Associated Press
PHNOM PENH, Cambodia – Cambodian police say Thai soldiers shot and killed three Cambodians who were illegally logging across the border on Thai soil.
The Samlot district police chief, Ly Bouy, says six Cambodians were taking a break from logging rosewood a few hundred meters (yards) from the border when the soldiers opened fire.
He said Monday that three were killed and three managed to run away during the weekend incident.
Thai police official Kampan Runapat said a special forestry task force composed of soldiers, police, rangers and local officials was patrolling the border area in Trat province on Saturday when it came across the illegal loggers. He said the loggers opened fire, triggering a 10-minute shootout in which three loggers were killed.
Illegal timber harvesting is common in the border area.
--------------------------------

Monday, 05 November 2012
ដោយ៖ ដើមអម្ពិល(DAP)-ID:030
បាត់ដំបង៖ ស្នងការនគរបាលខេត្តបាត់ដំបង
បានឲ្យដឹង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ថា សាកសពរបស់ពលរដ្ឋខ្មែរ
៣នាក់ដែលត្រូវបាន ទាហ៊ានឈុតខ្មៅថៃ បានបាញ់សម្លាប់កាលពីថ្ងៃទី៣ ខែវិច្ឆិកា
នោះត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីហើយ។
លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា សាកសពរបស់ពលរដ្ឋខ្មែរ ត្រូវបានភាគីថៃ
បញ្ចូនមកដល់កម្ពុជាវិញ តាំងពីយប់ថ្ងៃទី៤ មកម្លេះ ហើយក៏ត្រូវបានសាច់ញាតិ
ដឹកជញ្ជូនបន្តទៅភូមិដ្ឋាន រៀងៗខ្លួនអស់ហើយ។លោកបន្តថា បន្ទាប់ពីមានករណីនេះកើតឡើង មន្រ្តីទំនាក់ទំនងព្រំដែនកម្ពុជា បានធ្វើការទាក់ទងជាមួយ ភាគីថៃដើម្បីសុំយកសពនោះ ត្រលប់មកវិញ “យោធាខ្មែរនិងយោធាថៃ ទំនាក់ទំនងគ្នាហើយយើង ក៏ទៅយកនៅច្រក៤០០ ស្រុកសំឡូត”។
ស្នងការនគរបាលខេត្ត រូបនេះបន្ថែមថា មូលហេតុនាំឲ្យមាន ការបាញ់សម្លាប់យ៉ាងព្រៃផ្សៃបែបនេះ បានកើតមានឡើង ក្នុងអំឡុងពេល ពលរដ្ឋខ្មែរ៥នាក់ បានធ្វើដំណើរឆ្លងដែន ខុសច្បាប់ចូលក្នុងទឹកដីថៃ ដើម្បីទៅរកកាប់ឈើ នៅតំបន់ហាមឃាត់។ ស្របពេលជាមួយគ្នានោះ ទាហ៊ានឈុតខ្មៅថៃ បានឃើញហើយក៏បាន បើកឆាកប្រយុទ្ធមួយប្រាវ ដែលបានបង្កឲ្យពលរដ្ឋកម្ពុជាស្លាប់ ៣នាក់ ហើយ២នាក់ផ្សេងទៀត បានរត់គេចខ្លួន បាត់ស្រមោលតែម្តង។ ចំណែកឯទាហ៊ាន ឈុតខ្មៅថៃវិញបាន រងរបួសចំនួន ៥នាក់ផងដែរ។
លោកបន្ថែមថា សាកសពទាំង៣នាក់នោះ មានទី១, ឈ្មោះ គឹម តាំងហាង អាយុ ៣១ឆ្នាំ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ទី២, ងិន សុធា អាយុ ៣១ឆ្នាំ រស់នៅខេត្តកំពត, និងទី៣ អ៊ួ ចាន់ អាយុ ៣០ឆ្នាំ រស់នៅខេត្តប៉ៃលិន។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋខ្មែរមិនតិចឡើយ បានរងការបាញ់ប្រហារ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចរបស់ថៃ ដែលឈរជើងនៅតាមព្រំដែន នៅពេលដែលប្រជាពលរដ្ឋទាំងនេះ បានចាញ់បោក ឈ្មួញរកស៊ីឈើ ហើយបង្ខំចូលទៅក្នុងដីថៃ ដោយខុសច្បាប់ ។ បញ្ហាទាំងអស់នេះហើយ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងប្រជាជនខ្មែរ ស្អប់ខ្ពើម ឈឺចាប់ ព្រមទាំងថ្កោលទោស យ៉ាងខ្លាំងនាពេលកន្លងមក៕
No comments:
Post a Comment