A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 17 December 2011

The reasons for the shooting of a Thai helicopter in Koh Kong

Cambodian Defence Minister Tea Banh speaking to reporters.

By Khmerization
Source: Koh Santepheap Daily

Cambodian military commanders had confirmed that Cambodian soldiers had fired at a Thai helicopter after it had ignored a warning from Cambodian soldiers not to trespass into Cambodian airspace and after it had attempted to land inside Cambodian territory at O'Trav area in Koh Kong province on 15th December.

Cambodian military leaders insisted that Cambodian soldiers opened fire at the Thai helicopter as a last resort after it crossed into Cambodian airspace and attempted to land inside Cambodian territory without permission.

The incident started the day before, at 9 a.m 14th December, when a group of 7 Thai soldiers came to tell Cambodian soldiers from the 303rd Battalion based O'Trav area that a Thai helicopter will land at the area the next day, 15th December, but Cambodian soldiers strongly opposed the landing, saying that they will shoot if the helicopter attempt to land in the area. The 7 Thai soldiers angrily retorted that the helicopter will land with or without the permission from the Cambodian soldiers. "I must follow my commander's order which is to land in the area at all cost", a Thai soldier was quoted as saying. "I must also follow my commander's order to shoot if you land", retorted a Cambodian soldier.

Cambodian soldiers reported that at 1 p.m the next day, 15th December, a helicopter flew to the area and hovering over the area in an attempt to land in O'Trav area and a Cambodian soldier had fired about one magazine of AK-47 rifle as warning shots. The Thai helicopter did not turn back, but instead flew deeper into Cambodian territory and attempted to land at Point 329 and the Cambodian soldiers based in that area released another two magazines from an AK-47 rifle as warning shots. At this point the helicopter turned back toward Thailand and fired many rounds of M-16 at the Cambodian soldiers and landed safely at a nearby Thai military base.

Gen. Dy Phen, Deputy Commander of Border Protection, who is a personal advisor and nephew of Prime Minister Hun Sen, conceded that Cambodian soldiers had fired 100 rounds of AK-47s and that some bullets had hit the rear tail of the helicopter which forced it to land on the Khmer-Thai border at a triangle of Cambodia's Koh Kong and Pursat provinces.

On the other hand, Cambodian soldiers based in the area insisted that their bullets did not hit the helicopter, but the Thai side claimed that many bullets had hit the helicopter.

Koh Santepheap reported that it has not been successful in an attempt to contact Brig-Gen. Yun Min, commander of the Koh Kong Command, to seek clarification.

Reports from Koh Kong said that on the afternoon of 15th December, the Thai side had closed a border crossing at Khav Vong Point, but the Chaim Yeam International Checkpoint remained open.

Gen. Chhum Socheat, spokesman for the Cambodian Defence Ministry, said Cambodia has not released any official statement yet regarding the incident because the Defence Ministry is still waiting for a report from the field commanders about the incident.

Today, 16th December, Cambodian Defence Minister Tea Banh told Deum Ampil News that Cambodian soldiers were forced to fire warning shots after the Thai helicopter ignored a warning and still attempted to illegally land inside Cambodian territory. "This Thai military helicopter intended to land inside Cambodian territory, but we forbid it from landing. They (Thais) have no reason to land there because they have never landed there before, but this time they adamantly want to land there, so we are forced to fire warning shots", he told Deum Ampil News.
Read report in Khmer below:
ជុំ​វិញ​ការ​បាញ់​ឧទ្ធ​ម្ភាគចក្រ​ ចំណុច​អូរ​ត្រាវ​ដែល​ឧទ្ធ​ម្ភាគចក្រ​ថៃ​ប៉ុន​ប៉ង​ចុះ​ចត តែ​កង​ទ័ព​កម្ពុជា​បាន​ហាមឃាត់

ដោយ​ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៧:៤២

ខេត្ត​កោះ​កុង ៖​ ការ​បាញ់​​​​​អស់​ជាច្រើន​គ្រាប់​​​ដោយ​​​​កង​ទ័ព​​​កម្ពុជា​ដែល​​ឈរ​ជើង​​​​ការពារ​​​ខ្សែ​​បន្ទាត់​​​ព្រំដែន​​ខេត្ត​កោះ​កុង​ ​ជា​ការ​​​រារាំង​​ឧទ្ធម្ភាគ​​ចក្រ​​​​ទាហាន​​​ឈុត​​ខ្មៅ​ថៃ​ដែល​​​​​​ហោះ​​​​ហើរ​​​រំលោភ​​​មក​លើ​​បូរណភាពទឹកដី​​កម្ពុជា​​ កាលពី​​រសៀល​ថ្ងៃទី​​​​​១៥ ធ្នូ ​​។ មន្ត្រី​​យោធា​​​ជាន់​ខ្ពស់​​​ ប្រចាំ​​​​​ទិស​​យោធភូមិភាគ​៣ ​បញ្ជាក់​ថា កងទ័ព​​កម្ពុជា​​​​​បាន​ប្រកាន់​​​​​ជំហរ​ថា ការ​បាញ់​​​​ទៅ​លើ​​ឧទ្ធម្ភាគចក្រ​​​​​ទាហាន​ឈុត​​ខ្មៅ​​ថៃ​​នោះ​​ព្រោះ​​តែ​​ហោះ​​​ឈ្លាន​ពាន​​ ហើយ​បើគ្មាន​​ការ​ឈ្លាន​ពាន​​​​ទេ ​ក៏គ្មាន​​ការ​បាញ់​​ដែរ ​។

តាម​របាយ​ការណ៍​​​​របស់​ក្រុម​​មន្ត្រី​​ផ្នែក​​ទំនាក់​ទំនង​​ព្រំដែន​​​​កម្ពុជា​-​ថៃ ​ប្រចាំខេត្ត​​​កោះ​កុង​​បញ្ជាក់​ថា នៅ​វេលា​​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​​១៤​​​ ធ្នូ ​មាន​ទាហាន​​​ឈុត​ខ្មៅ​ថៃ​ចំនួន​៧​នាក់​ បាន​មក​ប្រាប់​​​​ទាហាន​ខ្មែរ​​​ដែល​​​ឈរជើង​​​នៅ​​​វរៈ​លេខ​​​៣០៣​​ថា ​ថ្ងៃ​​ស្អែក​​​ខាង​​ខ្លួន​នឹងចុះ​​យន្ត​ហោះ​​​ (ឧទ្ធម្ភាគ​ចក្រ​)​​​ ប៉ុន្តែ​​ខាងកម្ពុជា​​​បាន​​ប្រាប់​​ទៅ​វិញ​ថា ​អត់ឱ្យ​​​​​ចុះ​​​ទេ ​​បើ​​​ចុះនឹង​​​​​បាញ់​ ។ បន្ទាប់មក​​ ខាង​ភាគី​​​ថៃ​​បាន​ប្រាប់​​​ទៀត​ថា ​«ខ្ញុំ​​អនុវត្ត​ទៅតាម​​បទ​បញ្ជា​​​​របស់​​មេ ត្រូវ​​តែ​ចុះ​​​​ឱ្យ​ខាង​តែ​បាន » ​ហើយ​​ខាង​ភាភី​​​កម្ពុជា​​ក៏​​ប្រាប់​​​ទៅ​វិញ​ថា ​«ខ្ញុំ​ក៏​​អនុវត្តបទបញ្ជា​មេរបស់​ខ្ញុំ​ដែរ ​ឱ្យ​តែ​​ចុះ​គឺ​​ខ្ញុំ​បាញ់​» ។ លុះ​នៅ​វេលា​ម៉ោង​​១​​រសៀល​​​ថ្ងៃទី​១៥ ​ធ្នូ ​​​​​​​ឧទ្ធម្ភាគចក្រ​​​ថៃក៏​​បាន​​មក​​សំកាំង​ បម្រុង​​​​នឹង​ចុះ​នៅ​ចំណុច​​​អូរត្រាវ​ ​​ហើយ​​ពេល​នោះ​​​កង​ទ័ព​​កម្ពុជា​​​​ក៏​បាន​ប្រើ​អាវុធ​​​​អាកា​​៤៧​ ​បាញ់​​គំរាម​​ប្រមាណ១បង់​ ដើម្បី​​កុំឱ្យ​យន្ត​ហោះ​​ចុះ​​។ ពេល​​​ដែល​បាញ់​​​​អស់មួយ​​បង់​ហើយ​​ យន្ត​ហោះ​​​ថៃ​ក៏​បាន​រុល​​ទៅ​មុខ​​​ទៀត​​សំដៅ​​​ទៅ​​​ចុះ​ចតនៅ​ចំណុច​​​លេខ​​៣២៩​ ប៉ុន្តែ​​ត្រូវ​​កម្លាំង​​កងទ័ពកម្ពុជា​​ដែល​​​ឈរ​ជើង​​​នៅ​ចំណុចនោះ ​បាញ់​​​​​គំរាម​អស់​​ជាង​​២​បង់​​ទៀត​ ។ ខណៈ​​​នោះ​​យន្ត​​ហោះ​ក៏​​ផ្អៀង​​បត់​ក្បាល​​ ហើយ​​​ប្រើ​​ប្រាស់​អាវុធ​​ធុន​​M-16​ បាញ់​​តប​មកលើ​កងទ័ព​​យើងវិញ អស់​ចំនួន​​​៣​គ្រាប់ ​ទើប​​ត្រឡប់​​ទៅ​​ចុះ​​ចតនៅ​​ចំណុច​​​​​ខៅ​ឡាន​ ដែល​ជា​​​បន្ទាយ​​របស់​ទាហាន​​​​ឈុត​​ខ្មៅ​​​​ វិញ​ទៅ​ ។

ប្រភព​​ពី​​​មន្ត្រី​​យោធា​​​ជាន់​ខ្ពស់​​​​ខាង​លើ​​បាន​​បង្ហើប​ទៀត​ថា ​ជុំ​វិញ​​ការ​បាញ់​​តបត​​គ្នា​ទៅវិញ​ទៅមក​​នេះ ​ខាង​កងទ័ព​​កម្ពុជា​​​មិន​មាន​​​គ្រោះ​ថ្នាក់​​អ្វី​ឡើយ​ ​ប៉ុន្តែ​​ខាង​​​ភាគី​​ថៃ​បាន​សារ​ភាព​ថា ​ឧទ្ធម្ភាគ​​ចក្រ​​​របស់​ខ្លួន​ត្រូវ​គ្រាប់​​​អាកា​ ជា​ច្រើន​គ្រាប់ ។ ប្រ​ភព​ដដែល​បាន​បញ្ជាក់​ទៀត​ថ​ា ​ករណី​​ខាង​លើ​នេះ ត្រូវ​បាន​ថ្នាក់​​លើ​​ប្រគល់​ភារកិច្ច​​ឱ្យ​តំបន់​​​ប្រ​តិ​​បត្តិ​​ការ​​សឹក​​កោះ​កុង ​ជា​អ្នក​​​រក​ដំណោះ​​ស្រាយ​​ ឬ​ក៏​បើក​កិច្ច​​ប្រ​ជុំ​​​រវាង​ភាគី​ទាំង​២ ​ដើម្បី​រក​ឱ្យ​ឃើញ​ថា អ្នក​ណា​ខុស​​អ្នកណា​ត្រូវ​ ហើយ​ភាគី​កម្ពុជា​​​ក៏​បានទាក់ទង​​តាម​ទូរ​ស័ព្ទ​​​​​ទៅ​​ភាគី​​​​ថៃ​ដែរ ប៉ុន្តែនៅ​មិន​ទាន់​ដឹង​ថា ​​នៅ​ពេល​ណា​ ភាគី​ទាំង​​២​​កំណត់​ពេលជាក់​លាក់​​ ដើម្បី​ជួប​គ្នា​ដោះ​ស្រាយ​បញ្ហា​នេះនៅ​​ឡើយ​​ទេ ។

កោះ​សន្តិភាព​​​ បាន​ព្យា​យាម​​ទាក់ទង​​តាម ​ទូរ​ស័ព្ទ​​ទៅ​លោក​ឧត្តម​សេនីយ៍​ត្រី​យន្ត មីន មេ​​បញ្ជា​ការ​​តំ​បន់​ប្រ​តិ​​បត្តិ​​​ការ​​សឹក​កោះ​កុង​ដើម្បី​​សុំ​ការ​បំភ្លឺ​លម្អិត​​​ជុំ​វិញករណី​ខាង​លើនេះ ប៉ុន្តែ​​ទូរ​ស័ព្ទ​​របស់​លោក​មិន​អាច​ទាក់ទង​​បាន ។

ទាក់​ទង​​នឹង​ព្រឹត្ត​ិ​ការណ៍​នេះដែរ ​ច្រក​​​​​របៀង​មួយ​នៅ​ចំណុច​​​ខៅ​វង្ស ដែល​ស្ថិត​នៅ​ជិត​ចំណុច​​កើត​ហតុ ​ត្រូវ​បាន​ភាគី​ថៃ​បិទ មិន​ឱ្យ​ពល​រដ្ឋ​ចេញ​ចូល​ដូចសព្វ​ដង​​ឡើយ ប៉ុន្តែ​សម្រាប់​ច្រក​ ​ទ្វា​រ​អន្តរ​ជាតិ​ចាំ​យាម​​​នៅ​រក្សា​​​ភាពប្រក្រតី​​ដដែល ។

តាម​ប្រ​ភព​ព័ត៌​មាន​​ជំហាន​​ដំបូង កាល​ពី ល្ងាច​ថ្ងៃ​ទី​១៥ ធ្នូ​ ដែលថា ​​ថៃបាញ់​កាំ​ភ្លើង​​យន្ត​នោះ​ ជា​ការមិន​ពិត​ឡើយ ។ ការ​ស្វែង​រក​​ការ​បំភ្លឺ​ជុំ​វិញ​​ចំណុច​លេខ​៣២៩ ដែល​​ភាគី​ថៃ​ប៉ុន​ប៉ង​ចុះ​​ចត​ឧទ្ធ​ម្ភាគ​ចក្រ​​របស់​ខ្លួន​​ថា តើ​ចំណុច​​នោះ​ស្ថិត​ក្នុង​តំ​បន់​​ប្រ​ទង់​​ប្រ​ទាញ ឬ​បែប​ណា មិន​អាច​រក​​​ការ​បំភ្លឺ​បានទេ ។ នៅ​រសៀល​ថ្ងៃ​​ទី​១៦ ធ្នូ​ ការ​ទាក់​ទង​​ទៅ​​លោក​ឧត្តម​សេនីយ៍​​ឈុំ សុ​ជាតិ ​ អ្នក​​នាំ​​​​ពាក្យ​​ក្រ​សួង​​​ការ​ពារ​​ជាតិ​ លោក​​​មាន​ប្រ​សាសន៍​​​ថា ​ ពេល​នេះ​ក្រ​សួង​​ការ​ពារ​ជាតិ​មិនទាន់​​​មាន​ការ​ចេញ​សេច​ក្តី​ថ្លែង​ការ​​ណ៍ណា​មួយ​​បន្ទាប់​ពី​ឧ​ប​ទ្ទ​វ​ហេតុ​នោះ​នៅ​ឡើយទេ​​ ដោយ​សារ​រង់ចាំ​ទទួល​របាយ​ការណ៍​ឱ្យ​គ្រប់​គ្រាន់​សិន ហើយ​​លោក​ក៏​មិន​អាច​និយាយ​បែប​ណា​មួយ​​​នា​ពេល​នេះ​បាន​ដែរ

2 comments:

Anonymous said...

i loved to way u had handled the job, i supported, shot to kill

we should have not warned them, in fact, we should have destroyed them, at no mercy..

we had already told thai , too many times, not to trespass to our airspace, but- thai just don't care

Anonymous said...

You do the right thing. Shotdown if they trespass illegally.