A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 30 June 2012

Interview with Tep Vanny and Bo Chhorvy, representatives of the Boeung Kak Lake residents

ការ​ដោះលែង​អ្នក​ភូមិ​បឹងកក់​និង​ដំណោះស្រាយ​បញ្ហា​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ (ហេឡូ​វីអូអេ ២៨ មិថុនា ២០១២)  
អ្នកស្រី​ ទេព​ វន្នី​ និង​អ្នកស្រី​ បូ ឆវី ​តំណាង​អ្នក​ភូមិ​បឹងកក់​ ពិភាក្សា​អំពី​ការ​ដោះលែង​អ្នក​ភូមិ​បឹងកក់​​នា​ពេល​ថ្មីៗ​នេះ និង​ដំណោះស្រាយ​លំនៅដ្ឋាន នៅ​ក្នុង​​​កម្មវិធី​ហេឡូ​វីអូអេ​។ (រូបថត៖ VOA Khmer)
ថ្ងៃសុក្រ, 29 ខែមិថុនា 2012 ដោយ សុខ ខេមរា វីអូអេ​ | វ៉ាស៊ីនតោន
សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ថ្ងៃ​ទី ២៨ មិថុនា ២០១២៖

ការ​ដោះលែង​អ្នក​ភូមិ​បឹងកក់​និង​ដំណោះស្រាយ​បញ្ហា​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ (ហេឡូ​វីអូអេ ២៨ មិថុនា ២០១២)
Listen to the audio of the interview below:

តំណាង​ប្រជាពលរដ្ឋ​អ្នក​ភូមិ​បឹងកក់​ទាមទារ​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ វាស់វែង​ដីធ្លី​​ជូន​អ្នក​ភូមិ​បឹងកក់​ដើម្បី​បញ្ចប់​ជម្លោះ​និង​ការ​ រងទុក្ខ​ទោស​របស់​អ្នក​ភូមិ។​ នេះ​បើ​ តាម​ការ​អះអាង​របស់​អ្នកស្រី​ ទេព​ វន្នី​ និង​អ្នកស្រី​ បូ ឆវី ​តំណាង​អ្នក​ភូមិ​បឹងកក់​ ដែល​ចូលរួម​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពិភាក្សា​អំពី​ ប្រធានបទ​ស្តី​ពី​ «ការ​ដោះលែង​អ្នកភូមិ​បឹងកក់​និង​ដំណោះស្រាយ​រឿង​ការ​ បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ»។

អ្នកស្រី​ទេព វន្នី​ ជា​ជន​រងគ្រោះ​ម្នាក់​ដែល​ទើប​រួច​ពី​គុក​ដោយសារ​ការ​តវ៉ា​រឿង​ការ​ បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន។​ ហើយអ្នកស្រី ​បូ ឆវី ​ទើប​រង​ការ​វាយប្រហារ​ដោយ​ គ្រេច​ដៃ​ ដោយសារ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ពុធ​ហើយ​ត្រូវ​បង្រ្កាប​ដោយ​ក្រុម​ប៉ូលីស


ជន​រងគ្រោះ​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រុមហ៊ុន​ថា​បាន​ ឃុបឃិត​គ្នា​ ដោយ​មិន​បាន​វាស់វែង​ដីធ្លី​និង​បែងចែក​ដីធ្លី​ជាង​១២​ហិកតា​ដែល​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ផ្តល់​ឲ្យ​នោះ​ទេ។​ ពួកគេ​ព្រមាន​ថា​ ពួកគេ​មិន​ ខ្លាច​នឹង​ការ​ចាប់​ខ្លួន​ ការ​ប្រើ​អំពើ​ហឹង្សា​ និង​ការ​ដែល​អាជ្ញាធរ​បង្ក​ទុក្ខ​ទោស​ នោះ​ទេ​ ក្នុង​ការ​ទាមទារ​ដី​និង​ផ្ទះ​ពួក​គេ​ឲ្យ​បាន​នោះ។​

No comments: