A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 11 December 2012

ICC ដាក់​ភ្នំ​គូលែន​ជា​តំបន់​ការពារ​ជា​បន្ទាន់ International Committee for Conservation designates Kulen Mountain as a "protected area"

Ivanhoe Swim Team, Cambodia Tour
ដោយ ហង្ស សាវយុត 2012-12-11 RFA
 
 International Committee for Conservation designates Kulen Mountain as a "protected area". More pictures here.

ភ្នំ​គូលែន គឺ​ជា​​អតីត​រាជធានី​បុរាណ​​​​ឈ្មោះ មហិន្ទ្របព៌ត ដែល​មាន​អាយុកាល​ជាង ១.០០០​ឆ្នាំ​មក​ហើយ​របស់​អាណាចក្រ​ខ្មែរ។
រហូត​មក​ដល់​បច្ចុប្បន្ន លើ​កំពូល​ភ្នំ​នោះ​នៅ​មាន​សេសសល់​ប្រាសាទ​បុរាណ​ជាង ៥០​ផ្ទាំង​ថ្ម​ចម្លាក់ និង​កន្លែង​សម្រាប់​សក្ការៈ​បូជា​ព្រហ្មញ្ញ​ជាច្រើន​ទៀត ព្រម​ទាំង​ព្រៃ​ឈើ​គ្រប​ដណ្ដប់​ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​ជា​ឧទ្យាន​ ជាតិ។
ក៏ប៉ុន្តែ ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​នៅ​លើ​កំពូល​ភ្នំ​នោះ កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​កិច្ច​ការពារ​បរិស្ថាន និង​វត្ថុ​បុរាណ​នៅ​ទីនោះ។
រដ្ឋាភិបាល​កម្ពុជា បាន​យល់​ស្រប​ជាមួយ​ក្រុម​អ្នក​ជំនាញ​របស់​គណៈកម្មការ​សម្រប​សម្រួល និង​ការពារ​បេតិកភណ្ឌ​អន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC) កាល​ពី​ពេល​ថ្មីៗ​ថា ខ្នង​ភ្នំ​គូលែន​ដែល​ល្បី​ល្បាញ​ជា​យូរ​មក​ហើយ​ក្នុង​ជំនឿ​ជា​ទី​ សក្ដិសិទ្ធិ និង​សម្បូរ​ដោយ​វត្ថុ​បុរាណ​ផង កំពុង​ទទួល​រង​គ្រោះ និង​ត្រូវ​តែ​ការពារ​ជា​បន្ទាន់។
នៅ​ក្នុង​ការ​ជួប​ប្រជុំ​គណៈកម្មការ​សម្រប​សម្រួល និង​ការពារ​បេតិកភណ្ឌ​អន្តរជាតិ ជាមួយ​អាជ្ញាធរ​អប្សរា កាល​ពី​ចុង​សប្ដាហ៍​មុន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​ការ​កាប់​ឈើ និង​រាន​ព្រៃ ដែល​ធ្វើ​ឱ្យ​ភ្នំ​គូលែន​ឈាន​ទៅ​រក​ការ​បាត់​បង់​ធម្មជាតិ និង​គំរាម​កំហែង​ដល់​វត្ថុ​បុរាណ​ជាច្រើន​របស់​អតីត​ទីក្រុង​បុរាណ​មួយ​នេះ។
លោក ផៃ ស៊ីផាន ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​អាយ.ស៊ី.ស៊ី បាន​យល់​ឃើញ​រួម​គ្នា​ថា ជា​គោល​ដៅ​ធំ គឺ​ត្រូវ​តែ​ការពារ​ភ្នំ​គូលែន​ឱ្យ​គេច​ផុត​ពី​ការ​បំផ្លិច​បំផ្លាញ​ជា​ បន្ទាន់៖ «ឧបនាយក​រដ្ឋមន្ត្រី​បណ្ឌិត សុខ អាន លោក​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ថា ខ្ញុំ​យល់​ឃើញ​ថា ភ្នំ​គូលែន​កំពុង​តែ​ទទួល​រង​គ្រោះ ដូច្នេះ​ហើយ ខ្ពង់​រាប​នេះ​ត្រូវ​តែ​ការពារ​ជា​បន្ទាន់។ ខ្ញុំ​សូម​ជូន​ភារកិច្ច​នេះ​ដល់​ឯកឧត្តម ស៊ូ ភិរិន្ទ (អភិបាល​ខេត្ត​សៀមរាប) ដើម្បី​ប្រញាប់​ប្រញាល់​រៀបចំ​គណៈកម្មការ​ដែល​មាន​អ្នក​ទទួល​បន្ទុក ត្រូវ​រៀប​ចំ​ឱ្យ​មាន​ក្រុម​ជំនាញ ដើម្បី​សិក្សា​ជា​បន្ទាន់​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង ព្រម​ទាំង​រៀបចំ​ឯកសារ​ច្បាស់​លាស់​ដែល​នៅ​ក្នុង​នោះ​មាន​លើក​ឡើង​ពី​ វិធានការ​កែ​លំអ ព្រម​ទាំង​វិធានការ​ការពារ​ខ្ពង់​រាប​ភ្នំ​គូលែន​នេះ»
