A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 1 December 2012

Opposition files lawsuit blaming Hun Sen for stampede tragedy [Suong Sophorn dare to take on Hun Sen and he will become Hun Sen's victims like Mu Sochua and Mam Sonando!] ផៃ ស៊ីផាន៖ យុវជន គណបក្សសម រង្ស៊ី ប្តឹងសម្តេច ហ៊ុន សែន គ្រាន់តែចង់ល្បី តាមប្រព័ន្ធ ផ្សព្វផ្សាយ

 
Suong Sophorn
PHNOM PENH, 30 November 2012 (The Cambodia Herald) - The Sam Rainsy Party Youth Movement filed a lawsuit with the Phnom Penh Municipal Court Friday blaming Prime Minister Hun Sen for a stampede that killed more than 350 people two years ago.

Soung Sophorn, the opposition group's leader, said he would also sue Royal Palace Minister Kong Sam Ol, Phnom Penh Governor Kep Chuktema and former Phnom Penh police commissioner Touch Naroth.

He also said he would visit the Netherlands in December to lodge the complaint with the International Court of Justice, adding that he was not worried about a counter-suit from Hun Sen.

While the court accepted the lawsuit, a government spokesman described it as "an insult to the honor of the government" by a "weak" politician.

"Citizens have the right to file a complaint against someone, but they have to consider clearly the legal aspects," said Tith Sothea, a member of the Press and Quick Reaction Unit of the Office of the Council of Ministers.

"If a complaint is made without definitive evidence, the accused has the right to protect his honor so the government, especially Prime Minister Hun Sen, may counter-sue."


Soung Sophorn is "blaming the government which maintains social stability and paid much attention to resolving problems at the time of the stampede," he said.

"The opposition youth group should not use the bodies of victims for political reasons," he said.

The stampede occurred on the third day of the Water Festival in November 2010, killing 353 and leaving 400 injured. The bridge was later dismantled and replaced by a twin bridge.
----------------------------------------------------------
Youth Leader Files Suit Against Premier Over 2010 Bridge Stampede  

Heng ReaksmeyVOA Khmer
PHNOM PENH - The leader of the youth wing for the opposition Sam Rainsy Party has filed a complaint with the local court against Prime Minister Hun Sen, alleging the premier’s responsibility for the deaths of more than 350 people in a bridge stampede in November 2010.

The youth leader, Soung Sophoan, claims the government should be responsible for the deaths of those involved, because it was poor security and a lack of oversight that created the conditions on the crowded bridge that lead to a fatal panic.

He filed suit at the Phnom Penh Municipal Court on Friday, telling reports that Hun Sen should ultimately be responsible for the deaths of 353 people and the injuries of some 400 more on the Koh Pich bridge. He said he will file a similar suit at the International Criminal Court in the Hague.

Soung Sophoan said he would also file complaints against Kong Sam Ol, chief of the Royal Cabinet, Kep Chuktema, governor of Phnom Penh, and Touch Narath, former Phnom Penh police chief, all of whom he called “most responsible” for the tragedy.

Municipal court chief judge Chhiv Keng could not be reached for comment. However, government spokesman Phay Siphan dismissed the suits as a media stunt for political gain. There is no evidence to charge the prime minister with, he said.

However, one survivor of the bridge stampede, Ros Kong, said he welcomed an official complaint, because it could lead to an inquiry that might find those responsible for the tragedy.

The bridge stampede took place at the 2010 Water Festival in Phnom Penh, when hundreds of people crowded a bridge leading to Koh Pich island, ultimately packing the bridge so tightly that no one could move. The crowd eventually panicked, setting off a stampede that led to one of the worst tragedy’s in Cambodia’s modern history.

A government inquiry after the disaster found no government or police officials at fault, despite public outrage. The Water Festival was canceled the following year, and a small monument has been erected at the foot of the bridge. The Water Festival was again canceled this year, not for the bridge disaster, but to honor the passing of former king Norodom Sihanouk.

