Construction of the site for the cremation of the late King Father
Norodom Sihanouk will cost a whopping $5 million, a member of the Royal
Cabinet said yesterday.
“The Royal Cabinet has not been involved in planning the cremation,
but I have been told that it will cost about $5 million just for the
building,” said Prince Sisowath Thomico, the spokesman for the Royal
Cabinet and former assistant to the late King Father Norodom Sihanouk.
Phnom Penh municipal spokesman Long Dimanche said that the Ministry
of the Royal Palace had taken charge of the cremation site construction.
However, Ieng Panhaka, a senior minister at the Ministry of the Royal
Palace, said he knew nothing about the construction of the cremation
site, or how the events around the late King Father’s cremation would be
organized.
Vispan Co. Ltd., which is owned by Kong Panya, the daughter of Kong
Sam Ol, Minister of the Royal Palace, is one of the companies involved
in the project.
“Our company is providing the workers to build the cremation site for
King Father Norodom Sihanouk,” said Vispan architect Kim Eng.
Hundreds of laborers, many wearing Vispan T-shirts and lanyards, were
working at the site yesterday, where metal supports have begun to form a
skeleton of the buildings that will form the center of the late King’s
cremation ceremony.
Architectural plans for the site seen yesterday show a central spire
in which the late King Father is to be cremated in February.
The spire will be surrounded by a 10-meter-deep sheltered viewing
area stretching about 100 meters by 100 meters inside Veal Mean, the
park in front of the National Museum. The plans also show a number of
smaller buildings to be constructed inside the temporary complex, and a
new fence will be built around the park.
The late King Father’s cremation site is not the first government building project in which Vispan has cooperated.
In a keynote address to mark the inauguration of Prime Minister Hun
Sen’s Peace Palace building in October 2010, Mr. Hun Sen thanked Mr. Sam
Ol for overseeing the construction of the building and noted that
Vispan was among the two Cambodian companies that had worked on its
construction.
ហ៊ុន សែន ថា ទ្រង់ធម្មិកោ ប្រមាថព្រះរាជសពទាក់ទងតម្លៃធ្វើព្រះមេរុ
ដោយ ក.បុប្ផានី
Tuesday 18 December 2012 - Free Press Magazine
ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីព្រឹកមិញអំឡុងការត្រួតពិនិត្យ
សកម្មភាពធ្វើព្រះមេរុ មេដឹកនាំខ្មែរបានលើកឡើងថា
ទ្រង់ធម្មិកោបានប្រមាថមើលងាយព្រះបរមសព ព្រះមហាក្សត្រ និង
ព្រះរាជអគ្គមហេសី ទាក់ទងការវាយតម្លៃ ការសាងសង់ព្រះមេរុ ។
លោក ហ៊ុន សែន បានលើកឡើងដូច្នេះថា
ការចុះផ្សាយនៅក្នុងកាសែតឌឹខេមបូឌា ដេលី
ដោយដកស្រង់សម្តីព្រះអង្គម្ចាស់ ធម្មិកោថា ការសាងសង់ព្រះមេរុ
គ្រោងចំណាយថវិកា៥លានដុល្លារអាមេរិកនោះ គឺមិនពិតទេ។
ដោយនាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា
ការសាងសង់ព្រះមេរុនេះ
រដ្ឋាភិបាលចំណាយប្រមាណក្រោម១លាន២សែនដុល្លារប៉ុណ្ណោះ
ហើយអ្នកដែលនិយាយថា ចំណាយ៥លានដុល្លារនោះ
គឺជាការប្រមាថដល់ព្រះបរមសព, ព្រះមហាក្សត្រ
និងព្រះវររាជមាតាជាតិខ្មែរ។ «គេវាយតម្លៃថា
ការធ្វើនេះមិនតិចជាង៥លានដុល្លារទេ, រាប់ទាំងព្រះអង្គម្ចាស់
ស៊ីសុវត្ថិ ធម្មិកោ ក៏បានធ្វើការបញ្ជាក់លើរឿងនេះ តាមរយៈ The
Cambodia Daily ដែរ…»
«ធ្វើអញ្ចឹងវាអាប់យសដល់ព្រះរាជសពរបស់សម្តេចឳ សម្តេចតា
សម្តេចតាទួតរបស់យើង, អាប់យសទៅដល់ព្រះមហាក្សត្រ,
អាប់យសទៅដល់សម្តេចម៉ែ, អាប់យសទៅដល់ព្រះរាជវង្សានុវង្ស….»។
តាមគម្រោងព្រះមេរុនឹងត្រូវសាងសង់រួចជាស្ថាពរនៅពាក់កណ្ដាល
ខែ មករា ឆ្នាំ២០១៣ ហើយនៅថ្ងៃទី១កុម្ភៈ
ចាប់ផ្ដើមដង្ហែព្រះសពចេញពីក្នុងរាជវាំងទៅតម្កលលើព្រះមេរុ
រយៈពេល៣ថ្ងៃ បន្ទាប់មកគឺនៅថ្ងៃទី ៤កុម្ភៈ នឹង
ប្រារព្ធពិធីថ្វាយព្រះភ្លើងដល់ព្រះសព៕
ព្រះអង្គម្ចាស់ ធម្មិកោ សូមអភ័យទោស ចំពោះការលើកឡើងពីការចំណាយ សម្រាប់សាងសង់ព្រះមេរុ
(ថ្ងៃទី 18 ធ្នូ 2012, ម៉ោង 05:01:PM) | ដោយ: លី សិលា
ភ្នំពេញ:
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ក្មួយប្រុសសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ
បានធ្វើការសូមទោស ដោយផ្ទាល់មាត់ និងតាមរយៈលិខិត នូវអ្វីដែលព្រះអង្គ
បានមានព្រះបន្ទូល ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ជុំវិញការចំណាយខ្ពស់
លើការសាងសង់ព្រះមេរុ
ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងដល់សម្តេចព្រះមហាវីរក្សត្រ
សម្តេចព្រះ នរោត្តម សីហនុ។ ជាការលើកឡើង ដែលនាំឲ្យសម្តេចតេជោ ហ៊ុន
សែន បញ្ចេញប្រតិកម្ម ឆ្លើយតប នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូល មកកាន់អ្នកយកព័ត៌មាន CEN នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ថា "ខ្ញុំមានការសោកស្តាយ ក្នុងការដែលខ្ញុំសម្ភាសន៍ជាមួយកាសែត កាំបូឌេ ដេលី កាលពីសប្តាហ៍មុននឹង។ ប៉ុន្តែក្នុងពេលដែលខ្ញុំសម្ភាសន៍ ខ្ញុំក៏បាននិយាយពីរមាត់ដែរ។ ខទី១ ខ្ញុំនៅខាងព្រះរាជខុទ្ទកាល័យទេ ហើយព្រះរាជខុទ្ទកាល័យ អត់មានពាក់ព័ន្ធនឹងការសាងសង់ គម្រោងរៀបចំទាំងអស់នឹងទេ។ អានឹងខ្ញុំបានបញ្ជាក់ច្បាស់ ក្នុងបទសម្ភាសន៍របស់ខ្ញុំ។ ខទី២ ក៏ខ្ញុំបានបញ្ជាក់ថា ខ្ញុំមិនច្បាស់ទេ គ្រាន់តែលឺសូរថា ចំណាយអស់ប្រហែលជា ៥ លានដុល្លារ។ ប៉ុន្តែបើខ្ញុំសម្ភាសន៍ខុស ខ្ញុំសូមអធ្យាស្រ័យដល់ខ្ញុំផង ពីព្រោះរឿងនឹង និយាយឲ្យត្រង់ទៅខ្ញុំអត់មានពាក់ព័ន្ធទេ។ ខាងព្រះរាជខុទ្ទកាល័យ អត់មានពាក់ព័ន្ធទេ។ ដូច្នេះខ្ញុំមានការសោកស្តាយ ចំពោះការផ្តល់ព័ត៌មានខុស ហើយក៏មិនមែនជាទម្លាប់របស់ខ្ញុំដែរ ដែលផ្តល់ព័ត៌មានខុសបែបនេះ"។
ជាមួយគ្នានោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបន្ថែមថា "ខ្ញុំបានសរសេរលិខិតទៅកាន់ កាំបូឌេ ដេលី ដែរ ហើយគេនឹងចុះផ្សាយនូវលិខិតរបស់ខ្ញុំ។ ឃ្លាទី១ របស់ខ្ញុំ គឺខ្ញុំសូមទោស ចំពោះអ្វីដែលខ្ញុំបានសម្ភាសន៍ខុសតែប៉ុណ្ណឹងទេ។ ខ្ញុំបានបន្ថែមដែល ក្នុងលិខិតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ថា ខ្ញុំមានការសោកស្តាយ ដែលខាងក្រសួងព្រះបរមរាជវាំង អត់មានការិយាល័យទាក់ទងជាមួយសាធារណជន ឬមួយទាក់ទងជាមួយសារព័ត៌មាន ពីព្រោះបើសិនជាមានការិយាល័យបែបនេះ បើសិនជាមានអ្នកនាំពាក្យច្បាស់លាស់ ក៏បញ្ហាទាំងអស់នេះ វាអត់កើតឡើងដែរ។ ក្នុងសំបុត្រខ្ញុំ ក៏ខ្ញុំសម្តែងការសោកស្តាយរបស់ខ្ញុំ ជុំវិញបញ្ហានឹង។ បើសិនជាមានអ្នកនាំពាក្យព្រះបរមរាជវាំង នោះគេអត់មកសម្ភាសន៍ខ្ញុំផ្តេសផ្តាសអីទេ!។ ក្នុងលិខិតនោះ ខ្ញុំបានបញ្ជាក់ជាពិសេស ថាខ្ញុំសូមទោស ចំពោះអ្នកណា ដែលខ្ញុំបានប៉ះពាល់ក្នុងបទសម្ភាសន៍របស់ខ្ញុំនោះ"។
ជាការ កត់សម្គាស់ ក្នុងពេលចុះទៅពិនិត្យការដ្ឋានសាងសង់ព្រះមេរុ នៅវាលព្រះមេរុ ខាងជើងជាប់ព្រះបរមរាជវាំង ជាលើកទី២ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ព្រះមេរុ ដែលកំពុងស្ថាបនានោះ ត្រូវចំណាយក្រោម ១,២ លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្មួយប្រុសសម្តេចព្រះមហាវីរក្សត្រ ដែលបានមានបន្ទូលទៅកាន់អ្នកកាសែត The Cambodia Daily ថា ព្រះអង្គ មិនគួរឲ្យជឿថា ការសាងសង់ព្រះមេរុ សម្រាប់ថ្វាយព្រះភ្លើង សម្តេចព្រះមហាវីរក្សត្រ ចំណាយអស់ប្រហែលជា ៥ លានដុល្លារអាមេរិក។
ជាការលើកឡើង ដែលសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ដូចជាអាក្រក់ពេក ហើយមើលទៅ វាដូចជា រាជរដ្ឋាភិបាល ខ្ជះខ្ជាយ ហើយដល់ធើអីចឹង វាទៅជាអាប់ដល់ទៅព្រះរាជសពរបស់សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើង អាប់យសទៅដល់ព្រះមហាក្សត្រ អាប់យសទៅដល់សម្តេចម៉ែ អាប់យសទៅដល់ព្រះរាជវង្សានុវង្ស ថារាជរដ្ឋាភិបាលបានចំណាយដ៏ខ្ពស់ សម្រាប់ការរៀបចំពិធីសពបែបនេះ។ នេះជាការខុសឆ្គងធ្ងន់ធ្ងរ៕

7 comments:
trouble maker (tomico)incited the situation again, this guy needs to go back to France forever, don't come back to cambodia..
he is useless in Cambodia
i'm sure, king father, does not liked the way he acted.
this guy was playing games too much,
Take it easy man, control your nerves, decrease your temper and increase your mercy.
I believe that you’re smart enough to be an educated one.
Playing game with cpp thug Hun cent or waste money building stupa to burns the useless corpse what do you prefer? I think you're educate enough to judge on this simple question.Don't worry about Thomico nor the death gook's king,worry about nation's money that wasted on shit that shouldn't be wasted for!...Useless after all cause too much money after gone to Hell...Sdach komrook...
Mad DOG!!
No one can criticize Hun Sen's actions. Hun Sen is a dictator who doesn't tolerate any different opinions.
I see more CPP corruption coming soon
Post a Comment