Tuesday 11 December 2012 - Free Press Magazine
លោក ស៊ាន ប៉េងសែ
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំងបានអះអាងកាលពី
ពេលថ្មីៗនេះថា កោះត្រល់
មិនដែលត្រូវបានសម្រេចម្តងណាតាមផ្លូវច្បាប់ប្រគល់ទៅឲ្យប្រទេស
វៀតណាម ដូចការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។
ថ្លែងតាមរយៈវិទ្យុអាស៊ីសេរី
អ្នកជំនាញខាងកិច្ចការព្រំដែនរូបនេះ បានបញ្ជាក់ថា បញ្ហាកោះត្រល់
នៅតែជាបញ្ហាដែលមិនទាន់ចប់សព្វគ្រប់។ ដោយថា
សូម្បីតែអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សុរាម្រិត
និងទេសាភិបាលបារាំងប្រេវីយេ
ក៏មិនដែលកាត់សេចក្តីឲ្យកោះខ្មែរមួយនេះ
ទៅជាកម្មសិទ្ធិដាច់មុខរបស់ប្រទេសវៀតណាមនោះដែរ។
គួររំលឹកថា កាលពីដើមខែសីហា កន្លងទៅនេះ
លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានប្រកាសនៅក្នុងរដ្ឋសភាថា
កោះត្រល់ លែងជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ចាប់តាំងពីសម្តេច
នរោត្តម សីហនុ
បានដាក់តម្កល់ឯកសារផែនទីនៅអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦៤
ដោយទទួលស្គាល់ខ្សែបន្ទាត់ប្រេវីយេ
ដែលបានកាត់កោះត្រល់ទៅឲ្យប្រទេសវៀតណាមនោះ។
ចំពោះការប្រកាសនេះ លោក ស៊ាន ប៉េងសែ បានចោទលោក ហ៊ុន សែន ថា
មិនចេះស្រឡាញ់ជាតិ និងទឹកដីរបស់ខ្លួន។
ហើយអំពាវនាវឲ្យកូនខ្មែរគ្រប់រូប
បន្តទាមទារយកទឹកដីរបស់ខ្លួនមកវិញ
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
សូមបញ្ជាក់ថា កោះត្រល់
មានចម្ងាយតែប្រមាណ១៥គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រភាគខាង
ត្បូងប្រទេសកម្ពុជា និងមានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីខេត្តហាទៀត
ប្រទេសវៀតណាម។ កោះនេះមានផ្ទៃក្រឡាសរុប៥៤០គីឡូម៉ែត្រក្រឡា
ជិតស្មើនឹងប្រទេសសិង្ហបុរី។
បច្ចុប្បន្នប្រទេសវៀតណាមបាននឹងកំពុងអភិវឌ្ឍន៍កោះនេះយ៉ាងពេញទំហឹង
ដោយប្រែក្លាយទៅជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មលំដាប់ពិភពលោក៕
5 comments:
Our motherland is calling for us to stand up and get rid of a few traitors,who enjoy their dirty and powerful jobs that created by Hanoi.
If we don't get rid of them our entire,rich and splendid history,will be killed by Hanoi invasion.
Stop listening to Moha sicho traitor Hun. He is a pure Hanoi-brain-washed-puppet.He enjoys power and dollars and careless about people and our motherland.
We have seen enough of what they have done to our people and our motherland.Under Hun is under Hanoi's mechanism.Thing is black become white and white become black Such as the farmers ,whose farmland taken by Hanoi were imprisoned and the one who dare to protect them like Sam Rainsy end up being imprisoned through their Kangaroo judicial system.It is a pure mocking and a laughing stock. You have to be sub-human to live under this Hanoi puppet called Hun.
Well come to Cambodia and Well Come the the Museum of Ignorance.
Promise you will see plenty of ignorant things you would not see any where else in the world.
True Khmer
It's too close to our kompong sorm city.Its beautiful island please don't let her slips away to Yuon hanoi,they stole kampuchea from already.
Vietnam might control Koh Tral, but this island is no doubt belong to Cambodia because of its proximity to Cambodian shore. Also it has never been officially given to Vietnam but Vietnam just took it illegally because of the Brevie Line, an administrative line, not border line.
ដរាបណាទឹកសមុទ្រនៅតែមានរលក
ដរាបនោះចិត្តកូននៅតែនឹកភ្នកដល់អ្នកម្ដាយថ្លៃ
អ្នកម្ដាយជាកោះមានឈ្មោះប្រពៃ
កោះត្រល់ស្កឹមស្កៃ លើផ្ទៃជលសា។
កោះជាប្រជុំកម្រងជួរភ្នំពី ដី រាម
លូនជ្រៅលយលាម ទៅក្នុងផ្ទៃ សាគរា
ឥលូវ បានផ្ដាច់ ពីជនជាតិ ខេមរា
ព្រោះយួនឫស្យា លួច ប្លន់ ទឹកដី។
ខ្មែរត្រូវតែនឹក រឭក គិតដល់ម្ដាយខ្លួន
ទោះផ្នែកនោះជាអង្គប្រាណឬជើងដៃ
ម្ដាយយើងត្រូវគេកាត់អង្កន់ប្លន់យកទាំងថ្ងៃ
ខ្មែរអើយត្រូវយំហើយត្រូវស្ដាយសាច់ម្ដាយផងយើង។
កពឈស
Beautiful poem.Love it.
Thank you so much.
Be forever as a loyal defender of our motherland.
Party second,nation first.
True Khmer
Post a Comment