A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 13 July 2012

Cambodia-Thailand agreed to a voluntary troop re-deployment

Photo by DAP-NEWS
                                                 Yingluck Shinawatra and Hun Sen
Cambodia-Thailand agreed to a voluntary troop re-deployment/withdrawal during a meeting between Cambodia PM Hun Sen and Thai PM Yingluck Shinawatra in Phnom Penh. What does this mean - a voluntary troop re-deployment/withdrawal? This is not an agreement. It means whoever wants to re-deploy/withdraw troops can do so, whoever doesn't want to re-deploy/withdraw troops doesn't have to do so. Is this an agreement? There were many announcements like this in the past, but nothing had happened. So, this time will be the same.

This so-called agreement happened after Cambodia had unilaterally announced a withdrawal of 480 troops from the de-militarised zone in accordance with the ICJ order on 18 July 2011.

កម្ពុជា-ថៃ ឯកភាព​ កែសម្រួល កងទ័ព ដោយស្ម័គ្រចិត្ដ 
Friday, 13 July 2012 18:20 ដោយ ៖ សយ សុភាព : Posted : ID-011DAP News ភ្នំពេញ ៖ ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី យីងឡាក់ នាយករដ្ឋមន្ដ្រីនៃប្រទេសថៃ បាន បញ្ចប់ហើយ ដោយមេដឹកនាំរដ្ឋាភិបាលនៃ ប្រទេសទាំងពីរបានឯកភាព កែសម្រួលកង ទ័ព នៅតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ក្បែរប្រាសាទព្រះវិហាររបស់ខ្មែរ ដោយ គោរពទៅតាមសេចក្ដីសម្រេចរបស់តុលាការ យុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ។

