A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 19 December 2012

A Cambodian software company created a game for iPhone and iPad ក្រុមហ៊ុន​ខ្មែរ​បង្កើត​ហ្គេម​នៅ​លើ​ប្រព័ន្ធ​ទូរស័ព្ទ​ទំនើប​ដោយ​ខ្លួន​ឯង

ដោយ វោហារ ជាតិ 2012-12-18  RFA

កន្លង​មក​នៅ​ប្រទេស​កម្ពុជា ប្រជា​ពលរដ្ឋ​ខ្មែរ​តែងតែ​លេង​ហ្គេម ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​ជនជាតិ​បរទេស។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ខ្មែរ​មួយ​ឈ្មោះ​ថា «អស្ចារ្យ​ស្ទូឌីយោ» បង្កើត​បាន​ហ្គេម​មួយ​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ផ្ទាល់ មាន​លក្ខណៈ​ជា​ខ្មែរ​ខ្លះ មាន​ឈ្មោះ​ថា «អា​ស្វា»។

RFA/Vohar Cheath, Mr. Ear Uy, president of Oschar Studio shows how "Ah Sva" (The Monkey) game works on iPad.
លោក អៀ អ៊ុយ ប្រធាន​ក្រុមហ៊ុន អស្ចារ្យ​ស្ទូឌីយោ បង្ហាញ​ហ្គេម​ឈ្មោះ អាស្វា តាម​អាយផេត នៅ​ក្នុង​ក្រុមហ៊ុន នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១២។

ហ្គេម​នេះ​អាច​លេង​បាន​តែ​តាម​ទូរស័ព្ទ អាយហ្វូន (iPhone) និង អាយផេត (iPad) ហើយ​អាច​ទិញ​បាន​នៅ​លើ​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ដោយ​ងាយ ​ទោះ​ជា​នៅ​ប្រទេស​ណា​ក៏​ដោយ នៅ​លើ​ពិភពលោក​ដែរ។
ប្រធាន​ក្រុមហ៊ុន «អស្ចារ្យ​ស្ទូឌីយោ» លោក អៀ អ៊ុយ មាន​ប្រសាសន៍​ដោយ​មោទនភាព​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កូន​ខ្មែរ​មាន​សមត្ថភាព​បង្កើត​ហ្គេម​នេះ​ដោយ​ ខ្លួន​ឯង។ ហ្គេម​នេះ​មាន​តួ​អង្គ​ពីរ​សំខាន់ គឺ អាស្វា និង អាបូ។
ចំណែក​សាច់​រឿង​វិញ គឺ​នៅ​ពេល​អា​ស្វា​កម្ជិល​មិន​សូវ​មាន​ប្រាជ្ញា​ដើរ​វង្វេង​ផ្ទះ មាន​ដៃគូ​ឈ្មោះ​អា​បូ ដែល​គេ​ចាត់​ទុក​ថា​ជា​ទេព មាន​រូប​ដូច​រុយ ជួយ​ដោះ​ស្រាយ​បញ្ហា​រក​ផ្លូវ​បាន​ត្រឡប់​មក​ផ្ទះ​វិញ។
លោក អៀ អ៊ុយ បន្ត​ថា ហ្គេម​នេះ​មាន ៦​វគ្គ ឬ ៦​ភព ដូច​ជា​ភព​ព្រៃ ដែល​មាន​រូប​ប្រាសាទ​អង្គរវត្ត ភព​ទឹក​ជ្រោះ ភព​ទឹក​កក និង​ភព​ភ្នំ​ភ្លើង ជាដើម ដែល​ភព​នីមួយៗ​ត្រូវ​តែ​ប្រឈម​បញ្ហា​ដែល​អ្នក​លេង​ត្រូវ​ប្រឈម​ដោះស្រាយ និង​ត្រូវ​ចំ​ណាយ​ពេល​ដ៏​ខ្លី។

ទាក់ទង​នឹង​លក្ខណៈ​ខ្មែរ​ដែល​បញ្ចូល​ក្នុង​ហ្គេម លោក យក់ ស៊ីវ៉ាល់រី ជា​អ្នក​រចនា​រូប​ភាព​ហ្គេម​នេះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​អាច​ធ្វើ​ឲ្យ​អ្វីៗ​ក្នុង​ហ្គេម​នេះ​មាន​លក្ខណៈ​ជា​ខ្មែរ​ ទាំង​អស់​បាន​ទេ ព្រោះ​ទិស​ដៅ​ទីផ្សារ​របស់​ក្រុមហ៊ុន​សំដៅ​លើ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​ហើយ​ត្រូវ​តែ​មាន​លាយឡំ​នឹង​ភាសា​បរទេស ក៏​ប៉ុន្តែ​លោក​បាន​កែឆ្នៃ​រូប​ភាព​តួអង្គ​ឲ្យ​មាន​លក្ខណៈ​ជា​ខ្មែរ​ខ្លះ ដូចជា​តួ​អាស្វា លោក​រចនា​ឲ្យ​មាន​មាន​ស្លៀក​សំពត់​ចងក្បិន ដែល​បង្ហាញ​បរទេស​ថា នេះ​ជា​អត្តសញ្ញាណ​សំលៀក​បំពាក់​ខ្មែរ។
តាម​ម្ចាស់​ក្រុមហ៊ុន​ហ្គេម​ឈ្មោះ​ថា អា​ស្វា​នេះ បាន​ដាក់​លក់​លើ​ទី​ផ្សារ​ពីរ​អាទិត្យ​មក​ហើយ ក្នុង​តម្លៃ ០.៩៩​ដុល្លារ។ ក៏ប៉ុន្តែ​គេ​មិន​ដឹង​ថា មាន​អតិថិជន​ច្រើន ឬ​តិច​ប៉ុណ្ណា​ចាប់​អារម្មណ៍​នោះ​ទេ។
កញ្ញា សុវត្ថិរី កល្យាណ បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ កំពុង​លេង​ហ្គេម​អាស្វា នៅ​ហាង​កាហ្វេ​មួយ ខណៈ​រង់ចាំ​អាហារ​ថ្ងៃ​ត្រង់ បាន​បញ្ជាក់​ថា កញ្ញា​ចូល​ចិត្ត​ហ្គេម​អាស្វា ព្រោះ​ជា​ស្នាដៃ​កូន​ខ្មែរ និង​មាន​រូបភាព​គួរ​ឲ្យ​ចូល​ចិត្ត។
ប្រធាន​ក្រុមហ៊ុន «អស្ចារ្យ​ស្ទូឌីយោ» លោក អៀ អ៊ុយ បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​ចង់​ទិញ​ហ្គេម​អាស្វា គេ​អាច​ទិញ​តាម​ទូរស័ព្ទ អាយហ្វូន និង អាយផេត បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​ក្រុមហ៊ុន​ទេ ហើយ​នៅ​ពេល​បុណ្យ​ណូអែល​ខាង​មុខ​នេះ ក្រុមហ៊ុន​នឹង​បន្ថែម​ហ្គេម​ដើម្បី​លើក​ទឹក​ចិត្ត។
ប្រទេស​កម្ពុជា បច្ចុប្បន្ន​សម្បូរ​ទៅ​ដោយ​ហ្គេម​ច្រើន​ប្រភេទ ដែល​ប្រជា​ពលរដ្ឋ និង​ឪពុក​ម្ដាយ​សិស្សានុសិស្ស​ស្ទើរ​គ្រប់​រូប​រអ៊ូរទាំ​ថា ធ្វើ​ឲ្យ​កូន​ចៅ​គាត់​ឈ្លក់​វង្វេង​នឹង​ល្បែង​ហ្គេម មាន​ខ្លះ​ភ្នាល់​ដាក់​លុយ បាត់​បង់​អស់​ទ្រព្យ​សម្បត្តិ និង​ធ្វើ​ឲ្យ​កូន​គាត់​ខាន​ទៅ​រៀន​សូត្រ​ទៀត​ផង។
តែទោះ​បី​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី បាន​សាកសួរ​ប្រភព​ជា​ច្រើន​តាម​ទី​សាធារណៈ​នានា នៅ​ទីក្រុង​ភ្នំពេញ ជាពិសេស​ក្រុម​យុវជន។ ពួក​គេ​បាន​ត្អូញត្អែរ​ថា ហ្គេម​ថ្មី​អាស្វា​នេះ បើ​ទោះ​បី​​តម្លៃ​លក់​ថោក​មិន​ដល់​មួយ​ដុល្លារ​យ៉ាង​ណា​ក្ដី ក៏​អ្នក​លេង​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន គឺ ៤០០ ទៅ ៥០០​ដុល្លារ ដើម្បី​ទិញ​ទូរស័ព្ទ​អាយហ្វូន អាយផេត បើ​មិន​ដូច្នេះ​ទេ គេ​មិន​​អាច​លេង​ហ្គេម​នេះ​បាន​ទេ។
ក្រុម​យុវជន​ទាំង​​នោះ​បាន​ហៅ​ហ្គេម​ថ្មី ឈ្មោះ​ថា ​អាស្វា ថា​ជា​ល្បែង​សម្រាប់​តែ​កូន​អ្នក​មាន​លេង​តែប៉ុណ្ណោះ៕

2 comments:

Anonymous said...

That is great. !
Keep going..!!!

Anonymous said...

Ah swa Hun or ah swa hoang border committee?good job fella...