ការដោះដូរភូមិ រវាងកម្ពុជា-វៀតណាម នឹងត្រូវធ្វើឡើង ជាលើកដំបូងភូមិ២ នៅខេត្តកំពង់ចាម
ភ្នំពេញ៖លោក វ៉ា គឹមហុង
មន្ត្រីកិច្ចការព្រំដែនកម្ពុជាបានឲ្យដឹងថា នឹងមានការដោះដូរ នូវភូមិមួយចំនួន
រវាងប្រទេសកម្ពុជា-វៀតណាម ដែលមានការចូលទឹកដីគ្នា ទៅវិញទៅមក នាពេលកន្លងមក។
ប្រធានគណៈកម្មាធិការ កិច្ចព្រំដែនកម្ពុជា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ ថា មិនទាន់ឈានដល់ ការដោះដូរភូមិតាមបណ្តោយព្រំដែន នៅឡើយទេ រវាងប្រទេសទាំងនោះ ប៉ុន្តែគោលការណ៍នៃការដោះដូរ មានជាយូរមកហើយ ហើយកិច្ចព្រមព្រៀងដោះដូរនេះ នឹងអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។
លោកវ៉ា គឹមហុង បន្តថា កិច្ចព្រមព្រៀងដោះដូរ ភូមិតាមបណ្តោយព្រំដែន រវាងប្រទេសកម្ពុជា-វៀតណាម នៅមិនទាន់ត្រូវបានធ្វើឡើងទេ ប៉ុន្តែអនុវត្តមុនគេ នៅភូមិសម្តេច ហេង សំរិន ស្ថិតក្នុងភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ៩ ស្រុកពញាក្រែក ខេត្តកំពង់ចាម។
លោកបញ្ជាក់ថា "ការដោះដូរច្បាស់លាស់យ៉ាងណានោះ មិនទាន់បានធ្វើទេ យើងកំពុងគណនាផ្ទៃក្រឡាដី ភូមិខ្លះយើងចូលទៅខាងគេ (វៀតណាម) ហើយភូមិខ្លះគេ ចូលមកកម្ពុជាយើង" ។
លោកបានថ្លែងនាពេលកន្លងមកថា ភាគីកម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងដោះដូរ ភូមិមួយចំនួន នៅខេត្តតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ហើយខេត្តដោះដូរនោះ មានខេត្តខ្លះជាប់ព្រំដែនគោក ជាមួយវៀតណាម ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្វាយរៀង កំពង់ចាម ព្រៃវែង កណ្តាល តាកែវ កំពត និងខេត្តក្រចេះ៕

1 comment:
Land swap with Yuon's pussy again?Don't these dumb's dogs leaders like Ah hundred sen,Ah chea Sim and Ah Heng Samrin swaps land for Kdeth Srey Yuon!!!!? Don't they learn from past history of Sdach Jaijaytha ll ? Somlap pook ah kbotjeat nis joil....
Post a Comment