សង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រោងដាក់ញ្ញត្តិជូនមេដឹកនាំអាស៊ាន និងប្រទេសមហាអំណាច
(ថ្ងៃទី 11 វិច្ឆិកា 2012) | ដោយ: រតនា Cambodia Express News
ភ្នំពេញ:
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
នៅក្នុងប្រទេសកម្ពុជា នឹងជួបប្រជុំគ្នានៅថ្ងៃទី១៣ និងថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីរៀបចំញ្ញតិ្ត
ដាក់ទៅកាន់មេដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសសមាជិកអាស៊ាន
និងមេដឹំនាំសំខាន់មួយចំនួនទៀត
ជាពិសេសស្នើដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារាក់ អូបាម៉ា
ដើម្បីជំរុញឲ្យមានការកែទម្រង់លើវិស័យសំខាន់មួយចំនួន
ក្នុងតំបន់អាស៊ាន និងកម្ពុជា។ ក្នុងនោះ ករណីលោក សម រង្ស៊ី
ក៏ជាប្រធានបទមួយ នៃញ្ញត្តិរបស់សង្គមស៊ីវិលផងដែរ។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា មេដឹកនាំអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួនជាង ៤០០ នៅកម្ពុជា នឹងជួបប្រជុំពិភាក្សា លើផែនការដាក់ញ្ញត្តិជូនមេដឹកនាំអាស៊ាន និងមេដឹកនាំនៃបណ្តាប្រទេសជាមហាអំណាចមួយចំនួនទៀត ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត រួមទាំងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
លោកស្រី ធីតា ឃឹះ បានមានប្រសាសន៍បន្តថា អង្គការសង្គមស៊ីវិល នឹងជួបប្រជុំគ្នាលើកឡើងពីបញ្ហាមួយចំនួន ដាក់ជូនទៅគណៈកម្មការអាស៊ាន និងបញ្ហាសំខាន់ៗមួយចំនួនទៀត ដាក់ជូនមេដឹកនាំ នៃកិច្ចប្រជុំកំពូលអាស៊ានបូក ដែលទាក់ទងទៅនឹងបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ហាចំណាកស្រុក បញ្ហាសិទ្ធិសេរីភាពរបស់ពលករចំណាកស្រុក នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់ និងប្រទេសមួយចំនួនទៀត ដែលជាដៃគូអាស៊ាន។
លោកស្រី ធីតា ឃឹះ បានបន្តថា ចំពោះស្ត្រីនៅកម្ពុជា អង្គការសង្គម នឹងលើកយកបញ្ហាស្ត្រី ដែលទៅធ្វើការនៅក្រៅប្រទេស ជាមេផ្ទះ នៅក្នុងតំបន់អាស៊ាន និងការធ្វើចំណាកស្រុកទៅរៀបការ ជាមួយបុរសបរទេស និងបញ្ហាក្រីក្រ នៅក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេស ដែលទទួលស្ត្រីខ្មែរ ទៅធ្វើការ ដែលអង្គការសង្គមស៊ីវិលកម្ពុជាទាមទារឲ្យមានច្បាប់ការពារសិទ្ធិ ស្ត្រី។
លោកស្រី ធីតា ឃឹះ បានគូសបញ្ជាក់ថា "ញ្ញាតិដែលអង្គការសង្គមស៊ីវិល ប្រមាណ៤០០ ស្ថាប័ន នៅកម្ពុជា នឹងដាក់ញ្ញាតិនោះ ក៏ផ្តោតសំខាន់លើបញ្ហាដីធ្លី បញ្ហាបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ដែលយើងចង់ឲ្យមានយន្តការការពារសិទ្ធិពលករចំណាកស្រុក និងសិទ្ធិនានា ដែលសំខាន់។ ញ្ញាតិរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នឹងនាំយកញ្ញាតិដាក់ជូនមេដឹកនាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានបូក នៅថ្ងៃទី១៦ ខែវិច្ឆិកា ជាពិសេសមានក្រុមអង្គការសង្គមស៊ីវិលជាច្រើនផ្នែកទៀត ក៏នឹងមានគំរោងជួបជុំគ្នាហែញ្ញាតិ យកទៅដាក់ជូនមេដឹកនាំអាស៊ាន និងកិច្ចប្រជុំអាស៊ានបូលផងដែរ"។
