A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 4 January 2013

Hun Sen urges government officials to answer lawmakers’ questions [Will Hun Sen instruct his ministers to speak for 5 hours like he did on border issues?] សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យសមាជិក រាជរដ្ឋាភិបាល ឆ្លើយសំណួរ នៅក្នុងរដ្ឋសភា

Photo by DAP-NEWS
PHNOM PENH, 4 January 2013 (The Cambodia Herald) - Prime Minister Hun Sen urged government officials Friday to answer lawmakers’ questions.

Information Minister Khieu Kanharith quoted Hun Sen as saying that more debate should be encouraged at the National Assembly.

At the same time, Hun Sen said government officials should be responsive to questions by members of parliament.

In late December, Sam Rainsy Party lawmaker Son Chhay urged National Assembly Chairman Heng Samrin to summon Interior Minister Sar Kheng to discuss the issue of passports and citizenship cards.

He also called for Energy Minister Suy Sem to be summoned to discuss mining exploration licenses.

Son Chhay said the opposition party had noticed irregularities with passports, citizenship cards and licenses related to mining.

Following an earlier request from Son Chhay, Hun Sen addressed the National Assembly for five hours in August on border issues with Vietnam.


The address, broadcast live on television, did not allow any questions from lawmakers.


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ នៅក្នុងឱកាសដែល សម្ដេចចូលរួមជា អធិបតីភាព ដ៏ខ្ពង់ខ្ពស់នៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី បានជំរុញសមាជិក រាជរដ្ឋាភិបាល ទាំងឡាយ ចូលទៅឆ្លើយសំណួរ ពីសមាជិករដ្ឋសភាផ្សេង ទៀត នៅក្នុងកិច្ចប្រជុំរដ្ឋសភា ។
នេះជាការលើកឡើង និងដកស្រង់ប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ពីសំណាក់លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ នៃរាជរដ្ឋាភិបាល ។
នៅក្នុងគេហទំព័រហ្វេសប៊ុក របស់ខ្លួន កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ លោកខៀវ កាញារីទ្ធ បានសរសេរថា “សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ដ្រី កាលពីព្រឹកមិញ បានមានប្រសាសន៍ថា ការពិភាក្សាច្រើនជាងនេះ គួរតែត្រូវបានធ្វើឡើង នៅក្នុងរដ្ឋសភាជាតិ ហើយសមាជិក នៃរាជរដ្ឋា ភិបាលទាំងឡាយ គួរតែឆ្លើយសំណួរពីសមាជិករដ្ឋសភាផ្សេងទៀត” ។
ចំពោះការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងលើនេះ តំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី លោក គឹម ស៊ូភិរិទ្ធ បានថ្លែងស្វាគមន៍ និងចាត់ទុកថា ជាសញ្ញាមួយកាន់តែប្រសើរឡើង ចំពោះមន្រ្តី នៃរាជ រដ្ឋាភិបាល ដែលហ៊ានប្រឈមមុខចូលទៅបំភ្លឺ និងឆ្លើយបំភ្លឺរឿងនានា នៅក្នុងរដ្ឋសភា ហើយទាំងនេះ បង្ហាញឲ្យ ឃើញនូវតុល្យភាព ភាពឯករាជ្យ នៃស្ថាប័នទាំង៣ រួមមាន នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ។