សកម្មជន​បក្ស សម រង្ស៊ី ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ពី​បទ​ឃាតកម្ម​គិត​ទុក​មុន

ដោយ ខែ សុណង 2012-12-01 Radio Free Asia

សកម្មជន​គណបក្ស សម រង្ស៊ី បាន​យក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​ករណី​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ ពេជ្រ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

RFA/Khe Sonorng
ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ប៉ុន្តែ​ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល អះអាង​ថា មិន​មែន​ជា​ការ​ដាក់​ពាក្យ​ប្ដឹង​ទេ តែ​គឺ​ជា​ការ​វាយ​ប្រហារ​លើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។
ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​សកម្មជន​គណបក្ស សម រង្ស៊ី ដែល​បាន​ប្ដឹង​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ។
ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា លោក​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​មិន​ទទួល​ខុស​ត្រូវ​លើ​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​ ពេជ្រ ដែល​បណ្ដាល​ឲ្យ​មនុស្ស ជា​ពិសេស​យុវជន​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់។
លោក សួង សុភ័ណ្ឌ៖ «សម្រាប់​ភស្តុតាង ទី​មួយ យើង​មាន​ខ្សែ​វីដេអូ យើង​មាន​រូបថត ហើយ​លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​រង់ចាំ​រយៈពេល ២​ឆ្នាំ​ហើយ រង់ចាំ​ឲ្យ​លោក ហ៊ុន សែន ចាត់​វិធានការ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​ចាត់​វិធានការ​រៀបចំ​គណៈកម្មាធិការ​បែប​ឡមៗ រៀបចំ​គណៈកម្មាធិការ​គ្នា​ឯង ហើយ​ស៊ើប​អង្កេត។ លើស​ពី​នេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំទាស់​រាល់​ការ​សំណូម​ពរ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​កោះ​ពេជ្រ​នេះ»
ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ការ​វាយ​ប្រហារ​រដ្ឋាភិបាល ហើយ​ប្ដឹង​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន៖ «ផល ​ប្រយោជន៍​ដែល​ត្រូវ​បាន​ផ្ដល់​តាម​ច្បាប់ ខ្ញុំ​មិន​ចង់​និយាយ​ទេ​អា​ហ្នឹង ជា​ការងារ​របស់​តុលាការ ក៏​ប៉ុន្តែ​គ្រាន់​តែ​ភាសា​ដែល​គេ​និយាយ​ចោទ​ថា ការ​ធ្វើ​ឃាតកម្ម​គិត​ទុក​ជា​មុន នោះ​ជា​ការ​វាយ​ប្រហារ មិន​មែន​ជា​ការ​ប្ដឹង​ផ្ដល់​ទេ បាន​សេចក្ដី​ថា ខ្លួន​ឯង​យល់​ឃើញ​អ៊ីចឹង​ទៅ ហើយ​តែ​ដាក់​សម្ពាធ​ឲ្យ​តុលាការ​និយាយ​តាម​ខ្លួន​ឯង»
កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី២២ វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ៩​យប់ ក្នុង​ពេល​តែ​មួយ​សន្ទុះ​ប៉ុណ្ណោះ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ បាន​កើត​ឡើង​ដោយ​សារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់។
ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក​ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម ដោយ​សារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​គ្នា។
ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ។ បន្ទាប់​មក ក៏​បាន​កម្ទេច​ស្ពាន​ពេជ្រ​នោះ​ចោល និង​សង់​ស្ពាន​ភ្លោះ​ជំនួស​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ កុំ​ឲ្យ​មាន​ករណី​នេះ​ទៀត។ មួយ​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​នេះ រដ្ឋាភិបាល សាលា​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា ១២​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ស្តូប​មួយ នៅ​ក្បែរ​ស្ពាន​នោះ​វិញ ដើម្បី​រំលឹក​ការ​ចងចាំ និង​ឲ្យ​ក្រុម​គ្រួសារ​យក​ជា​ទី​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់ ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ។
ទាក់​ទង​ទៅ​នឹង​បណ្ដឹង​នេះ ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុខ សំអឿន មាន​ទស្សនៈ​ថា បទ​ចោទ​ដែល​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​នេះ ហាក់​ជា​ការ​ប្ដឹង​បែប​នយោបាយ ដែល​មិន​ត្រឹមត្រូវ និង​មិន​ឆ្លើយ​តប​ទៅ​នឹង​ផ្លូវ​ច្បាប់​នោះ​ទេ៖ «បទ​ ល្មើស​អ៊ីចឹង ដូច​ប្ដឹង​បែប​ហ្នឹង​វា​អត់​ត្រូវ វា​មិន​មែន​ជា​ឃាតកម្ម​គ្រោង​ទុក​ជា​មុន​ទេ ចោទ​អ៊ីចឹង​អត់​ត្រូវ​ទេ។ ព្រោះ​ទាល់​តែ​មាន​ចេតនា គម្រោង ផែនការ វា​មាន​ភស្តុតាង​អី​ស្ទាក់​មនុស្ស​ឲ្យ​ចូល​មក​ហ្នឹង​អី វា​អត់​មាន បើ​ថា​ទាម​ទារ​ឲ្យ​ទទួល​ខុស​ត្រូវ​អី​អូខេ អីចឹង​ណា។ រក​អ្នក​ទទួល​ខុស​ត្រូវ​វិញ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ព្រហ្មទណ្ឌ​ទេ»
យុវជន សួង សុភ័ណ្ឌ ដែល​ចេញ​មុខ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា គាត់​មិន​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្ដឹង​បក​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​រូប​គាត់​វិញ​នោះ​ទេ។
ទាក់​ទង​ទៅ​នឹង​បណ្ដឹង​នេះ យុវជន សួង សុភ័ណ្ឌ ដដែល​អះអាង​ថា ក្រៅ​ពី​លោក ហ៊ុន សែន លោក​នឹង​ប្ដឹង​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ ពិធី​បុណ្យ​អុំ​ទូក កាល​ពី​ឆ្នាំ​២០១០ ចំនួន ៣​នាក់​ថែម​ទៀត ក្នុង​នោះ​រួម​មាន លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ទូច ណារុថ។
នៅ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ យុវជន​ដដែល​នឹង​យក​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន នេះ​ទៅ​ដាក់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ​ស៊ី​ស៊ី (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់ដ៍ (Holland)៕
---------------------------------------------------------------

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ថា ចំពោះករណីក្រុមយុវជន គណបក្សប្រឆាំងសម រង្ស៊ី ដែលបានដាក់ពាក្យប្តឹងសម្តេចតេជោ ហ៊ុន សែន ដោយចោទប្រកាន់ពីបទមនុស្សឃាត គិតទុកជាមុន ទាក់ទងទៅនឹងការស្លាប់ របស់ប្រជាពលរដ្ឋ ក្នុងឧបទ្ទវហេតុ រត់ជាន់គ្នានៅកោះពេជ្រ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះថា គ្រាន់តែចង់ល្បីសុះសាយក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ថា ករណីពាក្យបណ្តឹងនេះ ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែអ្វីដែលធ្វើឲ្យគេមើលនោះ វាគ្រាន់តែជាបំណងរបស់ក្រុមគណបក្សប្រឆាំង ឬឧទ្ទាម គឺពួកគេធ្វើយ៉ាងណា ដើម្បីឲ្យល្បីឈ្មោះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន។
លោកបន្តថា គ្មានអ្វីដែលជាអង្គហេតុ ឬលក្ខណៈផ្លូវច្បាប់ ដែលអាចចោទប្រកាន់ មកលើរាជរដ្ឋាភិបាលទាំងមុន ទាំងក្រោយបានទេ ព្រោះសំណង បានសងទៅក្រុមគ្រួសារជនរងគ្រោះអស់ហើយ។ រាជរដ្ឋាភិបាល ក៏បានចាត់វិធានការណ៍រួចរាល់ នឲ្យមានបញ្ហាទាំងកើតមានឡើងជាថ្មី ម្តងទៀត ឡើយ។
លោកបញ្ជាក់ថា “អ្វីដែលយើងបានដឹងជាព័ត៌មាននោះ គឺថាការដាក់ពាក្យបណ្តឹងនេះ គឺប្តឹងសម្តេចនាយករដ្ឋមន្រ្តី អំពីគម្រោងជាមុន នៅក្នុងការធ្វើ ឲ្យប្រជាពលរដ្ឋខ្មែរ ទទួលមរណភាពដោយចៃដន្យ នោះជាព្រឹត្តិការណ៍ជាយថាហេតុដែលយើងមិនចង់បាន”។
កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូង រាជធានីភ្នំពេញ ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ពីបទមនុស្សឃាត គិតទុកជាមុន ហើយប្រធានចលនាយុវជន គណបក្សប្រឆាំង រូបនេះបាននិយាយថា សម្តេចត្រូវទទួលខុសត្រូវ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់ នៅលើស្ពានកោះពេជ្រ ដែលមានរហូតទៅដល់ ៣៥៣នាក់ និង អ្នករងរបួសជាង ៤០០នាក់ ក្នុងពិធីបុណ្យអុំទូក កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០នាពេលកន្លងមកនេះ។
ព្រមជាមួយគ្នានេះដែរ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី នឹងដាក់ពាក្យបណ្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១២ខាងមុខនេះទៀត៕

