A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 18 August 2012

The new National Salvation Party readies for close-up ក្រសួងមហាផ្ទៃ រង់ចាំ​ពិនិត្យ​សំណុំ​បែបបទ​សុំ​ចុះបញ្ជី​គណបក្សប្រឆាំង​ថ្មី "​គណបក្សសង្គ្រោះ​ជាតិ​"

Friday, 17 August 2012
By Meas Sokchea 
Phnom Penh Post
120817_04
A boy pulls a cart through the future site of the National Salvation Party headquarters in Phnom Penh yesterday. Photograph: Hong Menea/Phnom Penh Post
The National Salvation Party, formed by a merger between the Sam Rainsy Party and the Human Rights Party, will register the party at the future home of its new headquarters in Sen Sok district’s Phnom Penh Thmey commune on Monday, party officials said yesterday.

Yim Sovann and Pol Ham, spokespersons for the SRP and HRP respectively, told the Post the NSP would hold a press conference to discuss its registration with the Ministry of Interior and its structure. Sovann added that Sam Rainsy, in exile abroad, would speak by video conference.

The location where the new NSP headquarters will be built belonged to Sam Sundoeun, a permanent committee member of the HRP, Ham said.


Sundoeun said that donating his lot on Street 1972 was a small sacrifice to help the party and ultimately his country.

“For the nation, I must give it over,” he said, adding that he had given the NSP the space for as long as the party needed it.

More than 80 members from the two parties would participate in Monday’s press conference, Pol Ham said, and seven committee members – Pol Ham, Sam Rainsy, Sun Chanthy, Sam Sundoeun, Ou Chanrath, Chea Sokuntheany and Suon Narith – will participate in the registry before it is sent to the Ministry of Interior for approval.

Interior Ministry spokesman Khieu Sopheak declined to comment, saying he would wait until the NSP had delivered the registry.

To contact the reporter on this story: Meas Sokchea at sokchea.meas@phnompenhpost.com
---------------------------------------------
ក្រសួងមហាផ្ទៃ រង់ចាំ​ពិនិត្យ​សំណុំ​បែបបទ​សុំ​ចុះបញ្ជី​គណបក្សប្រឆាំង​ថ្មី "​គណបក្សសង្គ្រោះ​ជាតិ​" 

ថ្ងៃទី 17 សីហា 2012, 
ដោយ: សុខ ភក្តី  CEN

ភ្នំពេញ: សម្ព័ន្ធភាព​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​សម្រេច​ថា នឹង​នាំយក​សំណុំបែបបទ ទៅ​ចុះបញ្ជី​គណបក្សប្រឆាំង​រួម​គ្មា​ថ្មី​មួយ ដែល​មានឈ្មោះ​ថា "​គណ​បក្ស​​សង្គ្រោះ​ជាតិ​" នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២ នៅ​ក្រសួង​មហាផ្ទៃ ស្រប​តាម​​ច្បាប់ ស្តីពី គណបក្សនយោបាយ​។ រីឯ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ស្ថាប័ន​មួយ​នេះ រង់ចាំ​ពិនិត្យ​លើ​សំណុំបែបបទ​នោះ មុន​នឹង​សម្រេច​ថា យល់ព្រម ឬក៏​បដិសេធ​។​

​ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា "​ក្រសួងមហាផ្ទៃ បើកទ្វារ​ធ្វើការ​រហូត ហើយ​​ការសម្រេច​ចុះ ឬ​មិន​ចុះ គឺ​មិនមែន​ថា ដាក់​ភ្លាម​មក ហើយ​យើង​សម្រេច​ភ្លាម​ទេ​ គឺក្រសួងមហាផ្ទៃ មាន​រយៈពេល ១៥ ថ្ងៃ ដើម្បី​ធ្វើ​ការងារ ក្នុង​ការឆ្លើយ​ទៅ​តាម​ច្បាប់ ( ច្បាប់​​ស្តីពី​គណបក្សនយោបាយ )"​។​

​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ត្រូវ​បំពេញ​បែបបទ យក​ទៅ​ចុះ​ឈ្មោះ ជា​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២​។​

​ គណបក្សប្រឆាំង​ថ្មី​នោះ មាន​លោក​សម​រង្ស៊ី ធ្វើជា​ប្រធាន​គណៈកម្មាធិការ​បណ្តោះ​អាសន្ន ដែលមាន ៧ រូប ( មកពី​គណបក្ស​សមរង្ស៊ី ៤ រូប និង​គណបក្ស​សិទ្ធិមនុស្ស ៣ រូប )​។ រីឯ​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន​នោះ​។​

​ ក៏​ប៉ុន្តែ​លោក​សម​រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស មានឈ្មោះ​ជា​ទណ្ឌិត ឬ​អ្នក​ជាប់​ទោស ដោយ​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ជា​ស្ថាពរ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ចុងឆ្នាំ​២០០៩​។​

​ក្នុងករណីនេះ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​លើកយក​មាត្រា​មួយចំនួន ក្នុង​ច្បាប់​បោះឆ្នោត និង​ច្បាប់​គណបក្សនយោបាយ ដើម្បី​ធ្វើ​ជា​សំអាង​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​មានប្រសាសន៍ថា "​ក្នុង​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ បានកំណត់​ច្បាស់​ថា ទណ្ឌិត មិន​អាច​បោះឆ្នោត និង​មិន​អាច​ឈរ​ឈ្មោះ ឲ្យគេ​បោះឆ្នោត​បាន​ទេ​។ អីចឹង​ករណីនេះ ច្បាស់​ហើយ​ថា លោក​សម​រង្ស៊ី មិន​អាច​ឈរឈ្មោះ ជា​តំណាងរាស្ត្រ​បានទេ​។ ប៉ុន្តែ​ក្នុង​ច្បាប់ ស្តីពី គណបក្សនយោបាយ មិនទាន់​បាន​ចែង ថា​តើ​ទណ្ឌិត មិន​អាច​ធ្វើជា​ប្រធាន​បក្ស​បាន​នោះ​ទេ​។ វា​មិន​ទាន់​មាន​កន្លែង​ណា កំណត់ ចែង​ដូច្នេះ​ទេ​"​។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​បន្ថែមថា ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ ១៥ ថ្ងៃ ក្រោយពី​ទទួល​សំណុំបែបបទ សុំ​ចុះ​ឈ្មោះ​គណបក្ស​ថ្មី ដើម្បី​ឆ្លើយតប​ថា ទទួល​ចុះ ឬ​ក៏​មិន​ទទួល​ចុះបញ្ជី​ជា​ផ្លូវការ សម្រាប់​គណបក្ស​ថ្មី​នោះ​។​

​ សូម​រម្លឹកថា លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី និង​លោក កឹម​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ព្រមព្រៀង​ចុះហត្ថ​លេខា​​ជាថ្មី កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ មុន​នឹង​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​រួមគ្នា ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១២៕​

No comments: