(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 02:51:PM) | ដោយ: រតនា CEN
ភ្នំពេញ:
អង្គការសមាគមខ្មែរកម្ពុជាក្រោមបានប្រារព្ធកាន់ទុក្ខជាតិខ្មែរខួប
៦៣
នៃអាណានិគមនិយមបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមអោយវៀតណាមនៅ
ថ្ងៃទី១៧ មិថុនាឆ្នាំ២០១២ នៅអតីតស្នាក់ការគណបក្ស សម រង្ស៊ី
ជិតប៊ូឌីញ ក្រោមអធិបភាពសម្តេច ស៊ីសុវត្ថិ ពង្សនារីមុនពង្ស
ព្រះរាជតំណាងព្រះមហាក្សត្រ ដោយមានអ្នកចូលរួម
និងព្រះសង្ឃជិត១០០០នាក់។
លោក ថាច់ សេដ្ឋា ប្រធានសហគមនខ្មែរកម្ពុជាក្រោម និងជាសមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី បានមានប្រសាសន៍បក្សថា ខ្មែរកម្ពុជាក្រោមឈឺចាប់ហើយ
ប្រាថ្នាចង់រស់នៅដោយឯករាជ្យសន្តិភាព សេរីភាព និងសុភមង្គលដូចប្រជាជាតិ
នានានៅក្នុងសកលលោកដែរ។
លោក ថាច់ សេដ្ឋា បានបន្តថា សូមអោយការឈឺចាប់ទាំងអស់ ប្រែក្លាយទៅជាកំលាំងចលករដ៍មហិមាមួយ ជម្រុញចលនាតស៊ូនៃសហគមន៍ខ្មែរកម្ពុជាក្រោមអោយដល់គោលដៅ នៃការជួយស្រោចស្រង់ប្រជាជាតិ និងមាតុភូមិខ្មែរកម្ពុជាក្រោមអោយខាងតែបាន។

1 comment:
Cambodia has its own issues to deal with. Why can't these orange coats just go back to their country, youn or khmer krom, whatever.
Post a Comment