អតីតមន្ត្រីជាន់ខ្ពស់គណបក្សសម រង្ស៊ី ដែលទើបប្រកាសចូលរួមជាមួយគណបក្សសិទ្ធិមនុស្សបានឲ្យដឹងកាល ពីម្សិលមិញថា ខ្លួននឹងបរិច្ចាគដោយគ្មានរយៈពេលកំណត់ នូវផ្ទះនឹងដីឡូត៏ មួយកន្លែងដែលមានទីតាំងក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែន សុខ សម្រាប់ធ្វើជាទីស្នាក់ការ គណបក្សសង្គ្រោះជាតិ ។
លោក សាម ស៊ុនឌឿន បានថ្លែងនៅក្នុងជំនួបមួយរវាងមន្ត្រីសំខាន់ៗ
របស់គណបក្សសិទ្ធិមនុស្សនិង គណបក្សសមរង្ស៊ី
ដែលត្រូវរួមគ្នាក្នុងគណបក្សថ្មី គឺ គណបក្សសង្រ្គោះជាតិនោះថា ”
វាគឺជាការលះបង់តិចតួច ដើម្បីជួយគណបក្សថ្មី
..ដើម្បីជាតិខ្ញុំត្រូវតែប្រគល់វា ..” ។
លោក ប៉ុល ហំម អ្នកនាំពាក្យមួយរូប
របស់គណបក្សសង្រ្គោះជាតិបានថ្លែងឲ្យដឹងថា
ជំនួបកាលពីម្សិលមិញ គឺបានឈានទៅដល់ការសម្រេចជារួម
យកគណបក្សថ្មីនេះទៅចុះបញ្ជីឈ្មោះ
នៅថ្ងៃចន្ទដើមសប្ដាហ៏ក្រោយ ។ ហើយនៅថ្ងៃដដែលនោះ លោក សម
រង្ស៊ី
ដែលនឹងក្លាយជាប្រធានគណបក្សសង្រ្គោះជាតិក៏នឹងធ្វើសន្និសីទ
កាសែត តាមរយៈប្រព័ន្ធវីដេអូខន់ហ្វ័រិន ពីក្រៅប្រទេសមកដែរ ៕
2 comments:
God bless you Sir Sun Douen for your kindness you're doing your nation a big favor by donated your house for newly form Party,Hopely this newly party realize that and be seriously about your country and your people(khmers) Thank you Mr Sun Douen.
Yobal Khmer.
should be sale that house and take money donation to khmer temple better then donate to yorn dogs
Post a Comment