ការកែសម្រួលកងទ័ពនៃប្រទេសទាំងពីរដោយស្មគ្រ័ ប្រទេសកម្ពុជា និងប្រកាសកែសម្រួលជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ប៉ុន្ដែខាងភាគីថៃ មិនទាន់បានប្រកាសនៅឡើយទេ ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ប្រាប់អ្នករាយការណ៍ព័ត៌មាននៅសៀមរាបថា យើងបានឯកភាពគ្នាធ្វើការកែសម្រួលកងទ័ព គ្រាន់តែពេលវេលាខុសគ្នាប៉ុណ្ណោះ ហើយក៏ជាការបង្ហាញសុឆន្ទៈល្អទាំងអស់គ្នា ។
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បាន មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនោះ ថា “ការដកកងទ័ព ចេញពីតំបន់ដែលគ្មាន កងទ័ព កំណត់ដោយតុលាការយុត្ដិធម៌អន្ដរ ជាតិ គឺបង្ហាញពីឆន្ទៈរបស់ភាគីទាំងសង ខាង”។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ ទៀតថា “ការដកកងទ័ពនេះ មិនមានន័យ ថា ជាការដកកងទ័ពចេញពីទឹកដីរបស់ខ្លួន នោះទេ តែអនុវត្ដទៅតាមការកំណត់របស់ តុលាការយុត្ដិធម៌អន្ដរជាតិ” ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានិងកែសម្រួលកងទ័ពចំនួន៤៨៥នាក់ ដោយជំនួសវិញ នៅភ្នាក់ងារនគរបាល ២៥៥នាក់ សម្រាប់រក្សាសណ្ដាប់ធ្នាប់នៅ តំបន់គ្មានកងទ័ពបណ្ដោះអាសន្ននិងកម្លាំង អភិរក្សប្រាសាទជាង២០០នាក់ ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ទៀតថា រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពបើកច្រកទ្វារប្រាសាទព្រះវិហារជាផ្លូវការ សម្រាប់ឱ្យភ្ញៀវជាតិនិងអន្ដរជាតិចូលទស្សនាប្រាសាទព្រះវិហាររបស់ខ្មែរ ព្រមទាំងបើកច្រកអានសេះ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ទល់នឹងខេត្ដអ៊ូប៊ុនប្រទេសថៃ ជាផ្លូវការ ។
ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់ ដែលចូល រួមជួបពិភាក្សាការងារជាមួយលោកស្រី យីងឡាក់នោះ ក៏បានបញ្ជាក់ផងដែរថា ភាគី ថៃ នឹងធ្វើការដកកងទ័ពផងដែរ ជាមួយភាគី កម្ពុជា ។
គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ពមក ឈ្លានកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការបេតិភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេ ស្កូសម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ពិភពលោកមួយនេះ។
កងទ័ពរបស់ថៃ បានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ១០ព្រឹក។
ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពានតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈរបស់ខ្មែរកង ទ័ពឈ្លានពានរបស់សៀម បានប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើកងទ័ពខ្មែរនៅដើមខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោងបំផ្លាញវត្តកែវសិក្ខាគិរីស្វារៈ និងនៅចុងខែមេសា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមានជ័យ បណ្តាលឲ្យទាហានខ្មែរស្លាប់ មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។ ថ្ងៃទី២៨ ខែមេសា កម្ពុជាប្តឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិទីក្រុងឡាអេ អំពីសៀមប្រកាសសង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទ ព្រះវិហារ និងប្តឹងឲ្យតុលាការកំពូលអន្តរជាតិបកស្រាយសាលក្រមតុលាការក្រុងឡាអេ ១៥ មិថុនា ១៩៦២។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២នេះដែរ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តីប្រគល់ប្រាសាទ ព្រះវិហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពីបរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ។
នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា យាងជាផ្លូវការទៅកាន់តំបន់ប្រា សាទព្រះវិហារ។ ដោយឡែកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅប្រាសាទព្រះវិហារជាផ្លូវការនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១០។
ប្រទេសកម្ពុជា និងប្រទេសថៃ បានមានទំនាក់ទំនងជាប្រក្រតីឡើងវិញ ចាប់តាំងពីលោកស្រី យីង ឡាក់ នាយក រដ្ឋមន្រ្តី នៃប្រទេសថៃ បានឈ្នះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១១កន្លងទៅនៅប្រទេសថៃ៕
--------------------------------------
កម្ពុជា​-​ថៃ ព្រមព្រៀង​ដក​កងទ័ព និង​បើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ឡើងវិញ​ 
ថ្ងៃទី 13 កក្កដា 2012, | ដោយ: CEN
ខេត្តសៀមរាប: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ិង​ឡាក់ ស៊ីណា​វ៉ាត់​បាន​ព្រមព្រៀង ដក​កងទ័ព ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ ក្នុងនោះ ច្រកព្រំដែន​មុខ​ប្រាសាទ​ព្រះវិហារ ចេញ​-​ចូល​ទៅកាន់​ប្រទេស​ថៃ ក៏​ត្រូវ​បើក​ឡើង​វិញ​ផងដែរ​។​

​យ៉ាងណាក៏ដោយ កម្ពុជា​សម្រេច​ដក​ចេញ នៅ​ថ្ងៃ​ទី​១៨​កក្កដា ឆ្នាំ​២០១២​។ រីឯ​ថៃ បាន​ប្រកាស​គាំទ្រ​កម្ពុជា តែ​មិន​ទាន់​កំណត់​ថ្ងៃ​នៅឡើយ​។​
​    ​
​សេចក្តីសម្រេច​ដូច្នេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី យ៉ិង​ឡាក់ នាយករដ្ឋមន្ត្រី​ថៃ ដោយ​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ ព្រមទាំង​មេទ័ព​ប្រទេស​ទាំង​ពីរ ចូលរួម ជាច្រើន​ផ្សេង​ទៀត កាលពី​ព្រលប់​ថ្ងៃទី​១៣​កក្កដា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​សុខា ក្នុង​ទី​រួម​ខេត្តសៀមរាប​។​

​បន្ទាប់ពី​កិច្ចប្រជុំ សន្និសីទកាសែត​រួមគ្នា​មួយ ត្រូវបាន​ធ្វើឡើង​។ ក្នុង​សន្និសីទកាសែត លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា បានប្រកាសថា កម្ពុជា​នឹង​សម្រួល​ដក​កងទ័ព ចំនួន ៤៨៥ នាក់ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​១៨​កក្កដា ឆ្នាំ​២០១២​។

​ ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ក៏​បាន​ប្រកាស​ពី​ការសម្រេច​ធ្វើតាម​កម្ពុជា ក្នុង​ការសម្រួល​ដក​ក​ង​ទ័ព ចេញ​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ ក៏​ប៉ុន្តែ​ភាគី​ថៃ មិន​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ណា​ច្បាស់លាស់ ក្នុង​ការដក​កងទ័ព​ថៃ​នោះទេ​។​

​ភាគី​ទាំងពីរ ក៏​សម្រេច​បើក​ច្រក​ព្រំដែន​ពីរ​ទៀត គឺ​ច្រក​អាន​សេះ នៅ​ខេត្ត​ព្រះវិហារ និង​ច្រកព្រំដែន​ស្ទឹង​បត់ នៅ​ខេត្ត​បន្ទាយមានជ័យ​។ ការបើក​ច្រកព្រំដែន​ថ្មី​បន្ថែម​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ​។​

​ជាមួយគ្នា​នោះ ក្នុង​សន្និសីទកាសែត លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យិង​ឡាក់ ក៏​បាន​សម្តែង​ការរីករាយ ដែល​បាន​មក​កាន់​កម្ពុជា នាពេលនេះ ជាពិសេស​លោក​ស្រី​បាន​មក​ចូលរួម​ក្នុង​សន្និសីទ​ធុរកិច្ច​អាមេរិក​អាស៊ាន នៅ​កម្ពុជា នា​ព្រលប់​ថ្ងៃទី​១៣​កក្កដា ឆ្នាំ​២០១២​។​

​ចំណែក​សម្តេច ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សាទរ​ចំពោះ​ភាគី​កងទ័ព​កម្ពុជា និង​ថៃ ដែល​បាន​ឯកភាពគ្នា សម្រួល​ដល់​ការដក​កងទ័ព ចេញ​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដែល​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ទី​ក្រុងឡាអេ​។

​សម្តេច​ហ៊ុន​ សែន ចាត់ទុកថា នេះ​ជា​ចំណុច​វិជ្ជមាន​ថ្មី​មួយទៀត រវាង​កម្ពុជា និង​ថៃ​។ ជាមួយគ្នា​នោះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ និង​ខេត្ត​របស់​ថៃ ដែល​នៅ​ទល់មុខ​តំបន់​នោះ​។

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា “​ការដក​កងទ័ព ចេញពី​តំបន់​ដែល​គ្មាន​កងទ័ព​បណ្តោះអាសន្ន កំណត់​ដោយ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ គឺ​បង្ហាញ​ពី​ឆន្ទៈ របស់​ភាគី​ទាំងសងខាង​។ ការដក​កងទ័ព​នេះ មិន​មានន័យថា ជា​ការដក​កងទ័ព​ចេញ​ពី​ទឹកដី​របស់​ខ្លួន​នោះទេ តែ​អនុវត្ដ​ទៅតាម​ការកំណត់​របស់ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​”​។​

​ សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា កម្ពុជា នឹង​កែសម្រួល​កងទ័ព​ចំនួន ៤៨៥ នាក់ ដោយ​ជំនួស​វិញ នៅ​ភ្នាក់ងារនគរបាល ២៥៥​នាក់ សម្រាប់​រក្សា​សណ្ដាប់ធ្នាប់​នៅ តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន និង​កម្លាំង​អភិរក្ស​ប្រាសាទ​ជាង ២០០ នាក់​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​បើក​ច្រក​ទ្វារ​ប្រាសាទ​ព្រះវិហារ​ជា​ផ្លូវការ សម្រាប់​ឱ្យ​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ព្រមទាំង​បើក​ច្រក​អានសេះ ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ ទល់​នឹង​ខេត្ដ​អ៊ូ​ប៊ុន ប្រទេស​ថៃ ជា​ផ្លូវការ​ឡើងវិញ​៕​

3 comments:

Anonymous said...

Thailand and Kambujah are brother...Preah Ream/Preah Lekh! Why don't Thailand help pull his elder brother out of Dai Viet's mouth now before its too late!!

Anonymous said...

Whatta hell agreement was that,does not sound like an agreement,it sound like do whatever you want.You want to stay guard your territory is ok ,if you don't want it ok...Child plays agreement.

Anonymous said...

Yuon swallows Khmer then siam next,Yuon already ate Laos,Cambodge put up a lots of resistant,thank god.