ដោយ ៖ ឡុង សំបូរ
ថ្ងៃទី 01 ធ្នូ 2012 Nokor Wat News
ខេត្តស្ទឹងត្រែង ៖
ប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ដែលមានលំនៅឋានក្នុងភូមិខាំភោគ
ជាប់ នឹងខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ បានរាយការឲ្យដឹងថា
សព្វថ្ងៃនេះនៅភូមិមួយចំនួនដែលមានព្រំប្រ
ទល់ជាប់នឹងប្រទេសឡាវ ដែលសំបូរទៅដោយព្រៃឈើក្រាស់ៗនោះ
កំពុងរងនូវការបាត់បង់ព្រៃឈើ ដោយសារអាជ្ញាធរភូមិ
បានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចប្រដាប់អាវុធដែលឈរជើងនៅតំបន់នោះ
បើក
ដៃឲ្យជនជាតិឡាវចូលកាប់ឈើក្នុងដីខ្មែរយ៉ាងអនាធិបតេយ្យបំផុត
ដោយគោយន្តកន្រៃ្តដឹកឈើបេង ឬ ឈើធ្នង់១គ្រឿង
ពួកគេយកមិនក្រោមពី៣០០០ដុល្លារអាមេរិកឡើយ ។
ហើយក្នុង១ថ្ងៃមានគោយន្ត
កន្ត្រៃដឹកឈើឆ្លងដែនដីពីកម្ពុជាទៅឡាវ
ហើយដឹកឈើគ្រញូងចេញពីឡាវចូលមកកម្ពុជា តាមច្រក ខាំភោគ
មានមិនតិចជាង១០គ្រឿងនោះទេក្នុង១ថ្ងៃ ។
ប្រភពរាយការខាងលើបានបន្តទៀតថា
ការដែលជនជាតិឡាវមានឧិកាសចូលមកកាប់ឈើធ្នង់
និងឈើបេងនៅក្នុងដីខ្មែរ
ហើយជនជាតិខ្មែរមានឧិកាសដឹកឈើគ្រញូងចេញពីដីឡាវ ចូលមកកម្ពុជា
នោះ
អាចមានការពាក់ព័ន្ធនឹងមន្ត្រីកងកម្លាំងប្រដាប់អាវុធចំនួនពីរប្រភេទ
គឺកម្លាំងយោធា និងកម្លាំងន គរបាលការពារព្រំដែន
ដែលឈរជើងនៅទីនោះតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា
កម្លាំងប្រដាប់អាវុធដែលឈរជើងនៅទីនោះមាន កម្លាំងនគរ បាល
និងមានកម្លាំងយោធារដែលមានលោកអនុសេនីយ៏ទោណាំ ណារិន ហៅលុច
ជាមេបញ្ជាការ កងអនុសេនាធំទី១ ហៅ (គរ១)
ចំណុះវរៈសេនាតូចលេខ១០១ ការពារព្រំដែនដែលមានលោកវរៈ
សេនីយ៏ទោមី ប៊ុនប៉ន ជាមេបញ្ជាការ។
ហើយចំពោះច្រកដែលបើកដៃឲ្យជនជាតិឡាវចូលកាប់ឈើ ក្នុងទឹកដីខ្មែរ
ហើយខ្មែរដឹកឈើគ្រញូងចេញពីដីឡាវនោះ គឺច្រកភូមិខាំភោគ
ច្រកនេះស្ថិតនៅក្នុង ចន្លោះបង្គោលឡាក់លេខ៥៧
ដែលមានប៉ុស្តិ៍នគរបាលការពារព្រំដែននៅម្ខាង និង បន្ទាយកងអនុសេ
នាធំទី១នៅម្ខាង
។ចំណែកផ្លូវដែលក្រុមឈ្មួញខ្មែរនិងឡាវធ្វើការដឹកជញ្ជូនឈើធ្នង់
បេង និងឈើគ្រ ញូងចេញចូលឆ្លងដែនដោយសេរីនោះ
គឺនៅចន្លោះប៉ុស្តិ៍នគរបាលព្រំដែន និងបន្ទាយរបស់លោកសក្តិ ២ ណាំ
ណារិន ។
ប្រភពខាងលើនៅតែបន្តទៀតថា
នូវរាល់ការដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ កាត់មុខកន្លែង ឈរជើង
របស់កម្លាំងប្រដាប់អាវុធទាំងពីរប្រភេទខាងលើនោះ
ក្រុមឈ្មួញមិនមានការខ្វាយខ្វល់ខ្លាច មានអ្នកចាប់ចងអ្វីទាំងអស់
ដោយហេតុថា ក្រុមឈ្មួញជនជាតិឡាវទាំងនោះបានបង់លុយទៅឲ្យក្រុម
សមត្ថកិច្ចប្រដាប់អាវុធពេលដឹកឈើចេញពីដីខ្មែរ
ក្នុងយន្ត១គ្រឿងបង់ក្នុងតម្លៃ១៥០ដុល្លារ ។ ដោយ
ឡែកជនជាតិខ្មែរវិញ ត្រូវបង់លុយឲ្យទៅកម្លាំងប្រដាប់អាវុធ
ពេលចូលទៅដឹកឈើគ្រញូងក្នុងដីឡាវ បង់ក្នុងតម្លៃ១០០ដុល្លារ
នៅពេលដឹកចេញពីដីឡាវចូលមកដីខ្មែរវិញ
បង់ក្នុងតម្លៃ៣០០ដុល្លារអាមេរិក ក្នុងគោយន្តកន្ត្រៃ១គ្រឿង
។ ដូច្នេះនូវគ្រប់សកម្មភាពចេញចូលដឹកឈើតាមច្រកខាំភោគ
ក្រុមឈ្មួញ ត្រូវបង្ខំចិត្តបង់លុយទៅឲ្យយោធា និងនគរបាល
ដែលឈេជើងនៅទីនោះ ចេញក៏បង់ចូលមកវិញក៏ បង់
ហើយក្នុង១ថ្ងៃគោយន្តកន្ត្រៃចេញចូលដឹកឈើពីដីខ្មែរទៅឡាវ
ហើពីដីឡាវមកខ្មែរមានមិនក្រោម ពី១០គោយន្តកន្ត្រៃឡើយ
ចំណែកក្រុមមន្ត្រីសមត្ថកិច្ចប្រចាំច្រករបៀងមួយនេះ
កំពុងតែកាក់កបនឹងជំ នួញឈើបេង ធ្នង់
និងឈើគ្រញូងយ៉ាងក្រាស់ក្រែល ។
ជុំវិញប្រភពរាយការណ៏ខាងលើ
អ្នកយកព័ត៌មាននគរវត្តប្រចាំខេត្តស្ទឹងត្រែង បានព្យាយាម
ស្វែងរកលេខទូរស័ព្ទ
ហើយធ្វើការទំនាក់ទំនងទៅកាន់លោកអនុសេនីយ៏ទោណាំ ណារិន
ប្រធានកង អនុសេនាធំទី១
ឈរជើងនៅតំបន់ច្រករបៀងភូមិខាំភោគនៅរសៀលថ្ងៃទី០១ ខែធ្នូ
ឆ្នាំ២០១២នេះ ទូរ ស័ព្ទរោទិ៍ជាច្រើនដងតែពុំមានអ្នកទទួល ។
ហើយក៏បានបន្តភ្ជាប់ទូរស័ព្ទទៅលោកវរៈសេនីយ៏ទោមី ប៊ុនប៉ន
មេបញ្ជាការវរសេនាតូចលេខ១០១ទៀត
តែទូរស័ព្ទមិនអាចធ្វើការទំនាក់ទំនងបាន ។
ចំណែកលោកមេប៉ុស្តិ៍នគរបាលខាំ
ភោគ អ្នកយកព័ត៌មាននគរវត្ត បានព្យាយាមស្វែងរកទំនាក់
ទំនងសុំការពន្យល់ពីខាងលើនោះដែរ តែមិនអាចទំនាក់ទំនងបានឡើយ ។
រួចក៏បានតភ្ជាប់ទូរស័ព្ទ ទៅកាន់លោកស៊ី សួន
អភិបាលស្រុកសៀមប៉ាងទៀត លោកបានំភ្លឺថា បញ្ហានេះលោកធ្លាប់បាន
ទទួលដំណឹងពីប្រជាពលរដ្ឋ
ហើយលោកបានដឹកនាំកម្លាំងនគបាលស្រុកចុះទៅពិនិត្យជាក់ស្តែង តែ
ពេលដែលលោកទៅដល់ស្ថានភាពនៅទីនោះ
ហាក់ដូចជាគ្មានអ្វីកើតឡើងខុសប្រក្រតីនោះឡើយ។
ហើយលោកបានជម្រុញឲ្យកងកម្លាំងនៅទីនោះ
ធ្វើយ៉ាងណាពង្រឹងពីសុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំ
ដែនឲ្យបានល្អ ។
ម្យ៉ាងនៅតំបន់នោះជាតំបន់ក្នុងដែនសមត្ថកិច្ចរបស់
កងកម្លាំងប្រដាប់អាវុធព្រំដែន លោកមិនសូវហ៊ានលូកដៃចូលជ្រៅនោះឡើយ
។ ចំពោះការធ្វើជំនួញដោះដូរឆ្លងដែនទៅមក មានតែ កម្លាំងយោធា
និងនគរបាលព្រំដែនប៉ុណ្ណោះទើបដឹងច្បាស់ ៕

7 comments:
Stupid Dumb's fxxxker don't realizing the disastrous afterward of deforestation! These forests didn't owned by Cpp thugs!!!! Owned by all khmers not just Cpp thugs.Tjere poor and disconnect didn't get their share,only Cpp gets their share.Its wrong,wrong,wrong,...
Yobal Khmer
Tim Bo Lan, impatiemment prpar, avec leurs accessoires adaptables, cet t, ugg boots bateaux mis aux enchres doux de la mode chaussure uncomplicated, l'atmosphre de vol sailing.Seaside [url=http://www.uggsbootsforuksale.co.uk]cheap ugg boots[/url] station une meilleure accepte du tourisme estival, Bootwhether ugg vie diffuse sur la banque ou document de transport du canal , ugg boots, bottes Tim Baiter ventilateur [url=http://www.uggbootsoutletinuk.co.uk]Cheap Ugg Boots[/url] de Bolan qui accepteront-vous abolir de la ville, et des bijoux en abondance, bottes et supplants de la mer d'abondance naturelle et adquate [url=http://www.uggbootsoutletinuk.co.uk]Cheap Ugg Boots[/url] de l'extrieur ou en intrieur time.No, ugg cosaque est toujours trs bon . Hommes UGG cosaque Handforth invite les humains quitter un monde pour bbs, regorgeant de caractre.Chaussures UGG sont accessibles non seulement aux bottes UGG acquisition seulement, mais aussi modifi les cultures, comme valides que les chevilles superficie. bottes ou des chaussures sur leur propre caractristique et modifi pour accueillir un champ d'application de pointe de bottes et de chaussures, bottes UGG, tels que les Gardiens de la Terre, et crampons de soccer. Pourquoi quelqu'un qui correspond la marche chaussures est une possibility relle astucieux, si vous souhaitez travailler, ou juste un Aborigne et coutumes like.
[url=http://www.smartcarduni.com/Shownews.asp?id=301] What Is phpBB Internet hosting[/url]
[url=http://www.icacchina.com/Shownews.asp?id=209] Excellent Price reduction Ugg Boots On line[/url]
[url=http://www.babysittingindallas.com/] Ugg Boots - Offered In Diverse Dimensions, Kinds And Colours[/url]
A secret code of world war II ???????
English you loser France shit....
Inspiring quest there. What happened after? Take care!
Feel free to surf to my blog :: tommy belesis
Here is my webpage tommy belesis
Post a Comment