ទាហានថៃបន្តពង្រាយបន្លាលួសនៅខាងមុខប្រាសាទព្រះវិហារ
ច័ន្ទ 02 កក្តដា 2012 -Free Press Magazine
មាន
សេចក្តីរាយការណ៍មួយពីតំបន់ព្រំដែនប្រាសាទព្រះវិហារបានឲ្យដឹងថា
នៅវេលាយប់ថ្ងៃទី០១ ខែកក្កដា ម្សិលមិញ
ក្រុមទាហានឈុតខ្មៅរបស់ថៃបានចូលមកកាន់តំបន់វាលថ្មជិតច្រកទ្វា
ដែកមុខជណ្តើរនាគឡើងប្រាសាទព្រះវិហារ
ដើម្បីរាយបន្លាលួសបន្ថែមលើបន្លាលួសចាស់ដែលពួកគេបានរាយកាលពី
សប្តាហ៍មុន។
ការរាយបន្លាលួសបន្ថែមរបស់ទាហានឈុតខ្មៅថៃនេះ
គឺធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងអំពើពុករលួយព្រឹទ្ធសភាថៃ
ប្រមាណជាង៦០នាក់ បានចូលមកដល់ខាងមុខប្រាសាទព្រះវិហារ
ចំណុចក្បែរខ្សែត្រៀមជួរមុខនៅព្រឹកថ្ងៃទី០១ កក្កដា
ដើម្បីពិនិត្យមើលទីតាំង
និងការស្នាក់នៅរបស់ទាហានថៃដែលកំពុងឈរជើងនៅខាងមុខជណ្តើរនាគ
ខាងត្បូងស្រះត្រាវ វាលថ្មខាងជើងទ្វារដែក និងខាងកើតទ្វារដែក៕
2 comments:
Why they did such thing? Takes down all these barbe wires out of khmers land.
Why don't khmer shoot those thais soldier for entering our territory with weapons?
Post a Comment