Three international lawyers representing Cambodia on Preah Vihear case against Thailand at the International Court of Justice inspect Preah Vihear temple on 7 October 2012.
ជណ្ដើរឡើងខាងមុខមកកាន់លើប្រាសាទព្រះវិហារ The entrance gate to Preah Vihear temple
ខេត្តព្រះវិហារ:
មេធាវីជនបរទេសចំនួន ៣រូប
ដែលការពារសំណុំរឿងក្តីឱ្យរាជរដ្ឋាភិបាលកម្ពុជា
ក្នុងពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ
ICJបានចុះទៅពិនិត្យនូវគោលដៅជាច្រើន នៅប្រាសាទព្រះវិហារ
កាលពីថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១២។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប
បានអមដំណើរមេធាវីបរទេស ចុះទៅកាន់ប្រាសាទព្រះវិហារ
ព្រមទាំងជួបផ្ទាល់នឹងមេទ័ពកម្ពុជា ឈរប្រចាំតំបន់ព្រំដែននោះ។
មេធាវីបរទេសទាំង ៣រូប បានទទួលស្គាល់ថា ទាហានថៃ ពិតជាបានឈ្លានពាន
មកលើបូរណភាពទឹកដីកម្ពុជា និងទទួលស្គាល់ផងដែរ
នូវការកែសម្រួលកងទ័ពជំហ៊ានទីមួយរបស់កម្ពុជា
ចេញពីតំបន់ប្រាសាទព្រះវិហារ ដែលកម្ពុជា បានធ្វើឡើងជាឯក្កតោភាគី
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២។
លោក ជុច ភឿន
ប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារ
និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដែលបានអមដំណើរមេធាវីបរទេសទាំងបី ទៅកាន់ប្រាសាទព្រះវិហារ
បានបញ្ជាក់ឱ្យដឹងថា មេធាវីបរទេសទាំង ៣រូប
ដែលការពារក្ដីឱ្យរឿងប្រាសាទព្រះវិហាររបស់កម្ពុជានោះ
គឺមួយរូបជាជនជាតិបារាំង មួយរូបជាជនជាតិអាមេរិកកាំង និងមួយរូប
ជាជនជាតិអង់គ្លេស។ មេធាវីបរទេសទាំង ៣រូប
បានអញ្ជើញចុះទៅពិនិត្យជាក់ស្ដែង
នៅលើប្រាសាទព្រះវិហារវត្ដកែវសក្ខាគីរីស្វារៈ, គោបុរៈទី៥,
ផ្សារ ដែលថៃបាញ់ឆេះ, ទ្វារដែក, ក្បាលជណ្ដើរបុរាណ, ពើយតាឌី,
ចំណុចវាលឥន្ទ្រី និងចំណុច ៥មករា។
មន្ត្រីរដ្ឋាភិបាល
បានឲ្យដឹងថា ក្នុងការចុះពិនិត្យជាក់ស្ដែងចំណុចខាងលើ
ត្រូវបានក្រុមមន្ដ្រីរាយការណ៍ថា
មេធាវីការពារក្ដីឱ្យរាជរដ្ឋាភិបាលកម្ពុជា រឿងប្រាសាទព្រះវិហារ
បានទទួលស្គាល់ការឈ្លានពានរបស់ទាហានថៃ រយៈពេលកន្លងមក
មកលើអធិបតេយ្យភាពនៃកម្ពុជា និងមានការទទួលស្គាល់ផងដែរ
ការកែសម្រួលកងទ័ពជំហានទីមួយរបស់កម្ពុជា ចេញពីតំបន់ប្រាសាទព្រះវិហារ
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ។
ដំណើររបស់
មេធាវីបរទេសទាំងបី ទៅកាន់តំបន់ព្រំដែនប្រាសាទព្រះវិហារ
កាលពីល្ងាចថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១២
ដោយមានការអញ្ជើញអមដំណើរដោយលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា, លោក ឡុង វិសាលោ
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ, លោក សួស
យ៉ារ៉ា អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី, លោក ជុច ភឿន
ប្រធានអាជ្ញាធរព្រះវិហារ, លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក
មេបញ្ជាការកងពលធំអន្ដរគមន៏លេខ៣ និងលោកឧត្ដមសេនីយ៍ទោ នង នីនាន
មេបញ្ជាការស្រាល នគរបាលជាតិប្រចាំទិសយោធភូមិភាគទី៤
និងមន្ដ្រីសំខាន់ៗជាច្រើនរូបទៀត។
សូមបញ្ជាក់ថា
ការកែសម្រួលកងទ័ពរបស់កម្ពុជា ចេញពីតំបន់ប្រាសាទព្រះវិហារជំហានទីមួយ
