A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 2 January 2013

Cambodian Foreign Minister to attend ICJ hearing, while Thai Foreign Minister To Skip World Court Hearing In April តុលាការទីក្រុងឡាអេ ខណៈសមាសភាគីថៃ មិនទៅ

Looking Today
Cambodian Foreign Minister Hor Namhong (pictured) to attend ICJ hearing, while Thai Foreign Minister To Skip World Court Hearing In April.

Wednesday, 02 January 2013 ដោយ៖ ដើមអម្ពិល(DAP)-ID-030

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែង នៅថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៣ ឱ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងចូលរូមនៅក្នុងសវនការ នាទីក្រុងឡាអេ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ នាខែមេសាខាងមុខនេះ គ្រាដែលសមាសភាគីថៃ លោក ស៊ូរ៉ាពង្ស តុវិចាក់ឆៃគុល មិនចូលរួម។
លោក កុយ គួង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា "ឯកឧត្តមឧបនាយករដ្ឋមន្រ្តី (ហោ ណាំហុង) នឹងនាំគណៈប្រតិភូកម្ពុជា ទៅចូលរួម។"
ការអត្ថាធិប្បាយរបស់ អ្នកនាំពាក្យរូបនេះ បានធ្វើឡើងក្រោយទីភ្នាក់ងារ ព័ត៌មានថៃរាយការណ៍ នៅថ្ងៃពុធទី២ ខែមករា ឆ្នាំ២០១៣ ថា លោក ស៊ូរ៉ាពង្ស នឹងមិនចូលរួមនោះទេ។ យ៉ាងណាក៏ដោយ លោក កុយ គួង ចាត់ទុកថា ការមិនចូលរួមរបស់ ប្រមុខការទូតថៃ គឺជា "កិច្ចការផ្ទៃក្នុងរបស់ថៃ"។
ទីភ្នាក់ងារព័ត៌មានថៃ រាយការណ៍ថា លោកស្រីនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា បានចាត់តាំងលោកឧបនាយករដ្ឋមន្រ្តី លោក ផុងថេព ថេពកាចាណា រដ្ឋមន្រ្តីសិក្សាធិការអប់រំ ដើម្បីតាមដានសំណុំរឿងនេះ។

តុលាការទីក្រុងឡាអេ នឹងបើកសវនាការទាញសំអាង ហេតុផ្ទាល់មាត់ នាថ្ងៃ១៥-១៩ខែមេសា ឆ្នាំ២០១២ និងភាគីទាំងពីរកម្ពុជា-ថៃ ត្រូវរង់ចាំរយៈពេល៦ខែទៀត មុនការចេញសាលក្រម៕

---------------------------------------------------------
លោក កុយ គួ​ង ៖ កម្ពុជា ត្រៀម​បញ្ជូន​គណៈប្រតិភូ ទៅ​ចូល​រួល ក្នុង​សវនាការ​តុលាការ អន្តរជាតិ ICJ
(ថ្ងៃទី 2 មករា 2013, ម៉ោង 03:32:PM) | ដោយ: រតនា
ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រូវ​អ្នកច្បាប់ និង​អ្នកជំនាញ កិច្ចការ​ព្រំដែន ដើម្បី​ទៅ​ចូលរួម ក្នុង​សវនាការ​នៅ​តុលាការ អន្តរជាតិ ដែល​នឹង​បើក សវនាការ បកស្រាយ សាលក្រម ទាក់ទង​និង​ប្រា​ទ​ព្រះវិហារ ឆ្នាំ​១៩៦២ ដែល​រាជ​រដ្ឋា​ភិ​បា​កម្ពុជា បាន​ប្តឹង​សុំ​ឲ្យ​តុលាការ ធ្វើការ​បកស្រាយ ឡើងវិញ ហើយ​សវនាការ​នោះ នឹងធ្វើ​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៣ ខាងមុខ​នោះ​។​

​ចំពោះ​បញ្ហា ​ការបើក​សវនាការ​រប​ស់​តុលាការ ICJ នោះ លោក កុយ គួ​ង​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​មានប្រសាសន៍ប្រាប់ ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ព្រឹក ថ្ងៃទី​២ ខែមករា​ឆ្នាំ ២០១៣​យ៉ាងនេះ​ថា​៖ “​យើង​បាន​ត្រៀម​រួចរាល់​អស់ហើយ ទាំង​ឯកសារ តាំង​ទឡ្ហីករណ៍​ផ្សេងៗ​។ លោក​បញ្ជាក់ថា មិនទាន់​ដឹងថា នឹង​បញ្ជូន​គណៈប្រតិភូ​ទៅនា​ពេលណា​ទេ ហើយ​សវនាការ នឹងធ្វើ​ឡើង នៅ​ពាក់កណ្តាល ខែមេសា ឆ្នាំ​២០១៣ នេះ​។​

​តុលាការ​យុត្តិធម៌​ អន្តរជាតិ​ទីក្រុង​ឡាអេ ICJ បាន​កំណត់ថា នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​កម្ពុជា​ដែល​ទាមទារ ឲ្យ​បកស្រាយ សាលក្រម ឆ្នាំ​១៩៦២ ស្តីពី សំណុំរឿង​ព្រះវិហារ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣​។ សំណុំរឿង​ក្តី​នោះ ត្រូវបាន​ភាគី​កម្ពុជា ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ឡាអេ ក្រោយពី​កងទ័ព​ថៃ បាន​បើក​ការវាយប្រហារ​ជាច្រើនលើក​នៅ​ព្រំដែន​ប្រាសាទព្រះវិហារ ព្រោះ​ថៃ សំអាងថា ទឹកដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ក្រឡា នៅជាប់​ប្រាសាទព្រះវិហារ ជា​ទឹកដី​របស់ខ្លួន​។​