លោកស្រី ធីតា ឃឹះ បានឲ្យដឹងដែរថា នៅក្នុងញ្ញត្តិនោះ អង្គការសង្គមស៊ីវិលប្រមាណ៤០០ អង្គការស្ថាប័ន ក៏នឹងទាមទារឲ្យមានការកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដើម្បីឲ្យការបោះឆ្នោតសេរី យុត្តិធម៌ ដោយមានការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សប្រឆាំង និងមានវត្តមានលោក សមរង្ស៊ី ឲ្យលោកបានវិលមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
ចំពោះគម្រោងដាក់ញ្ញត្តិរបស់សង្គមស៊ីវិលដូច្នេះ ត្រូវបានលោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា អង្គការសង្គមស៊ីវិលទាំងនោះ គួរតែចូលរួមនៅក្នុងការអភិវឌ្ឍន៍ និងការកសាងប្រទេសកម្ពុជាប្រសើរវិញ ប្រសើរជាងការនាំគ្នាធ្វើឲ្យខូចមុខមាត់ប្រទេសកម្ពុជានៅពេលដែល មានកិច្ចប្រជុំកំពូលបែបនេះ។
លោក ទិត សុធា បានគូសបញ្ជាក់ថា "ក្នុងឱកាសនេះ ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាទាំងអស់នោះ គួរតែចូលរួមលើកកំពស់កិត្យានុភាព និងលើកមុខមាត់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយវត្តមានរបស់ថ្នាក់ដឹកនាំអាស៊ាន និងប្រទេសធំៗ នៅពេលនេះ នឹងពិភាក្សាស្តីពីសន្តិសុខក្នុងតំបន់ និងសម្រាប់ផលប្រយោជន៍កម្ពុជាទាំងមូល មិនមែនជាប្រយោជន៍របស់បុគ្គលណាមួយទេ។ ពួកគេមិនត្រូវធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសកម្ពុជា ខណៈដែលថ្នាក់ដឹកនាំសំខាន់ៗ ក្នុងតំបន់ និងពិភពលោកកំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជាទេ។ សកម្មភាពទាំងនោះ មិនបានឆ្លើយតបទៅនឹងផលប្រយោជន៍ប្រទេសកម្ពុជានោះទេ។ គេគួរតែសហការជាមួយរាជរដ្ឋាភិបាល ប្រសើរជាងនាំគ្នាបង្កបរិយាកាសអាក្រក់ នៅពេលមានវត្តមានថ្នាក់ដឹកនាំសំខាន់ៗនៅកម្ពុជា"។
លោក ទិត សុធា បានបន្ថែមថា នៅគ្រប់បញ្ហា ដែលអង្គការសង្គមស៊ីវិលទាំងជាង៤០០ ទាមទារឲ្យមានការកែទម្រង់នោះ វាមិនមែនជារឿងថ្មីទេ។ នៅគ្រប់បញ្ហា ដែលទាមទារនោះ គ្រាន់តែជាសារមួយគាំទ្រគណបក្សប្រឆាំងតែប៉ុណ្ណោះ។ ចំពោះ គ.ជ.ប.ដែលទាមទារនោះ គឺសភាជាតិ ជាអ្នកបោះឆ្នោត ហើយ គ.ជ.ប. បានធ្វើការរៀបចំបោះឆ្នោត ដោយឯករាជ្យ។
ទាក់ទងនឹង ការទាមទាររបស់ក្រុមមេដឹកនាំសង្គមស៊ីវិលទាំងជាង ៤០០ ដែលដាក់ញ្ញត្តិទាមទារឲ្យមានអន្តរាគមនន៍ពីលោក អូបាម៉ា ដើម្បីឲ្យលោក សម រង្ស៊ី បានចូលរួមក្នុងការបោះឆ្នោត នៅឆ្នាំ២០១៣នោះ ត្រូវបានលោក ទិត សុធា បញ្ជាក់ថា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ នឹងមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែង ហើយមេដឹកនាំអង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនាំគ្នាគាំទ្រអ្នកនយោបាយ ដែលជាប់ទោស ប្រព្រឹត្តអំពើបំពានច្បាប់នោះទេ។ រាជរដ្ឋាភិបាល គ្មានសិទ្ធិជ្រៀតជ្រែកកិច្ចតុលាការទេ៕

No comments:
Post a Comment