តំណាងរាស្រ្តគណបក្សសមរង្ស៊ី រូបនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ថា «ខ្ញុំគាំទ្រចំពោះប្រសាសន៍ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលស្នើឲ្យរដ្ឋមន្រ្តី ស្ថិតក្រោមឱវាទរបស់លោក ហ៊ានប្រឈមមុខនិងរដ្ឋសភា ហើយវាជាសញ្ញាល្អមួយ»។
លោក គឹម ស៊ូភិរិទ្ធ បានបញ្ជាក់ថា កន្លងទៅមានការឆ្លើយបំភ្លឺ និងឆ្លើយសំណួរ ពីសំណាក់សមាជិក នៃរាជរដ្ឋា ភិបាលកម្ពុជា ប៉ុន្តែវានៅមានតិចតួចនៅឡើយ ដូច្នេះបើសិនសម្តេចនាយករដ្ឋមន្រ្តី លើកឡើងបែបនេះ នឹងជំរុញ ឲ្យសមាជិក នៃរាជរដ្ឋាភិបាល នឹងទៅឆ្លើយបំភ្លឺជុំវិញបញ្ហានានា ក្នុងរដ្ឋសភា ដែលត្រូវបានសួរពីសមាជិក នៃ គណបក្សនយោបាយផ្សេងទៀត។
យ៉ាងនេះក្តី តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដដែលនេះ នៅតែបង្ហាញពីកង្វល់របស់ខ្លួនថា ប្រសិនបើសមាជិក នៃរាជរដ្ឋាភិបាល ដូចជារដ្ឋមន្រ្តីជាដើម ទៅបំភ្លឺនៅរដ្ឋសភា ត្រូវយកចិត្តទុកដាក់ និងអាចទុកឱកាសឲ្យសមាជិក សភាផ្សេងទៀតចោទជាសំណួរផ្ទាល់មាត់ នៅក្នុងរដ្ឋសភា។
យោងតាមការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា តំណាង រាស្រ្តគណបក្សប្រឆាំង នឹងដាក់លិខិតស្នើសុំទៅប្រធានរដ្ឋសភា ដើម្បីកោះហៅលោក ឌិត មន្ទីរ ប្រធានតុលាការ កំពូលឲ្យចូលខ្លួនបំភ្លឺនៅរដ្ឋសភា ជុំវិញការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង ដែលបានលើកលែងការ ចោទប្រកាន់អតីតអភិបាលក្រុងបាវិត លោកឈូក បណ្ឌិត ក្រោយពីមានការចោទប្រកាន់ថា មន្រ្តីរូបនេះ ជាអ្នក បាញ់កម្មការិនី៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅអំឡុងការតវ៉ាមួយ កាលពីពេលកន្លងទៅ។
ជាមួយគ្នានេះ តំណាងរាស្រ្តគណបក្សសមរង្ស៊ី ក៏បានសរសេរលិខិតផ្ញើជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំ និងកោះហៅមន្រ្តី ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ចំនួន២រូប ចូលខ្លួនឆ្លើយបំភ្លឺជាបន្ទាន់ទាក់ទិននិងភាព មិនប្រក្រតីមួយចំនួន ដែលបានកើតឡើងក្នុងស្ថាប័នទាំងនោះ។
មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ដែលតំណាងរាស្រ្តគណបក្សប្រឆាំង ចង់ឲ្យបំភ្លឺក្នុងរដ្ឋសភានោះ រួមមានលោក ឧបនាយករដ្ឋមន្រ្តី ស ខេង និង ស៊ុយ សែម ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល។
យោងតាមលិខិតរបស់តំណាងរាស្រ្តគណបក្សប្រឆាំង ដែលផ្ញើជូនសម្តេចហេង សំរិន នោះ ចង់ឲ្យលោកឧបនា យករដ្ឋមន្រ្តី ស ខេង បកស្រាយ ជុំវិញភាពយឺតយ៉ាវ និងការយកកម្រៃលើសកំណត់ ក្នុងការផ្តល់អត្តសញ្ញាណ ប័ណ្ណពលរដ្ឋខ្មែរ ការយកកម្រៃលើសការកំណត់ហួសហេតុ ក្នុងការធ្វើលិខិតឆ្លងដែន ជូនពលករខ្មែរទៅធ្វើការនៅ ក្រៅប្រទេស និងអំពោះពុករលួយ ក្នុងវិស័យចរាចរ ព្រមទាំងការគ្រប់គ្រងជនអន្តោប្រវេស្តន៍ ខុសច្បាប់ជាដើម។
ដោយឡែក លោក ស៊ុយ សែម តំណាងគណបក្សប្រឆាំងចង់ឲ្យបំភ្លឺផ្ទាល់មាត់ ជុំវិញភាពមិនប្រក្រតីក្នុងការផ្តល់ អាជ្ញាប័ណ្ណ និងកម្មសិទ្ធិធ្វើអាជីវកម្មរ៉ែ ក្រោមការទទួលខុសត្រូវរបស់លោក ព្រមទាំងការផ្តល់អាជ្ញាប័ណ្ណ នៃអាជីវ កម្ម នៃការផលិត និងចែកចាយអគ្គិសនីជាដើម៕

No comments: