Mourners gather in front of the Royal Palace.
អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្ដេច នរោត្តម សីហនុ
បានចូលទិវង្គតកាលពីថ្ងៃទី១៥ តុលា នៅប្រទេសចិន ដោយរោគគាំងបេះដូង
ក្នុងព្រះជន្ម ៩០ព្រះវស្សា។
ព្រះបាទ នរោត្តម សីហនុ
ជាព្រះមហាក្សត្រដែលបានដឹកនាំគ្រប់គ្រងប្រទេសកម្ពុជា
ឲ្យបានទទួលឯករាជ្យពេញលេញពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣
និងបានធ្វើឲ្យប្រទេសកម្ពុជា មានឈ្មោះល្បីល្បាញលើពិភពលោក
ថាជាប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ
ប្រជាពលរដ្ឋមានជីវភាពធូរធាររហូតដល់ប្រជាពលរដ្ឋបានហៅព្រះអង្គថា
ជាសម្ដេចឳ ទៀតផង។
តើការចូលទិវង្គតរបស់អតីតព្រះមហាក្សត្រ នេះ បានបន្សល់មេរៀននយោបាយអ្វីខ្លះ ចំពោះអ្នកនយោបាយខ្មែរ?
អ្នកនយោបាយខ្មែរមួយចំនួនលើកឡើងថា
ស្នាព្រះហស្តសំខាន់ៗដែលអតីតព្រះមហាក្សត្រកម្ពុជា
លោកបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយរៀនសូត្រមានច្រើនណាស់
ដូចជា គោលនយោបាយឯករាជ្យមិនចូលបក្សសម្ព័ន្ធ ឆន្ទៈបម្រើប្រទេសជាតិ
និងប្រជារាស្ត្រច្បាស់លាស់ ការបង្កើតឲ្យមានសាមគ្គីជាតិ
ការពង្រឹងសេដ្ឋកិច្ច កសិកម្ម និងវិស័យអប់រំជាដើម។
លោក សុន ឆ័យ ប្រធានក្រុមសមាជិកសភា មកពីគណបក្ស សម រង្ស៊ី
មានប្រសាសន៍នៅថ្ងៃទី១៧ តុលា ថា
ការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ
គឺជាការបាត់បង់ដ៏ធំមួយ របស់ប្រទេសកម្ពុជា ជាពិសេស
លើវិស័យនយោបាយដឹកនាំគ្រប់គ្រងប្រទេស ដោយសាររូបព្រះអង្គមានពិសោធន៍
និងមានវិធីសាស្ត្រក្នុងការដឹកនាំនយោបាយបង្រួបបង្រួមជាតិ
ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិ បានសុខសន្តិភាព៖ «ព្រះករុណា
លោកមានលក្ខណៈសម្បត្តិដឹកនាំប្រទេសជាតិ
លោកជាអ្នកឯករាជ្យមិនយកបរទេសជាសំអាង។ ទី២
លោកស្រឡាញ់ប្រទេសជាតិរបស់លោកយ៉ាងមុតមាំ ហើយសេចក្តីស្រឡាញ់នោះ
បានឲ្យព្រះអង្គការពារប្រទេសយ៉ាងប្ដូរផ្តាច់។
នេះជាលក្ខណៈសំខាន់មួយដែលអ្នកដឹកនាំខ្មែរខ្លះមិនច្បាស់លាស់ទេ»។
លោក សុន ឆ័យ បន្តថា ពិតមែនតែព្រះមហាក្សត្រ នរោត្តម សីហនុ
លោកបានចូលទិវង្គតមែន តែមានគំរូ និងមេរៀននយោបាយជាច្រើន
បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយរៀនសូត្រតាម
ជាពិសេសលើវិស័យនយោបាយ ឯករាជ្យជាតិ
និងធ្វើឲ្យមនុស្សមានជំនឿមកលើព្រះអង្គសាមគ្គី
ជុំវិញការដឹកនាំរបស់ព្រះអង្គ។
លោក សុន ឆ័យ បានលើកឡើងថា សម័យព្រះមហាក្សត្រគ្រប់គ្រងប្រទេស
ប្រទេសកម្ពុជា មានការរីកចម្រើន
ហើយមានផលិតជាទំនិញប្រើប្រាស់បានមួយចំនួន
ដោយមានវត្ថុធាតុដើមក្នុងស្រុក
និងធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ៖ «បញ្ហាសេដ្ឋកិច្ចប្រទេស
នោះ គឺយើងឃើញថា សម័យព្រះករុណា លោកការពារទឹកដីរបស់លោក
មិនដូចសព្វថ្ងៃទេ។
មិនមានឲ្យដីសម្បទានទៅបរទេសរាប់សិបលានហិកតារទេ
គឺមានការគ្រប់គ្រងច្បាស់លាស់ណាស់ ទាំងព្រៃឈើ និងដីធ្លី។
ក្នុងសម័យលោក មានការផលិតទំនិញ មានរោងចក្រផលិតទំនិញខ្លួនឯង។
មិនមែនដូចសព្វថ្ងៃ ចេះតែទិញពីបរទេស តាំងពី កែវ ក្រដាស អីជាដើម។
ព្រះករុណា លោកធ្វើនយោបាយផលិតទំនិញដោយខ្លួនឯង»។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ការបាត់បង់អតីតព្រះមហាក្សត្រ
នរោត្តម សីហនុ
គឺដូចជាការបាត់បង់បង្គោលធានារ៉ាប់រងខាងនយោបាយមួយសម្រាប់អ្នក
នយោបាយខ្មែរដែរ
ពីព្រោះព្រះអង្គជាអ្នកសម្របសម្រួលទំនាស់រវាងអ្នកនយោបាយមួយរូបដ៏
ប៉ិនប្រសប់ ដែលអាចធ្វើឲ្យភាគីនយោបាយមានទំនាស់
អាចបញ្ចប់ជម្លោះហើយជានាធ្វើការជាមួយគ្នាបាន៖ «ដូច្នេះ វាជាការបាត់បង់បង្គោលធានារ៉ាប់រងដ៏សំខាន់មួយ។ ធានាឯកភាពជាតិ និងការដោះស្រាយបញ្ហាជាតិនោះ សំខាន់ណាស់»។
ចំណែក លោក លឺ ឡាយស្រេង ជាព្រឹទ្ធាចារ្យគណបក្ស ហ៊្វុនស៊ិនប៉ិច
និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា
ការបាត់បង់ព្រះមហាក្សត្រ នរោត្តម សីហនុ
គឺជាការបាត់បង់ម្លប់សម្រាប់ជ្រកមួយ
ដែលទីស្ថានមានសុខសន្តិភាពរបស់ជាតិ៖ «លោកមានខន្តីខ្លាំងណាស់។
ខ្ញុំបម្រើព្រះអង្គតាំងពីហាត់កាំភ្លើងឈើ រហូតដល់នៅទល់ដែន
ដង្ហែព្រះអង្គរហូតមក គឺបានរៀនសូត្រពីព្រះអង្គច្រើនណាស់។
ខ្ញុំមានការសោកស្ដាយណាស់។ យើងបាត់បង់ព្រះមហាវីរក្សត្រយើងហើយ
ដូច្នេះ យើងគួរតែរួបរួមគ្នា ឈប់ឈ្លោះគ្នា អត់ឱនឲ្យគ្នា
ដើម្បីជាកិច្ចតបស្នងចំពោះព្រះវិញ្ញាណក្ខន្ធព្រះអង្គ
ឲ្យបានទៅសុគតិភព បានសុខ»។
ចំពោះចំណុចថា ព្រះបាទ នរោត្តម សីហនុ
ជាអ្នកពូកែសម្របសម្រួលទំនាស់រវាងអ្នកនយោបាយនោះ លោក លឺ ឡាយស្រេង
មានប្រសាសន៍ថា ព្រះមហាក្សត្របច្ចុប្បន្ន ព្រះបាទ បរមនាថ នរោត្តម សីហមុនី
ក៏លោកមានវិធី និងការដោះស្រាយរបស់លោក
សម្របសម្រួលចំពោះអ្នកនយោបាយខ្មែរបានដែរ។
ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ វិញ
ដែលជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ
និងជាអតីតលេខាធិការផ្ទាល់របស់អតីតព្រះមហាក្សត្រកម្ពុជា
បានមានបន្ទូលថា
កេរមរតកនយោបាយបន្សល់ទុកសំខាន់របស់អតីតព្រះមហាក្សត្រកម្ពុជា
ចំពោះប្រជារាស្ត្រ គឺប្រទេសមានឯករាជ្យ មានអធិបតេយ្យភាព មានសេរីភាព
ដែលជាទ្រព្យមរតកមិនអាចកាត់ថ្លៃបាន៖ «ការពិត ឯករាជ្យភាព
អធិបតេយ្យភាព ប្រទេសខ្មែរយើងសព្វថ្ងៃ បានមកដោយសារលោក។ ដូច្នេះ
យើងត្រូវតែសាមគ្គីគ្នា ឯកភាពគ្នា
ដើម្បីរក្សាស្នាព្រះហស្តរបស់លោក»។
កេរ្តិ៍ឈ្មោះអតីតព្រះមហាក្សត្រកម្ពុជា ព្រះមហាក្សត្រ នរោត្តម សីហនុ
មិនមែនល្បីល្បាញតែក្នុងប្រទេសប៉ុណ្ណោះទេ
គឺមាននៅលើឆាកអន្តរជាតិផងដែរ។ ដោយសារមានភាពល្បីល្បាញនេះ
មានអ្នកកាសែតបរទេស និងអ្នកនិពន្ធបរទេសមួយចំនួន
បានសរសេរអំពីព្រះរាជសកម្មភាពរបស់ព្រះអង្គ។ ប៉ុន្តែ
ក្រៅពីការសរសេរសសើរ ក៏មានការសរសេររិះគន់ខ្លះដែរ។ មានអ្នកខ្លះ
បានសរសេរថា ព្រះបាទ នរោត្តម សីហនុ
ជាអ្នកនយោបាយមានការដូរផ្លាស់ចិត្តលឿន
និងនយោបាយការបរទេសរបស់ព្រះអង្គនៅចន្លោះពីឆ្នាំ១៩៦០
ដល់ឆ្នាំ១៩៧០ មានភាពលំអៀង
ទើបបានមានការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គពីអំណាចដឹកនាំប្រទេស
ធ្វើឡើងដោយលោក លន់ នល់ ដែលជានាយករដ្ឋមន្ត្រី
និងជាមេបញ្ជាការយោធារបស់ព្រះអង្គ។
លោក សុន ឆ័យ
បានរំលឹកអំពីការចោទប្រកាន់របស់បណ្ដាញឃោសនាបរទេសទៅលើព្រះអង្គថា
មានរឿងខ្លះត្រូវ តែមានរឿងខ្លះមិនត្រឹមត្រូវឡើយ។
ប៉ុន្តែ ការចោទប្រកាន់ទាំងអស់នោះ ត្រូវអតីតព្រះមហាក្សត្រ ព្រះបាទ
នរោត្តម សីហនុ បដិសេធ កាលពីពេលព្រះអង្គមានព្រះជន្មគង់នៅឡើយ។
ការបដិសេធនោះ មានតាមបទសម្ភាសន៍តាមព្រះរាជសារ
និងតាមសៀវភៅមួយចំនួន ដែលជាស្នាដៃនិពន្ធរបស់ព្រះអង្គផ្ទាល់
និងអ្នកតាមហែហមព្រះអង្គ ដែលបានកត់ត្រា។
សៀវភៅទាំងនោះ មានចំណងជើងជាអាទិ៍ "អ្នកទោសខ្មែរក្រហម"
"សង្គ្រាមរបស់ខ្ញុំជាមួយពួក សេ.អ៊ី.អា (C.I. A)"
"អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់"
"ព្រះរាជសកម្មភាពដើម្បីឯករាជ្យបរិបូណ៌នៃកម្ពុជា" ជាដើម៕
2 comments:
What about the jobs that he had done to the 2 million Khmer lives with Pol Pot.
In the time like this reconciliation forgive, if not forget, we all human we make mistakes none perfect but Jesus. Christ,according to holy bible of Christainity ,therefore,even if Christ was sinless,he still has alots of critics that criticized him during his 33yrs on earth.Sihanuk wasn't any different from anyone he was human being he made mistakes,lets forgive him and move on....
Young Khmer preacher
Post a Comment