Speaking to reporters through Skype from the United States with Mr. Sourn Serey Ratha by his side, Bun Ratha said the arrest of Mam Sonando was not linked to him and that in fact he had never known Mam Sonando before.
He said he (Bun Ratha) has never been a member of the Association of Democrats. He said he was just a normal citizen. In the press conference, Bun Ratha did not mention anything about the creation of "secession zone" in Kratie.
ការចាប់ខ្លួនលោកម៉ម សូណង់ដូ មិនពាក់ព័ន្ធជាមួយលោកប៊ុន រដ្ឋាទេ
(ថ្ងៃទី 15 កក្កដា 2012, ម៉ោង 06:36:PM) | ដោយ: វិសាល
ភ្នំពេញ:
លោកប៊ុន រដ្ឋា
ដែលនិយាយតាមទូរស័ព្ទមកពីសហរដ្ឋអាមេរិក ជួបជាមួយអ្នកកាសែត
ដោយបានបដិសេធថា មិនជាប់ពាក់ព័ន្ធជាមួយលោកម៉ម សូណង់ដូ
ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជានាយកវិទ្យុសំបុកឃ្មុំទេ
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនៅកំពង់ដំរី
ស្រុកស្នួល ខេត្តក្រចេះនោះទេ។
សន្និសីទកាសែតរបស់អង្គការ
អំណាចពលរដ្ឋខ្មែរដែលទីតាំងនៅសហរដ្ឋអាមេរិករបស់លោកសួន សេរីរដ្ឋា
និងមានការចូលរួមពីលោកប៊ុន រដ្ឋា ធ្វើឡើងនៅក្នុងវិទ្យុសំបុកឃ្មុំ
ផ្ទះលេខ៣៣ ផ្លូវលេខ២៦BC ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ
កាលពីរសៀលម៉ោង៣ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១២
តាមរយៈទូរស័ព្ទផ្ទាល់ពីសហរដ្ឋអាមេរិក ដែលមានការចូលរួមពីលោកស្រី ឌិន
ផាណារ៉ា ប្រពន្ធលោកម៉ម សូណង់ដូ និងមេធាវីលោកម៉ម សូណង់ដូ លោកសុខ
សំអឿន និងអ្នកកាសែតមួយចំនួន។
លោកប៊ុន រដ្ឋា បាននិយាយថា
ការចាប់ខ្លួនលោកម៉ម សូណង់ដូ កាលពីព្រឹកថ្ងៃទី១៥ខែកក្កដា នេះ
មិនជាប់ពាក់ព័ន្ធជាមួយលោកទេ ហើយក៏មិនដែលធ្លាប់ស្គាល់គ្នាទេ
ជាមួយគ្នានោះលោកក៏មិនមែនជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យដែរ
គឺលោកជាពលរដ្ឋសុទ្ធសាធនៅខេត្តក្រចេះ។
ជាមួយករណីបង្កើតតំបន់អប្បគមន៍នៅកំពង់ដំរី ស្រុកស្នួល ខេត្តក្រចេះ
នោះ លោកប៊ុន រដ្ឋា មិនបានធ្វើអត្ថាធិប្បាយឡើយ។
សូមបញ្ជាក់ថា
សមត្ថកិច្ច ស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប៉ូលិស បានចូលដល់ក្នុងផ្ទះ
ដែលជាស្ថានីយ៍វិទ្យុសំបុកឃ្មុំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន
ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីនាំខ្លួនលោក ម៉ម សូណង់ដូ
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ FM ១០៥ MHz
នាព្រឹកម៉ោងជិត ៩ ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២។
នេះបើតាមការឲ្យដឹងរបស់លោកស្រី ឌិន ផាណារ៉ា ប្រពន្ធរបស់លោក ម៉ម
សូណង់ដូ។
លោកស្រី ឌិន ផាណារ៉ា បានឲ្យដឹងថា
ក្នុងពេលសមត្ថកិច្ច ចាប់ខ្លួនលោក ម៉ម សូណង់ដូ នៅផ្ទះរបស់លោកនោះ
ក៏មានការអានដីកា ចាប់ខ្លួន ដែលចេញពីតុលាការ ចោទប្រកាន់លោក ម៉ម សូណង់ដូ
ពាក់ព័ន្ធនឹងរឿងជម្លោះដី នៅខេត្តក្រចេះ។
ដីការបស់
ចៅក្រមស៊ើបសួរ របស់តុលាការខេត្តក្រចេះ លោក ចុក ងួន ចុះថ្ងៃទី២កក្កដា
ឆ្នាំ២០១២ បានបង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់
ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ក្នុងករណីជម្លោះដីនៅខេត្តក្រចេះ។
តាមដីកា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់
ជាអ្នកផ្តួមផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្ម
ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ របស់អាជ្ញាធរ
និងញុះញង់ឲ្យប្រជាពលរដ្ឋ កាន់អាវុធខុសច្បាប់
ដែលមានកំណត់ក្នុងមាត្រា២៨ ៥០៤ ៤៥៦ ៤៥៧ ៥០៩ និងមាត្រា ៤៦៤
នៃក្រមព្រហ្មទណ្ឌ។
ដីកាបង្ហាញថា បទល្មើសព្រហ្មទណ្ឌ
ប្រឆាំងលោកម៉មសូណង់ដូ ត្រូវផ្តន្ទាទោសពន្ធនាគារ
ហើយចៅក្រមក៏មានតំរុយ ដែលបង្ហាញពីពិរុទ្ធភាពគ្រប់គ្រាន់ ប្រឆាំងនឹង
លោក ម៉ម សូណង់ដូ។
នៅព្រឹកថ្ងៃអាទិត្យនេះ សមត្ថកិច្ច
បាននាំខ្លួន លោកម៉មសូណង់ដូ ពីផ្ទះរបស់លោក
ទៅសាកសួរនៅអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក ម៉ម
សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ
បានធ្វើដំណើរពីសហរដ្ឋអាមេរិក វិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ
កាលពីម៉ោងជាង ១០ យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។
នៅពេលលោកម៉មសូណង់ដូ មកដល់ព្រលានយន្តហោះ ភ្នំពេញ
គឺមិនមានការចាប់ខ្លួនរូបលោកឡើយ។
នៅពេលមកដល់ព្រលានយន្តហោះ
អន្តរជាតិភ្នំពេញ លោក ម៉ម សូណង់ដូ
ត្រូវបានទទួលស្វាគមន៍ដោយក្រុមគ្រួសារ
និងសមាជិកសមាគមអ្នកប្រជាធិបតេយ្យ
ក្រោមការឃ្លាំមើលពីសកម្មជនសង្គមស៊ីវិល និងក្រុមអ្នកកាសែត។
លោកម៉មសូណង់ដូ បានផ្តល់សម្ភាសន៍ដល់អ្នកកាសែតថា
លោកមិនភ័យខ្លាចនឹងការចាប់ខ្លួនណាមួយ ពីសំណាក់សមត្ថកិច្ចឡើយ
ព្រោះលោកមិនបានជាប់ពាក់ព័ន្ធនឹងករណីបំផុសមហាជនឲ្យចាប់ដី
ពិសេសករណីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះឡើយ។
ករណីជម្លោះដីនៅខេត្តក្រចេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រកាសចាត់វិធានការតាមផ្លូវតុលាការ
ប្រឆាំងនឹងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយសម្តេចនាយករដ្ឋមន្ត្រី
អះអាងថា ប្រធានសមាគមនេះ ជាអ្នកបំផុសមហាជនឲ្យចាប់ដីអាណាធិបតេយ្យ
រហូតដល់រដ្ឋាភិបាល បញ្ចេញកម្លាំងប៉ូលិស និងកងទ័ព បង្ក្រាប
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ នាំឲ្យក្មេងស្រីម្នាក់ស្លាប់
និងមនុស្សជាច្រើននាក់ត្រូវចាប់ខ្លួន និងរត់គេចខ្លួន។
សាខាសមាគមអ្នកប្រជាធិបតេយ្យ ៥ នាក់ ដែលមានទាំងឈ្មោះ ប៊ុនរដ្ឋា
ត្រូវបានសមត្ថកិច្ចប៉ូលិសតាមចាប់ខ្លួន តាមដីការបស់តុលាការ
ក្នុងរឿងជម្លោះដី ដែលសមត្ថកិច្ចចោទប្រកាន់ថា អ្នកទាំងនោះ
ជាមេក្លោងក្នុងការបំផុសឲ្យមហាជនចាប់ដី និងបង្កើតជាតំបន់អបគមន៍
នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
មកដល់ពេលនេះ មានជនជាប់ចោទ ៤ នាក់ បានចេញមកសារភាព ហើយសមត្ថកិច្ច
បានបង្វែរអ្នកទាំងនោះ ជាសាក្សី ដើម្បីដាក់បន្ទុក
ប្រឆាំងនឹងប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។
អតីតសកម្មជនរិះគន់ព្រំដែន ហើយត្រូវរដ្ឋាភិបាលកម្ពុជា
ចាប់ដាក់ពន្ធនាគារ កាលពីចុងឆ្នាំ២០០៤ លោក ម៉ម សូណង់ដូ
បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបារាំង និងសហរដ្ឋអាមេរិក
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២៕
1 comment:
Hun cent is paranoid fears of losing his power goes around accusing people without fact.All about politic motivation to get rid of Democratic people.Hun cent will not survive if he lost his power, Yuon Hanoi will kill him.
Post a Comment