A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 2 January 2013

Nearly 100000 tourists visit Cambodia's Preah Vihear temple in 2012 ភ្ញៀវទេសចរ ទៅលេងប្រាសាទ ព្រះវិហារមានជិត ១០ម៉ឺននាក់ នាឆ្នាំ២០១២


ភ្នំពេញ៖ ភ្ញៀវទេសចរជិត ១០ម៉ឺននាក់ បានទៅទស្សនាប្រាសាទ ព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌអន្តរជាតិ នាឆ្នាំ២០១២ កើនឡើងជាង ៧៥ភាគរយ នៅក្នុងឆ្នាំ២០១១ ដែលក្នុងនោះភ្ញៀវ ទេសចរជាតិ មានប្រមាណជា ៩២.៣៤៦នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានប្រមាណជា ៧.១៤១នាក់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ គង់ វិបុល បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២នេះ ថាចំនួនភ្ញៀវ វទេសចរដែល អញ្ជើញទៅទស្សនាប្រាសាទ ព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក មានចំនួនប្រហែលជិត ១០ម៉ឺននាក់ ដែលនៅក្នុងនោះ មានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ ចំពោះភ្ញៀវអន្តរជាតិ ត្រូវបានលោកប្រធាន មន្ទីរទេសចរន៍ខេត្តព្រះវិហារ ធ្វើការពន្យល់ បកស្រាយថា តាមការកត់សម្គាល់ គឺជាភ្ញៀវមកពី តំបន់អាស៊ី និងអ៊ឺរ៉ប។
លោកប្រធានមន្ទីរទេសចរណ៍ បន្តថា«ក្នុងសម្រាប់តំបន់ប្រាសាទព្រះវិហារនេះ គឺយើងមិនទាន់ ការលក់សំបុត្រ ជូនភ្ញៀវទេ គឺយើងគ្រាន់តែសម្រូល ឲ្យគាត់ធ្វើដំណើរចុះឡើង ទស្សនាប្រាសាទដោយ សុវត្ថិភាពទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ យើងមិនទាន់បានលក់សំបុត្រ ជូនគាត់សម្រាប់ឡើង ទៅទស្សនាទេ»។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា ចំពោះភ្ញៀវទេសចរ ដែលមកលេងប្រាសាទ ព្រះវិហារនាឱកាស បុណ្យឆ្លងឆ្នាំសកល បើគិតរាប់ពី ថ្ងៃទី៣០,៣១ និងថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ មានភ្ញៀវទេសចរ មកលេងប្រាសាទព្រះវិហារ មានចំនួន១.១៥៤នាក់។
ភ្ញៀវទេសចរភាគច្រើន ដែលមកទស្សនាប្រាសាទព្រះវិហាររបស់កម្ពុជា គឺធ្វើដំណើរមកពី ខាងក្នុងទឹកដី នៃប្រទេសកម្ពុជា មិនបានធ្វើដំណើរចូលតាម ទឹកដីរបស់ថៃនោះទេ ដែលភ្ញៀវទេសចរ នោះភាគច្រើនចេញមកពី លេងពីរមណីយដ្ឋាន ផ្សេងៗរួចក៍ចូលមកលេង ប្រាសាទព្រះវិហារ។
ចំពោះស្ថានភាពសន្តិសុខនៅក្នុងឆ្នាំ២០១២ នៅលើប្រាសាទព្រះវិហារ ត្រូវបានលោកប្រធាន មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ ធ្វើការពន្យល់ បកសា្រយ ថា មិនមានរឿងអ្វីប្លែកនោះទេ។ ចំណែកឯបញ្ហាអនាម័យ បញ្ហាបរិស្ថាន គឺកំពុងត្រូវបានពង្រឹង ជាបន្តបន្ទាប់តាមរយៈក្រុមការងារ របស់អាជ្ញាធរ ប្រាសាទព្រះវិហារ ដែលប្រចាំការនៅ ប្រាសាទព្រះវិហារ បានធ្វើអនាម័យជា បន្តបន្ទាប់។
ប្រាសាទព្រះវិហារត្រូវបាន ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០០៨ ៕

1 comment:

Anonymous said...

The report did not show how much money generated for
the state coffer ? Angkor Wat , Angkor Air are owned by
Vietnameses , Who owns Temple of Preah Vihear ?