​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ បានចេញ​សេចក្តីប្រកាស កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ដោយ​បញ្ជាក់ថា សវនាការ ដែល​នឹង​បើក​ធ្វើ នៅ​ទីស្នាក់ការ​របស់​តុលាការ នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ គឺមាន​ភាគី​កម្ពុជា ជាដើម​បណ្តឹង និង​ភាគី​ថៃ ដែលជា​ចុង​ចម្លើយ នឹងត្រូវ​ឡើង​ថ្លែង​ការពារ​ខ្លួន​ម្នាក់​ម្តង​។ ការឆ្លើយ ការពារ​ខ្លួន ដោយផ្ទាល់​មាត់​នោះ នឹងត្រូវ​ធ្វើឡើង​ជា​ពីរ​ជុំ​។​

​សេចក្តីប្រកាស ​លើកឡើងថា ការឆ្លើយបំភ្លឺ​ផ្ទាល់មាត់​នៅ​ជុំទីមួយ គឺធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែមេសា ឆ្នាំ​២០១២ ដោយ​ភាគី​កម្ពុជា​។ ចំណែក​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែមេសា ឆ្នាំ​២០១៣ ជា​វេន​របស់​ភាគី​ថៃ​។​

 សេចក្តីប្រកាស លើកឡើងថា ការឆ្លើយបំភ្លឺ​ផ្ទាល់មាត់​ជុំ​ទី​ពីរ ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែមេសា ឆ្នាំ​២០១៣ ជា​វេន​របស់​ភាគី​កម្ពុជា ចាប់ពី​ម៉ោង​៣ ដល់​ម៉ោង ៥ រសៀល​។ ចំណែក​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែមេសា ឆ្នាំ​២០១៣ គឺ​ភាគី​ថៃ ត្រូវ​ផ្តល់​អំណះអំណាង​ផ្ទាល់មាត់ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៥​រសៀល​។​

 តុលាការ ​ក្រុងឡាអេ ក៏បាន​បញ្ជាក់​ផងដែរ​ថា ភាគី​កម្ពុជា និង​ថៃ សុទ្ធតែ​បាន​បញ្ជូន​សារ​ណា​ជា​លាយលក្ខណ៍អក្សរ ការពារ​ជំហរ​រៀងៗ​ខ្លួន ទៅតាម​កាលបរិច្ឆេទ ដែល​បានកំណត់​រួចរាល់​អស់ហើយ​។

​សូម​រម្លឹកថា កម្ពុជា​បានដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ទីក្រុង​ឡាអេ ICJ កាលពី​ខែឧសភា ឆ្នាំ​២០១១ ក្រោយពី ទាហាន​ថៃ បានធ្វើ​សង្គ្រាម​ច្រើនលើកច្រើនសា​មកលើ​កម្ពុ​ជា ពិសេស​នៅ​ព្រំដែន​ប្រាសាទព្រះវិហារ ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត ដោយ​គ្រាប់កាំភ្លើង របស់​ថៃ លើ​ប្រាសាទព្រះវិហារ ចាប់តាំងពី​ថៃ​បាន​លើកទ័ព​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០០៨​។​

​ក្នុង​ពាក្យបណ្តឹង កម្ពុជា​បានស្នើ​សុំ​វិធាន​បន្ទាន់ ដើម្បី​ការពារ​ប្រាសាទព្រះវិហារ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ស្នើសុំ តុលាការ យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ លើ​រឿងក្តី​ប្រាសាទព្រះវិហារ ដើម្បី​ឲ្យ​ដឹងថា ទឹកដី​នៅ​ម្តុំ​ប្រាសាទព្រះវិហារ ដែល​ថៃ អះអាងថា មាន​ទំហំ ៤,៦ គីឡូម៉ែត្រ នៅជាប់​នឹង​ប្រាសាទព្រះវិហារ ជា​ទឹកដី​របស់​កម្ពុជា ឬក៏​ជា​របស់​ថៃ​?​។​

​ តាមរយៈ​ពាក្យបណ្តឹង​នោះ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ICJ បានចេញ​ដីកា បង្គាប់​ឱ្យ ភាគី​កម្ពុជា និង​ថៃ ដក​កងទ័ព ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ ដែល​ត្រូវបាន​កំណត់ថា ជា​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​។​

​រហូតដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២ ទើប​មានការ​កែសម្រួល​កងទ័ព​រៀងៗ​ខ្លួន រវាង​កម្ពុជា​និង​ថៃ ដកចេញ ពី​តំបន់ ព្រំដែន​ប្រាសាទ ព្រះវិហារ ដោយ​ជំនួស​នូវ​កង​នគរបាលជាតិ ដើម្បី​ឈរជើង​នៅ​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន​។

​ការប្រឈមមុខ ដោយ​អាវុធ និង​ស្នួរ​កាំភ្លើង​រវាង​កម្ពុជា​និង​ថៃ ក៏បាន​ស្ងប់ស្ងាត់ ចាប់តាំងពី​កម្ពុជា​ដាក់ពាក្យ​បណ្តឹង ទៅកាន់​តុលាការ យុត្តិធម៌ អន្តរជាតិ ទីក្រុង​ឡាអេ ខណៈដែល​ប្រទេស​ថៃ បាន​បោះឆ្នោត​ជ្រើសតាំង​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោកស្រី យ៉ី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ កាលពី​ខែកក្កដា ឆ្នាំ​២០១១៕​

No comments: