A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 17 August 2012

National Salvation Party Prepared To Officially Register គណបក្ស​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ចុះ​ឈ្មោះ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​

 Opposition leaders say they hope the new party will help invigorate voters at a time when Cambodia faces ongoing issues of poverty, rights abuses and illegal land seizures. 

The National Salvation Party is prepared to register with the Ministry of Interior on Monday, officials said Thursday after establishing 80 permanent members. 

16th August 2012 
By Heng Reaksmey, 
VOA Khmer 

PHNOM PENH - The National Salvation Party is prepared to register with the Ministry of Interior on Monday, officials said Thursday after establishing 80 permanent members. 

Members come from the opposition Sam Rainsy and Human Rights parties, but those parties will remain, with parliamentarians and local commune leaders holding their positions for now. 

Officials selected a seven-member committee, headed by exiled opposition leader Sam Rainsy, which will help the party prepare for national elections in 2013, said Pol Ham, an official for the Human Rights Party who will be deputy chair of the committee. 


Opposition officials formed the party after the ruling Cambodian People’s Party dominated local commune elections in June. 

Election monitors say Cambodia’s election laws favor larger parties, and opposition leaders say they hope the new party will help invigorate voters at a time when Cambodia faces ongoing issues of poverty, rights abuses and illegal land seizures.

(ថ្ងៃទី 16 សីហា 2012, ម៉ោង 09:12:PM) | ដោយ: សុខ ភក្តី

ភ្នំពេញ: "គណបក្ស​សង្គ្រោះ​ជាតិ" ដែល​ជា​គណបក្ស​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​​សិទ្ធិមនុស្ស នឹង​ទៅ​ចុះឈ្មោះជា​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ នាថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២​។ នេះ​បើ​តាម​ការលើកឡើង​របស់លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។

​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​រៀបចំ​សមាសភាព ៨០ នាក់ ដែល​ចេញពី​​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​បង្កើត​គណបក្ស​ថ្មី ស្រប​តាម​​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ គណបក្ស​ទាំង​ពីរ ក៏​បាន​ជ្រើសតាំង​គណៈកម្មា​ធិកា​រ​​បណ្តោះអាសន្ន  ៧ រូប ( មកពី​គណបក្ស​សមរង្ស៊ី ៤ រូប និង​គណបក្ស​សិទ្ធិ​មនុស្ស ៣ រូប ) ធ្វើ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​បណ្តោះអាសន្ន ដើម្បី​រៀបចំ​ឯកសារ​យក​ទៅ​ចុះបញ្ជី ​នៅ​ក្រសួង​មហាផ្ទៃ ស្រប​ទៅតាម​ច្បាប់​ ស្តីពី ​គណបក្សនយោបាយ​។​

​លោក ប៉ុល ហំ​ម បាន​លើកឡើង​ថា លោក​សម​រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស និងបានជាប់ទោស ក្នុង​រឿង​ព្រំដែន ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​គណៈកម្មា​ធិការ​បណ្តោះអាសន្ន ក្នុង​គណបក្ស "​សង្គ្រោះ​ជាតិ​" ដែល​ទើប​បង្កើត​ថ្មី​នោះ​។ រីឯ​រូប​លោក ( ប៉ុល ហំ​ម ) មកពី​គណបក្ស​សិទ្ធិមនុស្ស ជា​អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះ​អាសន្ន របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី និង​លោក កឹម​សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ព្រមព្រៀង​ចុះហត្ថលេខា​ជាថ្មី​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ មុន​នឹង​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​រួមគ្នា ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១២​។​

