This
Wednesday, October 31, 2012, over 200 Cambodian families will file a
complaint with the U.S. Government against American Sugar Refining (ASR)
-- better known as Domino Sugar -- alleging breaches of the OECD
Guidelines for Multinational Enterprises related to sugar sourced from
illegal land concessions in Cambodia.
Please see attached an EMBARGOED press
release announcing the filing of this case. Spokespeople are available
for interviews in Washington, D.C., Thailand, and Cambodia.
This long-running, controversial case pits hundreds of
poor farmers against politically powerful and well connected companies
and politicians in Cambodia, Thailand, the U.K (Tate & Lyle), and
U.S. The case is being investigated by the EU under its Everything But
Arms trade program, the United Nations Special Rapporteur on the
Situation of Human Rights in Cambodia, the National Human Rights
Commission of Thailand, and a local administrative court in Cambodia.
The case has also led to an international sugar boycott of the
implicated companies.
The villagers are seeking the return of their land,
the confiscation of which has caused widespread suffering in their
community and is part of an epidemic of land-grabbing in Cambodia for
large-scale agriculture plantations. This case is the first of its
kind filed under the OECD Guidelines for Multinational Enterprises
against a company for activities in Cambodia.
Also attached are summaries of the OECD Guidelines
as well as the National Contact Point, the office within the U.S. State
Department that will handle the complaint. We hope your news service
decides to cover this important and evolving situation.
Sincerely,
Paul Donowitz
នំពេញ:
អង្គការសង្គមស៊ីវិលពីរ បានផ្សព្វផ្សាយថា
ប្រជាពលរដ្ឋនៅខេត្តកោះកុងជាង ២០០ គ្រួសារ បានប្តឹងក្រុមហ៊ុន ទិញស្ករស
ដែលជាផ្នែកយ៉ាងសំខាន់ ចំពោះរឿងក្តីសម្បទានដីសេដ្ឋកិច្ច
យ៉ាងចម្រូងចម្រាស និងអូសបន្លាយពេលជាយូរមកហើយ។
សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ របស់អង្គការ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការ Earth Rights International បង្ហាញថា ប្រជាពលរដ្ឋ ចំនួន ២០៧ គ្រួសារ រស់នៅស្រុកស្រែអំពិល ខេត្តកោះកុង ហើយដែលដីធ្លីរបស់ពួកគេ ត្រូវរឹបអូសយកដោយបង្ខំ សម្រាប់ធ្វើចម្ការអំពៅ និងសង់រោងចក្រផលិតស្ករស បាននាំគ្នាងាកទៅរករដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ជួយដោះស្រាយវិវាទដីធ្លី ដែលអូសបន្លាយជាយូរមកហើយនោះ។
សេចក្តីប្រកាស បានលើកឡើងថា "ថ្ងៃនេះ ប្រជាពលរដ្ឋ រស់នៅភូមិឈូក ជីខ និងភូមិត្រពាំងកណ្តាល ស្រុកស្រែអំបិល ខេត្តកោះកុង បានរៀបចំរឿងក្តីនេះ ដាក់ជូនក្រុងវ៉ាស៊ីនតោន ដើម្បីប្តឹងក្រុមហ៊ុនស្ករសធំមួយ ឈ្មោះថា American Sugar Refining ហៅកាត់ថា ASR"។
សេចក្តីប្រកាស បន្តថា ប្រជាពលរដ្ឋទាំងនេះ បានព្យាយាមស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាល ឲ្យជួយដោះស្រាយវិវាទដីធ្លី ដែលបានបណ្តាលឲ្យមានផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមកិច្ចយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរាប់រយគ្រួសារ ចាប់តាំងពីក្រុមហ៊ុនរបស់ជនជាតិថៃ និងតៃវ៉ាន់ និងសមាជិកព្រឹទ្ធសភាដ៏មានអំណាច គឺលោក លី យ៉ុងផាត់ បានដកហូតយកដីរបស់ពួកគាត់ តាមរយៈសម្បទានដីសេដ្ឋកិច្ច ចំនួនពីរ នៅឆ្នាំ២០០៦។
