A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 2 September 2012

"golden yellow tigers" live in north, southwest and northeast of Cambodia ស្វែង​យល់​ខ្លះៗ ពី​សត្វ​ខ្លា​លឿង​មាស នៅ​កម្ពុជា

សត្វ ​ខ្លា​លឿង​មាស​ដែល​គេ​អះអាង​ថា​ប្រទះឃើញ​សត្វ​នេះ​នៅក្នុង​តំបន់​ភូមិភាគ​ ខាងជើង ភូមិភាគ​និរតី​និង​ឥ​សាន្ត​នៃ ប្រទេស​កម្ពុជា​(​ឯកសារ​)
 
ថ្ងៃទី 2 កញ្ញា 2012, 
ដោយ: ភិរម្យ   CEN

ភ្នំពេញ: នៅ​កម្ពុជា​មាន​សត្វ​ខ្លា​ចំនួន​៨​ប្រភេទ​នៅក្នុង​នោះ មាន​មួយ​ប្រភេទ គេ​ហៅថា ខ្លា លឿង​មាស​។ យោង​ទៅ​តាម​ឯកសារ របស់​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​បានឲ្យដឹងថា សត្វ​ខ្លា​លឿង​មាស​នេះ​គឺជា​ប្រភេទ​សត្វ​ធំជាងគេ​ក្នុង ចំណោម ត្រកូល​ខ្លា​តូច នៅ​កម្ពុជា​។​

​ប្រភព​ដដែល​បានឲ្យដឹងថា គេ​បាន​ដាក់ឈ្មោះ​វា​គឺ​ដោយសារតែ វា​មាន​សំបុរ​លឿង ទៅ​ត្នោត​ប្រផេះ តែ​វា​ពុំមាន ស្នាម​អុជ និង​ឆ្នូត នៅ​លើ​ដង​ខ្លូន​ទេ​។​

​វា​គឺជា​ប្រភេទ​សត្វ​ដែល​មាន​ផ្ទៃមុខ​មាន​ខ្សែ​ព្រលែត​ខ័ណ្ឌ​ចាប់ពី​ថ្ពាល់ កាត់​តាម​កៀន ភ្នែក រហូត​ដល់​ផ្នែក​ខាងលើ​។​


​ ឯកសារ​ខាងលើនេះ​បានឲ្យដឹងថា វា​គឺជា​ប្រភេទ​សត្វ​ដែល​ចូលចិត្ត​រស់នៅ​ក្នុង​ព្រៃ ជំ​រុះ​ស្លឹក និង​តាម​ព្រៃស្រោង ដោយ​វា​អាច​ដើរ​នៅលើ​ដី និង​អាច​ឡើងដើមឈើ​ក៏បាន​។

​ ប្រភព​ខាងលើ​បានឲ្យដឹងថា អាហារ​របស់​វា​គឺជា​សត្វ​តួចៗ​ដែល​រួមមាន​ដូចជា​ទន្សាយ ក្តាន់​ញ៉ែង សត្វ​ស្លាប​ជាពិសេស​គឺ​មាន់ទោ ត្រ​កួត និង អន្សង​។ វា​គឺជា​សត្វ​ដែល ប្រម៉ា​ញ់​អាហារ​ជា​គូ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា សត្វ​ខ្លា​ប្រភេទ​នេះ​ចូលចិត្ត​បង្កើតកូន​នៅក្នុង​រន្ធ​ឈើ រូងដី ឬ នៅក្នុង​ចន្លោះ​ផ្ទាំង​ថ្ម ដោយ​បង្កើតកូន ម្តង​ត្រឹមតែ​១ ទៅ​២​ក្បាល តែប៉ុណ្ណោះ បន្ទាប់​ពី ពរ ពោះ​រយៈពេល ៩០​ថ្ងៃ​។​

​ប្រភព​ដដែល​ បានឲ្យដឹងថា សត្វ​ខ្លា​លឿង​មាស​ឈ្មោល​មាន​ភារៈ​ជា​អ្នកថែរក្សា​កូន​និង​នៅ​ជាមួយ​មី​ញី​ អំឡុង​ពេល​មេ​មានកូន​។ គេ​ប្រទះឃើញ សត្វ​នេះ នៅក្នុង​តំបន់​ភូមិភាគ​ខាងជើង ភូមិភាគ​និរតី​និង​ឥ​សាន្ត​នៃ ប្រទេស​កម្ពុជា​។​

​ប្រភព​ខាងលើ​បាន​ អះអាង​ថា​វា​គឺជា​សត្វ​ដែល​ស្ថិត​នៅក្នុង​ប្រភេទ​សត្វ​មាន​ដោយ កម្រ​ដែល​កំពុង​តែ​រងគ្រោះ ដោយសារ ការ​ប​បាញ់ និង​ទាក់​ចាប់ ដើម្បី ពាណិជ្ជកម្ម​៕

1 comment:

Anonymous said...

Save this majestic animal before it too late...Save our forest the home of these animals and birds of paradise on earth...Once it gone it is gone 4ever...