Cambodian Express News
Angkorian era frontier stones were discovered in Surin and Buriram provinces in present-day Thailand as well as in Siem Reap, Battambang and Preah Vihear provinces in present-day Cambodia.
គេបានជួបប្រទះបង្គោលថ្មកំណត់ព្រំប្រទល់ដីនៅសម័យអង្គរ នៅតាមភូមិស្រុកមួយចំនួន ស្ថិតក្នុងអតីតព្រះរាជាណាចក្រកម្ពុជា ដូចនៅខេត្តសុរិន្ទ្រ បុរីរម្យ (ប្រទេសថៃបច្ចុប្បន្ន) និងនៅស្រុកខ្មែរ ដូចជា ខេត្តសៀមរាប បាត់ដំបង និងព្រះវិហារជាដើម។ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គ្មានអ្នកនិពន្ធណាមួយបាន បានយកចិត្តទុកដាក់ទៅលើបង្គោលថ្មកំណត់ព្រំប្រទល់ដីនេះឡើយ ហើយក៏ពុំទាន់មានការបោះពុម្ពផ្សាយនូវបង្គោលទាំងនោះដែរ ដែលបង្គោលថ្មនេះ មានសារសំខាន់ជាអនេកក្នុងការសិក្សាស្វែងយល់ អំពីការរៀបចំទឹកដីខ្មែរនាសម័យបុរាណ។
By Prof. Michel Tranet, Ph.D

បង្គោល មានចម្លាក់ព្រះពោធិសត្វភៃសជ្យគ្រុរ នៅស្រុកគូលែន (ម.ត ២០១១)
ដូនតាខ្មែរយើងសាងសង់បង្គោលសីមាទាំងនោះឡើង
មិនមែនសម្រាប់តែអំពីបរិស្ថាននោះទេ ដូចករណីបង្គោលសីមាអមវិធី
ឬផ្លូវចូលទៅកាន់ប្រាសាទ
គឺសម្រាប់កំណត់ព្រំប្រទល់ដីក្នុងសម័យបុរាណ។
ចំពោះអត្ថប្រយោជន៍នៃបង្គោលថ្មទាំងនោះ សិលាចារឹកមួយចំនួននាសម័យអង្គរក៏បានពិពណ៌នាអំពីការដាំបង្គោលថ្ម ដើម្បីកំណត់ព្រំប្រទល់ដី។ សិលាចារឹកខ្លះទៀតក៏បានរៀបរាប់អំពីការប្តឹងផ្តល់គ្នាដល់ ព្រះមហាក្សត្រ អំពីការរំលោភដីធ្លី ដែលបណ្តាលឲ្យមានការបង់បង្គោលថ្មឡើងវិញ ដោយព្រះរាជអាជ្ញាថែមទៀតផង។
ចំនួនបង្គោលថ្មសម្រាប់កំណត់ព្រំប្រទល់ភាគច្រើន ជាបង្គោលថ្មដែលសាងសង់ឡើងក្នុងសម័យអង្គរពីសតវត្សរ៍ទី១០ ដល់ទី ១៣ នៃគ្រឹស្តសករាជ។ បង្គោលថ្មទាំងនោះ ក៏បានបង្ហាញឲ្យយើងដឹងអំពីទិន្នន័យពាក់ព័ន្ធទៅនឹងការគ្រប់គ្រង ប្រទេសនាសម័យបុរាណ ហើយវាក៏ជាសញ្ញាបង្ហាញការផ្លាស់ប្តូរនៃប្រព័ន្ធរដ្ឋបាល ដែលជាសញ្ញាណនៃវឌ្ឍនភាព។ រហូតមកដល់សព្វថ្ងៃនេះ ពុំទាន់មានគេរកឃើញនូវបង្គោលថ្មណាមួយនាសម័យចេនឡានៅឡើយទេ។
វត្តមានរបស់បង្គោលថ្មទាំងនោះ នៅប្រទេសកម្ពុជា និងនៅភាគឦសាន និងកណ្តាលនៃប្រទេសថៃបច្ចុប្បន្ន គឺជាភស្តុតាងមួយនាសម័យអង្គរ ដែលបង្ហាញថា សម័យនោះ គឺជាសម័យកាលមួយ ដែលបានចាប់ផ្តើមក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។ ការផ្លាស់ប្តូរទម្រង់គ្រប់គ្រងខាងលើនេះ គឺជាភស្តុតាងជាប្រយោលធ្វើឲ្យយើងឃើញនូវការលេចធ្លោឡើងនូវផែនការ រៀបចំដែនដីខ្មែរ ឬនគររូបនីយកម្មយ៉ាងជាក់ច្បាស់ ពីសំណាក់ប្រមុខដឹកនាំខ្មែរក្នុងសម័យមហានគរ។

បង្គោល
ថ្មនៅក្នុងវត្តមួយ ខេត្តសុរិន្ទ្រ អតីតទឹកដីខ្មែរសព្វថ្ងៃ
បានក្លាយទៅជារបស់ថៃ (ម.ត ១៩៩០) និង បង្គោលថ្ម
នៅសារមន្ទីរខេត្តបាត់ដំបង (ម.ត ២០០១)
ទោះបីជាការសិក្សាស្រាវជ្រាវអំពីបង្គោលថ្មកំណត់ព្រំប្រទល់ដី
ទាំងនោះ មិនទាន់មានលក្ខណៈស៊ីជម្រៅនៅឡើយក៏ដោយ
តែវត្តមានរបស់បង្គោលទាំងនោះ
នៅលើទំហំទឹកដីមួយយ៉ាងល្វឹងល្វើយទូទាំងចក្រភពអង្គរ បានបង្ហាញថា
វាជាការឯកភាពវប្បធម៌ មានន័យថា កន្លែងណាដែលមានការបង់បង្គោល
ឬលក្ខខណ្ឌត្រឹមត្រូវ អំណាចជាផ្លូវការបានមកដល់ទីនោះ
ព្រោះវាជាសញ្ញានៃការកាន់កាប់គ្រប់គ្រងទឹកដីដោយប្រជាជនខ្មែរយ៉ាង
ប្រាកដ។ រដ្ឋបាលភូមិសាស្ត្រកម្ពុជា
នាសម័យបុរាណគប្បីយើងមិនត្រូវមើលរំលងឡើយ។
សូមជម្រាបថា មានករណីខ្លះនៅលើបង្គោលថ្ម កំណត់ព្រំប្រទល់ដ៏មានឆ្លាក់ទេវរូប ឬព្រះពុទ្ធរូប ដើម្បីមូលហេតុសាសនា៕ (ម.ត្រាណេ)

3 comments:
I wish I own this piece of History...
It shows that Khmer owned most of Thailand.
This border marker must be all around Burma border during King Jayavarman7 reign..
Post a Comment