​ ច្បាប់ ស្តីពី គណបក្សនយោបាយ ដែល​បាន​អនុម័ត ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​១៩៩៧ ត្រង់​ជំពូក​ទី​២ និយាយ​ពី​ការបង្កើត​គណបក្ស​នយោបាយ បង្ហាញថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​យ៉ាងតិច ៨០ នាក់ ដែល​មាន​អាយុ​យ៉ាងតិច ១៨ ឆ្នាំ ហើយ​ដែល​មាន​ទីលំនៅ​ជា​អចិន្ត្រៃយ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សិទ្ធិ​ផ្តើម​បង្កើត​គណបក្ស​នយោបាយ​មួយ​បាន ដោយ​គ្រាន់តែ​ជូនដំណឹង​ជា​លាយ​លក្ខ​អក្សរ ទៅ​ក្រសួង​មហាផ្ទៃ​។

​ គណបក្សនយោបាយ ដែល​ទើប​បង្កើត ត្រូវ​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​គណៈកម្មា​ធិកា​រ​បណ្តោះអាសន្ន ដែល​មាន​សមាជិក​យ៉ាងតិច ៧ រូប ហើយ​ដែល​ម្នាក់ៗ មាន​អាយុ​​យ៉ាងតិច ២៥ ឆ្នាំ សម្រាប់​រៀបចំ​បែបបទ និង​បំពេញ​ល័ក្ខខ័ណ្ឌ នៃ​ការសុំ​ចុះបញ្ជី​គណបក្សនយោបាយ តាម​ការកំណត់ ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ នៃ​ច្បាប់​នេះ ដើម្បី​ទទួល​សុពលភាព​។​

​ចំណែក​ជំពូក​ទី​៣ និយាយ​ពី​សមាជិកភាព ត្រង់​មាត្រា ១៥ ក៏​បាន​កំណត់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ មិនអាច​ជា​សមាជិក​គ​ណ​បក្សនយោបាយ លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ​។ ក្នុងករណី​ដែល​បុគ្គល​មួយ​រូប ចូល​ជា​សមាជិក​គណបក្ស​នានា​យ៉ាង​ច្រើន សមាជិកភាព​ក្នុង​គណបក្ស​នយោបាយ​ចុងក្រោយ ត្រូវ​ចាត់ទុក​ជា​បានការ​។​

​ ចំណែក​ជំពូក​ទី​៥ និយាយ​ពី​ការចុះបញ្ជី​គណបក្សនយោបាយ បាន​កំណត់​ថា គណបក្សនយោបាយ ត្រូវ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ ដោយ​ត្រូវមាន​សមាជិក​យ៉ាងតិច ៤០០០ នាក់ មកពី​បណ្តា​ខេត្ត ក្រុង​មួយចំនួន​។ សមាជិក​នោះ មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ មាន​អាសយដ្ឋាន និង​ស្នាម​មេដៃ ដោយ​មាន​បញ្ជាក់​លេខ ប័ណ្ណសមាជិក​គណបក្ស និង​កាលបរិច្ឆេទ​នៃ​ការចូល​សមាជិកភាព​គ​ណ​បក្ស​នយោបាយ​។​

​ដោយឡែក​ ក្នុង​ច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ជំពូក​ទី​៤ និយាយ​ពី​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ត្រង់​មាត្រា ៣៤ ថ្មី កំណត់​ពី​ពលរដ្ឋ​កម្ពុជា ដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​ក្នុង​នោះ ជន​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ហើយ​ដែល​មិនទាន់​មាន​នីតិសម្បទា​ឡើងវិញ ឬ​ជា​ជន​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដកសិទ្ធិ​បោះឆ្នោត​។ ក្នុងនោះ ជន​ដែល​ត្រូវ​ដកហូត​ជា​បណ្តោះអាសន្ន​នូវ​សិទ្ធិ​បោះឆ្នោត ឬ​ជន​ដែល​ត្រូវបាន​លុបឈ្មោះ​ពី​បញ្ជី​បោះឆ្នោត ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឡើយ​។ ​

​ជា​ការកត់សម្គាល់ គណបក្ស​រួបរួម​ថ្មី រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​បាន​ព្រមព្រៀង​គ្នា​ថា លោក​សម​រង្ស៊ី ជា​ប្រធាន​។ រីឯ​លោក​កឹម​សុខា ជា​អនុប្រធាន​។ ក្នុងនោះ លោក​សម​រង្ស៊ី ក៏​នឹង​ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១២ ផងដែរ​។​

​ក៏​ប៉ុន្តែ​លោក​សម​រង្ស៊ី បច្ចុប្បន្ន កំពុង​ជាប់ទោស ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​នាំឲ្យ​លោក បង្ខំចិត្ត​និរទេស​ខ្លួន ទៅ​រស់នៅ​ប្រទេស​បារាំង ចាប់តាំងពី​ចុងឆ្នាំ​២០០៩​។​

​បើ​តាម​ច្បាប់ ស្តីពី គណបក្សនយោបាយ ហាក់ដូចជា មិនបាន​កំណត់​ជាក់លាក់​ថា អ្នក​ដែល​ជាប់ទោស មិន​អាច​ឈរឈ្មោះ ជា​ប្រធាន​គណបក្ស​នយោបាយ​បានឡើយ​។ ក៏​ប៉ុន្តែ​ក្នុង​ច្បាប់ ស្តីពី ការបោះឆ្នោត​តំណាងរាស្ត្រ បាន​កំណត់​យ៉ាង​ច្បាស់​ថា អ្នក​ជាប់​ទោស មិន​អាច​ឈរឈ្មោះ​បោះឆ្នោត និង​មិន​មាន​សិទ្ធិ​បោះឆ្នោត​បាន​ទេ​។ ដូច្នេះ​ច្បាស់​ណាស់​ថា លោក​សម​រង្ស៊ី ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ ចូល​ជា​ស្ថាពរ និង​ក្លាយជា​ទណ្ឌិត​ហើយ​នោះ គឺ​ពិតជា​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ឬក៏​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការ​បោះ​ឆ្នោត​​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១២ បានឡើយ​៕​

6 comments:

Anonymous said...

ការនិយាយទាញយកមួលហេតុក្នុងការរូបរួមគ្នា
វាពុំទាន់គ្រប់គ្រាន់ទេ ត្រូវនិមន្តលោកសង្ឃមកធ្វើជាសាក្សីហើយធ្វើសំប្បថនៅមុចវត្ថុសក្តិសឹទ្ធទើប
មានការជឿជាក់រវាងគ្នានិងគ្នា។

បើមិនដូច្នេះទេ គឺ ក្រពើលេប ត្រគួត ហើយ។

នេះជាពេល បក្ស សម រង្សី  ត្រូវរលាយហើយ ?

Anonymous said...

Don't feel bad because of your negative comments were deleted,because you're so uncivilized pro-yiek cong against khmer's hero like Sam Rainsy.You called him using slur so ugly to read.Change for better my friend....

Anonymous said...

Interior ministry will tell th new party that the ministry can't register the new found aprty unless these old two parties SRP & HRP are relinquished their voting status. There is not possible to register the party with the same leaders and the team members.

Anonymous said...

11:00 PM, agree with you. The Interior Ministry will use all pretexts to prevent the new National Salvation Party from registering. However, I believe it will be registered before the 2013 election because Rainsy and Kem Sokha will fight hard to get it registered.

7:05 PM, your comment has some merit that the SRP will be dissolved, but this is a sacrifice for the birth of a new united party. The SRP and HRP will be dissolved, but a new united party is created. This is good.

Anonymous said...

It's too late for them to register at this time for the 2013 election. They should have merged a couple of years back. Also no one will know them this late. They're doomed to failure even at the start.

Anonymous said...

អ្នកនយោបាយនឹងប្រជាជនខ្មែរទូរទាំងប្រទេស
រង់ចាំមើលនៅលទ្ធផលទៅថ្ងៃអនាគតន៍យវាសនា
របស់ បក្សទាំងពីរ។

កុំទាន់អាលខាំគ្នា ?