A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 14 December 2012

Jailed Cambodian broadcaster [Mam Sonando] refused bail, observers say ចៅក្រម​សាលា​ឧ​ទ្ធរណ៍ សម្រេច​បន្ត​ឃុំខ្លួន​លោក ម៉ម សូណង់ដូ

Supporters of Mam Sonando, an owner of a local independent radio station, protest near the Appeal Court in Phnom Penh Picture loading...
Supporters of Mam Sonando, an owner of a local independent radio station, protest near the Appeal Court in Phnom Penh, December 14, 2012. A Cambodian court on Friday denied a bail request to a 71-year-old radio broadcaster and land-rights campaigner who was sentenced to 20 years in jail. The French national was convicted of leading an anti-state rebellion, a verdict condemned by activists as a further crackdown on human rights. Since Mam Sonando is also holding French citizenship, the court said he is a flight risk and that he might intimidate witnesses if he's out. About hundred of his supporters marched to the UN office in protest of this latest decision. REUTERS/Samrang Pring (CAMBODIA - Tags: POLITICS CIVIL UNREST MEDIA CRIME LAW)
Credit: Reuters
Published date: 12/14/2012

របាំង​ប៉ូលិស បានដាក់​ចាប់ពី​ខាងមុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រហូតដល់​សាលា​ឧ​ទ្ទ​រណ៍ និង​នៅ​ផ្លូវ​នៅមុខ​វាំង ក៏ត្រូវ​បិទ ដោយមាន​កម្លាំងប្រដាប់អាវុធ មាន​ខែល មាន​កាំភ្លើង​ជាច្រើន​នាក់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ Mam Sonando's supporters keep vigil outside the court while police look on.

December 14, 2012
Bangkok Post
 
Phnom Penh - A jailed Cambodian broadcaster regarded as a "prisoner of conscience" by human rights groups was denied bail Friday as he awaits an appeal, observers said.

The director of Cambodia’s Beehive Radio, Mam Sonando, 71, was jailed for 20 years in October in connection with an alleged secessionist plot.

During a May crackdown on a suspected breakaway movement, security forces stormed a village in Cambodia’s eastern province of Kratie. A 14-year-old girl was killed during the operation. Mam, also president of Cambodia’s Democrat Association, was found guilty of charges that included instigating a secessionist movement and inciting people to take up arms, according to the Cambodian Center for Human Rights.

Critics said they believe, however, that the outspoken defender of human rights was imprisoned because his station regularly broadcasts reports that are critical of the government, presents the opposition’s point of view and provides a forum for people to raise human rights and development concerns.

Representatives from Amnesty International and the Cambodian rights group called him a "prisoner of conscience" Friday after a hearing where observers said a request for bail prior to an appeal was rejected.


"We believe that he is imprisoned purely for peacefully exercising his right to freedom of expression," said Amnesty International’s Rupert Abbott. "We are calling for his immediate and unconditional release." Sonando flashed a peace sign to reporters Friday as he entered the Appeals Court in Phnom Penh.

A group of supporters clutching pictures of the broadcaster gathered in nearby streets, many of which had been blocked off by riot police. Some wept openly as news of the bail rejection spread.//DPA

ថ្ងៃទី 14 ធ្នូ 2012 | ដោយ: រតនា
Cambodia Express News


ភ្នំពេញ: ​សាលា​ឧ​ទ្ធ​រណ៍ បាន​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ របស់លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១២​។ បន្ទាប់ពី​បើកសវនាការ​អស់​ពេល​ប្រហែលមួយម៉ោង ចៅក្រម​​សាលាឧទ្ធរណ៍ ដែលមាន​ចំនួន ៣ រូប បានសម្រេច​រក្សា​សេចក្តីសម្រេច​របស់​សាលាដំបូង ដែល​មិន​ព្រម​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​ ​ក្នុងពេល​ដំណាលគ្នា​នោះ នៅ​ព្រឹក​នេះ នៅ​ក្រៅរបង​សាលាឧទ្ធរណ៍ ឯមុខ​ព្រះបរមរាជវាំង មានការ​យាមកាម​យ៉ាង​តឹងតែង ហើយ​ប៉ូលិស​ដាក់​របាំង​បិទផ្លូវបី​ទៅ​បួន​ជាន់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ កុំ​ឲ្យ​ទៅ​ស្រែក​តវ៉ានៅ​តុលាការ​។​

​របាំង​ប៉ូលិស បានដាក់​ចាប់ពី​ខាងមុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រហូតដល់​សាលា​ឧ​ទ្ធរណ៍ និង​នៅ​ផ្លូវ​នៅមុខ​វាំង ក៏ត្រូវ​បិទ ដោយមាន​កម្លាំងប្រដាប់អាវុធ មាន​ខែល មាន​កាំភ្លើង​ជាច្រើន​នាក់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ដែល​ភាគ​ច្រើ​ជា​ក្រុម​តាអាចារ្យ ព្រះសង្ឃ និង​ដូនជី លើក​បដា ព្រមទាំង​រូបថត​លោក ម៉ម សូណង់ដូ​។​

​សវនាការ​ជំនុំជម្រះនៅ​ព្រឹក​នេះ ដឹកនាំ​ដោយ​ចៅក្រម ឃុន លាង​ម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ចំណែក​មេធាវី​របស់​ជ​ន​ជាប់ចោទ លោក ម៉ម សូណង់ដូ គឺ​លោក​មេធាវី សរ សុ​វ៉ាន​។