សេចក្តីប្រកាសជាបន្ទាន់នោះ បានលើកយកសម្តីរបស់ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ដែលបានផ្តិតមេដៃប្តឹង ទៅកាន់រដ្ឋាភិបាលអាមេរិក ដោយលើកឡើងថា "ក្រុមហ៊ុន ដែលទិញស្ករសផលិតនៅលើដីរឹបអូសយកពីប្រជាជន ត្រូវតែមានចំណែកទទួលខុសត្រូវចំពោះទុក្ខវេទនារបស់យើង។ យើងសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចជួយធ្វើអន្តរាគន៍ ធ្វើឲ្យក្រុមហ៊ុន ASR ទទួលខុសត្រូវ ចំពោះបញ្ហានេះ"។
សេចក្តីប្រកាស បានលើកឡើងថា ពាក្យបណ្តឹងនេះ ត្រូវបានដាក់ជូនទៅការិយាល័យទំនាក់ទំនងថ្នាក់ជាតិសហរដ្ឋអាមេរិក ដែលជាការិយាល័យរបស់រដ្ឋាភិបាលមួយ មានភារកិច្ចដោះស្រាយវិវាទ ទាក់ទងនឹងគោលការណ៍ណែនាំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍។ នេះជារឿងក្តីទី១ហើយ ដែលត្រូវបានប្តឹងស្របទៅតាមគោលការណ៍ណែនាំ ចំពោះក្រុមហ៊ុន ដែលប្រព្រឹត្តខុសនៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាស បានគូសបញ្ជាក់ថា គោលការណ៍ណែនាំនេះ ជាក្រុមអន្តរជាតិ ស្តីពី ការប្រតិបត្តិអាជីវកម្ម ដោយទទួលខុសត្រូវ ហើយត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយសហរដ្ឋអាមេរិក។ តំណាងរបស់សហគមន៍ទាំងបី ក្នុងរឿងក្តីនេះ មានក្រុមមេធាវីការពារសហគមន៍ មកពីមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ Earth Rights International ហៅកាត់ថា ERI។
សេចក្តីប្រកាស បានលើកឡើងថា នៅឆ្នាំ២០០៦ ក្រុមហ៊ុនផលិតស្ករសថៃ ឈ្មោះ Khon Kaen Sugar Co. Ltd ហៅកាត់ថា KSL ក្រុមហ៊ុនម្ហូបអាហារតៃវ៉ាន់ ឈ្មោះ Ve Wong និងសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ បានបង្កើតក្រុមហ៊ុនខ្មែរពីរក្រុមហ៊ុន ដើម្បីទទួលបានសម្បទានដី សម្រាប់ចម្ការអំពៅ ទ្រង់ទ្រាយធំ និងសង់រោងចក្រផលិតស្ករអំពៅ។
គម្រោងអភិវឌ្ឍន៍នោះ ដីមួយផ្នែកធំ ជាដីដែលកាន់កាប់ដោយប្រជាពលរដ្ឋ ភូមិឈូក ភូមិជីខ និងភូមិកណ្តោល។ ប្រជាពលរដ្ឋទាំងនោះ សុទ្ធតែមានសិទ្ធិភោគៈ ឬសិទ្ធិកាន់កាប់ ដោយមានឯកសារបញ្ជាក់ភស្តុតាងគ្រប់គ្រាន់ ស្របទៅតាមច្បាប់ភូមិបាលកម្ពុជា។ ប្រជាពលរដ្ឋ ៤៥០ គ្រួសារ ត្រូវក្រុមហ៊ុនបណ្ថេញចេញពីលំនៅដ្ឋាន និងដីស្រែចម្ការរបស់ពួកគាត់ ដើម្បីរៀបចំដីនោះ ធ្វើចម្ការអំពៅ។
សេចក្តីប្រកាស ក៏បានបន្ថែមថា ក្រុមហ៊ុន KSL បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Tate & Lyle ជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស ដើម្បីនាំចេញស្កររបស់ខ្លួនទាំងអស់ ដែលផលិតនៅក្នុងប្រទេសកម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម ក្រោមគំនិតផ្តួចផ្តើម អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ( Everything But Arms ) ទៅកាន់ប្រទេសអឺរ៉ុប។ ក្រុមហ៊ុន ASR ដែលជាក្រុមហ៊ុនយ៉ាងល្បីល្បាញខាងផលិតស្ករដូមីណូ ( Domino Sugar ) បានទិញប្រតិបត្តិការស្កររបស់ក្រុមហ៊ុន Tate & Lyle នៅឆ្នាំ២០០៩។
សេចក្តីប្រកាស បានលើកឡើងថា អ្នកភូមិទាំងអស់ ដែលប្រឈមផលប៉ះពាល់ជឿថា ក្រុមហ៊ុន ASR មិនបានអនុវត្តស្របទៅតាមគោលការណ៍ណែនាំរបស់អង្គការសហប្រតិបត្តិាក រសេដ្ឋកិច្ច និងអភិវឌ្ឍន៍ទេ ពីព្រោះ ក្នុងនាមជាក្រុមហ៊ុន ដែលទិញស្ករទាំងអស់ ដែលផលិតនៅចម្ការអំពៅ និងរោងចក្រផលិតស្ករ នៅខេត្តកោះកុង ដូច្នេះក្រុមហ៊ុននេះ ត្រូវអនុវត្តវិធានការបង្ការសុវត្ថិភាព និងប្រើឥទ្ធិពល ដែលក្រុមហ៊ុនមានជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួន ទប់ស្កាត់ កាត់បន្ថយ និងដោះស្រាយផលប៉ះពាល់សិទ្ធិមនុស្ស។
ជុំវិញរឿងនេះ មិនទាន់មានប្រតិកម្មបែបណាពីមន្ត្រីរដ្ឋាភិបាល ក្រុមហ៊ុន និងលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៅឡើយទេ៕
No comments:
Post a Comment