តារាចម្រៀងពីរដួង ជាកូនធម៌ សម្ដេចតេជោ និងលោកជំទាវ រៀបការ
(ថ្ងៃទី 29 មិថុនា 2012, ម៉ោង 07:09:PM) | ដោយ: ចៅចិត្រ Cambodia Express News
The wedding of Hun Sen's and Bun Rany's god children: Singers Ouk Narim and Chhorm Chhorpum. Their wedding was organised by Hun Sen's wife, Bun Rany. She was actively in charge of inviting all important government officials, VIPs and businessmen.
Chhorm Chhorpum is the daughter of singer Chhorm Chhorvin, the niece of singer Chhorm Bunyong and the niece of the the lead singer of American band Dengue Fever, Chhorm Nimol.
Chhorm Chhorpum is the daughter of singer Chhorm Chhorvin, the niece of singer Chhorm Bunyong and the niece of the the lead singer of American band Dengue Fever, Chhorm Nimol.
ភ្នំពេញ:
អាពាហ៍ពិពាហ៍ របស់លោក អ៊ុក ណារីម និងឆោម ឆពុំ
បានប្រព្រឹត្ដដោយភាពអធឹកអធមបំផុត ក្រោមការចាត់ចែង របស់លោកជំទាវ
ប៊ុន រ៉ានីហ៊ុនសែន
ហើយក៏មានភ្ញៀវកិត្ដិយសសុទ្ធតែជាមន្ដ្រីជាន់ខ្ពស់ និងជាភរិយា
របស់មន្ដ្រីធំក្នុងជួររាជរដ្ឋាភិបាល។ អាពាហ៍ពិពាហ៍
តារាចម្រៀងមួយគូរនេះ នឹងទទួលភ្ញៀវ ចំនួនជាង១០០តុនៅអាគារ G
កោះពេជ្រ នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២។
ពិធីនេះ
បានប្រារឰទៅដោយរលូន ហើយគ្មានអ្នកណា
ម្នាក់ទ្រាំមិនស្ងើចសរសើរចំពោះអាពាហ៍ពិពាហ៍របស់តារាពីរដួងនេះទេ
នឹងអាចនិយាយបានទៀតថា
ជាប្រវត្ដិសាស្ដ្រនៃមង្គលការរបស់តារាសិល្បៈខ្មែរ។
ទោះជាធ្លាប់មានពិធីមង្គលការរបស់អ្នកសិល្បៈមុនៗ
ក៏មិនអាចប្រៀបផ្ទឹមបានដែរ។
ក្បួនហែរជំនូនដ៏សម្បូរហូរហៀរ
បស់តារាមានវាសនាខ្ពស់ពីរដួង បានរំលេចចេញនូវភាពអឹកអធឹក
ដោយសារតែអ្នកហែរជំនូនជាង១០០គូរ
មានស្លៀកពាក់យ៉ាងមានរបៀបរៀបរយមានអ្នកខ្លះចង ក្បិន
អ្នកខ្លះទៀតពាក់តឺនុយអាវធំ និងមួយចំនួនទៀតសុទ្ធតែអ្នកធំ។
យើងគិតពីច្រកចូលរហូតដល់រោងជ័យឃើញមានកម្លាំងការពារ
ដែលមិនខុសពីអាពាហ៍ពិពាហ៍របស់កូនមន្ដ្រីធំនោះឡើយ។
ពិធីកាត់សក់បង្កក់សិរីបានមកដល់កូនកំលោះអ៊ុក ណារីម និងកូនក្រមុំឆោម ឆពុំ ប្រកបដោយទឹកមុខអររំភើបរីករាយឥតឧបមា។
លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ក៏បានចូលរួមកាត់សក់ដល់កូនកំលោះ កូនក្រមុំ
និងជូនពរឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង នឹងដើម្បីជាការលើក
មុខមាត់ដល់គូរភរិយាថ្មីលោកជំទាវបានជូនគ្រឿងពេជ្រមួយឈុតមានតម្លៃ
រាប់ម៉ឺនដុល្លារ ហើយត្រូវគេបានដឹងថា
តារាចម្រៀងពីរដួងនេះត្រូវជាកូនធម៌
របស់សម្ដេចនិងលោកជំទាវមានរយៈពេល៦ឆ្នាំ មកហើយ។
គួររំលឹកថា
សម្ដេចហ៊ុន សែន និងលោកជំទាវ
បានផ្សំផ្គុំឱ្យពួកគេទាំងពីរមានពិធីមង្គលការនេះ
ឡើងតាមបំណងប្រាថ្នា ហើយបានឱ្យលោកឧត្ដមសេនីយ ហ៊ីង ប៊ុនហៀង
និងលោកស្រីធ្វើជាមេបាខាងស្រី។ នាងឆោម ឆពុំ មានឈ្មោះពិតគឺឆោម
សុជាតា កើតថ្ងៃទី៩ខែធ្នូឆ្នាំ១៩៨២ នៅឃុំកូប ស្រុកសេរីសោភ័ណ
ខេត្ដបាត់ដំបង។ ចំពោះលោកអ៊ុក ណារីម កើតថ្ងៃទី៣ខែកក្កដា ឆ្នាំ១៩៨១
នៅក្រុងភ្នំពេញ៕
2 comments:
Very CPP Yuon Family trees of Hun Sen coming from Communist Land thieves of Communist Yuon/Vietnam
You're absolutely right my fella!!! His father citizens that Hunzen scares most beside his ugly red cross witch,eat raw meat of Hanoi congkak...
Post a Comment