A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 30 June 2012

Civil society: The implication of Mam Sonando to the "secessionists" was politically motivated

Civil society: The implication of Mam Sonando to the "secessionists" was politically motivated.

សង្គម​ស៊ីវិល៖ ការ​ភ្ជាប់​លោក សូណង់ដូ ក្នុង​តំបន់​អបគមន៍​ទំនង​ជា​នយោបាយ 
ដោយ ម៉ម មុនីរតន៍ 2012-06-29 Radio Free Asia

ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​មួយ​ចំនួន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​គំរាម​របស់​លោក ហ៊ុន សែន តាម​ប្រព័ន្ធ​ច្បាប់ ប្រឆាំង​នឹង​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ថា ទំនង​ជា​ចេតនា​នយោបាយ​ក្នុង​ន័យ​ដើម្បី​បញ្ចប់​ការ​រិះគន់​នានា។

ការ​គំរាម​នេះ ខណៈ​រដ្ឋាភិបាល​ព្យាយាម​ភ្ជាប់​ករណី​របស់​ប្រធាន​សមាគមន៍​មួយ​នេះ​ទៅ​នឹង​ តំបន់​អបគមន៍ ដែល​ចាត់​ទុក​ថា​ជា​ឥរិយាបថ​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស​នោះ។

ការ​ថ្លែង​សារ​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី សំដៅ​ដល់​តំបន់​អបគមន៍​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម​គិត​ថា មិន​ខុស​ទៅ​នឹង​អ្វី​ដែល​ពាក្យ​ចាស់​ពោល​ថា សម្លាប់​មួយ គំរាម​មួយ​ពាន់ ឬ​ថា បិទ​ទ្វារ​វៃ​ឆ្កែ​នោះ​ទេ។
ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ដែល​ប្រើ​ប្រាស់​វេទិកា​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ១​ពាន់​នាក់ ក្នុង​ការ​ត្រៀម​ចុះ​ចែក​ដី​នៅ​គ្រា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ប្រើ​មធ្យោបាយ​បែប​នេះ​របស់​រដ្ឋាភិបាល ទំនង​ជា​ចេតនា​ស្វះស្វែង​រក​សំឡេង​គាំទ្រ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ជា​ជាង​ឆន្ទៈ​ក្នុង​គោលការណ៍​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។
លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក​គិត​ថា ការ​គំរាម​ត​តាំង​តាម​រូបភាព​តុលាការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ប្រឆាំង​នឹង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ភ្ជាប់​ទៅ​នឹង​តំបន់​អបគមន៍​នេះ ទំនង​កើត​ឡើង​ក្រោម​ហេតុផល​មួយ​ចំនួន អាច​ជា​ការ​បញ្ចប់​ទៅ​នៃ​ការ​ផ្សាយ​របស់​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ការ​ព្រួយ​បារម្ភ​ដល់​ការ​រីក​លូតលាស់ នៃ​អ្នក​គាំទ្រ​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។
លោក​បន្ត​ថា គេ​ហាក់​ឃើញ​ហេតុផល​តិចតួច ដែល​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​ រដ្ឋាភិបាល។ លោក​ថា នោះ​ក៏​ព្រោះ​តែ​ពលរដ្ឋ​គ្មាន​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​តាម​រយៈ​ ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល។
លោក មឿន តុលា៖ «ជា​ពិសេស គឺ​មាន​តែ ១០៦.៥ ឬ​ក៏ ១០៥​ហ្នឹង​ឯង ដែល​អាច​ហ៊ាន​ផ្សាយ​នូវ​ព័ត៌មាន​ជាក់​ស្ដែង អាច​មាន​ឮ​សំឡេង​ប្រជាពលរដ្ឋ​យំ​ពិត​ប្រាកដ។ ដោយ​ឡែក​វិទ្យុ​ផ្សេងៗ​ហ្នឹង គឺ​ពិបាក។ ហើយ​វិទ្យុ​អាស៊ី​សេរី វីអូអេ ដែល​ជា​វិទ្យុ​អន្តរជាតិ​ហ្នឹង ក៏​បាន​ទិញ​ម៉ោង​ពី​វិទ្យុ​អស់​ហ្នឹង​ដែរ។ ខ្ញុំ​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​ដែល​ថា​តំបន់​អបគមន៍​អី​អស់​ហ្នឹង គ្រាន់​តែ​ជា​លេស។ ប៉ុន្តែ ខ្ញុំ​មើល​ឃើញ​ចេតនា​ផ្តាច់​ឫសគល់​នៃ​ចលនា​ប្រជាធិបតេយ្យ​ហ្នឹង វា​ច្រើន​ជាង»
បើ​ទោះ​ជា​បែប​នេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ថា ដី​ដែល​មាន​ជម្លោះ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ រដ្ឋាភិបាល​ពុំ​បាន​លូក​ដៃ និង​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ណា​មួយ ដូច​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​នោះ​ទេ។ ក្នុង​ន័យ​នេះ លោក​ថា​ដើម​ហេតុ​នៃ​ភាព​ចម្រូងចម្រាស កើត​ឡើង​ដោយ​សារ​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ កំពុង​ចោទ​ថា រដ្ឋាភិបាល​បណ្ដេញ​ប្រជាជន​ចេញ​ពី​ភូមិ។ តែ​ខ្ញុំ​សូម​ជម្រាប​ថា អ្នក​កំពង់ដំរី​អត់​មាន​ប៉ះ​ពាល់​ដីធ្លី​របស់​គាត់​ទាំង​អស់ បោះ​ឆ្នោត​ឃុំ​កន្លង​ទៅ ឃុំ​កំពង់ដំរី គណបក្ស​ប្រជាជន​ស៊ី​ប្រាំ​កៅអី ដាច់​ប្រាំ​កៅអី​ពឹប។ យើង​មាន​បាន​ប៉ះ​ពាល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពី​កាល។ ពួក​អនាធិបតេយ្យ​ទៅ​ពី​ក្រៅ​តើ តាម​រយៈ​អា​មេខ្លោង​នៅ​ភ្នំ​ពេញ​នែក ដែល​បង្កើត​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ»
បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​ពុំ​មាន​កំហុស​ក្នុង​រឿង​នេះ​យ៉ាង​ណា​ក្តី តែ​នៅ​ក្នុង​ការ​បង្ក្រាប និង​បោស​សំអាត​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ដែល​មាន​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្រោម​បទ​ចោទ​ថា បាន​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ ព្រឹត្តិការណ៍​នោះ យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​កុមារី​ម្នាក់​ត្រូវ​បាញ់​ស្លាប់​ភ្លាមៗ និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​បន្ត​តាម​ចាប់​ខ្លួន ក្នុង​នោះ​មាន​លោក ប៊ុន ឆន និង​លោក ប៊ុន រដ្ឋា ជាដើម ដែល​ជា​សមាជិក​របស់​ក្រុម​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។
លោក ចាន់ សុវេត អនុប្រធាន​ស៊ើប​អង្កេត​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក​ចាត់​ទុក​ថា លោក ម៉ម សូណង់ដូ ដែល​កំពុង​ស្ថិត​ក្រោម​បទ​ចោទ​របស់​រដ្ឋាភិបាល​នេះ គេ​នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ។ លោក​មាន​ប្រ​សាសន៍​ថា បទ​ចោទ​នេះ​ទំនង​មាន​ហេតុផល​ផ្សេង ក្រៅ​ពី​តំបន់​អបគមន៍ តែ​ថា​ដើម្បី​ងាយ​ស្រួល​ដាក់​បន្ទុក​តាម​ផ្លូវ​ច្បាប់ លោក​គិត​ថា រដ្ឋាភិបាល​ព្យាយាម​ទាញ​អង្គ​ហេតុ​ភ្ជាប់​ទៅ​នឹង​តំបន់​អបគមន៍ ដែល​ជា​សកម្មភាព​មួយ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អំពើ​ប្រឆាំង​រដ្ឋាភិបាល។ តែ​ទោះ​ជា​យ៉ាង​ណា លោក​អះ​អាង​ថា​នឹង​បន្ត​ស៊ើប​អង្កេត​បន្ត​ទៀត​ក្នុង​ហេតុការណ៍​នេះ។
លោក ចាន់ សុវេត៖ «ម៉ម សូណង់ដូ គាត់​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដែល​តែង​តែ​ធ្វើ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​រឿង​អាស្រូវ​ខ្លះៗ សម្រាប់​ការ​រំលោភ​សិទ្ធិ​មនុស្ស សម្រាប់​ការ​រំលោភ​សិទ្ធិ​នយោបាយ​អី​ហ្នឹង ជាដើម។ អញ្ចឹង ជា​ចំណុច​ដែល​អាច​ថា មាន​ការ​កត់​សម្គាល់ ហើយ​មួយ​ទៀត​នោះ អ្នក​ដែល​ចូល​រួម​ចំណែក​ដឹកនាំ​ក្នុង​ការ​អើ...ទាម​ទារ​តវ៉ា​ដីធ្លី​ក៏​ជា​ អ្នក​ដែល​ចូល​រួម​សមាជិក​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ដែរ»
លោក ម៉ម សូណង់ដូ ដែល​ពេល​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វីស (Switzerland) នៅ​ឡើយ​នោះ លោក​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា តាម​ទូរស័ព្ទ​ដោយ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ថា លោក​នឹង​មិន​ខ្លាច​ពី​ការ​ចាប់​ខ្លួន​ដូច​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែង​សារ​នោះ​ទេ។ ពោល​គឺ​លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​បញ្ចប់​ការងារ​រួច។ លោក​គិត​ថា បទ​ចោទ​គឺ​ពុំ​មាន​ភស្តុតាង​រឹងមាំ និង​ថា​លោក​ពុំ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ណា​មួយ​ចំពោះ​តំបន់​អបគមន៍​នោះ​ ដែរ។
លោក ម៉ម សូណង់ដូ៖ «ខ្ញុំ​គ្រាន់​តែ​ជា​ប្រធាន​សមាគមន៍។ ខ្ញុំ​អត់​មាន​ចូល​ដៃ ចូល​ជើង​ទៅ​ឲ្យ​ធ្វើ​អញ្ចឹងៗ​ទេ។ ហេតុ​ដូច្នេះ ដូច​អត់​មាន​អី​ការ​ចោទ​ប្រ​កាន់​អី​ឲ្យ​ច្បាស់​លាស់ គ្រាន់​តែ​អ្នក​ដែល​វា​មាន​ទំនាស់​ហ្នឹង គឺ​ជា​សមាជិក​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​ជា​សមាជិក​គាំទ្រ។ បើ​មាន​សមាជិក​ដែល​សកម្ម​បម្រើ​សមាគមន៍​ហ្នឹង គឺ​គាត់​សុទ្ធ​តែ​ស៊ីញេ​ផ្ដិត​មេដៃ​​​គោរព​ច្បាប់​ផ្ទៃ​ក្នុង និង​លក្ខន្តិក។ គាត់​មិន​ត្រូវ​ធ្វើ​ឲ្យ​លើស​ពី​ប៉ុណ្ណឹង​ទេ។ បើ​សិន​គាត់​ធ្វើ​លើស​ពី​ប៉ុណ្ណឹង គឺ​រឿង​របស់​គាត់»
បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​យ៉ាង​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា ការ​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​ចេតនា​បំបែក​រដ្ឋ​នោះ គឺ​ជា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។ ស្រប​ពេល​ដែល​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ចូល​ខ្លួន​សារភាព​ពី​អ្នក​មាន​ទោស មក​ជា​សាក្សី។ ប្រមុខ​រដ្ឋាភិបាល​ព្រមាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​ត​តាំង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ប្រធាន​សមាគមន៍​អ្នក​ ប្រជាធិបតេយ្យ​ថែម​ទៀត។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ឥឡូវ​លេង​ជា​មួយ​នឹង​អ្នក​មេ​ខ្លោង​ សមាគមន៍​អ្នក​ប្រជាធិបតេយ្យ ដែល​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ហើយ រំលាយ​ភូមិ​ចាស់​បង្កើត​ភូមិ​ថ្មី​ដល់​ទៅ​ប្រាំ​ពីរ ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ។ រឿង​នេះ​មិន​អាច​ឲ្យ​កើត​មាន ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ»
លោក សុខ សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​ពន្យល់​ថា ដើម្បី​ធានា​ចំពោះ​ការ​វិនិច្ឆ័យ​ឈរ​លើ​ភាព​ឯករាជ្យ យុត្តិធម៌ និង​មិន​លំអៀង ត្រូវ​ទាម​ទារ​ការ​ស៊ើប​អង្កេត​មួយ​ឲ្យ​បាន​ស៊ី​ជម្រៅ និង​សុក្រឹត ដោយ​ផ្អែក​លើ​ភស្តុតាង និង​អង្គហេតុ។ លោក​គិត​ថា ប្រសិន​បើ​លោក ម៉ម សូណង់ដូ មិន​ស្ថិត​នៅ​ពី​ក្រោយ​បទ​ចោទ​ដូច​ដែល​រដ្ឋាភិបាល​រក​ឃើញ​ទេ លោក​ថា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទំនង​រួច​ផុត​ពី​ការ​ចោទ​ ប្រកាន់។
លោក សុខ សំអឿន៖ «អា​ហ្នឹង ទាល់​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិត​ដល់​បន្តិច។ តើ​ពួក​ក្រចេះ​ហ្នឹង គាត់​ធ្វើ​ដោយ​ខ្លួន​ឯង? ជួន​កាល​គាត់​អាច​ងងឹត​ងងុល ឬ​ក៏​ជួន​កាល ការ​ធ្វើ​ហ្នឹង​វា​ហួស​ហេតុ​អី​តិចតួច​អញ្ចឹង​ទៅ ជា​គំនិត​របស់​ខ្លួន​ឯង ឬ​ក៏​ជា​ការ​បញ្ជា​របស់​លោក ម៉ម សូណង់ដូ។ ថា​តើ​មាន​ទំនាក់​ទំនង​យ៉ាង​ម៉េច? បើ​អត់​មាន​ទំនាក់​ទំនង​ទេ វា​អត់​ពាក់​ព័ន្ធ​លោក ម៉ម សូណង់ដូ ទេ»
ស្ថិត​ក្រោម​សម្ពាធ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គិត​ថា តើ​លោក ម៉ម សូណង់ដូ អាច​ប្រឈម​មុខ​ទៅ​នឹង​ច្បាប់​របស់​ប្រ​ទេស​ដែរ ឬ​ទេ? ក្នុង​ន័យ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ប្រសិន​បើ​ប្រព័ន្ធ​តុលាការ​មាន​ភាព​ឯករាជ្យ ពោល​គឺ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ និង​បំពេញ​ការងារ​ក្នុង​នាម​ស្ថាប័ន​មិន​ចូល​បក្ស​សម្ព័ន្ធ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​លោក ម៉ម សូណង់ដូ មិន​ស្ថិត​នៅ​ពី​ក្រោយ​រឿង​រ៉ាវ​ដ៏​ចម្រូង​ចម្រាស់​នេះ នោះ​មាន​ន័យ​ថា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទំនង​គេច​ចេញ​ពី​សំណាញ់​ ច្បាប់​បាន៕

10 comments:

Anonymous said...

Under Hunzen's regime [communism] everyone that dares to talk the truth about national's agenda against communism Hunzen's clans[Hanoi's puppet] will be forced to be exiled or prosecuted using jungle's laws without regard.Whether or not the agenda is exposing the truth about national's corruption or Cpp oppression,destroyed forestry,land concession,land ceding to century old adversary[Yuon] all of these above that mention and more were crime against Cpp's regime.


Punishable by putting these individual in prison or threatening them with lawsuit using Cpp court of the jungle,Cpp court system is "favoritism" anyone against Cpp's clans is automatically " QUILTY "without a doubt.

Some one like Mom Sonondo,Bun Ratha and many more that spokes the truth against this Corruptism/favoritism Cpp's crooks were a thorn to Hunzen's fresh!!!

Those patriotism will have place to live under this puppet's regime,because of their opinion on Hunzen's favoritism stealing from the poor giving to the rich or should i say ROBBED FROM THE POOR GIVING TO THE RICH....

All of the above mention must be stopped if Hunzen wants the country to move forward to be prosperous nation and opportunity for all you and unity of all Khmers across party line,what Hunzen did now is divided Khmer into classes division or groups division,this is more dangerous and deadly consequence in the future,the nation is a time bomb will be exploding at any moment,if Cpp Hunzen is not changes to fulfil the will of the people,don't be under estimated the power of the people and the will to survive,Boueng Kak's residents prove that the will to survive is stronger than dictatorship of the CROOKS.


Young Khmer professional.

Anonymous said...

MAM Sonando, Serey Rotha, is the most wanted men in Cambodia,,

any where, any places, i see him
i will make a report to PHN to captures & bring him back to face justice in PHN court.,

u can run, however- u can't hide..

Anonymous said...

No one in the right freaking'mind is agreeing with your narrow minded a little frog in a small water well like you poster @2:37am. You better thanks god that you got a privilege to live in the society with an expense of those whose dare to speaks for your freedom.

Stop saying this nonsense,come joint the movement to free all Khmers from this corruption oppressive's regime.I am sick of your senseless way of thinking...You'll never find these people,because they are at my house under ground.You dare to come,you must say goodbye to your love one,because you will not return in one piece!!!

Anonymous said...

to; 614am
DON'T brain wash me, not gonna works
i'm not stupid like u, killing khmer peoples n divided khmer aparts..

it is my rights to report n capture most wanted men in Cambodia.

he can runs, however can't hide, under ground for forever, if u dared to let it go, it'll capture..

i'm sure, alot of peoples are watching him right now.

Anonymous said...

Right little duck!!! Your brain is washable with acid or pool chemical to clean up your Yuon's slave mentality or perhaps these chemicals mention above were not strong enough to clean it,well i can surgery remove it and put back Champanzee's brain so that you can distinguish between what's wrong and what's right....Right now you are confusing big time..

Anonymous said...

Proved it to me, if I was confused,,,
U are right Viet, are smarter than Khmer ...
They were not dumped like u.,

U wished, in your dreams, if,,,, my brain can be washed..

Anonymous said...

Prove to me that you still confused!!! You are wrong again!!! Yuon are smarter than you or Cpp your father's regime.Yuon be able to used you or Cpp as its tool for its propagandas to serve its(Yuon) interests
to used you to fight your own race,how dumb were you and your Cpp clans?!!??

You need brain surgery my little ducky duck!!! I'll perform the surgery on you for free of charge!!! Proved to me that Yuon are clever than you and your father,uncles,aunts,brothers,sisters,that's why Yuon used to like remote control toys
Yuon program you to be a dumb-toys....

Anonymous said...

don't try to divided khmer apart,
i don't buy it ,,,

don't want to try fake surgeon either

of course, Viet also smarter than u as well as your relatives...

play smart, our peoples has enjoyed peace.

Anonymous said...

of course, Viet - are also smarter than u & your families..

don't try to divided khmer aparts,
stand firm n strong

not poor & weak liked u.

Anonymous said...

What is this "secessionists" stuff having to do us youns? It's your country, and you deal with your own internal problems. All we ask for is friendly relationship. HunXen is your PM, you go complain to him.