A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 2 December 2012

Cambodian authority and the military allowed Laotian loggers to to cut trees inside Cambodia territory and take bribes from them amounting to $3000 per mini-tractor សមត្ថកិច្ច​ព្រំដែន​បើកដៃ​ឲ្យ​ឡាវ​ចូល​កាប់​ឈើ​ ក្នុង​ដី​ខ្មែរ​យក​លុយ​ពី​ក្រុម​ជំនួញ​ឈើ​ឡាវ​​មិន​តិច​ជាង​៣០០០​ដុល្លារ​ ក្នុង​គោ​យន្ត​១​គ្រឿង​

ដោយ​ ៖ ឡុង ​សំបូរ ថ្ងៃទី 01 ធ្នូ 2012 Nokor Wat News
​ខេត្តស្ទឹងត្រែង ​៖​ ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ា​ង​ ដែល​មាន​លំនៅ​ឋាន​ក្នុងភូមិ​ខាំ​ភោគ​ ជាប់​ នឹង​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​ឡាវ​ បាន​រាយ​ការ​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​នៅ​ភូមិ​មួយ​ចំនួន​ដែល​មាន​ព្រំ​ប្រ​ ទល់​ជាប់​នឹង​ប្រទេស​ឡាវ​ ដែល​សំបូរ​ទៅ​ដោយ​ព្រៃឈើ​ក្រាស់ៗ​នោះ​ កំពុង​រង​នូវ​ការ​បាត់បង់​ព្រៃឈើ​ ដោយសារ​អាជ្ញាធរ​ភូមិ​ បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ដែល​ឈរជើង​នៅ​តំបន់​នោះ ​ បើក​ ដៃ​ឲ្យ​ជនជាតិ​ឡាវ​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​បំផុត​ ដោយ​គោ​យន្ត​ក​ន្រៃ្ត​ដឹកឈើ​បេង​ ឬ​ ឈើ​ធ្នង់​១​គ្រឿង​ ពួក​គេ​យក​មិន​ក្រោម​ពី​៣០០០​ដុល្លារ​អា​មេ​រិ​ក​ឡើយ​ ។​ ហើយ​ក្នុង​១​ថ្ងៃ​មាន​គោ​យន្ត​ កន្ត្រៃ​ដឹកឈើ​ឆ្លង​ដែនដី​ពី​កម្ពុជា​ទៅ​ឡាវ​ ហើយ​ដឹកឈើ​គ្រញូង​ចេញពី​ឡាវ​ចូល​មក​កម្ពុជា​ តាម​ច្រក​ ខាំ​ភោគ​ មាន​មិន​តិច​ជាង​១០​គ្រឿង​នោះ​ទេ​ក្នុង​១​ថ្ងៃ​ ។​
​ប្រភព​រាយ​ការ​ខាងលើ​បាន​បន្ត​ទៀត​ថា ​ ការ​ដែល​ជនជាតិ​ឡាវ​មាន​ឧិ​កាសចូល​មក​កាប់​ឈើ​ធ្នង់​ និង​ឈើ​បេង​នៅ​ក្នុង​ដី​ខ្មែរ​ ហើយ​ជនជាតិ​ខ្មែរ​មាន​ឧិ​កាស​ដឹកឈើ​គ្រញូង​ចេញពី​ដី​ឡាវ​ ចូល​មក​កម្ពុជា​ នោះ​ អាច​មានការ​ពាក់ព័ន្ធ​នឹង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ចំនួន​ពីរ​ប្រភេទ​ គឺ​កម្លាំងយោធា​ និង​កម្លាំង​ន​ គ​របាល​ការពារ​ព្រំដែន​ ដែល​ឈរជើង​នៅ​ទីនោះ​តែ​ម្តង​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ កម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​នៅ​ទីនោះ​មាន​ កម្លាំង​នគរ​ បាល​ និង​មាន​កម្លាំងយោធារ​ដែល​មាន​លោក​អនុ​សេនី​យ៏​ទោ​ណាំ​ ណា​រិ​ន​ ហៅ​លុ​ច​ ជា​មេបញ្ជាការ​ កងអនុសេនាធំ​ទី​១​ ហៅ​ (​គរ​១)​ ចំណុះ​វរៈ​សេនា​តូច​លេខ​១០១​ ការពារ​ព្រំដែន​ដែល​មាន​លោក​វរៈ​ សេនី​យ៏​ទោ​មី​ ប៊ុ​ន​ប៉ន​ ជា​មេបញ្ជាការ​។​ ហើយ​ចំពោះ​ច្រក​ដែល​បើកដៃ​ឲ្យ​ជនជាតិ​ឡាវ​ចូល​កាប់​ឈើ​ ក្នុង​ទឹកដី​ខ្មែរ​ ហើយ​ខ្មែរ​ដឹកឈើ​គ្រញូង​ចេញពី​ដី​ឡាវ​នោះ​ គឺ​ច្រក​ភូមិ​ខាំ​ភោគ​ ច្រក​នេះ​ស្ថិត​នៅ​ក្នុង​ ចន្លោះ​បង្គោល​ឡាក់​លេខ​៥៧​ ដែល​មាន​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​នៅ​ម្ខាង​ និង​ បន្ទាយ​កង​អនុ​សេ​ នា​ធំ​ទី​១​នៅ​ម្ខាង​ ។​ចំណែក​ផ្លូវ​ដែល​ក្រុម​ឈ្មួញ​ខ្មែរ​និង​ឡាវ​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​ធ្នង់​ បេង​ និង​ឈើ​គ្រ​ ញូ​ង​ចេញចូល​ឆ្លង​ដែន​ដោយ​សេរី​នោះ​ គឺ​នៅ​ចន្លោះ​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ និង​បន្ទាយ​របស់​លោក​សក្តិ​ ២​ ណាំ​ ណា​រិ​ន​ ។​
​ប្រភព​ខាងលើ​នៅ​តែ​បន្ត​ទៀត​ថា​ នូវ​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​តាម​គោ​យន្ត​កន្ត្រៃ​ កាត់មុខ​កន្លែង​ ឈរជើង​ របស់​កម្លាំងប្រដាប់អាវុធ​ទាំង​ពីរ​ប្រភេទ​ខាងលើ​នោះ​ ក្រុម​ឈ្មួញ​មិន​មានការ​ខ្វាយខ្វល់​ខ្លាច​ មាន​អ្នក​ចាប់ចង​អ្វី​ទាំងអស់​ ដោយហេតុ​ថា​ ក្រុម​ឈ្មួញ​ជនជាតិ​ឡាវ​ទាំងនោះ​បាន​បង់លុយ​ទៅ​ឲ្យ​ក្រុម​ សមត្ថកិច្ច​ប្រដាប់​អាវុធ​ពេល​ដឹកឈើ​ចេញពី​ដី​ខ្មែរ​ ក្នុង​យន្ត​១​គ្រឿង​បង់​ក្នុង​តម្លៃ​១៥០​ដុល្លារ​ ។​ ដោយ​ ឡែក​ជនជាតិ​ខ្មែរ​វិញ​ ត្រូវ​បង់លុយ​ឲ្យ​ទៅ​កម្លាំងប្រដាប់អាវុធ​ ពេល​ចូល​ទៅ​ដឹកឈើ​គ្រញូង​ក្នុង​ដី​ឡាវ​ បង់​ក្នុង​តម្លៃ​១០០​ដុល្លារ​ នៅ​ពេល​ដឹក​ចេញពី​ដី​ឡាវ​ចូល​មក​ដី​ខ្មែរ​វិញ​ បង់​ក្នុង​តម្លៃ​៣០០​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ ។​ ដូច្នេះ​នូវ​គ្រប់​សកម្មភាព​ចេញចូល​ដឹកឈើ​តាម​ច្រក​ខាំ​ភោគ​ ក្រុម​ឈ្មួញ​ ត្រូវ​បង្ខំចិត្ត​បង់លុយ​ទៅ​ឲ្យ​យោធា​ និង​នគរបាល​ ដែល​ឈេ​ជើង​នៅ​ទីនោះ​ ចេញ​ក៏​បង់​ចូល​មក​វិញ​ក៏​ បង់​ ហើយ​ក្នុង​១​ថ្ងៃ​គោ​យន្ត​កន្ត្រៃ​ចេញចូល​ដឹកឈើ​ពី​ដី​ខ្មែរ​ទៅ​ឡាវ​ ហើ​ពី​ដី​ឡាវ​មក​ខ្មែរ​មាន​មិន​ក្រោម​ ពី​១០​គោ​យន្ត​កន្ត្រៃ​ឡើយ​ ចំណែក​ក្រុម​មន្ត្រី​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង​មួយ​នេះ​ កំពុង​តែ​កាក់កប​នឹង​ជំ​ នួ​ញ​ឈើ​បេង​ ធ្នង់​ និង​ឈើ​គ្រញូង​យ៉ាង​ក្រាស់ក្រែល​ ។​
​ជុំវិញ​ប្រភព​រាយ​ការ​ណ៏​ខាងលើ​ អ្នក​យក​ព័ត៌មាន​នគរវត្ត​ប្រចាំ​ខេត្តស្ទឹងត្រែង​ បាន​ព្យាយាម​ ស្វែងរក​លេខ​ទូរស័ព្ទ​ ហើយ​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​លោក​អនុ​សេនី​យ៏​ទោ​ណាំ​ ណា​រិ​ន​ ប្រធាន​កង​ អនុ​សេនា​ធំ​ទី​១​ ឈរជើង​នៅ​តំបន់​ច្រករបៀង​ភូមិ​ខាំ​ភោគ​នៅ​រសៀល​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១២​នេះ​ ទូរ​ ស័ព្ទ​រោ​ទិ៍​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល​ ។​ ហើយ​ក៏​បាន​បន្ត​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​វរៈ​សេនី​យ៏​ទោ​មី​ ប៊ុ​ន​ប៉ន​ មេបញ្ជាការ​វរ​សេនា​តូច​លេខ​១០១​ទៀត​ តែ​ទូរស័ព្ទ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ ។​
​ចំណែក​លោក​មេ​ប៉ុស្តិ៍​នគរបាល​ខាំ​ ភោគ​ អ្នក​យក​ព័ត៌មាន​នគរវត្ត​ បាន​ព្យាយាម​ស្វែងរក​ទំនាក់​ ទំនង​សុំ​ការ​ពន្យល់​ពី​ខាងលើ​នោះ​ដែរ​ តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ​ ។​  រួច​ក៏​បាន​ត​ភ្ជាប់​ទូរស័ព្ទ​ ទៅ​កាន់​លោក​ស៊ី​ សួន​ អភិបាលស្រុក​សៀម​ប៉ា​ង​ទៀត​ លោក​បា​នំ​ភ្លឺ​ថា​ បញ្ហា​នេះ​លោក​ធ្លាប់​បាន​ ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​នគ​បាល​ស្រុក​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ តែ​ ពេល​ដែល​លោក​ទៅ​ដល់​ស្ថានភាព​នៅ​ទីនោះ​ ហាក់ដូចជា​គ្មាន​អ្វី​កើតឡើង​ខុស​ប្រក្រតី​នោះ​ឡើយ​។​ ហើយ​លោក​បាន​ជម្រុញ​ឲ្យ​កងកម្លាំង​នៅ​ទីនោះ​ ធ្វើ​យ៉ាងណា​ពង្រឹង​ពី​សុវត្ថិភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំ​ ដែន​ឲ្យ​បាន​ល្អ​ ។​ ម្យ៉ាង​នៅ​តំបន់​នោះ​ជា​តំបន់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ កងកម្លាំងប្រដាប់អាវុធ​ព្រំដែន​ លោក​មិនសូវ​ហ៊ាន​លូកដៃ​ចូល​ជ្រៅ​នោះ​ឡើយ​ ។​ ចំពោះ​ការ​ធ្វើ​ជំនួញ​ដោះ​ដូរ​ឆ្លង​ដែន​ទៅ​មក​ មាន​តែ​ កម្លាំងយោធា​ និង​នគរបាល​ព្រំដែន​ប៉ុណ្ណោះ​ទើប​ដឹង​ច្បាស់​ ៕

6 comments:

Anonymous said...

Stupid Dumb's fxxxker don't realizing the disastrous afterward of deforestation! These forests didn't owned by Cpp thugs!!!! Owned by all khmers not just Cpp thugs.Tjere poor and disconnect didn't get their share,only Cpp gets their share.Its wrong,wrong,wrong,...

Yobal Khmer

Anonymous said...

A secret code of world war II ???????

Anonymous said...

English you loser France shit....

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Inspiring quest there. What happened after? Take care!


Feel free to surf to my blog :: tommy belesis
Here is my webpage tommy belesis