មន្ត្រី​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ការពារ​ប្រាសាទ​បុរាណ បាន​ឱ្យ​ដឹង​ថា ភ្នំ​គូលែន​បច្ចុប្បន្ន​ជា​តំបន់​ឧទ្យាន​ជាតិ ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ក៏ប៉ុន្តែ​ដោយ​សារ​នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ប្រាសាទ និង​វត្ថុ​បុរាណ ទើប​អាជ្ញាធរ​អប្សរា​ដែល​ជា​អ្នក​ការពារ​សម្បត្តិ​វប្បធម៌ បាន​ចូល​ទៅ​បំពេញ​ការ​ងារ​របស់​ខ្លួន ដើម្បី​ជួយ​ដល់​ប្រាសាទ​បុរាណ ព្រម​ទាំង​ទប់ស្កាត់​ការ​បំផ្លាញ និង​លួច​វត្ថុ​បុរាណ​ផង។
លោក ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា បាន​មាន​ប្រសាសន៍​ថា ការ​ស្រាវ​ជ្រាវ និង​អភិរក្ស​ភ្នំ​គូលែន បាន​ដំណើរ​ការ​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​សហការ​ជាមួយ​អង្គការ​បារាំង មួយ​ឈ្មោះ​មូលនិធិ​បុរាណ​វិទ្យា និង​ការ​អភិវឌ្ឍ (ADF)។ ការ​ងារ​ដែល​អប្សរា​ធ្វើ​សំខាន់ៗ​កន្លង​ទៅ ដូច​ជា​ការ​ទប់​ស្កាត់​កុំ​ឱ្យ​បំផ្លាញ និង​លួច​វត្ថុ​បុរាណ ការ​ស្នើសុំ​ឱ្យ​ដោះ​មីន ដែល​នៅ​មាន​នៅ​ឡើយ​តាម​ប្រាសាទ​បុរាណ​មួយ​ចំនួន ដែល​កប់​ក្នុង​ព្រៃ​ពិបាក​ទៅ​ដល់។ ចំណែក​ឯ​ប្រាសាទ​ដែល​មាន​សភាព​ទ្រុឌទ្រោម គឺ​អាជ្ញាធរ​អប្សរា​បាន​ដាក់​ឆ្មាំ និង​អ្នក​បុរាណ​វិទ្យា​ឱ្យ​ប្រចាំ​ការ​ទីនោះ ដើម្បី​ទល់​ទ្រ​ទាំង​អស់​ឡើង​វិញ។
លោក ប៊ុន ណារិទ្ធ៖ «ខាង​មូលនិធិ​គេ​ជួយ​ទិញ​បង្គោល​ស៊ីម៉ងត៍ ដើម្បី​បោះ​ព្រំ​ប្រទល់​តំបន់​ការពារ​កុំ​ឱ្យ​គេ​ចូល​រាន​ព្រៃ​ទៅ​ដល់​តំបន់ ​ប្រាសាទ​ជាដើម ហើយ​បន្ទាប់​មក​ទើប​យើង​ទៅ​ចែក​ការងារ​គ្នា​ធ្វើ។ ក្រៅ​ពី​នោះ គឺ​យើង​មាន​ធ្វើ​ការងារ​សង្គម​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ជាពិសេស​ដូច​ជា​អ្នក​ធ្វើ​កសិកម្ម ដូច​ថា​គាត់​ទម្លាប់​ធ្វើ​ស្រែ​ដោយ​ដុត​ព្រៃ អីចឹង​យើង​ណែនាំ​គាត់​ឱ្យ​ដាំ​ផ្សិត​ដាំ​អី​នៅ​មួយ​កន្លែង​កុំ​ឱ្យ​គាត់​ទៅ​ ដុត​ព្រៃ​បំផ្លាញ​ព្រៃ»
ឯកសារ​ព្រៀង​ដែល​បាន​ដាក់​ទៅ​ក្នុង​អង្គ​ប្រជុំ​អាយ.ស៊ី.ស៊ី កាល​ពី​ពេល​ថ្មីៗ​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់នៅ​លើ​ភ្នំ​គូលែន​ជា​ បន្ត​បន្ទាប់ ធ្វើ​ឱ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​កាប់​រាន​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ។
កាល​ពី​អំឡុង​ឆ្នាំ​២០១១ កន្លង​ទៅ អង្គការ​មូលនិធិ​បុរាណ​វិទ្យា និង​អភិវឌ្ឍន៍ រួម​ជាមួយ​អាជ្ញាធរ​បាន​ការពារ​ព្រៃ​នៃ​តំបន់​ឧទ្យាន​ជាតិ​ចំនួន ៤០០​ហិកតារ ពី​ការ​កាប់​រាន និង​ដុត​សម្រាប់​ធ្វើ​កសិកម្ម និង​ធ្វើ​ចម្ការ​ស្វាយចន្ទី​ជាដើម៕

No comments: