យក​បណ្តោយ! ថ្ងៃ​ក្រោយ​គេ​នឹង​ធ្វើ​សេចក្តី​ជូន​ដំណឹង ហើយ​កាត់​ផ្ទះ​របស់​យើង​ពាក់​កណ្ដាល ហើយ​តាម​ពិត​គេ​ថា​ពួក​យើង​ហ្នឹង​រស់នៅ​ខុស​ច្បាប់ គេ​ត្រូវ​យក​ច្បាប់​ភូមិបាល​យក​អី​មក​ហើយ ហើយ​អាជ្ញាធរ​គ្មាន​អ្វី​ក្រៅ​ពី​ការ​វៃ​ខ្នោះ​ឃុំ​ឃាំង​ប៉ុណ្ណឹង។ គេ​ថា​អាជ្ញាធរ​គេ​ថា​គេ​ធ្វើ​តែ​អ៊ីចឹង»
ទោះ​ជា​យ៉ាង​ណា តំណាង​អ្នក​ភូមិ១ លោក ចាន់ ពុទ្ធិស័ក្ត បញ្ជាក់​ថា​អ្នក​ភូមិ​បាន​បដិសេធ​ភ្លាមៗ​ទៅ​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ ចំពោះ​សំណើ​ឲ្យ​ទទួល​ប្រាក់​សំណង ដោយ​បញ្ជាក់​ពី​ជំហរ​អ្នក​ភូមិ​ថា ពួក​គាត់​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង លើ​ដី​ទំហំ ១២,៤៤​ហិកតារ តាម​អនុក្រឹត្យ​១៨៣ របស់​រាជ​រដ្ឋាភិបាល។
ទាក់​ទិន​នឹង​បញ្ហា​នេះ លោក ឃួង ស្រេង អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា អ្នក​ភូមិ១ ប៉ះពាល់​ជាមួយ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់ និង​មួយ​ទៀត គឺ​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង។ ជា​គោលការណ៍ រដ្ឋាភិបាល​ផ្តល់​សំណង​ចំនួន ៨​ពាន់​ដុល្លារ និង​លុយ ២​លាន​រៀល ជូន​ពលរដ្ឋ​ដែល​ប៉ះពាល់​ទាំង​នោះ។ លោក ឃួង ស្រេង មិន​បាន​លើក​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​មក​ចរចា​ជាមួយ​អ្នក​ភូមិ​ទេ។
លោក​បន្ត​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ទុក​ពេល​ពី ៧​ថ្ងៃ​ទៅ ១០​ថ្ងៃ សម្រាប់​ឲ្យ​អ្នក​ភូមិ​ជ្រើស​រើស។ លោក​បញ្ជាក់​ថា តាម​ច្បាប់ អ្នក​ភូមិ​ត្រូវ​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ៖ «ជម្រើស​ របស់​គាត់ គឺ​ស្ម័គ្រចិត្ត​ទៅ​តាម​គោលការណ៍​ចាស់ ៨ពាន់​ដុល្លារ និង ២​លាន។ អ៊ីចឹង​ទេ គាត់​ត្រូវ​កាត់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ ព្រោះ​ថា​ក្រុមហ៊ុន​អភិវឌ្ឍ​ដើម្បី​ប្រទេស​ជាតិ រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ជូន។ អ៊ីចឹង ផ្លូវ​ច្បាប់​ត្រូវ​តែ​បើក​ផ្លូវ​ឲ្យ​គេ​វិនិយោគ»
លោក ឃួង ស្រេង មិន​បាន​បញ្ជាក់​ពី​ចំណាត់​ការ​ណា​មួយ​ដល់​អ្នក​ភូមិ​បឹងកក់ នោះ​ទេ ប្រសិន​បើ​ពួក​គាត់​មិន​ព្រម​ទទួល​សំណង​តាម​ការ​ស្នើសុំ​ពី​អាជ្ញាធរ។
ជុំវិញ​បញ្ហា​នេះ​ដែរ លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​យល់​ឃើញ​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ប្រហែល​ជា​បំភ្លេច​នូវ​អនុក្រឹត្យ​១៨៣ របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​បុរេប្រទាន​កម្ម​ដី​ទំហំ ១២,៤៤​ហិកតារ ឲ្យ​ពលរដ្ឋ​បឹងកក់ ដែល​មិន​ទាន់​ទទួល​សំណង។ លោក​បន្ត​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ គួរ​យក​ជម្រើស​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​មក​ជជែក​ជាមួយ​ពលរដ្ឋ​ផង​ដែរ ក្រៅ​តែ​ពី​ការ​បង្ខំ​ឲ្យ​ទទួល​សំណង​តិចតួច៖ «ខ្ញុំ​គិត​ថា ប្រសិន​បើ​អាជ្ញាធរ​គោរព និង​ឲ្យ​តម្លៃ​សញ្ញា​របស់​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន គួរ​តែ​គោរព និង​អនុវត្ត​អនុក្រឹត្យ​របស់​នាយក​រដ្ឋមន្ត្រី​ហ្នឹង ហើយ​ធ្វើ​ការ​ចរចា​ជាមួយ​ពួក​គាត់​ឲ្យ​បាន​សមរម្យ។ គួរ​តែ​បញ្ឈប់​នូវ​ការ​គំរាម​កំហែង»
នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៧ សាលា​រាជធានី​ភ្នំពេញ បាន​ផ្តល់​កិច្ច​សន្យា​ជួល​រយៈពេល ៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ស៊ូកាគូ ហើយ​កិច្ច​សន្យា​ជួល​នេះ​មាន​តម្លៃ ៧៩​លាន​ដុល្លារ​អាមេរិក។ ពលរដ្ឋ​សហគមន៍​បឹងកក់ ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ កំណត់​ព្រំប្រទល់​តំបន់​អនុក្រឹត្យ​ទំហំ​ជាង ១២​ហិកតារ​ជូន​ពលរដ្ឋ និង​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ៕

2 comments:

Anonymous said...

How can they? The without house alone at that place cost 100,000 dollars just the size one home? Thugs destroyed their livelihood and stole their land by offering to pay 1,050 dollars? Are you kidding me!?Please ask them for 80,000 dollars per household at least.Thank you.

Yobal Khmer

Anonymous said...

The compensation offer by the Phnom Penh authority is an insult. Their houses and land worth 10 times of that. This is corruption, robbing from the poor to give to the rich and the authority will get a large share of that profits through corruption.