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ គឺមានចំនួន ៤៨៥ នាក់
និងជំនួសមកវិញ ដោយកងនគរបាលជាតិ ហើយខាងនគរបាលជាតិ
បានឈរជើងនៅតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន
ក្រោមការដឹកនាំរបស់មេបញ្ជាការស្រាលនគរបាលជាតិប្រចាំទិសយោធភូមិ
ភាគទី៤ និងជាមេបញ្ជាការគណៈបញ្ជាការ ១៨៨។
ប្រភពព័ត៌មាន
បាននិយាយឱ្យដឹងថា មេធាវីជនជាតិបរទេសទាំង ៣រូប
គឺជាអ្នកការពារក្ដីរឿងប្រាសាទព្រះវិហារ ដែលរាជរដ្ឋាភិបាលកម្ពុជា
បានប្ដឹងទៅតុលាការអន្ដរជាតិទីក្រុងឡាអេ (ICJ) កាលពីឆ្នាំ២០១១ កន្លងទៅ
ក្នុងពាក្យបណ្តឹង បកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។
ពាក្យបណ្តឹងរបស់កម្ពុជា ដាក់ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ(ICJ)
កាលពីខែឧសភា ឆ្នាំ២០១១ បានធ្វើឡើង ក្រោយថៃ
បានធ្វើសង្គ្រាមច្រើនលើកច្រើនសារមកលើកម្ពុជា
ដែលបណ្តាលឲ្យខូចខាតប្រាសាទព្រះវិហារ
ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០០៨។
កម្ពុជា បានស្នើសុំវិធានបន្ទាន់
និងស្នើសុំតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមឆ្នាំ១៩៦២
លើរឿងក្តីប្រាសាទព្រះវិហារ ដើម្បីឲ្យដឹងថា
ទឹកដីនៅម្តុំប្រាសាទព្រះវិហារ ដែលថៃអះអាងថា ទំហំ ៤,៦ គីឡូម៉ែត្រ
នៅជាប់នឹងប្រាសាទព្រះវិហារ ជាទឹកដីរបស់កម្ពុជា ឬក៏ជារបស់ថៃ។
តាមរយៈពាក្យបណ្តឹងនោះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការ ICJ
បានចេញដីការបង្គាប់ឱ្យភាគីកម្ពុជា និងថៃ ដកកងទ័ពដែលមានជម្លោះ
ចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ ដែលត្រូវបានកំណត់ថា
ជាតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ទំហំជាង ១៧ គីឡូម៉ែត្រក្រឡា។
លោក ជុច ភឿន បានបញ្ជាក់ថា សំណុំរឿងក្តីបកស្រាយសាលក្រម
ដែលប្តឹងដោយកម្ពុជា នឹងត្រូវតុលាការឡាអេ បើកសវនាការ នៅអំឡុងខែមេសា
ឆ្នាំ២០១៣ ដែលពីដំបូងរឿងក្តីនោះ តុលាការ គ្រោងនឹងបើកសវនាការ
នៅខែវិច្ឆិកាខាងមុខនេះ៕
2 comments:
Thank you these International's lawyers whose cares about the truth that khmers' ancestors that build all those monumental structures that stood to witness against Siamese thieves that trying so hard to eliminated Khmer's race ever since they run away from China long ago....Please read Khmer empire in order to understand more about khmer's culture and land owner since the began of time,and understand about whose were the builder of these structure called Preah Vihea, that way it easy for these lawyers to fight and represent their case against these Siamese thieves.
I am appreciated your help very much to fight for the truth and help put this conflict to rest for good.Thank you from the dept of my heart and my soul to those lawyers.Thank you.
Ykp
we need to bring abhisit admn to UN war crimes by destroyed world Heritages (preah vihear)
i supported this investigation by in't lawyer's
we need to urges int'l lawyer to prosecute & brings Abhisit Admn to UN war crimes., asap.
Post a Comment