A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 3 July 2012

Thai soldiers violate ICJ ruling by continuing to lay barbed wires in front of Preah Vihear temple

ទាហាន​ថៃ​បន្ត​ពង្រាយ​បន្លា​លួស​នៅ​ខាង​មុខ​ប្រាសាទ​ព្រះវិហារ 
ច័ន្ទ 02 កក្តដា 2012 -Free Press Magazine
មាន ​សេចក្តី​រាយ​ការណ៍​មួយ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃទី​០១ ខែកក្កដា ម្សិលមិញ ក្រុម​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​ចូល​មក​កាន់​តំបន់​វាលថ្ម​ជិត​ច្រក​ទ្វា​ ដែក​មុខ​ជណ្តើរ​នាគ​ឡើង​ប្រាសាទ​ព្រះវិហារ ដើម្បី​រាយ​បន្លា​លួស​បន្ថែម​លើ​បន្លា​លួស​ចាស់​ដែល​ពួក​គេ​បាន​រាយ​កាល​ពី​ សប្តាហ៍​មុន។
ការ​រាយ​បន្លា​លួស​បន្ថែម​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ក្រុម​ប្រឆាំង​អំពើ​ពុករលួយ​ព្រឹទ្ធសភា​ថៃ​ ប្រមាណ​ជាង​៦០​នាក់ បាន​ចូល​មក​ដល់​ខាង​មុខ​ប្រាសាទ​ព្រះវិហារ ចំណុច​ក្បែរ​ខ្សែ​ត្រៀម​ជួរ​មុខ​នៅ​ព្រឹក​ថ្ងៃទី​០១ កក្កដា ដើម្បី​ពិនិត្យ​មើល​ទីតាំង និង​ការ​ស្នាក់​នៅ​របស់​ទាហាន​ថៃ​ដែល​កំពុង​ឈរ​ជើង​នៅ​ខាង​មុខ​ជណ្តើរ​នាគ ខាង​ត្បូង​ស្រះត្រាវ វាល​ថ្ម​ខាង​ជើង​ទ្វារ​ដែក និង​ខាង​កើត​ទ្វារ​ដែក៕

2 comments:

Anonymous said...

Why they did such thing? Takes down all these barbe wires out of khmers land.

Anonymous said...

Why don't khmer shoot those thais soldier for entering our territory with weapons?