A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 3 July 2012

Gen. Kun Kim: Thailand is violating ICJ ruling by continuing to lay barbed wires in de-militarised zone

នាយ​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​កម្ពុជា​៖ ថៃ​កំពុងតែ​បំពាន​លើ​តំបន់ ដែល​តុលាការអន្តរជាតិ ហាមឃាត់​
(ថ្ងៃទី 2 កក្កដា 2012, ដោយ: រតនា CEN
Give our kids a better deal
នាយ​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​កម្ពុជា​៖ ថៃ​កំពុងតែ​បំពាន​លើ​តំបន់ ដែល​តុលាការអន្តរជាតិ ហាមឃាត់​
ភ្នំពេញ: ​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ថានភាព​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មាន​ភាព​ស្ងប់​ស្ថា​ត់​ធម្មតា ពុំមាន​អ្វី​មក​រំខាន​ទេ បើទោះបីជា​ទាហាន​ថៃ កំពុងតែ​រំលោភបំពាន​លើ​តំបន់ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ហាមឃាត់​ក៏ដោយ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១២ តាម​ទូរស័ព្ទ​ពី​ក្រៅប្រទេស ប្រាប់​អ្នកកាសែត​ថា "​សភាពការណ៍​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្បែរ​តំបន់​ប្រាសាទព្រះវិហារ នៅពេលនេះ អត់​មាន​បញ្ហា​អី​ទេ​។ គឺជា​រឿង​ចាស់​កន្លងទៅ ទាក់ទង​នឹង​ទាហាន​ថៃ រាយ​លួស​បន្លា​មុខ​ប្រាសាទព្រះវិហារ​។ ប៉ុន្តែ​ដោយសារតែ​យើង ( កម្ពុជា និង​ថៃ ) បាន​ជួបគ្នា​រាល់​ថៃ្ង គឺ​ពុំមាន​បញ្ហា​អី​ទេ​"​។​


​នៅ​រយៈ ​ពល​ប៉ុន្មាន​ថ្ងៃ ក្នុង​សប្តាហ៍​កន្លងមកនេះ ក្រុម​ទាហាន​ថៃ បានធ្វើ​សកម្មភាព​រាយ​បន្លា​លួស និង​បោះបង្គោល​ថ្ម ព្រមទាំង​មាន​បាញ់ថ្នាំ​សំគាល់​បង្គោល​ទាំងនោះ នៅ​ចំនុច​តំបន់​ព្រំដែន ក្បែរ​ប្រាសាទព្រះវិហារ ដែលជា​ដី​ស្ថិតនៅក្នុង​តំបន់ ដែល​តុលាការអន្តរជាតិ បាន​ហាមឃាត់ ដោយ​ចាត់ទុកជា​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅក្នុង​សាលដីកា​តុលាការ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១​។ ថៃ​ធ្វើ​ដូច្នោះ ជាការ​បោះបង្គោល​ដោយ​ឯកតោភាគី​។​

​ទាក់ទង​នឹង​បញ្ហា ​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​មានប្រសាសន៍​បញ្ជាក់ថា "​តំបន់​ហ្នឹង ជា​តំបន់ហាមឃាត់ ដោយ​សាលដីកា​របស់​តុលាការអន្តរជាតិ​។ តែ​គេ មិន​បោះ នៅលើ​ដី​យើង​ទេ​។ យើង​ក៏បាន​សំណូមពរ​ដោះស្រាយ​ឲ្យ​គេ (​ថៃ​) ដក​វិញ​ដែរ​។ តែ​មកដល់​ម៉ោង​នេះ ( ព្រឹក​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១២ ) គេ​មិនទាន់​ដក​។ ក៏ប៉ុន្តែ​មិនមែន​នៅក្នុង​ដី​យើង​ទេ គឺ​នៅក្នុង​ដី​ដែល​តុលាការ ហាមឃាត់ ដោយ​មិន​ឲ្យ​នរណា​ធ្វើ​អី​នៅ​ទីនោះ ក៏​មិន​បានដែរ​"​។​
​    ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្តទៀតថា "​បើ​ទ័ព​ថៃ ឲ្យ​តែ​ហ៊ាន​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា គឺ​យើង​ដាក់​តែម្តង​។ បើ​វា​អត់​ចូល​ជា​រឿង​របស់​វា​។ ចំពោះ​នយោបាយ ការប្រជុំ​អី​អី​គឺ​ទុក​ឲ្យ​ក្រសួងការពារជាតិ ជា​អ្នកដោះស្រាយ​"​។​

​ លោកនាយក​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រួម លើក​ទី ២ កម្ពុជា​-​ថៃ បាន​មានប្រសាសន៍ ក្នុង​សន្និសីទកាសែត​ថា លទ្ធផល​នៃ​ការពិភាក្សា នៃ​ក្រុមការងារ​រួម​កម្ពុជា​-​ថៃ លើក​ទី​២ កាលពី​ថ្ងៃទី​២៧ និង​ថ្ងៃទី​២៨​មិថុនា ឆ្នាំ​២០១២ បាន​ពិភាក្សាគ្នា​លើ​ការអនុវត្ត នៃ​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ ស្ដីពី វិធានការ​បន្ទាន់ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១​។

​លោក នាង ផាត បាន​បន្ថែមថា ក្រុមការងារ​រួម​ភាគី​ទាំងពីរ បាននិងកំពុង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ដោយ​ផ្អែកលើ​យន្ដការ​ដែលមាន​ស្រាប់​។ កិច្ចសហប្រតិបត្តិការ​ខាងលើ​បាន​នាំមក​នូវ​សន្តិភាព ប្រកបដោយ​ចីរភាព តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ពិសេស​នៅក្នុង​តំបន់​គ្មាន​ទ័ព​បណ្ដោះអាសន្ន ដែល​កំណត់ដោយ​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ស្ដីពី​វិធានការ​បន្ទាន់​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​មានប្រសាសន៍​បញ្ជាក់ថា “​ភាគី​ទាំងពីរ​ក៏បាន​ប្ដេជ្ញាចិត្ត​ថែរក្សា និង​ជំរុញ​សន្ដិ​សហ​វិជ្ជមាន​យូរអង្វែង​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​និង​ទប់ស្កាត់​សកម្មភាព​អវិជ្ជមាន  ដែល​អាច​ប៉ះពាល់​ដល់​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន​”​។​

​លោក​ បន្តថា យោង​លើ​ចំណុច ២.២ នៃ​កិច្ចប្រជុំ​លើក​ទី​១ ភាគី​ទាំងពីរ​ព្រមព្រៀង​ប្រគល់​ភារកិច្ច​ឲ្យ​មជ្ឈមណ្ឌល​កំចាត់មីន (CMAC) និង​មជ្ឈមណ្ឌល (TMAC) ដើម្បី​ពិភាក្សាគ្នា​នូវ​សប្ដាហ៍​ទី​៣ ខែកក្កដា ឆ្នាំ​២០១២ ខាងមុខនេះ នៅ​ទីក្រុង​បាងកក អំពី​វិធានការ និង​ផែនការ​ដោះមីន​រួម ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​ក្រុម​សង្កេតការណ៍​រួម និង​សម្រួល​ដល់​កម្មវិធី​កែសម្រួល​កងទ័ព​នាពេលខាងមុខ​។

​លោកនាយ​ឧ​ ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា “​ពាក់ព័ន្ធ​ទៅនឹង​ការកែសម្រួល​កងទ័ព ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា ក្រុមការងារ​រួម​កម្ពុជា និង​ថៃ ពិភាក្សា និង​ស្វែងរក​នូវ​ផែនការ​កែសម្រួល​កងទ័ព​មួយ​ដ៏​សមរម្យ​។ ការកែសម្រួល​កងទ័ព នឹងត្រូវ​អនុវត្ត​នៅក្នុង​អំឡុង ៣០​ថ្ងៃ ក្រោយ​ពេលដែល​ការឯកភាព​របស់​ក្រុម​ជំនាញ​ដោះមីន ទាំង CMAC និង TMAC បាន​ដោះមីន​នៅក្នុង​តំបន់ ដែលមាន​អំណោយផល​សម្រាប់​ការកែសម្រួល​កងទ័ព​បណ្ដោះអាសន្ន និង​ព្រមព្រៀងគ្នា​ដោយ​ភាគី​ទាំងពីរ​។ ការកែសម្រួល​កងទ័ព ក៏​នឹង​ត្រូវបាន​ត្រួត​ពិនិត្យ​ដោយ​ក្រុម​អ្នកសង្កេតការណ៍​រួម​៕​

No comments: