A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 July 2012

The arrest of Mam Sonando not linked to Bun Ratha

 Bun Ratha, the "alleged secessionist", denied that the clash in Kratie, which a 14 year-old girl was killed, was linked to Mr. Mama Sonanda, president of the Association of Democrats and owner of Beehive Radio.

Speaking to reporters through Skype from the United States with Mr. Sourn Serey Ratha by his side, Bun Ratha said the arrest of Mam Sonando was not linked to him and that in fact he had never known Mam Sonando before.

He said he (Bun Ratha) has never been a member of the Association of Democrats. He said he was just a normal citizen. In the press conference, Bun Ratha did not mention anything about the creation of "secession zone" in Kratie. 
ការចាប់ខ្លួន​លោក​ម៉ម សូណង់ដូ មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ប៊ុន រដ្ឋា​ទេ​ 

 (ថ្ងៃទី 15 កក្កដា 2012, ម៉ោង 06:36:PM) | ដោយ: វិសាល ភ្នំពេញ: ​លោក​ប៊ុន រដ្ឋា ដែល​និយាយ​តាម​ទូរស័ព្ទ​មកពី​សហរដ្ឋអាមេរិក ជួប​ជាមួយ​អ្នកកាសែត ដោយបាន​បដិសេធថា មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ​ទេ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​កំពង់​ដំរី ស្រុក​ស្នួល ខេត្តក្រចេះ​នោះទេ​។


​សន្និសីទកាសែត​របស់​អង្គការ​ អំណាច​ពលរដ្ឋ​ខ្មែរ​ដែល​ទីតាំងនៅ​សហរដ្ឋអាមេរិក​របស់​លោក​សួន សេរី​រដ្ឋា និង​មានការ​ចូលរួម​ពី​លោក​ប៊ុន រដ្ឋា ធ្វើឡើង​នៅក្នុង​វិទ្យុ​សំបុក​ឃ្មុំ ផ្ទះ​លេខ​៣៣ ផ្លូវ​លេខ​២៦BC ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​រសៀល​ម៉ោង​៣​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១២ តាមរយៈ​ទូរស័ព្ទ​ផ្ទាល់​ពី​សហរដ្ឋអាមេរិក ដែលមាន​ការចូលរួម​ពី​លោកស្រី ឌិន ផា​ណា​រ៉ា ប្រពន្ធ​លោក​ម៉ម សូណង់ដូ និង​មេធាវី​លោក​ម៉ម សូណង់ដូ លោក​សុខ សំអឿន និង​អ្នកកាសែត​មួយចំនួន​។​

​លោក​ប៊ុន រដ្ឋា បាន​និយាយថា ការចាប់ខ្លួន​លោក​ម៉ម សូណង់ដូ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា នេះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ទេ ហើយក៏​មិនដែល​ធ្លាប់​ស្គាល់គ្នា​ទេ ជាមួយគ្នា​នោះ​លោក​ក៏​មិនមែនជា​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ​ដែរ គឺ​លោក​ជា​ពលរដ្ឋ​សុទ្ធសាធ​នៅ​ខេត្តក្រចេះ​។ ជាមួយ​ករណី​បង្កើត​តំបន់អប្បគមន៍​នៅ​កំពង់​ដំរី ស្រុក​ស្នួល ខេត្តក្រចេះ នោះ លោក​ប៊ុន រដ្ឋា មិន​បានធ្វើ​អត្ថាធិប្បាយ​ឡើយ​។​

​សូមបញ្ជាក់ថា សមត្ថកិច្ច ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប៉ូលិស បាន​ចូលដល់​ក្នុងផ្ទះ ដែលជា​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​នាំខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz នា​ព្រឹក​ម៉ោង​ជិត ៩ ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី ឌិន ផា​ណា​រ៉ា ប្រពន្ធ​របស់លោក ម៉ម សូណង់ដូ​។​

​លោកស្រី ឌិន ផា​ណា​រ៉ា បាន​ឲ្យ​ដឹងថា ក្នុងពេល​សមត្ថកិច្ច ចាប់ខ្លួន​លោក ម៉ម សូណង់ដូ នៅផ្ទះ​របស់លោក​នោះ ក៏មាន​ការអាន​ដីកា ចាប់ខ្លួន ដែល​ចេញពី​តុលាការ ចោទប្រកាន់​លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដី នៅ​ខេត្តក្រចេះ​។​


​ដីកា​របស់​ ចៅក្រម​ស៊ើបសួរ របស់​តុលាការ​ខេត្តក្រចេះ លោក ចុក ងួន ចុះ​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១២ បាន​បង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ក្នុងករណី​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ​។​

​ តាម​ដីកា លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ជា​អ្នក​ផ្តួ​ម​ផ្តើមគំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ របស់​អាជ្ញាធរ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់​អាវុធ​ខុសច្បាប់ ដែលមាន​កំណត់​ក្នុង​មាត្រា​២៨ ៥០៤ ៤៥៦ ៤៥៧ ៥០៩ និង​មាត្រា ៤៦៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដីកា​បង្ហាញថា បទល្មើស​ព្រហ្មទណ្ឌ ប្រឆាំង​លោក​ម៉ម​សូណង់ដូ ត្រូវ​ផ្តន្ទាទោស​ពន្ធនាគារ ហើយ​ចៅក្រម​ក៏មាន​តំរុយ ដែល​បង្ហាញ​ពី​ពិរុទ្ធភាព​គ្រប់គ្រាន់ ប្រឆាំងនឹង លោក ម៉ម សូណង់ដូ​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ សមត្ថកិច្ច បាន​នាំខ្លួន លោក​ម៉ម​សូណង់ដូ ពី​ផ្ទះ​របស់លោក ទៅ​សាកសួរ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​។​

​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក វិលត្រឡប់​មកកាន់​ទី​ក្រុងភ្នំពេញ​វិញ កាលពី​ម៉ោងជាង ១០ យប់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២​។ នៅពេល​លោក​ម៉ម​សូណង់ដូ មកដល់​ព្រលានយន្តហោះ ភ្នំពេញ គឺ​មិនមាន​ការចាប់ខ្លួន​រូប​លោក​ឡើយ​។​

​នៅពេល​មកដល់​ព្រលានយន្តហោះ​ អន្តរជាតិ​ភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ក្រុមគ្រួសារ និង​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ ក្រោម​ការឃ្លាំមើល​ពី​សក​ម្ម​ជន​សង្គម​ស៊ីវិល និង​ក្រុមអ្នកកាសែត​។​

​ លោក​ម៉ម​សូណង់ដូ បានផ្តល់​សម្ភាសន៍​ដល់​អ្នកកាសែត​ថា លោក​មិន​ភ័យខ្លាច​នឹង​ការចាប់ខ្លួន​ណាមួយ ពី​សំណាក់​សមត្ថកិច្ច​ឡើយ ព្រោះ​លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំផុស​មហាជន​ឲ្យ​ចាប់ដី ពិសេស​ករណី​នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​នោះឡើយ​។​

​ ករណី​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាត់វិធានការ​តាមផ្លូវ​តុលាការ ប្រឆាំងនឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី អះអាងថា ប្រធាន​សមាគម​នេះ ជា​អ្នក​បំផុស​មហាជន​ឲ្យ​ចាប់ដី​អាណាធិបតេយ្យ រហូតដល់​រដ្ឋាភិបាល បញ្ចេញ​កម្លាំង​ប៉ូលិស និង​កងទ័ព បង្ក្រាប កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ នាំ​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ចាប់ខ្លួន និង​រត់គេចខ្លួន​។​

​ សាខាសមាគម​អ្នកប្រជាធិបតេយ្យ ៥ នាក់ ដែលមាន​ទាំង​ឈ្មោះ ប៊ុន​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​តាម​ចាប់ខ្លួន តាម​ដីកា​របស់​តុលាការ ក្នុង​រឿង​ជម្លោះ​ដី ដែល​សមត្ថកិច្ច​ចោទប្រកាន់ថា អ្នក​ទាំងនោះ ជា​មេក្លោង​ក្នុងការ​បំផុស​ឲ្យ​មហាជន​ចាប់ដី និង​បង្កើតជា​តំបន់អបគមន៍ នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​ មកដល់ពេលនេះ មាន​ជនជាប់ចោទ ៤ នាក់ បាន​ចេញមក​សារភាព ហើយ​សមត្ថកិច្ច បាន​បង្វែរ​អ្នក​ទាំងនោះ ជា​សាក្សី ដើម្បី​ដាក់បន្ទុក ប្រឆាំងនឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ​។​

​ អតីត​សកម្មជន​រិះគន់​ព្រំដែន ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់ពន្ធនាគារ កាលពី​ចុងឆ្នាំ​២០០៤ លោក ម៉ម សូណង់ដូ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១២៕

1 comment:

Anonymous said...

Hun cent is paranoid fears of losing his power goes around accusing people without fact.All about politic motivation to get rid of Democratic people.Hun cent will not survive if he lost his power, Yuon Hanoi will kill him.