​នៅក្នុង​សវនាការ​នោះ លោក​មេធាវី សរ សុ​វ៉ាន បានស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះសាលា​ឧ​ទ្ធ​រណ៍ ពិចារណា​ដោះលែង​កូនក្តី​របស់លោក គឺ​លោក ម៉ម សូណង់ដូ ឲ្យ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​អ្នកសារព័ត៌មាន មន្ត្រី​អង្គការមិនមែនរដ្ឋាភិបាល​នានា​ឡើយ បើទោះបី​លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​ពីរ គឺ​សញ្ជាតិ​ខ្មែរ និង​បារាំង​ក៏ដោយ​។​

​ប៉ុន្តែ​នៅក្នុង​សវន​ការ​នោះដែរ តំណាង​អយ្យការបានធ្វើការ​សន្និដ្ឋាន ដោយ​បង្ហាញថា មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​សាលាដំបូងបាន​កាត់ទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់ពន្ធនាគាររហូតដល់​ ២០​ឆ្នាំ ដូច្នេះ​តំណាង​អយ្យការ ស្នើសុំ​ចៅក្រមកុំ​ដោះលែង​លោក ម៉ម សូណង់ដូ​។​

​នៅក្នុង​សវនាការ​នោះដែរ លោក ម៉ម សូណង់ដូ បាន​ថ្លែង​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា លោក​គាំទ្រ​នូវ​សំណើមេធាវី​របស់លោក សុំ​ឲ្យ​មានការ​ដោះលែង​លោក បើទោះបីជា​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់តុលាការ​ក៏ដោយ​។

​លោក ម៉ម សូណង់ដូ ក៏បាន​បង្ហាញ​ផងដែរ​ថា លោក​មាន​ភាពស្មោះសរ មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ណាមួយ​ខុសច្បាប់ ដូច​ការចោទប្រកាន់​នោះទេ ពីព្រោះ​លោកជឿជាក់​លើ​តុលាការ ទើប​លោក​សុខចិត្ត​ជិះ​យន្តហោះពី​ក្រៅប្រទេស វិលមក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ស្វែងរក​ភាពយុត្តិធម៌​។​

​ទីបំផុត​ទៅ​ លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាស​សេចក្តីសម្រេច មិន​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​

​ភ្លាមនោះ មេធាវី​របស់លោក ម៉ម សូណង់ដូ ក៏បាន​ប្រាប់​អ្នកកាសែត ពី​ការដាក់​ពាក្យ​ប្តឹង​ជំទាស់ទៅកាន់​តុលាការ​កំពូល ចំពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ​។​

​មាន​អាយុ ៧១ឆ្នាំ លោក ម៉ម សូណង់ដូ ជាប់ចោទ​ក្នុង​រឿង​បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ជម្លោះដីធ្លី​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។ លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ឃុំខ្លួនកាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ ​សាលាដំបូងរាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល​។​

​ចំណែក​អ្នកភូមិ ១២ នាក់​ផ្សេងទៀត ក៏ត្រូវ​បាន​ចៅក្រមសម្រេច​ផ្តន្ទាទោស​ចំពោះមុខ និង​កំបាំងមុខ ដាក់ពន្ធនាគារ​ពី ១០ខែ រហូតដល់ ៣០ឆ្នាំ​។ ក៏ប៉ុន្តែ​ក្នុងនោះ មាន​អ្នកភូមិ ៩ នាក់ ត្រូវបាន​តុលាការសម្រេច​ព្យួរទោស និង​កាត់​តម្រឹម​ទោស​។ ពោលគឺ​មិនមាន​អ្នកភូមិ​ណាត្រូវ​ជាប់ពន្ធនាគារ​ទៀត​ទេ ក្រៅពី​លោក ម៉ម សូណង់ដូ ក្នុង​រឿង​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ​នោះ​។​

​រីឯ​អ្នកភូមិ ៣ នាក់ ដែល​កំពុង​គេចខ្លួន ហើយ​ត្រូវបាន​រដ្ឋាភិបាលប្តឹង​ចោទប្រកាន់ថា ជា​មេខ្លោងដឹកនាំ​បង្កើត​តំបន់អបគមន៍ ក្នុង​ជម្លោះដីធ្លីនៅ​ខេត្តក្រចេះ គឺ​ឈ្មោះ ប៊ុន រដ្ឋា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ​។ រីឯ​បុរស​ពីរ​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន គឺ​ឈ្មោះ លោក សុខ តុង និង​លោក ប៊ុន ឆ​យ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ​។​

​យ៉ាងណាក៏ដោយ សាលក្រម​ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រាប់ទាំង​សហរដ្ឋអាមេរិក បារាំង និង​សហភាព​អឺរ៉ុប ជាដើម បានចេញ​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ ថ្កោលទោស ហើយ​ថា តុលា​ការមិន​ឯករាជ្យ ជាដើម​។​

​ក៏ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បានធ្វើ​សន្និសីទកាសែត ច្រានចោល​ការចោទប្រកាន់ ហើយ​ថា រដ្ឋាភិបាលមិនបាន​លូកដៃលើ​ឯករាជ្យភាព​របស់​តុលាការ ក្នុងករណី​លោក ម៉ម សូណង់ដូ ឡើយ​៕​ S 

4 comments:

Anonymous said...

The MAD DOG of the Asean snubs the UN, OBAMA and the UN Human right envoy.

A Cambodian student

Anonymous said...

You are right to call him MAD DOG.
Let use this word to call him.When the problem is country wide he call us to measure land. What he will use next? We are not the DOGS of the MAD DOG. A CHOR MAD Dog.អាជោ​​អាឆ្កែឆ្កួត
A Cambodian student

Anonymous said...

Mam Sonando is Hun Sen's No. 1 enemy and Hun Sen controls the court, so Mam Sonando's appeal has no chance at all.

Anonymous said...

Mam Sonando's freedom is our freedom.

Stand together now!.

A nation without freedom is a nation in a big prison.

True Khmer