DAP News
English by Khmerization
Cambodian and Thai troops have confronted each other at Border Pillar Nos. 43 and 46 in O'Beichoan village, in O'Chrov district (near Poipet) in Banteay Meanchey province after 37 Thai families, backed up by Thai police and soldiers, crossed to farm inside Cambodian territory on 4th June, but were prevented by Cambodian soldiers from doing so.
After a tense confrontation, they retreated. But on 6th June, they returned again and there was another confrontation. After talks, both sides agreed to use GPS to find out the border lines. The GPS showed that the area is well inside Cambodian territory and the Thai side agreed to withdraw.
According to the report, on April 27, a Cambodian military officer named Keo Narin hired Thai tractors (and Thai drivers) to plough his land in the area to grow crops. The 37 Thai families saw that Thai workers were working in the area so they wanted to come and farm in the area too, but they were prevented by Cambodian troops from doing so.
According to the same report, in the past, those Thai families had farmed on 100 hectares of Cambodian territory, but now they have increased the territory they encroached to 262 hectares.
Read Khmer article below:
កងទ័ព កម្ពុជា-សៀម ពាក់មុខយក្ស ដាក់គ្នា នៅចំណុច ព្រំដែន ដីខ្មែរស្រែថៃ
បន្ទាយមានជ័យ ៖ សភាពការណ៍ព្រំដែន រវាងកម្ពុជានិងថៃ
នៅចន្លោះបង្គោលលេខ ៤៣,៤៦ បានចាប់ផ្ដើមឡើងកំដៅ នៅ ប៉ុន្មានថ្ងៃនេះ ដោយសារតែ
ប្រជាពលរដ្ឋ ថៃ ចំនួន ៣៧គ្រួសារ ដោយមានការគាំទ្រ
និងការពារពីតម្រួតព្រំដែនរបស់គេផង ដែរនោះ បានព្យាយាមចូលមកភ្ជួររាស់ធ្វើស្រែ
នៅលើដីខ្មែរ ចំណុចបង្គោលព្រំដែន លេខ ៤៣ ហើយភាគីកងទ័ពកម្ពុជា បាន
ធ្វើការរារាំង ដោយសំអាងថា ទីតាំងខាងលើ គឺស្ថិតនៅលើទឹកដីខ្មែរ ។
មន្ដ្រីយោធាកម្ពុជា នៅកងពលតូចលេខ ៥១ មួយរូប បានប្រាប់ឱ្យដឹងថា ការតានតឹងនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែមិថុនា ខណៈតម្រួតប្រដាប់អាវុធថៃ មាន គ្នាជាង ១០នាក់ និងមានកម្លាំងគាំទ្រពីក្រោយជាច្រើនទៀតនោះ បានមក ការពារកសិកររបស់ខ្លួន ឱ្យចូលមកភ្ជួរស្រែ និងព្រោះស្រូវនៅលើដីខ្មែរនោះ ហើយត្រូវបាន កងទ័ពកម្ពុជាទៅធ្វើការហាម ឃាត់ តែពួកគេនៅតែមានៈចង់ធ្វើឱ្យទាល់តែបាន។ ប៉ុន្ដែក្រោយពីមានការរារាំង និងពន្យល់ឱ្យយល់ពីច្បាប់ និងគោលការណ៍របស់ ប្រទេសទាំងពីររួចមក ទើបពួកគេធ្វើការសម្របសម្រួលទៅវិញ ។ លុះដល់ថ្ងៃទី៦ ខែមិថុនា ពួកគេ ព្យាយាមចូលមកទៀត ហើយភាគីកម្ពុជាក៏ទៅហាមឃាត់ដដែល ចុងក្រោយក៏ឯកភាពគ្នា យកម៉ាស៊ីន GPS មកចុច មើល ទើបពួកគេឯកភាពដកថយទៅវិញទៀត។
សេចក្ដីរាយការណ៍ ពីតំបន់ច្រកអូរបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា សភាពការណ៍បានតាន តឹង ចាប់តាំងពីចុងខែមេសាមកម្ល៉េះ ខណៈដែលពលរដ្ឋថៃចំនួន ៣៧គ្រួសារ ខាងលើ បានព្យាយាមចូលមកភ្ជួររាស់នៅលើទី តាំងដីខ្មែរ ដោយពួកគេសំអាងថា ជាដីស្រែដែលពួកគេធ្លាប់ ធ្វើជាយូរ មកហើយ ។ ប៉ុន្ដែខណៈដែលពួកគេព្យាយាមចូលមក ភ្ជួររាស់ ភាគីកងទ័ពកម្ពុជា ដែលមានភារកិច្ចការពារព្រំដែននៅតំបន់នោះ បានចេញទៅធ្វើការហាមឃាត់ មិនឱ្យភ្ជួររាស់ និងធ្វើស្រែនៅលើដីនោះតទៅទៀតឡើយ ដោយសំអាងថា ជាដីរបស់ខ្មែរ ព្រោះនៅចំណុចខាងលើ គណៈកម្មការទាំងពីរ ប្រទេស បានធ្វើការវាស់វែងរួចមកហើយ ។
ប្រភពព័ត៌មានបានបន្ដថា មូលហេតុដែលប្រជាជនថៃទាំង ៣៧គ្រួសារ ព្យាយាមចូលមកធ្វើស្រែជាបន្ដទៀតនោះ គឺកើតឡើងបន្ទាប់ពីថ្ងៃទី២៧ ខែមេសា មានមន្ដ្រី យោធាម្នាក់ឈ្មោះ កែវ ណារិន បានទៅជួលគ្រឿងចក្រពីកសិករថៃ យកមកធ្វើការភ្ជួររាស់ ឈូសឆាយដី នៅចំណុចខាងជើងបង្គោលព្រំដែនលេខ ៤៣ លើ ដីរបស់ ខ្លួន ទំហំ ៤,៥ហិកតា ដើម្បីធ្វើការដាំដុះ ទើបធ្វើឱ្យប្រជាពលរដ្ឋថៃ ឃើញដូច្នេះ ពួកគេក៏បានយកគ្រឿងចក្រ មកធ្វើ ការភ្ជួររាស់នៅលើដីស្រែ ដែលពួកគេធ្លាប់ធ្វើ កន្លងមកជាបន្ដទៀត ក៏ត្រូវបានភាគីខាងកម្ពុជាទៅហាមឃាត់ ដោយសំអាង ថា ទីតាំងនោះគឺស្ថិតនៅក្នុងទឹកដីខ្មែរ ហើយសភាពការណ៍ ចេះតែតានតឹងរហូតមក។
លុះនៅថ្ងៃទី៥-៦ មិថុនា កន្លងទៅ នេះ គេឃើញប្រជាពលរដ្ឋថៃមួយចំនួន ព្យាយាមចូលមកធ្វើការភ្ជួររាស់ម្ដងទៀត ដោយលើកនេះមានទាំងតម្រួតព្រំដែន របស់គេ មកការពារផងដែរ ហើយភាគីកងទ័ពកម្ពុជា ក៏ទៅធ្វើការហាមឃាត់សាជាថ្មី ទើបធ្វើឱ្យមានការប្រឈមដាក់គ្នា យ៉ាងខ្លាំងនៅចំណុចនោះ ។ ប៉ុន្ដែបន្ទាប់ពីមានការ សម្របសម្រួល និងមន្ដ្រីយោធាកម្ពុជា យក GPS ទៅចុចត្រួតពិនិត្យមើល នៅចំណុចនោះ យោងទៅតាមការស្នើសុំពីភាគីទាំងសងខាង ហើយពិនិត្យឃើញថា ទីតាំងដីស្រែ ដែលពលរដ្ឋថៃចង់ចូលមកធ្វើនោះ ពិតជាស្ថិតនៅក្នុងដីខ្មែរប្រាកដមែន ទើបភាគីខាងថៃដកថយទៅវិញ ធ្វើឱ្យស្ថានការណ៍ តានតឹងឈានមករក ភាពប្រក្រតីផងដែរ ។
សូមបញ្ជាក់ថា ដីដែលពលរដ្ឋថៃចូលមកធ្វើស្រែលើនោះ ពីមុនមកគេរកឃើញមានចំនួន ១០០ហិកតាប៉ុណ្ណោះ តែបច្ចុប្បន្ន គេរកឃើញមានឡើងដល់ ២៦២ហិកតា ឯណោះ ហើយពលរដ្ឋថៃ ដែលធ្លាប់ធ្វើស្រែនៅលើដីនោះ ត្រូវបានគេអះអាងថា ជា ប្រជាពលរដ្ឋរស់នៅក្នុងឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្ដស្រះកែវ ឈមគ្នា នឹងភូមិអូរបីជាន់ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ របស់ប្រទេសកម្ពុជា៕

4 comments:
Pook ah Siam vea min coun trov kroub pech pa'tooz ngop teuop vea deoung kloun.ah jong rai Siam nis ..
my beloved soldiers,
plz stay strong, stand firm, courages
we will F.. them, if they dared to enter our land.
The Cambodian Government shall file a complaint with the UN.
Thailand want to take Bantheay MeanChey and Battambang/Siem Reap back, they still claim these provinces belonged to them...?
Post a Comment