A Change of Guard

Khmerization is changing guard. Due to the unforeseen event, Khmerization will now be managed by Khmerican as an administrator. Hope readers will continue to support Khmerization. The new administrator will work hard to serve the readers.

Wednesday, 19 December 2012

Union leader Chea Mony threatened to hold a mass demonstration after the Svay Rineg Court exonerated Chhouk Bandith on all charges of shooting and wounding three garment workers លោក ជា មុន្នី គំរាមធ្វើ មហាបាតុកម្ម ក្រោយពីតុលាការ ខេត្តស្វាយរៀង លើកលែងការចោទ លោក ឈូក បណ្ឌិត


ភ្នំពេញ៖ មេដឹកនាំសហជីពកម្មករកម្ពុជា នៅថ្ងៃអង្គារទី១៨ ខែធ្នូ ឆ្នាំ២០១២ បានថ្លែងព្រមានថាកម្មករ នឹងធ្វើមហាបាតុកម្មមួយ ដើម្បីសម្តែងការមិនពេញចិត្ត ទៅនឹងសេចក្តីសម្រេច លើកលែងការចោទប្រកាន់ របស់សាលាដំបូងខេត្តស្វាយរៀង ចំពោះអតីតអភិបាលក្រុង បាវិត លោក ឈូកបណ្ឌិត ដែលបាញ់ប្រហារកម្មករ បីនាក់ឱ្យរបួស ក្នុងបាតុកម្មមួយកាលដើមឆ្នាំ២០១២។
ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថា "យើងនឹងធ្វើមហាបាតុកម្ម ដើម្បីប្រឆាំងនឹងការ សម្រេចរបស់តុលាការ ខេត្តស្វាយរៀង។ តុលាការខេត្តស្វាយរៀង ប្រាកដជាមានបញ្ហាហើយ"។
លោកបន្តថា "តុលាការនោះ ពិតជាកំហុសហើយប្រសិនបើ សាលាឧទ្ធរណ៍ និងNGO រកឃើញថា លោកឈូកបណ្ឌិត មានទោស"។
យ៉ាងណាក៏ដោយ លោក ជា មុន្នី បានថ្លែងថា លោកមិនទាន់សម្រេច កាលបរិច្ឆេទនៃការធ្វើ មហាបាតុកម្មនោះទេ ដោយរង់ចាំការសម្រេច ជាលាយលក្ខណ៍អក្សរ របស់តុលាការជាផ្លូវការ ជាមុនសិន។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នេះ ជាការសម្រេចចិត្តរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ហើយរដ្ឋាភិបាល មិនអាចលូកដៃ ចំពោះការសម្រេចណាមួយរបស់តុលាការ ក៏ទេដែរ។
លោក ថ្លែងថា "អំណាចយុត្តិធម៌ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ អត់មានក្នុងដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលទេ"។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ក៏បានសម្តែងការសោកស្តាយចំពោះការសម្រេច របស់តុលាការសាលាដំបូងខេត្តស្វាយរៀង ដែលការសម្រេចនោះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការស្វែង រកយុត្តិធម៌ជូនដល់កម្មករទាំងនោះ ជាពិសេសវាឆ្លុះបញ្ចាំងអំពីវប្បធម៌និទន្តភាព។
លោកបានថ្លែងថា «ការសម្រេចនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ជាពិសេសក្រុម ហ៊ុន ឬថៅកែរោងចក្រ គេអាចពិចារណា ចំពោះការមិនមករកស៊ីនៅប្រទេសកម្ពុជា។ ខ្ញុំពិតជាសោក ស្តាយ ដែលតុលាការមិនអាចរកយុត្តិធម៌ជូនដល់កម្មករបាន»។
យ៉ាងណាក៏ដោយលោក អ៊ូ វីរៈសង្ឃឹមថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញ អំពីករណីនេះ ដើម្បីកុំឲ្យមាន ការស្តីបន្ទោស ចំពោះភាពកម្សោយនៅក្នុងការជួយជ្រោមជ្រែងរកយុត្តិធម៌នៅក្នុងសង្គម៕

No comments: