A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 16 July 2012

Delegations of SRP and HRP travelled to negotiate an alliance in Maila, Philippines scheduled for 17 July 2012

មន្ត្រី​បក្ស​សិទ្ធិ​មនុស្ស-​សមរង្ស៊ី​ធ្វើ​ដំណើរ​ទៅ​ទី​ណាត់​ជួប​ចរចា
ដោយ វណ្ណ វិចារ 2012-07-15 RFA
តំណាង​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ធ្វើ​ដំណើរ​ទៅ​បរទេស ដើម្បី​ជួប​ចរចា​គ្នា​អំពី​ការ​បង្រួបបង្រួម​បក្ស ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​១៧ កក្កដា នោះ​ហើយ។

RFA/Uon Chhin
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​៧ មិថុនា ឆ្នាំ​២០១២។

មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippine) ដែល​ជា​ទីតាំង​ណាត់​ជួប​ចរចា​គ្នា។ គណបក្ស សម រង្ស៊ី ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស សម រង្សី គឺ​លោក សម រង្ស៉ី ហើយ​គណបក្ស​សិទ្ធិ​មនុស្ស​ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស គឺ​លោក កឹម សុខា។

ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ នៅ​ថ្ងៃ​ទី​១៥ កក្កដា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា ទៅ​ជួបជុំ​លោក សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន។លោក​បន្ត​ថា របៀបវារៈ​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស មាន​តែ​មួយ​គត់ គឺ​ពិគ្រោះ​គ្នា​ដើម្បី​ឲ្យ​មាន​ការ​រួបរួម​យក​ជ័យ​ជម្នះ ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ​ឆ្នាំ​២០១៣។
លោក គង់ គាំ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី រំពឹង​ថា នឹង​មាន​លទ្ធផល​ល្អ​ក្នុង​ជំនួប​នេះ៖ «ខ្ញុំ ​ពេញ​ចិត្ត​នឹង​ការ​ពិភាក្សា​គ្នា​នេះ។ គណបក្ស​សិទ្ធិ​មនុស្ស​មាន​គោលដៅ​ស្រប​គ្នា​នឹង​គណបក្ស សម រង្ស៊ី ដោយ​រួបរួម​គ្នា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ឲ្យ​ប្ដូរ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៣ ដែល​ជា​គោលដៅ​ដែល សម រង្ស៊ី ដៅ​ឥត​មាន​ប្រែប្រួល»
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា មាន​ប្រសាសន៍​ថា លោក​ដឹក​នាំ​ក្រុម​ការងារ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាងកក ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដើម្បី​ជួប​ចរចា​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី៖ «ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ ហើយ​នឹង​ជួប​គ្នា​ស្អែក»
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​ កម្ពុជា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២។
យ៉ាង​ណា​ក៏ដោយ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ធ្លាប់​បាន​សើច​ចំអក​ចំពោះ​សម្ពន្ធភាព​របស់​គណបក្ស​ទាំង​ពីរ​ដែល​ប្រេះឆា​ គ្នា​នា​ពេល​កន្លង​ទៅ។ លោក ហ៊ុន សែន ក៏​ធ្លាប់​មាន​មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​បង្កើត​ឡើង​ដោយ​មាន​រូប​លោក​ជា​អ្នក​ជួយ​ជ្រោមជ្រែង បាន​ន័យ​ថា លោក កឹម សុខា ជា​កូនជឹង​របស់​គណបក្ស​ប្រជាជន។ ប៉ុន្តែ​លោក កឹម សុខា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ។
ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បើ​តាម​ការ​ពិនិត្យ​មើល​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា បង្ហាញ​ថា គណបក្ស​ទាំង​ពីរ​រួប​រួម​គ្នា​ជា​រឿង​សំខាន់​ក្នុង​ការ​ប្រជែង​យក​ឈ្នះ​ គណបក្ស​កាន់​អំណាច។ លោក​បន្ត​ថា នៅ​អាមេរិក អង់គ្លេស ដែល​ជា​ប្រទេស​ជឿន​លឿន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ មាន​បក្ស​នយោបាយ​សំខាន់​តែ​ពីរ​ប៉ុណ្ណោះ នៅ​កម្ពុជា​វិញ បើ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី រួម​គ្នា នឹង​ក្លាយ​ជា​គណបក្ស​ធំ​មួយ។
លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​ទៅ​ជួប​គ្នា​នៅ​ហ្វីលីពីន ជា​សញ្ញា​ល្អ​មួយ​ក្នុង​សម្ពនភាព៖ «ខ្ញុំ ​មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ទាំង​ពីរ​ហ្នឹង​នឹង​មាន​ការ​មូលមាត់​គ្នា​ជា​បណ្ដើរៗ និង​មាន​ដំណើរការ​វិជ្ជមាន ទៅ​ដល់​ត្រឹម​ណា​អត់​ដឹង​ទេ»
មន្ត្រី​គណបក្ស សម រង្ស៉ី ឲ្យ​ដឹង​ថា ក្រុម​ការងារ​​គណបក្ស សម រង្ស៊ី នឹង​ជួប​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល។ ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី រួម​ទាំង​លោក សម រង្ស៊ី នឹង​ជួប​ជាមួយ​ក្រុម​ការងារ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៧ ខែ​ក្កដា ឆ្នាំ​២០១២។
អ្នក​តាមដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា លើក​ឡើង​ថា បើ​គណបក្ស​ទាំង​ពីរ​គិត​ពី​ផល​ប្រយោជន៍​លទ្ធិប្រជាធិបតេយ្យ​ធំ​ជាង​ផល​ ប្រយោជន៍​បក្ស​រៀងៗ​ខ្លួន នឹង​នាំ​ឲ្យ​សម្ពន្ធភាព​ស្ថិតស្ថេរ​យូរ​អង្វែង ហើយ​ឈាន​ទៅ​រក​ជ័យជំនះ​នៅ​ថ្ងៃ​អនាគត​ទៀត​ផង៕

3 comments:

Anonymous said...

គណបក្សទាំងពីររួបរួមគ្នាឥតមានប្រែប្រួលជាសញ្ញាល្អមួយក្នុងសម្ពនភាផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
បើគណបក្សទាំងពីរគិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផលប្រយោជន៍បក្សរៀងៗខ្លួន នឹងនាំឲ្យសម្ពន្ធភាពស្ថិតស្ថេរយូរអង្វែង ហើយឈានទៅរកជ័យជំនះនៅថ្ងៃអនាគតទៀតផង៕ បើតាមការពិនិត្យមើលការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា បង្ហាញថា គណបក្សទាំងពីររួបរួមគ្នាជារឿងសំខាន់ក្នុងការប្រជែងយកឈ្នះគណបក្សកាន់អំណាច។ មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជា បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា នឹងក្លាយជាគណបក្សធំមួយ។
គណបក្សសិទ្ធិមនុស្សមានគោលដៅស្របគ្នានឹងគណបក្ស សម រង្ស៊ី ដោយរួបរួមគ្នា គិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផលប្រយោជន៍បក្សរៀងៗខ្លួន ដើម្បីឲ្យមានការផ្លាស់ប្ដូរ ឲ្យប្ដូររដ្ឋាភិបាលនៅឆ្នាំ២០១៣។ លទ្ធិប្រជាធិបតេយ្យ មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជា បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា នឹងក្លាយជាគណបក្សធំមួយ។

Anonymous said...

We hope and pray SRPand HRP can UNITE.
Our Motherland is in critical condition, let's SAVE her
before it's too late !!!

Khmer Girl

Anonymous said...

Why these grown ASS people can't get along? What the hell they are trying divide or get from each other? Power!!!? without country? Power without followers!? Come on fellows,Srok Khmer needs all of you! Disagree because of what!? I don't understand these people,you are all believe in Democracy right? If so,stop fighting,work together,united as one voice,standing together to beat Cpp in 2013,or sorry for the rest of your life....Leader w/o followers/country.....