ថ្ងៃទី 2 កញ្ញា 2012,
ដោយ: ឌីណា
CEN
ខេត្តកំពត:
ការភ្ញាក់ផ្អើលមួយបានកើតឡើង
កាលពីព្រឹកព្រលឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចដើមពោធិ៍
ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត
បន្ទាប់ពីប្រទះឃើញស្ត្រីអនាថាម្នាក់ ឆ្លងទន្លេហើយរួចរាល់
ដោយគ្មានអ្នកណាម្នាក់បានដឹងសោះនោះ។
ដោយសារតែហេតុការណ៍
នេះបានលេចឮពេញក្រុង ទន្ទឹមនឹងមានបញ្ជាពីសាលាខេត្តផង
រហូតដល់វេលាម៉ោងជិត ១០ ព្រឹក ទើបខាងមន្ទីរពេទ្យខេត្ត
បញ្ជូនរថយន្តសង្គ្រោះ មកនាំយកស្ត្រីរូបនោះទៅព្យាបាល
ខណៈទារកអភ័ព្វបានបាត់បង់ជីវិតទៅហើយ។
ស្ត្រីដែលអ្នកផង
និយាយថា មានសតិមិនសូវល្អ ហើយឃើញដើរសុំទានជារៀងរាល់ថ្ងៃ
បានប្រាប់ថា នាងមានឈ្មោះ រ៉ុម រ៉ា អាយុ ២០ឆ្នាំ ស្រុកកំណើត
ខេត្តកណ្តាល។ កាលពេលនៅស្រុកកំណើត មានអ្នកចាប់រំលោភ រហូតយប់មិញនេះ
ម៉ោងប្រហែល ៥ ជិតភ្លឺ នាងឈឺពោះឆ្លងទន្លេ
ហើយមានបុរសចំណាស់ម្នាក់ជួយ តែមិនស្គាល់បុរសនោះទេ។
ដោយ
មានការអាណិតអាសូរពីសំណាក់អ្នកចោមមើល
ស្ត្រីរូបនេះបានទទួលការផ្តល់ជាទឹកបរិសុទ្ធ បបរ
និងលុយកាក់មួយចំនួន មុននឹងរថយន្តសង្គ្រោះ
មកនាំយកទៅកាន់មន្ទីរេពទ្យខេត្ត ដើម្បីព្យាបាល៕ K
5 comments:
Felt bad for her but don't know how can I help her at least a little bit money.Please put the connection to help her...We all khmers should help each other in time is needed....
សូមមន្ទីរពេទ្យខែត្រថែរក្សានាងរួចទាក់ទងនឹងវត្ត,
ពុទ្ធសាសនិកជនឬព្រះវិហារគ្រីស្ទាន។ល។ដើម្បី
ក្រុមទាំងនេះជួយទំនុកបំរុងស្ត្រីនេះឱយបានសម
រម្យដូចជាមនុស្សជាតិម្នាក់និងគេឯងផង។
ឯបុរសដែលចាប់រំលោភនាងនេះ,ម្ដាយរបស់អ្នក
និងបងស្រី,ប្អូនស្រីអ្នកពិតជាគ្មានន័យអ្វីសម្រាប់
អ្នកឡើយ។
Good job Vietminh Hun Sen. More Khmer babies are dying so more Vietnamese baby for Vietnam.
1:35 PM
Why you always blamed Hun Sen.
You are the one should concentrate on the social problem, because you have nothing to do.
Because Hun sen too bussied helping Yuons and Chins not khmers.Hun sen blinded can't see khmee's social welfare or social problems.Hun sen didn't even cares about his legacy after he is gone to joint his master Ho.khmers should help khmers,Cpp khmers helped Yuon neglect khmers. That's what Hun sen here for...
Post a Comment