A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 19 December 2012

Hun Sen intervened to release Oknha Tan Seng Hak, an accused drug dealer? សម្តេច ហ៊ុន សែន បញ្ជាឲ្យពិនិត្យមើល ករណី ឧកញ៉ា តាន់ សេងហាក់


ភ្នំពេញៈ នៅសម័យប្រជុំ ពេញអង្គនាគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៤ ខែធ្នូ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជា បានធ្វើការណែនាំ ដល់សមត្ថកិច្ចឲ្យ យកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ ដោយផ្តោតទៅលើ ករណីឧកញ៉ា តាន់ សេងហាក់ ដែលត្រូវ បានចាប់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀន ខណៈឈ្មោះនេះ នៅជាទណ្ឌិតក្នុង ពន្ធនាគារនៅឡើយ។
ការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន បែបនេះ បន្ទាប់ពីមានរបាយការណ៍ បញ្ជាក់ប្រាប់ថា លោកឧកញ៉ា តាន់ សេងហាក់ ត្រូវបានចាប់ខ្លួន ពីបទ ជួញដូរគ្រឿងញៀន ខណៈដែរឈ្មោះ ឧកញ៉ា រូបនេះ កំពុងតែស្ថិតក្នុងបញ្ជីឈ្មោះ អ្នកទោស នៅពន្ធនាគារ។
ប្រធាននាយកដ្ឋាន សារគមនាគមន៍នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឱម ច័ន្ទដារា បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅ រសៀល ថ្ងៃទី១៨ ខែធ្នូ នេះថា ប្រសាសន៍របស់ សម្តេចនាយករដ្ឋមន្រ្តី ជុំវិញនិងករណី ឧកញ៉ា តាន់ សេងហាក់ នេះ ដោយសម្តេចសូមឲ្យ សមត្ថកិច្ច យកចិត្តទុកដាក់ តាមដាន ការអនុវត្តច្បាប់ ឲ្យបានដិតដល់ ។

មន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី មួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ ក៏បានថ្លែងឲ្យដឹងថា ជុំវិញនិងករណីឧកញ៉ា តាន់ សេងហាក់ នេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការ ងឿងឆ្ងល់ នៅពេលដែលឧកញ៉ា តាន់ សេងហាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែឈ្មោះឧកញ៉ានេះ គឺមាននៅក្នុង បញ្ជីឈ្មោះ អ្នកទោសក្នុងពន្ធនាគារ ទៅវិញ សម្តេច បានមានប្រសាសន៍ថា “តើរឿងនេះ វាទៅជាយ៉ាងម៉េចវិញ” ។
មន្ត្រីរូបនោះបានថ្លែងបន្តទៀតថា សម្តេចបានបញ្ជាឲ្យ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនី នេត សាវឿន និងរដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ជាអ្នកតាមដានរឿងនេះ ត្រូវមើលឲ្យជាប់ និងឲ្យបានដិតដល់ ក្នុងការអនុវត្តនេះ ។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចចុះ ប្រតិបត្តិការ បង្ក្រាបមុខសញ្ញាគ្រឿងញៀន ស្ថិតនៅតាម បណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ ជនសង្ស័យចំនួន ១៦នាក់ ស្រី៧នាក់ និងប្រុស ៩នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមាន លោកឧកញ៉ា តាន់ សេងហាក់ ប្រពន្ធរបស់គាត់ កូនស្រីម្នាក់ កូនប្រុសពីរនាក់ ជនជាតិចិនបីនាក់ និងខ្មែរ ១១នាក់ផ្សេងទៀត។
ក្រោយពីការសាកសួររបស់កម្លាំងនគរបាលនៃមន្ទីរប្រឆំាងគ្រឿងញៀន ក្រសួងមហាផ្ទៃ ជនជាតិខ្មែរ៣នាក់ និងជនជាតិចិន៣នាក់ ដែលឃាត់ខ្លួន នៅក្នុង ផ្ទះលោក តាន់ សេងហាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីរកឃើញថា ពុំមានការជាប់ពាក់ព័ន្ធ ។ ដោយឡែកឧកញ៉ា តាន់ សេងហាក់ និង បក្ខពួក សរុប៥នាក់ ត្រូវបានបញ្ចូនទៅកាន់ សាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយជាប់ចោទពី បទជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ៕

No comments: