A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 12 December 2012

Hun Sen appeals to people not to discriminate against gay/lesbian people [Hun Sen is being hypocritical because he had disowned his adopted daughter for having a lesbian relationship with another woman] សម្តេច ហ៊ុន សែន អំពាវនាវ កុំឲ្យ​មាន​ការរើសអើង​អ្នកស្រលាញ់​ភេទដូចគ្នា​

Hun Sen appeals to people not to discriminate against gay/lesbian people [Hun Sen is being hypocritical because he had disowned his adopted daughter for having a lesbian relationship with another woman].

ថ្ងៃទី 11 ធ្នូ 2012, | ដោយ: លី សិលា  CEN

ភ្នំពេញ: មួយថ្ងៃ ក្រោយ​ពី​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ការគាំទ្ររ​បស់​សម្តេច ដោយ​សម្តេច​ហាក់ដូចជា​បាន​អំពាវនាវ កុំឲ្យ​មាន​ការរើសអើង ចំពោះ​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​។​

​ ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ម្សិលមិញ ឃើញ​សិទ្ធិ​ច្រើនណាស់​។ ខាង CNC គេ​ហៅ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ទៅ​ធ្វើ​សំភាសន៍​ទៀត​។ គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ទទួលស្គាល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ប្រភេទ​ទី​៣ ប្រភេទ​អី​ឯ​ណា​នោះ​!​។ អា​នឹង ចាប់ផ្តើម​មាន​... មាន​គ្រប់​តែ​ប្រទេស​នឹង​។ ការពិតទៅ ហើយក៏​មិន​មាន​ការរើសអើង​ចំពោះ​បញ្ហា​អស់​ទាំងនោះ​ដែរ​។ អា​នឹង​គឺ ធ្វើ​ម៉េច គ្នា​វា​អីចឹង​ទៅហើយ​។ ម្សិលមិញ មាន​ការសំភាសន៍ ខ្ញុំ​មើល ស្តាប់​បទសម្ភាសន៍​នោះដែរ ហើយ​សម្ភាសន៍ ចំ​ប្រុស ដោយ​មិន​ហៅ​ស្រី​ទៅ​សំភាសន៍​ទេ​"​។​

​ប្រសាសន៍​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ បាន​ធ្វើឡើង ក្នុងពេល​ដែល​សង្គម​កម្ពុជា សព្វថ្ងៃ កើតមាន​ករណី​ស្រី​ស្រលាញ់​ស្រី និង​ប្រុស​ស្រលាញ់​ប្រុស កាន់តែ​ច្រើន​ទៅៗ​។ ពួកគេ​ទាំងនោះ ក៏​ផ្តើម​ហ៊ាន​ចេញ​មុខ​ក្នុងសង្គម ដើម្បី​ស្វែងរក​ទំនាក់ទំនង​ដូច​គ្នា​រវាង​ស្ត្រី និង​បុរស​ផងដែរ​។​


​ គេ​នៅ​ចាំបាន​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​ប្រកាស​ផ្ទាល់មាត់ អំពី​កូនស្រី​ម្នាក់ របស់​សម្តេច ដែល​ចូល​ក្នុង​ប្រភេទ​ស្រី​ស្រលាញ់​ស្រី​។ ភ្លាមៗ​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​បណ្តេញ​កូនស្រី​នោះ ចេញពីផ្ទះ​របស់​សម្តេច​រស់នៅ ដោយ​បារម្ភ​ខ្លាច ពី​បញ្ហា​សន្តិសុខ ខណៈ​ដែល​កូនស្រី​នោះ ចេះ​តែ​នាំ​មនុស្ស​ស្រី​ចំឡែកៗ​ចូល​ដេក​ក្នុង​ផ្ទះ​។​

​នៅពេល​ សព្វថ្ងៃនេះ ក៏​មាន​កូន​អ្នកធំ​មួយចំនួនទៀត ខ្លះ​ជា​មនុស្ស​ស្រី តែ​មាន​ចរិក​ជា​ប្រុស និង​ស្នេហា​មនុស្ស​ស្រីៗ​ដូចគ្នា​។ រី​ឯ​អ្នកខ្លះ​ទៀត ជា​មនុស្ស​ប្រុស ហើយ​ស្រលាញ់​ប្រុសៗ​៕​

3 comments:

Anonymous said...

Stop contradict your dirty ass ah kwaq,you kicked your adopter daughter out of your will disowned her,how do your response to that!? Your adopter daughter was lesbein,where is she now!? Did you kill her!?

Anonymous said...

Hun Sen said one thing and do another thing. He disowned his lesbian daughter yet asked people not to discriminate against homosexual people. It doesn't make sense.

Anonymous said...

He's full of shit.I still remember what he was said about his adobted daughter.