ការកាត់ទោសប្រធានវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ
ជាបរិបទមួយធ្វើឲ្យសហគមន៍ជាតិ និងអន្តរជាតិ បានចាប់អារម្មណ៍
និងបញ្ចេញប្រតិកម្មចំពោះការផ្ដន្ទាទោសលោករហូតដល់ ២០ឆ្នាំ
ពីបទធ្វើអបគមន៍ និងញុះញង់នេះ។
លើសពីនេះទៅទៀតនោះ អង្គទូតបណ្ដាប្រទេសមហាអំណាចមួយចំនួន
ក៏ចេញសេចក្ដីថ្លែងការណ៍ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក
ម៉ម សូណង់ដូ ឲ្យមានសេរីភាពវិញដែរ ពីព្រោះថា ការកាត់ទោសលោក ម៉ម
សូណង់ដូ ត្រូវបានគេមើលឃើញថា លោក ម៉ម សូណង់ដូ
មិនមានទោសកំហុសដូចការចោទប្រកាន់នោះទេ។
ក្រុមអ្នកឃ្លាំមើលអំពីបញ្ហាសង្គម និងអ្នកវិភាគ បានលើកឡើងថា
ថ្វីត្បិតតែប្រទេសកម្ពុជា
កំពុងស្ថិតនៅក្នុងបរិបទសេរីភាពក្នុងការបញ្ចេញមតិនៅមានកម្រិត
ក្ដី ប៉ុន្តែ
រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយរបស់ខ្លួន
ដើម្បីចាត់ការអ្នករិះគន់នោះ គឺល្អជាងពីពេលមុន ដែលកម្ពុជា
ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ចំពោះអ្នករិះគន់
ដោយការបាញ់សម្លាប់នោះ។
ក្រុមអ្នកវិភាគបានពន្យល់ថា ទោះបីជាសំណុំរឿងលោក ម៉ម សូណង់ដូ
ត្រូវបានសាធារណជន និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ
បានរិះគន់ និងមិនទទួលយកចំពោះការសម្រេចរបស់តុលាការក្ដី
ប៉ុន្តែការប្រើប្រាស់តុលាការដើម្បីកាត់ទោសអ្នករិះគន់នេះ
ជាសញ្ញាមួយល្អជាងពីពេលមុន ដែលអ្នករិះគន់រដ្ឋាភិបាល
ត្រូវគេបាញ់សម្លាប់ជាជាងការកាត់សេចក្ដីនោះ។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានលើកពីករណីលោក
ម៉ម សូណង់ដូ ថា ទោះបីជាតុលាការផ្ដន្ទាទោសលោក ម៉ម សូណង់ដូ
ឲ្យជាប់គុកក្ដី ប៉ុន្តែលោក និងមេធាវីរបស់លោក
មានសិទ្ធិតតាំងនៅក្នុងសវនាការបានខ្លះៗ
ទោះជាតុលាការមិនយកចម្លើយរបស់គាត់ទៅសិក្សាអំពីការពិតថាយ៉ាងណា
នោះក្ដី។
ភ្ជាប់ទៅនឹងបញ្ហានេះ មានទឡ្ហីករណ៍ជាច្រើនទៀត
ដែលអ្នកវិភាគកត់សម្គាល់ឃើញតុលាការបានកាត់ទោស និងផ្ដន្ទាទោសលោក
ម៉ម សូណង់ដូ ឲ្យជាប់គុក ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន
១០លានរៀលទៀតនោះ គឺមូលហេតុ លោក សួន សេរីរដ្ឋា
ជាប្រធានអង្គការចលនាអំណាចពលរដ្ឋខ្មែរ
ដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
ការបោះឆ្នោតនៅប្រទេសកម្ពុជា ជិតឈានមកដល់
ដូច្នេះរដ្ឋាភិបាលមិនចង់ឲ្យមានការរិះគន់ច្រើនទេ
ពីព្រោះអាចប៉ះពាល់ទៅនឹងលទ្ធផលបោះឆ្នោត។
ការកាត់ទោសលោក ម៉ម សូណង់ដូ នៅពេលនេះ
ក៏ជាសារមួយព្រមានដល់អ្នកហ៊ានរិះគន់ដទៃទៀត
កុំឲ្យមានការបញ្ចេញមតិដែរ ពីព្រោះថា កន្លងមក លោក ម៉ម សូណង់ដូ
ជាអ្នកសារព័ត៌មានឯករាជ្យ
ហើយលោកតែងតែរិះគន់បញ្ហាអសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលដោយឥតសំចៃ
មាត់។
អ្នកវិភាគបានលើកហេតុផលជាច្រើនទៀតថា
ទោះបីជាតុលាការបានស៊ើបអង្កេតរកឃើញថា លោក ម៉ម សូណង់ដូ
មិនបានពាក់ព័ន្ធនឹងរឿងធ្វើអបគមន៍ក៏ដោយ ប៉ុន្តែចង់មិនចង់
តុលាការត្រូវតែផ្ដន្ទាទោសលោក ម៉ម សូណង់ដូ ពីព្រោះថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសជាសាធារណៈចាប់ខ្លួនលោកយកមកដាក់ទោស កាលពីលោក ម៉ម
សូណង់ដូ មិនទាន់វិលត្រឡប់ពីបរទេសវិញនោះ។
លោក កែម ឡី បន្ថែមថា ប្រសិនបើតុលាការសម្រាលទោស ឬលើកលែងទោសលោក
ម៉ម សូណង់ដូ នោះ ជាសារមួយជំរុញលើកទឹកចិត្តដល់មេបក្សប្រឆាំង លោក
សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯបរទេស ឲ្យវិលមកកម្ពុជា ដែរ។
ម្យ៉ាងវិញទៀត លោក កែម ឡី បានលើកពីប្រវត្តិសាស្ត្រកម្ពុជា កន្លងមក
ពិសេសនៅក្នុងទសវត្សឆ្នាំ១៩៦៧ នៅក្នុងរបប លន់ នល់។
លោក កែម ឡី បានបញ្ជាក់ថា
រដ្ឋាភិបាលបច្ចុប្បន្នមានបទពិសោធន៍អំពីប្រវត្តិសាស្ត្រកម្ពុជា
នៅសម័យអតីតកាល ពិសេសនៅក្នុងរបប លន់ នល់ គឺរដ្ឋាភិបាល លន់ នល់
មានគោលនយោបាយបញ្ចុះតម្លៃស្រូវ
ហើយក្រុមឈ្មួញចាប់ផ្ដើមទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃថោក
ដែលធ្វើឲ្យប្រជាពលរដ្ឋមានការបះបោរ ដោយសារតែគាបសង្កត់
គឺកើតមាននៅស្រុកសំឡូត ខេត្តបាត់ដំបង។
ប៉ុន្តែ ស្ថានភាពតុលាការផ្ដន្ទាទោសលោក ម៉ម សូណង់ដូ នៅពេលនេះ
ក៏ជាដើមចមមកពីបញ្ហាជម្លោះដីធ្លីនៅខេត្តក្រចេះ
ហើយបញ្ហាជម្លោះដីធ្លីនេះ កំពុងកើតមាននៅទូទាំងប្រទេសដែរ។
ឆ្លើយតបទៅនឹងករណីនេះ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី
បានបញ្ចេញប្រតិកម្មនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែតុលា ថា
ប្រទេសកម្ពុជា មានអធិបតេយ្យភាព និងជាប្រទេសនីតិរដ្ឋ។ លោកអះអាងថា
រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែគោរព និងអនុវត្តច្បាប់
ផ្ទុយទៅវិញ លោកបញ្ជាក់ថា ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល
បែរជាប្រឆាំងនឹងរដ្ឋាភិបាល ហើយគាំទ្រអ្នកទោសទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកាសសាលក្រមផ្ដន្ទាទោសលោក
ម៉ម សូណង់ដូ កាលពីថ្ងៃទី១ តុលា នោះ អង្គការមិនមែនរដ្ឋាភិបាលជាតិ
និងអន្តរជាតិ ធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្សជាច្រើន
បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់
ទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ដោយគ្មានលក្ខខណ្ឌ។
លើសពីនេះទៀត មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក
អ្នកស្រី វិចតូរៀ នូឡេន (Victoria Nuland) បានចេញសេចក្ដីថ្លែងការណ៍
នៅថ្ងៃទី២ តុលា បន្ទាប់ពីតុលាការប្រកាសសាលក្រមមួយថ្ងៃ
ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់
ដើម្បីបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា
មិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយ
និងដើម្បីបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន
ក្នុងការធានាសិទ្ធិមនុស្សជាមូលដ្ឋានសម្រាប់ពលរដ្ឋរបស់ខ្លួន។
ម្យ៉ាងវិញទៀត ការផ្ដន្ទាទោសលោក ម៉ម សូណង់ដូ នេះ
នៅមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barak Obama)
នឹងមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា
ខាងមុខ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកវិភាគបានពន្យល់ថា
តុលាការផ្ដន្ទាទោសលោក ម៉ម សូណង់ដូ នេះ
អាចទាក់ទងទៅនឹងការមកចូលរួមប្រជុំរបស់លោក អូបាម៉ា ពីព្រោះថា
សហរដ្ឋអាមេរិក នឹងលើកអំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា
និងជំរុញឲ្យរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ជាដើម
ប៉ុន្តែរដ្ឋាភិបាលនឹងអាចតថ្លៃនៃការលើកលែងទោសនេះក៏ថាបាន។
អ្នកវិភាគបានបញ្ជាក់ថា តុលាការមិនអាចយកជីវិតមនុស្ស
មកលេងសើចបានទេ ពីព្រោះករណី លោក ម៉ម សូណង់ដូ នេះ
តុលាការបើកសវនាការជំនុំជម្រះតែរយៈពេល ៤ថ្ងៃ ហើយផ្ដន្ទាទោសចំនួន
២០ឆ្នាំ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ
លោកបណ្ឌិត សុខ ទូច បានសម្ដែងសុទិដ្ឋិនិយមថា ករណីលោក ម៉ម សូណង់ដូ នេះ
នឹងអាចមានដំណោះស្រាយ
ដោយអ្នកនយោបាយនឹងធ្វើការសម្របសម្រួលគ្នាផ្នែកនយោបាយ
ដើម្បីលើកលែងទោសលោកវិញ
ពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថា
រដ្ឋាភិបាលនឹងពិចារណាករណីលោក ម៉ម សូណង់ដូ
ទោះបីជារដ្ឋាភិបាលទំនាក់ទំនងជិតស្និទ្ធ
និងពឹងផ្អែកជំនួយរបស់ចិន ក៏ដោយ ក៏ប៉ុន្តែ
រដ្ឋាភិបាលក៏ត្រូវការជំនួយចាំបាច់ពីប្រទេសមហាអំណាចលោកខាងលិច
ដែរ ពីព្រោះថា ផែនការចំណាយក្នុងឆ្នាំ២០១២ របស់រដ្ឋាភិបាល គឺប្រមាណ
២ពាន់ ៥៦លានដុល្លារអាមេរិក។ រដ្ឋាភិបាលកម្ពុជា
ពឹងផ្អែកលើជំនួយបរទេសក្នុងមួយឆ្នាំៗ ចន្លោះពី ៨០០លានទៅ
១ពាន់លានដុល្លារអាមេរិក។ ដូច្នេះ គេរំពឹងថា
រដ្ឋាភិបាលនឹងពិចារណាចំពោះការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សពី
ប្រទេសមហាអំណាចលោកខាងលិច
នៅក្នុងកិច្ចប្រជុំអាស៊ាននៅខែវិច្ឆិកា នោះ។
លើសពីនេះទៀត
ព្រះមហាក្សត្រមានតួនាទីសំខាន់នៅក្នុងការប្រទានលើកទោសដល់អ្នកទោស
នានា ក៏ប៉ុន្តែ ករណីលោក ម៉ម សូណង់ដូ នេះ
មិនទាន់មានសញ្ញាណាមួយពីព្រះមហាក្សត្រខ្មែរ
ថាតើព្រះអង្គនឹងលូកដៃនៅក្នុងរឿងនេះ ដើម្បីលើកទោសលោក ម៉ម
សូណង់ដូ ដែរឬយ៉ាងណានៅឡើយទេ៕
1 comment:
អញអគ្គមហាសេនាមេចោរ MECHO ប្រពន្ឋអញ មីជំទាវព្រិត្តិ ក្តិត BANDIT ចេញពីមហាចោរវិទ្យា
ល័យ។ អញគុំឯងយូរហើយ វិទ្យុឯងទិទៀនអញយូរ
ហើយ ជេរយួនចៅហ្វាយអញួយូរហើយ ដល់ពេល
អញប្រើអាតុលាការអញ ដាក់់គុកឯង២០ឆ្នាំំម្តង។
អញប្រើអាតុលាការធ្វើអីក៌បាន។នរណាធំជាងអាមហាសេនាមេចោរ-មីជំទាវលិតក្តិត-អាតូ-អាចូច-មី
ក្ណែត-មីមាណា-កូនអញសុទ្ឋតែជំទាវ-ឯកឧត្តម-
អាមន្ត្រីទាំងអស់ពេលអញហៅសុទ្ឋតែក្រោកឈរហើយសំពះអញទៀត-ដូចអាគាតឈន់-អាណុលឡា-អាគានហោ-និងពួកអាផ្កាយ
Post a Comment