22 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

The unstoppable rise of the Ugg boot - the chunky sheepskin boot imported from Australia - demonstrates that the "nesting" phenomenon has us all in its [url=http://www.uggsbootsukoutlet.co.uk]cheap ugg boots[/url] grip this winter months.What started as marketing-communicate in the 2010s has end up truth - we crave ease and comfort and ease whenever potential, even if that implies carrying big, squidgy boots that appear like a thing your granny would use to potter down to the Article Place of work. We want to lounge in cashmere dressing gowns and huge fluffy throws with only a bar of chocolate and a Cary Grant film for company. There is now a huge industry for something that makes us nest in design.

Hush is a new mail purchase provider that has tapped into this pattern. It sells beautiful fleecy pyjamas, printed with stripes, stars or roses, fluffy alpaca throws, cashmere "cardigowns" and all the things else you desire for lounging on a Sunday afternoon - even the very hot chocolate and Ugg boots. On the web page, hush-united kingdom, there are also ebook and film options for lazy loungers.London-primarily based Australian Mandy Watkins released the business late last calendar year with a pyjama social gathering at Coco Ribbon in [url=http://www.uggsbootsinukcheaper.co.uk]Ugg Boots Sale[/url] Notting Hill. Women traded the common social gathering fare - champagne and foie gras canapes - for warm chocolate and brownies and manicures."When I arrived in England, I would go property every single evening and not want to go out - I was not made use of to the cold winters and all I needed to do was put on some comfy clothes and keep at home," Watkins points out.

But discovering the right kind of loungewear was challenging. "I required to wear a nice pair of pyjamas that would not scare my boyfriend, but couldn't uncover something, so I made the decision to commence my private enterprise." Only months following the start, shoppers were shopping for pyjamas, a few pairs at a time, and there was a extensive waiting checklist for the prized Ugg boots. An additional company - Mine Permanently, which opened just off Westbourne Grove, W11, in November - is launching a website this thirty day period. Below, the emphasis is all over again on lounging, but in critical fashion. There are camel pashmina dressing gowns lined in gentle peachy silk and hand-embroidered with fairly patterns, as well as matching very hot drinking water bottles, cashmere socks and stylish Toile de Jouy pyjamas.

This is certainly not a specialized niche promote. Signifies and Spencer has drawstring trousers and hooded tops in cashmere, as perfectly as nightwear emblazoned with the slogan "I enjoy my mattress", even though Gap has appear up with cashmere dressing gowns this wintertime. The underwear tag [url=http://www.uggbootsoutletinuk.co.uk]Ugg Boots UK[/url] Bodas has added cool, striped white nightwear to its array. Holistic Silk has launched non-slip slipper socks in exciting colours and Oasis has lately introduced Oasis at Property with sets of easy and feminine pyjamas. There is just one particular issue with all this extreme comfort and ease, yet - placing on anything other than a pair of fluffy warm boots and wrapping up in a cosy throw quickly seems like too considerably hard work.

News Nouvelles
[url=http://www.worldjungle.com/members/nalaffemo/] Sale Is Even now Planning On At BooHoo.com[/url]
[url=http://www.ruledbybooks.com/members/turlunlitle/] Why Ugg Footwear Are So Common[/url]
[url=http://bookstofilms.com/members/kiskeniouse/activity/?r=asdasgfr&_wpnonce=cc5e8e2f24] Uggs Common Quick documenting extended require to comprehensive[/url]

Anonymous said...

Nothing to lose.

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ទាល់តែសសេរគាំទ្រទើបមិនលុបឬ?

បើវាឆ្កួតអោយគេសរសើរដែរឬ?

នេះឬអត្តចរិកខ្មែរមិនស្គាល់ខុសត្រូវបាន
វារលាយ

នេះឬប្រជាធិបតីយ៏បែប អា សម រង្សី ? ជាបក្សប្រ
ឆាំងខ្មែរនោះ?  


Khmerization said...

8:27 AM, let me be clear with you. As I said many times before that this forum is free for all but I will never tolerate profanities and obscene or offensive language because they offend other readers. Your language was an offensive language and that's why it was deleted. Now I warn you again, if you keep writing offensive language/comments, they will be deleted. Your comment above contained some inappropriate language but since I reply to it I will leave it as it is to let readers make their own judgement.

Anonymous said...

I hope he has enought evident to proof for the court.