A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 18 August 2012

Sean Pengse: Hun Sen has distorted history អ្នក​ឃ្លាំ​មើល​ព្រំដែន៖ លោក ហ៊ុន សែន បកស្រាយ​ពុំ​ត្រឹមត្រូវ​លើ​តំបន់​ព្រំដែន​ទឹក

Hun Sen said on 9 August that Cambodia did not lose any territorial waters to Vietnam. However, Sean Pengse, chairman of the Paris-based Cambodian Border Committee, said Cambodia has lost large chunks of territorial waters and a number of islands to Vietnam under the 1982 Treaty signed by Mr. Hun Sen.
ដោយ ម៉ម មុនីរតន៍ 2012-08-16 RFA
អ្នក​ជំនាញ​កិច្ចការ​ព្រំដែន និង​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ចាត់​ទុក​ការ​ស្រាយ​បំភ្លឺ​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ស្ដីពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ថា​គឺ​ជា​រឿង​ដោះ​សា​រក​រួច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ។

RFA/Sok Serey
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។

ការ​អះអាង​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី ​សេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា។
ក៏​ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែង​ការពារ​ថា កិច្ច​ព្រមព្រៀង​នៃ​សន្ធិសញ្ញា​បន្ថែម​ឆ្នាំ​១៩៨២ គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​បាន​កំណត់​ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​វៀតណាម ទៅ​វិញ​ទេ។

ការ​ប្រតិកម្ម​តប​របស់​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ស្នាក់​ការ​នៅ​ប្រទេស​បារាំង និង​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម​កើត​មាន​ឡើង​ជា​បន្ត​ បន្ទាប់ នៅ​ក្រោយ​ពី​មាន​បទ​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​រង​ការ​រិះគន់​ថា ការ​បកស្រាយ​លើ​​បញ្ហា​ព្រំដែន​បែប​នេះ គឺ​ជា​ផ្នែក​មួយ​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​រាល់​កំហុស​ដែល​បាន​ កើត​ឡើង​ក្នុង​អាណត្តិ នៃ​ការ​គ្រប់គ្រង​របស់​ខ្លួន​ប៉ុណ្ណោះ។
លោក ស៊ាន ប៉េងសែ អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​ក្នុង​សម័យ​សាធារណរដ្ឋ​លោក​សេនា​ប្រមុខ លន់ នុល ដែល​បច្ចុប្បន្ន​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក​រក​ឃើញ​ថា ការ​ពិត​ព្រំដែន​ទឹក​ដែល​លោក ហ៊ុន សែន អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពិសេស កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ គឺ​ជា​ប្រការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​បំភ្លៃ​ការ​ពិត​ចំពោះ​ ប្រវត្តិសាស្ត្រ​តែ​ប៉ុណ្ណោះ។
លោក ស៊ាន ប៉េងសែ អះអាង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​កោះ​មួយ​ចំនួន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ឬ​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម នោះ គឺ​ដោយ​សារ​តែ​សន្ធិសញ្ញា​បន្ថែម​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ កម្ពុជា ដែល​កាល​ណោះ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ឆ្នាំ​១៩៨២។
ក៏​ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ក្រុម​អ្នក​រិះគន់​នេះ​ថា គឺ​ជា​អ្នក​មាន​បំណង​វាយ​ប្រហារ និង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ជាង​ការ​ផ្ដល់​ការ​ពិត​ចំពោះ​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្ស​ជំនាន់​ ក្រោយ។ លោក ហ៊ុន សែន បន្ត​ថា ធាតុ​ពិត​តំបន់​ដែន​ទឹក​ដែល​មាន​ប្រជុំ​កោះ​មួយ​ចំនួន ដូច​ជា​កោះ​ត្រល់ ជាដើម ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ខ្សែ​បន្ទាត់​ប្រេវីយេ ត្រូវ​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម នៅ​ក្រោយ​ឆ្នាំ​១៩៤៩ មក​ម្ល៉េះ។
បើ​ទោះ​ជា​បែប​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន​មួយ​ចំនួន​បញ្ជាក់​ថា ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​អះអាង​ថា សន្ធិសញ្ញា​បន្ថែម​ឆ្នាំ​១៩៨២ រវាង​កម្ពុជា និង​វៀតណាម គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កំណត់​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ នេះ​ទំនង​ជា​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ។
អតីត​ទាហាន​ខ្មែរ​ក្រហម នៃ​កង​នាវា​ចរ​ជើង​ទឹក​​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៃ​កង​ពល​វរ​សេនា​ធំ​លេខ​៦៣ ធ្លាប់​បាន​ទៅ​ឈរ​ជើង​នៅ​តំបន់​កោះ​សេះ គឺ​លោក ឃិន ប៉ុន។ លោក​គិត​ថា អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បញ្ជាក់​ថា តំបន់​កោះ​មួយ​ចំនួន​ស្ថិត​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ទឹក ឬ​ហៅ​ថា​ខ្សែ​ប្រេវីយេ ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម គឺ​នៅ​មុន​របប​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​បដិវត្ត​កម្ពុជា នោះ​វា​ហាក់​ផ្ទុយ​ពី​អ្វី​ដែល​ក្រុម​ចលនា​តស៊ូ​បដិវត្ត​កម្ពុជា​ ប្រជាធិបតេយ្យ​រក​ឃើញ។ លោក​បន្ត​ថា ព្រោះ​ចាប់​ពី​ឆ្នាំ​១៩៧៥ តំបន់​កោះ​មួយ​ចំនួន ដូច​ជា កោះ​តាំង កោះ​ព្រីង កោះ​ប៉ូឡូវៃ​ថ្មី និង​កោះ​ប៉ូឡូវៃ​ចាស់ ជាដើម ស្ថិត​នៅ​ក្នុង​អធិបតេយ្យ​កម្ពុជា។
យ៉ាង​ណា​ក៏​ដោយ នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​វិមាន​រដ្ឋសភា​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​បក្ស សម រង្ស៊ី ទាក់​ទិន​នឹង​បញ្ហា​ព្រំដែន ដោយ​ទម្លាក់​កំហុស​នៃ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​បង់​ព្រំដែន​ទឹក​ ក្នុង​អតីត​របស់​មេ​ដឹកនាំ​មុន ចាប់​តាំង​ពី​ឆ្នាំ​១៩៣៩ ដោយ​ដាក់​កោះ​ត្រល់ និង​កោះ​នានា នៅ​ខាង​ត្បូង​ខ្សែ​បន្ទាត់​ប្រេវីយេ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។
ក៏​ប៉ុន្តែ បើ​ទោះ​ជា​បែប​នេះ​ក្ដី អតីត​យោធា​ខ្មែរ​ក្រហម​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ឈរ​ជើង​នៅ​តំបន់​កោះ​ត្រល់ គឺ​លោក ឆ វ័ន លោក​បញ្ជាក់​ថា កោះ​ត្រល់ និង​ប្រជុំ​កោះ​មួយ​ចំនួន​ទៀត​នៅ​ចន្លោះ​ពី​​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា។
មន្ត្រី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស គ្រោង​នឹង​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ម្ដង​ទៀត​នៅ​រដ្ឋសភា ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ ការ​អះអាង​បែប​នេះ ដោយ​សំអាង​ថា ការ​បកស្រាយ​របស់​លោក ហ៊ុន សែន កន្លង​មក នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។
ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ថា ក្រុម​បក្ស​ប្រឆាំង​នឹង​មិន​ស្នើ​ឲ្យ​លោក​ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម ជា​ថ្មី​ទៀត​ឡើយ។ លោក ហ៊ុន សែន ក៏​គ្រោង​នឹង​ចែកចាយ​បទ​អន្តរាគមន៍​របស់​លោក កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ទាក់​ទិន​បញ្ហា​ព្រំដែន​ឲ្យ​សាធារណជន​ដឹង​ឭ​បន្ត​ផង​ដែរ។
យ៉ាង​ណា​ក៏​ដោយ ទាំង​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​យន្តការ​ដោះ​ស្រាយ​ព្រំដែន​របស់​លោក ហ៊ុន សែន តាម​បែប​ធ្មេញ​រណា ដោយ​ចាត់​ទុក​ថា​មធ្យោបាយ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​ខាត​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម។ ក៏​ប៉ុន្តែ លោក ហ៊ុន សែន អះអាង​ថា អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​នេះ គឺ​ពុំ​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​អធិបតេយ្យ​ភាព​របស់​ខ្លួន​នោះ​ទេ តែ​ថា​ផ្ទុយ​ទៅ​វិញ​ប្រទេស​វៀតណាម នៅ​ជំពាក់​ដី​កម្ពុជា​ជាង​១​ពាន់​ហិកតារ​នៅ​ឡើយ។
យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ដូច​ជា ស្វាយរៀង និង​ខេត្ត​កំពង់ចាម ជាដើម បាន​ទាម​ទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បង្ហាញ​ភស្តុតាង​ឲ្យ​បាន​ច្បាស់ ដែល​ថា​វៀតណាម នៅ​ជំពាក់​ដី​កម្ពុជា​នោះ ខណៈ​មាន​ភូមិ​មួយ​ចំនួន និង​ទីតាំង​មួយ​ចំនួន ដូច​ជា​ស្រែ និង​ដី​ប្រកប​កសិកម្ម​របស់​ពួក​គាត់​ធ្លាប់​កាន់​កាប់​ពី​មុន​មក បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម ទៅ​វិញ​នោះ៕

No comments: